សមា​គម​ក្រូច​ត្លុង​កោះ​ទ្រង់ បង្កើន​ការ​ដាំ​ដុះ​បន្ទាប់​ពី​ទទួល​បាន​ GI

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ក្រចេះ: ​កសិករ​ក្រូច​ត្លុង ​នៅ​កោះ​ទ្រង់​​ ខេត្ត​​ក្រ​ចេះ​ កំ​ពុង​ពង្រីក​​ការ​ដាំ​ដុះ​របស់​ខ្លួន ​បន្ទាប់​ពី​ផ្លែ​ឈើ​មួយ​នេះ​ ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផលិត​ផល​សម្គាល់​ភូមិ​សាស្ដ្រ ​(GI) ។ ​នេះ​បើ​យោង​តាម​សមា​គម​​​​អ្នក​​ផលិត​ផ្លែ​ក្រូច​ត្លុង​កោះ​ទ្រង់​​ ខេត្ត​ក្រ​ចេះ​។​

ក្រូច​ត្លុង​កោះ​ទ្រង់ ​គឺជា​ផលិត​ផល​​កសិ​កម្ម​កម្ពុជា​ទី ៣ ​ដែល​ទទួល​បាន​ឋានៈ​ GI​ បន្ទាប់​ពី​​ដំ​ណាំ​​ម្រេច​កំ​ពត​ និង​ស្ករ​ត្នោត​​ខេត្ត​កំ​ពង់​ស្ពឺ​។​

លោក​ស្រី ​ជា រីណា ​ប្រ​ធាន​សមា​គម​​​អ្នក​​ផលិត​ផ្លែ​ក្រូច​ត្លុង​​កោះ​ទ្រង់​ ខេត្ត​ក្រ​ចេះ​ បាន​ឲ្យ​ដឹង​ថា ​ការ​ដាំ​ដុះ​​ក្រូច​ត្លុង​ ​នៅ​កោះ​នេះ​ មើល​ឃើញ​ការ​កើន​ឡើង ​បន្ទាប់​ពី​ដំ​ណាំ​កសិ​កម្ម​មួយ​នេះ ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល​ GI ។​

លោក​ស្រី ​បាន​ថ្លែង​ថា៖​ «​កសិ​ករ​ក្រូច​ត្លុង​ នៅ​ពេល​នេះ​បង្ហាញ​ចំ​ណាប់​អា​រម្មណ៍​ ក្នុង​ការ​ដាំ​ដុះ​ដំ​ណាំ​នេះ​ ដោយ​សារ​តែ​វា​​បាន​នាំ​យក​ចង្វាក់​តម្លៃ​សម្រាប់​​ផលិត​ផល​នេះ​»។ លោក​ស្រី ​បន្ថែម​ថា ​សមា​គម​នៅ​ពេល​ប​ច្ចុ​ប្បន្ន​ មាន​ស​មា​ជិក​​ ១៥៥ ​គ្រួ​សារ​។​

ខណៈ​សមា​គម​នេះ ​មិន​ទាន់​ធ្វើ​បច្ចុ​ប្ប​ន្ន​ភាព​ទិន្ន​ន័យ​នៅ​ឡើយ ​លោក​ស្រី ​ជា ​រីណា ​បាន​ឲ្យ​ដឹង​ថា តួ​លេខ​​កាល​ពី​មុន ស្ដី​ពី​ការ​ដាំ​ដុះ​ក្រូច​ត្លុង​ មាន​ចំ​នួន ៣៥ ហិក​តា​ ដែល​មាន​ដើម​ក្រូច​ត្លុង​ជាង​ ២ ​០០០​ ដើម​ ក្នុង​ចំ​ណោម​​ ១​០ ម៉ឺ​ន​ដើម​អាច​ប្រ​មូល​ផល​បាន​។

​លោក​ស្រី​លើក​ឡើង​ថា​៖ «​[ទោះ​បី​ជា​យើង​មិន​​បាន​ធ្វើ​បច្ចុ​ប្បន្ន​​ភាព​ទិន្ន​ន័យ​​នៅ​ឡើយ​ក៏​ដោយ​] ក៏​យើង​​កត់​សម្គាល់​ថា​ កសិករ​បាន​រក្សា​ការ​ពង្រីក​​ការ​ដាំ​ដុះ​របស់​ពួក​គេ​ ខណៈ​តម្លៃ​​​កើន​ឡើង​ ២ ដង​»​។​

