ញាក់សាច់ ! សន្ទុះ​ការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ក្នុង​ឆ្នាំ​2018​នេះ​កើនឡើង​ខ្ពស់​ដល់​ម្លឹ​ង

ប្រភព ៖ កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​គ្រឿងយន្ត​សម្រាប់​ដំណើរការ​ក្នុង​របរ​កសិកម្ម​

របស់​ប្រជាពលរដ្ឋ និង​កសិករ​បន្តការងារ​នេះ ។ ជាក់ស្ដែង គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ គ្រឿងយន្ត​កសិកម្ម​នៅ​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ មាន​រហូត​ដល់​ជាង​៣៧​ម៉ឺន​គ្រឿង ទាំង​ត្រាក់ទ័រ និង​គោ​យន្ត​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

បើ​តាម​លោក​ជំទាវ ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និងនេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​គ្រឿងយន្ត​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​កាត់​បន្ថយ​ការ​នូវ​ការ​ប្រើប្រាស់​កម្លាំង​សត្វ​គោ ក្របី​ដើម្បី​អូស
ទាញ ។

លោក​ជំទាវ​មាន​ប្រសាសន៍​ថា ៖« គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ គោ​យន្ត ឬ​គ្រឿងយន្ត​កសិកម្ម​បាន​កើនឡើង​ដល់​៣៧៥.៧២១​គ្រឿង ខណៈ​របាយការណ៍​កាលពី​ឆ្នាំ​២០០៤ គ្រឿងយន្ត​កសិកម្ម​សរុប​មាន​ត្រឹមតែ​ជាង​២​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​គ្រឿងយន្ត​កសិកម្ម​ទាំង​អស់នោះ មាន​ត្រាក់ទ័រ​បាន​កើនឡើង​ដល់​ទៅ ២២.១៨៦​គ្រឿង​ឯណោះ​ក្នុង​ឆ្នាំ​២០១៨
នេះ »​។

លោក​ជំទាវ​បន្ត​ថា ៖« ការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ជំនួស​កម្លាំង​សត្វ បាន​ជំរុញ​ល្បឿន​ក្នុង​ការ​ធ្វើ​កសិកម្ម​របស់​កសិករ​កាន់តែ​លឿន និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​កម្លាំង​មនុស្ស​ច្រើន ហើយ​យើង​ក៏​អាច​យក​កម្លាំង​មនុស្ស​ទៅ​បំពេញការងារ​ផ្សេង ដែល​ទទួល​ប្រាក់​ចំណូល​បន្ថែម​ទៀត » ។

បើ​តាម​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​កន្លង​មក​ថា កម្លាំង​កសិកម្ម​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង​កាលពី​ឆ្នាំ​១៩៩៨ កម្ពុជា​មាន​កម្លាំង​ពលកម្ម​ជាង​៨០% ហើយ​បាន​ធ្លាក់​មក​ចុះ​ត្រឹមតែ​៤០%​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​បន្ត​ទៀត​នៅ​ត្រឹម​ម្រ​មា​ណ​២៩%​នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា កំណើន​វិស័យ​កសិកម្ម​ក្នុង​ចំណែក​សេដ្ឋកិច្ចជាតិ​ពិតជា​មានការ​ថមថយ​មែន តែ​ជំនួស​មក​វិញ​ដោយ​វិស័យ​ផ្សេង​ៗ​ដូច​ជា​វិស័យ​សំណង់ និង​អចលនទ្រព្យ​ជាដើម ។ លោក​ថា ៖« ទោះបីជា​វិស័យ​កសិកម្ម​មាន​កំណើន​ថមថយ​ក៏​ដោយ ក៏​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​មិន​មានការ​ផ្លាស់​ប្តូរ ឬ​ឈប់​ផ្ដល់​ឥណទាន ក្នុង​វិស័យ​កសិកម្ម​នោះ​ទេ ព្រោះ​វិស័យ​នេះ​មាន​សារសំខាន់​ណាស់ »​។

លោក​បន្ត​ថា នៅ​លើ​ពិភពលោក​នេះ​ផលិតផល​កសិកម្ម​មាន​សារសំខាន់​ណាស់ បើ​ទោះបីជា​ប្រទេស​នោះ​មិន​ធ្វើ​កសិកម្ម ក៏​ត្រូវ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ផ្សេង​មក​បំពេញតម្រូវការ​សម្រាប់​ទីផ្សារ​របស់​គេ​ដែរ ។ ដូចនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យើង​នឹង​នៅ​តែ​គាំទ្រ និង​ជំរុញ​ឲ្យ​មានការ​ផ្ដល់​កម្ចី​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ឲ្យ​វិស័យ​នេះ​កាន់តែ​មាន​សន្ទុះ និង​រួមចំណែក​ខ្ពស់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ ។

បើ​តាម​លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ឲ្យ​ដឹងផង​ដែរ​ថា ជា​ការ​ពិត​ណាស់ កម្លាំង​កសិកម្ម​ពី​មុន​បាន​ផ្លាស់​ប្តូរ​មក​បម្រើ​ការ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ និង​វិស័យ​មួយ​ចំនួន​ទៀត​ភាគច្រើន ហើយ​ពួក​គាត់​ក៏​មិន​អាច​ត្រលប់​ទៅ​ធ្វើ​កសិកម្ម​វិញ​បាន​ដែរ ក្នុង​ខណៈ​ការងារ​របស់​ពួក​គេ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​កសិកម្ម ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s