ពល​ដ្ឋ​សហ​គមន៍​ប៊ូ​ស្រា​ថា ក្រុម​ហ៊ុន​អ្នក​មាន​អំណាច​មួយ​កំពុង​​បូម​ខ្សាច់​លក់​ ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ

ប្រភព​ ៖ ភ្នំពេញប៉ុស្តិ៍

មណ្ឌល​គិរី: ប្រជា​សហគមន៍​រស់នៅ​ឃុំ​ ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ​បាន​អះអាងថា ឈ្មួញដែល​ក៏​​ជាម​ន្ត្រី​មាន​អំណាច​ម្នាក់​ផង​ដែរ​នោះ កំពុងបើក​អាជីវកម្ម​បូម​ខ្សាច់ពីអូ

មួយ​ឈ្មោះ​អូរ​ពោធិ៍ ស្ថិត​ក្នុង​ឃុំ​ប៊ូស្រា ហើយ​បាន​ដឹក​ចេញ​​ជា​ច្រើន​​ឡាន​ក្នុង​មួយ​​ថ្ងៃ​ៗ ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូល​ដ្ឋាន។

លោក ក្រើ​ស ខ្វិន ​តំណាង​សហគមន៍​ប៊ូ​ស្រា រស់នៅ​ឃុំ​ប៊ូ​ស្រា​បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​ថា អាជីវកម្ម​បូម​ខ្សាច់​មួយ​ កំពុងដំណើរការ​ នៅក្នុង​អូរ​ពោធិ៍​ ស្ថិតនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដោយ​មិនទាន់មាន​អាជ្ញាប័ណ្ណ ឬ​ទទួល​បាន​​ការអនុញ្ញាត ​ពី​អា​ជ្ញា​ធរ​​មូលដ្ឋាន​នៅឡើយ ដោយ​ពួកគេ​ បាន​នឹង​កំពុង​ដឹកជញ្ជូន​ខ្សាច់​ជា​ច្រើន​ឡាន​​ក្នុង​មួយ​ថ្ងៃៗ។

លោក​បន្តថា អាជីវ​កម្មនេះ បាន​ដំណើរ​ការ​ចាប់តាំងពី​ពាក់​កណ្ដាល​ខែតុលា ឆ្នាំ ២០១៨ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បូម​ខ្សាច់​​ធំ​មួយ​គ្រឿង ​ត្រាក់ទ័រ​មួយ​គ្រឿង និង​រថយន្ត​ជាច្រើន​គ្រឿង ​ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​លក់ ​និង​ចែក​ចាយ​នៅ​ទី​រួម​ខេត្ត​មណ្ឌល​គិរី និង​តំបន់​ជុំវិញ​នោះ។

លោក ក្រើ​ស ខ្វិន បាន​បញ្ជាក់​ថា​៖«គេ​បូម​ខ្សាច់​ហ្នឹង​ច្រើន​សប្ដាហ៍​មកហើយ ប៉ុន្ដែ​ដូចជា​គ្មាន​អាជ្ញាធរ​ណា​បានដឹង ហើ​យ​​ចុះមក​ធ្វើ​អន្តរា​គមន៍​ទេ។ ពេល​ពួក​ខ្ញុំ​ទៅ​ហាមឃាត់​ក៏​គេ​មិន​ស្ដាប់​ដែរ ពេល​ខ្ញុំ​សួរ​ទៅ គេ​ថា ក្រុមហ៊ុន​គេ​កំពុង​ធ្វើ​លិ​ខិត​​សុំច្បាប់ ហើយ​គេ​បូម​ឥឡូវនេះ គឺ​គេ​បូម​សាក​ល្បង​សិន​ទេ»។

លោក គ្រើ​ង តុលា សកម្មជន​ការពារ​បរិស្ថាន និង​ព្រៃឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា​បាន​ឲ្យ​ដឹងថា អាជីវកម្ម​បូម​ខ្សាច់​គ្មាន​អា​ជ្ញា​ប័ណ្ណ​នេះ ជា​កម្ម​សិទ្ធ​របស់លោក ណ​ក់ វែ​ន ជា​មន្ត្រី​បម្រើការ​នៅ​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា-ព្រឹទ្ធ​សភា និង​អធិការកិច្ច ដោយបាន​ចាប់ផ្ដើម​បូម​ខ្សាច់​ តាំងពី​ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៨ ប៉ុន្ដែ​មិនទាន់​មាន​ចំណាត់ការ​ពី​អាជ្ញាធរ​ទេ។

