ចំនួន​ទេសចរ​ទៅ​តំបន់​ឆ្នេរ ​នឹង​កើន​ដល់​ជាង​ ៤ លាន​នាក់

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ខេត្ត​តំបន់​​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​​នឹង​ទទួល​ភ្ញៀវ​ទេស​ចរ​បាន ៤,៤២​ លាន​នាក់​ត្រឹម​ចុង​ឆ្នាំ​ ២០១៨។ ស៊ន សារ៉ាត់

ភ្នំពេញៈ រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង​ ខុន បាន​ព្យាករ​ថា ខេត្ត​តំបន់​​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​​នឹង​ទទួល​ភ្ញៀវ​ទេស​ចរ​បាន ៤,៤២​ លាន​នាក់​ត្រឹម​ចុង​ឆ្នាំ​ ២០១៨​

ខណៈ​ភ្ញៀវ​បរទេស នឹង​កើន​ឡើង​ដល់​ ៩២០ ០០០ ​នាក់​ និង​ទេស​ចរ​ក្នុង​ស្រុក នឹង​មាន​ចំនួន​ ៣,៥ ​លាន​នាក់​។

ថ្លែង​ក្នុង​ពីធី​បើក​​បុណ្យ​សមុទ្រ​លើក​ទី ៧ ​នៅ​ខេត្ត​​កោះ​កុង​ លោក​ ថោង ​ខុន ​ឲ្យ​ដឹង​ថា​ ខេត្ត​នេះ​នឹង​​ទទួល​ភ្ញៀវ​ទេស​ចរ​ជាតិ​បាន​ចំនួន ៦​០០ ០០០ ​នាក់​។​

លោក ​ថោង ​ខុន ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ព្យាករ​រយៈ​ពេល​វែង​ត្រឹម​ឆ្នាំ ២០២០ ការ​ប៉ាន់​ប្រមាណ​ខេត្ត​តំបន់​ឆ្នេរ​នេះ​នឹង​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ ១,២ ​លាន​នាក់​ និង​ភ្ញៀវទេស​ចរ​ក្នុង​ស្រុក ៤,៥ ​លាន​នាក់​ ហើយ​ត្រឹម​ឆ្នាំ ២០៣០ ​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​​នឹង​កើន​ឡើង​ដល់​ ៣ ​លាន​នាក់​ និង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​​នឹង​កើន​ឡើង​ដល់ ៦ ​លាន​​នាក់​។​

លោក​ថ្លែង​ថា​៖ «​តួលេខ​នេះ​គឺ​ជា​សារ​សម្រាប់​ប្រជាជន​ និង​ភាគី​ពាក់​ព័ន្ធ​ ត្រូវ​តែ​មាន​គោល​បំណង​គ្រប់​គ្រង និង​អភិវឌ្ឍ​​ប្រកប​ដោយ​ស្ថិរ​​ភាព​ ដើ​ម្បី​ជា​អត្ថ​ប្រយោជន៍​សម្រាប់​សេដ្ឋ​កិច្ច​ និង​សង្គម ​នៅ​ក្នុង​តំបន់​នេះ​»​។ ​លោក​បន្ត​ថា​៖ «​ខេត្ត​កោះ​កុង​ មាន​សក្ដានុ​ពល​សម្រាប់​ទេស​ចរណ៍ និង​អេ​កូ​ទេស​ចរណ៍​»។

អ្នក​ស្រី ឆាយ ​ស៊ីវ​លីន ​ប្រធាន​​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ព្យាករ​នៃ​ការ​មកដល់​ភ្ញៀវ​ទេសចរ​ នៅ​ក្នុង​ខេត្ត​តំបន់​ឆ្នេរ​​នឹង​​កើន​​ឡើ​ង​ ដោយ​សារ​តែ​លំហូរ​ចូល​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​បាន​រក្សា​កំណើន​ពី​ ១ ​​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។

អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «​កំណើន​​ភ្ញៀវ​ទេសចរ​​បាន​រក្សា​​កំណើន ដើ​ម្បី​ឆ្លើ​យ​​តប​​នឹង​តម្រូវការ​របស់​ភ្ញៀវ​ទេស​ចរ​ ប្រតិ​បត្តិ​ការ​​ចាំបាច់​ត្រូវ​លើក​កម្ពស់​ និង​រក្សា​គុណ​​ភាព​សេវា​ នៅ​ក្នុង​ផ្នែក​បដិស​ណ្ឋារ​កិច្ច​ ដែល​ជា​ផ្នែក​មួ​យ​ដើរ​តួ​នាទី​ដ៏​សំ​ខា​ន់​ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​លើក​កម្ពស់​សេដ្ឋ​កិច្ច​ក្នុង​តំបន់​»​។

របាយ​ការណ៍​ ១០ ​ខែ​ ​​ពី​ក្រសួង​ទេស​​ចរ​ណ៍ ការ​មក​ដល់​របស់​ភ្ញៀវ​អន្តរជាតិ​ ​​កើន​​​ដល់ ៧​៧០ ០០​​០ នាក់​​នៅ​ក្នុង​ខេត្ត​​តំបន់​ឆ្នេរ​ ​​កើន​​ឡើង​ ២៧ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​​​ពី​ឆ្នាំ​មុន៕LA ​

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s