អាជ្ញាធរ​ទប់ស្កាត់​ ករណី​ចាក់ដី​នៅ​មាត់ស្ទឹង

ប្រភព ៖ ភ្នំពេញប៉ុស្តិ័

ទិដ្ឋភាព​កន្លែង​ចាក់ដី​រំលោភ​ចូល​មាត់​ស្ទឹង​នៅ​ស្រុក​តំបែរ​។ រូប ហ្វេសប៊ុក

ត្បូងឃ្មុំ: អាជ្ញាធរ​ស្រុក​តំបែរ​កាលពី​ម្សិលម្ង៉ៃ​បាន​ចុះ​ទប់ស្កាត់​​ដោយ​ជោគជ័យ​នូវ​សកម្មភាព​ឈ្មួញ​លួច​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង នៅ​ភូមិ​ជាចធំ ឃុំ​ចុងជាច ស្រុក​

តំបែរ បន្ទាប់ពី​ពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង​ចោទ​អាជ្ញាធរ​ឃុំ​ថា ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​លួច​ចាក់ដី និង​លក់​ដី​មាត់​ស្ទឹង​សាធារណៈ​។

លោក សុខ សារិទ្ធ អភិបាលស្រុក​តំបែរ​បាន​បញ្ជាក់​ថា​បន្ទាប់ពី​ទទួល​បាន​បណ្ដឹង​ពី​ពលរដ្ឋ​លោក​បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​បញ្ឈប់​សកម្មភាព​បន្ទាន់ ខណៈ​ក្រុម​ឈ្មួញ​ទើប​បាន​ចាក់ដី​លុប​មាត់​ស្ទឹង​ប្រមាណ​ជិត​ ១០ ​ម៉ែត្រ​ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​។

លោក​បន្ត​ថា​ស្ទឹង​មួយ​នេះ​ស្ថិត​នៅ​ជិត​ភូមិ​ជាចធំ ដោយ​ពលរដ្ឋ​បាន​អះអាង​ថា កន្លង​មក​បាន​ជួយ​រំដោះ​ទឹកភ្លៀង​មិន​ឲ្យ​ជន់​លិច​ភូមិ ហើយ​ពលរដ្ឋ​ក៏​បាន​អាស្រ័យ​ផល​រួមគ្នា​ដែរ ដោយ​មិន​មាន​អ្នកណា​​ហ៊ាន​រំលោភ​យក​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ទៅ​បញ្ឈប់​សកម្មភាព​នេះ​ហើយ ដោយ​តម្រូវ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ និង​លិខិត​ព្រមាន​ព្រោះ​​ពេល​ចាក់ដី​ហ្នឹង គាត់​អត់​បាន​ជូនដំណឹង ឬ​សុំ​ច្បាប់​មក​ខ្ញុំ​ទេ ប៉ុន្ដែ​គាត់​បែរ​ជា​ទៅ​ប្រាប់​អាជ្ញាធរ​ឃុំ​ថា​គាត់​បាន​សុំច្បាប់​ពី​ខ្ញុំ​រួច​ហើយ​។ ដូច្នេះ​អាជ្ញាធរ​ឃុំ​គាត់​អត់​ហ៊ាន​ចាត់​វិធានការ​ទើប​ពលរដ្ឋ​មិន​សុខចិត្ត​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​ខ្ញុំ​»​។

លោក ហេង ថុល តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ជាចធំ​បាន​លើកឡើង​ថា ដីស្ទឹង​នេះ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​រួម​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ប្រវែង​ជិត ២ ​គីឡូម៉ែត្រ​។ បើ​ស្ទឹង​នេះ​ត្រូវ​បាន​គេ​ចាក់ដី​លុប​នោះ​នៅ​រដូវ​ខែវស្សា​នឹង​មាន​ទឹក​លិច​ភូមិ​ដោយ​បង្ក​ការ​លំបាក​ដល់​អ្នកភូមិ​។

លោក​ថា​៖ «​ហេតុផល​ទាំងនេះ​ពួក​ខ្ញុំ​សូម​ឲ្យ​លោក​អភិបាល​ស្រុក​មេត្តា​ជួយ​ទប់ស្កាត់​ និង​បញ្ឈប់​ជាបន្ទាន់ កុំ​ឲ្យ​មាន​​ការចាក់ដី​លុប​មាត់​ស្ទឹង​បន្ត​ទៀត ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ជាចធំ​ទាំងអស់​គ្នា​»​។

លោក កាំង វ៉ាន់ឌី មេឃុំ​ចុងជាច​ដែល​រង​ការចោទប្រកាន់​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​របស់​​ពលរដ្ឋ​ក្នុង​ភូមិ​ជាចធំ​នេះ​បាន​ទេ កាលពី​ម្សិលមិញ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s