លោក​បន្តថា ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ​និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​អាស្រ័យ​ផល ឬ​បង្ក​ឲ្យ​ខូច​ផ្លូវ​ជាដើម។

លោក​បញ្ជាក់​ថា​៖«ខ្ញុំ​ក៏បាន​ទៅ​ហាមឃាត់​ជាមួយ​ប្រជា​សហគមន៍​ដែរ ​ប៉ុន្ដែ​គេ​មិន​ព្រម​ឈប់​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​វិញ​​ដែ​រ​ថា ប្រសិនបើ​មិន​បញ្ឈប់​សកម្មភាព​ទេ ពួក​ខ្ញុំ​នឹង​នាំគ្នា​ទៅធ្វើ​បាតុកម្ម​នៅ​សាលាឃុំ និង​សាលាខេត្ត​បន្តទៀត»។

បើ​តាម​អ្នក​ភូមិ លោក ណ​ក់ វែ​ន ត្រូវបាន​គេ​ស្គាល់​ថា ជា​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់ និង​ជាម​ន្ត្រី​បម្រើការ​នៅ​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា-ព្រឹទ្ធ​សភា និង​អធិការ​កិច្ច ប៉ុន្ដែ​លោក​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​ថា លោក​គ្រាន់តែ​ជា​តំណាង​អាជីវកម្ម​នេះ​ប៉ុណ្ណោះ។

លោក​​ម៉ក់ វ៉ែន បាន​ឲ្យ​ដឹង​ថា ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​នោះ​ ពិតជា​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​មែន ប៉ុន្ដែ​លោក​កំពុង​រៀបចំ​លិខិត​សុំ​អាជ្ញា​ប័ណ្ណ និង​សុំច្បាប់​អាជ្ញាធរ ព្រោះ​នាពេល​កន្លងមកនេះ លោក​គ្រាន់តែ​បូម​សាកល្បង​ក្នុង​រយៈពេល​មួយខែ​សិន​ថា តើ​ខ្សាច់​នៅ​តំបន់​នេះ ​អាច​ផ្គត់​ផ្គង់​ខ្សាច់​ឲ្យ​អតិ​ថិជន​បាន​គ្រប់គ្រាន់​ដែរ ឬ​អត់? ហើយ​បើ​មិនអាច​ផ្គត់ផ្គង់​បានទេ លោក​​នឹង​បញ្ឈប់​ការ​បូម​នៅ​តំបន់​នោះ។

លោក​បញ្ជាក់​ថា៖«ខ្ញុំ​បាន​ជួប​ជាមួយ​ប្រជា​សហគមន៍​រួច​ហើយ ​យើង​នឹង​ជួប​ជជែក​គ្នា​នាពេលឆាប់ៗនេះ ហើយ​បើ​សិន​ជា ក្រុន​ហ៊ុន​រក​ឃើញ​ថា វា​មិន​អាច​ផ្គត់ផ្គង់​ខ្សាច់​គ្រប់​គ្រាន់​តាម​តម្រូវការ​អតិថិ​ជន​ទេ យើង​នឹងមិន​បន្ត​បូម​នៅ​តំបន់​​នេះ​ទៀត​ទេ។ ក្រុម​ហ៊ុន​ទើបតែ​សាក​ល្បង ហើយក៏​មិន​ទាន់​ដាក់ឈ្មោះ​ក្រុម​ហ៊ុន​ដែរ​»។

លោក សាន់ ដារិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និងថា​មពល​ខេត្ត​កណ្ឌល​គិរី​ បាន​ឲ្យដឹង​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​រួច​ហើយ ដោយ​គ្រោង​នឹង​ចាត់​មន្រ្តី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្ដែង។ លោក​បន្ថ​ថា​៖«ខ្ញុំ​ទទួល​ព័ត៌​មាន​ហើយ​ ប៉ុន្ដែ​មិន​ទាន់​ច្បាស់​ថា មាន​ឈ្មួញ​លួច​បូម ឬគ្រាន់​តែ​ប្រជា​ពលរដ្ឋ​ជីក​ដឹក​តាម​រទេះ​គោទេ​។ បើ​មាន​ឈ្មួញ​បូម​មែន​ ខ្ញុំ​នឹង​ចាត់​មន្រ្តី​ចុះ​ទៅ​ពិនិត្យ​»​។

លោក យើ​ត សារី​ន មេឃុំ​ប៊ូ​ស្រា និង​លោក មើល សឿន អភិបាលស្រុក​ពេ​ជ្រា​ដា ​មិន​អាច​ទាក់​ទង​​សុំ​​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​ទាំង​ពីរ​មិន​​មាន​អ្នក​ទទួល​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s