អគ្គនាយករដ្ឋបាល ជលផល​ថា ទិន្នផលត្រី​ឆ្នាំនេះ មានការកើនឡើង ជាង​ឆ្នាំមុន​ តែតម្លៃទាប ជាងឆ្នាំមុន

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ ៖ ការប្រមូលផលត្រីទឹកសាប នៅឆ្នាំ២០១៨នេះ អាច​នឹងមានការកើនឡើង ជាងឆ្នាំមុនៗ ​​ហើយតម្លៃត្រី ដែលនិងត្រូវ លក់ជូនពលរដ្ឋ អាចនិងទាបជាង

មុន តាមទំហំត្រីតូច ឬធំ ក្នុងតម្លៃ៦០០ទៅ៨០០រៀល ក្នុងមួយគីឡូក្រាម ខណៈដែលការប្រមូលត្រីប្រហុក ក៏កំពុងតែទទួលបានផល ច្រើនផងដែរ។

អគ្គនាយករដ្ឋបាលជលផល លោក អេង ជាសាន បានប្រាប់​មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះថា ផលត្រី​ ប្រជានេសាទ កំពុងប្រមូលជាបន្តបន្ទាប់ ​​ទោះជាពុំទាន់មាន លទ្ធផលច្បាស់លាស់ ក៏ដោយ​ ក្នុងឆ្នាំនេះលោករំពឹងថា ត្រីអាចនិងទទួលបានច្រើន ជាឆ្នាំមុន ហើយលក់ជូនពលលរដ្ឋ ក៏អាចលក់ថោកជាងមុន ក្នុងតម្លៃ៦០០ទៅ៨០០រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។

ការប្រមូលផល​​ដែលមានចំនួន កើនឡើងបែបនេះ ត្រូវបានអគ្គនាយក​រដ្ឋបាល ជលផល បញ្ជាក់យ៉ាងដូច្នេះថា «​”ឆ្នាំនេះកំពស់ទឹកទន្លេសាបស្រក ចុះលឿនជាងឆ្នាំកន្លងមក ជាហេតុធ្វើឲ្យដាយនៅ តាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបាន ក្នុងខែមិគសិរ ចាប់ពីថ្ងៃទី១៤-២០ខែធ្នូ “​។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ​តម្លៃ​ត្រីលក់នៅទីតាំង ផែរបស់ដាយគឺ ៨០០-៩០០រៀលក្នុងមួយគីឡូក្រាម, ឈ្មួញដែលលក់បន្ត១០០០-១២០០រៀល ក្នុងមួយ គីឡូក្រាម និងអ្នកលក់បន្តទី២ ថ្លៃ១២០០-១៥០០រៀល ក្នុងមួយគីឡូក្រាម។​

​យ៉ាងណាមិញ បើទោះបីការប្រមូលផលត្រី សម្រាប់ឆ្នាំ២០១៨នេះ មានការកើនឡើង ក្ដី ក៏លោកអគ្គនាយក​រដ្ឋបាល ជលផល នៅតែអំពាវនាវ ឲ្យពលរដ្ឋនេសាទទាំងអស់ កុំធ្វើការនេសាទដោយប្រើប្រាស់ ឧបករណ៍ ខុសច្បាប់ និងកុំធ្វើការនេសាទ នៅរដូវបិទនេសាទ ហើយសម្រាប់ នៅរដូវប្រាំងវិញ កុំប្រើប្រាស់ ឧបករណ៍ឆក់ ព្រោះនេះជាការប្រព្រឹត្ត ទង្វើខុសនឹងច្បាប់ នេសាទ៕ដោយ៖ព្រឿង វិសាល

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s