លោក​ស្រី ​ជា រីណា​ ​ឲ្យ​ដឹង​ថា ​តម្លៃ​កើន​​ឡើង​ពី ​១,៥ ​ដុល្លារ​ដល់ ​៣,៥​ ដុល្លារ​ ក្នុង​ ១ ​ផ្លែ បន្ទាប់​ពី​​ផ្លែ​ឈើ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​​ផលិត​ផល​​ GI កាល​ពី​ខែ​មិថុ​នា​ឆ្នាំ​នេះ​។​

លោក​ស្រី​បញ្ជាក់​ថា​៖ «​ទោះ​បី​​តម្លៃ​កើន​ឡើង​ ២ ​ដង​ធៀប​នឹង​ផលិត​ផល​មិន​មែន​GI ​ក៏​ដោយ​ ប៉ុន្តែ​អតិ​ថិ​ជន​របស់​យើង​ នៅ​តែ​បង្កើន​ការ​បញ្ជា​ទិញ ​ដោយ​សារ​តែ​យើង​ធានា​​គុណ​ភាព​ ហើយ​ពួក​គេ​មាន​ទំ​នុក​ចិត្ត​លើ​​ផលិត​ផល​​​ GI របស់​យើង​ ដោយ​សារ​តែ​វា​​មាន​រស​ជាតិ​ពិ​សេស​ ខុស​ពី​​ផ្លែ​ក្រូច​ត្លុង​ នៅ​ក្នុង​តំ​បន់​ផ្សេង​ទៀត​»​។​

លោក​ ដួង ​សំបាន ​ប្រ​ធាន​កា​រិ​យា​​ល័យ​អភិ​វឌ្ឍន៍​ពា​ណិជ្ជ​កម្ម ​នៅ​មន្ទីរ​ពា​ណិជ្ជ​កម្ម​​ខេត្ត​ក្រ​ចេះ ​បាន​ឲ្យ​ដឹង​ថា ​ផ្លែ​ក្រូច​ត្លុង​ នៅ​កោះ​ទ្រង់ ​មាន​រស​ជាតិ​ផ្អែម ​មាន​គ្រាប់​តិច ​មាន​រាង​ពង​ក្រ​ពើ​ ដែល​ខុស​គ្នា​ទាំ​ង​ស្រុង​ពី​ផ្លែ​ក្រូច​ត្លុង​ផ្សេង​ទៀត​។

​លោក​ឲ្យ​ដឹង​ថា ​ទាំង​នេះ​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​វា​ទទួល​បាន​ឋានៈ​ GI។​​ ​លោក​​បាន​​ថ្លែង​ថា​៖ «​យើង​ចំ​ណាយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ សម្រាប់​ការ​ត្រួត​ពិនិត្យ ​ផ្លែ ​និង​ដើម​ ​យើង​ព្យា​យាម​ដាំ​ដើម​ក្រូច​ត្លុង​ នៅ​ក្រៅ​កោះ​នេះ​ ហើយ​ផ្លែ​​បាន​ផ្ដល់​​រស​ជាតិ​ខុស​គ្នា​»។

លោក​បាន​​លើក​ឡើង​​ថា​៖ «​ដោយ​សារ​តែ​លក្ខណៈ​របស់​វា នោះ​ជា​មូល​ហេតុ​ ដែល​ផ្លែ​ក្រូច​ត្លុង​បាន​ទទួល​ឋានៈ​ GI»​។​

លោក​​ ដួង ​សំ​បាន ឲ្យ​ដឹ​ង​ថា នៅ​ពេ​ល​នេះ​កសិករ​ យល់​ដឹង​ពី​អត្ថ​ប្រ​យោ​ជ​ន៍​​នៃ​ផលិត​ផល​ GI ខណៈ​តម្រូវ​ការ​ការ​ប្រើ​ប្រាស់​​ក្នុង​ស្រុក​ខ្ពស់​ជាង​​ការ​ផ្គត់​ផ្គង់​។​ លោក​​បាន​ថ្លែង​ថា​៖ «​[នៅ​ពេល​នេះ​] កសិករ​កំពុង​ព្យា​យាម​ពង្រីក ​ការ​ដាំ​ដុះ​របស់​ពួក​គេ​ ជា​មួយ​ជំ​នាញ​បច្ចេក​ទេស»​៕​LA

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s