អាជ្ញាធរ​ ចុះ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ស្ទូច​ដែល​ធ្វើ​ឲ្យ​ខូច​ស្ពាន​ ហើយ​មិន​ចេញ​មុខ​ដោះស្រាយ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

បង្កាន់ដៃស្ពានអ្នកលឿងដែលត្រូវខូចដោយរថយន្ត​​ស្ទូចថ្ងៃទី ១៥ មករា។ សហការី

ព្រៃវែងៈ ម្ចាស់​រថយន្តស្ទូច ១ គ្រឿង ដែល​បានធ្វើឱ្យ​របាំង​បង្កាន់​ដៃ​ស្ពាន​ត្សឹ​បាសា​ឬ​ស្ពាន​អ្នក​លឿន រង​ការ​បែក​ប្រេះ ប្រវែង ១២ ម៉ែត្រ​កន្លះ និង​ធ្វើ​ឱ្យ​ដែក​បង្គង​លើ​របាំង​

បង្កាន់​ដៃ​នោះ​ចំនួន ៣ ទៅ ៤ កំណាត់ បាន​ធ្លាក់​ជ្រុះ​ពី​ស្ពាន កាល​ពី​ព្រឹក​ថ្ងៃទី ១៥ មករា មិន​ទាន់​ចេញ​មក​ដោះស្រាយ​នៅ​ឡើយ​ទេ ដែល​ករណី​នេះ​សមត្ថកិច្ច​កំពុង​ចុះ​ទៅ​ស្រាវជ្រាវ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ពី​ម្សិលមិញ។

លោក​ អ៊ុន សុ​ផា​ណា​រិ​ទ្ធ អធិការរង​ស្រុក​ពាម​រក៍ ទទួលបន្ទុក​ខាង​ផ្នែក​ចរាចរណ៍ ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ផ្ទាល់ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា រថយន្ត​ស្ទូច​បង្ក​ហេតុ​ត្រូវបាន​អូស​មក​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ស្រុក​ពាមរក៍​ខេត្ត​ព្រៃវែង​ដើម្បី​រង់ចាំ​ម្ចាស់​មក​ដោះ​ស្រាយ ហើយ​បើ​តាម​ឮ​ដំណឹង​ពី​ពលរដ្ឋ​បញ្ជាក់​ថា ភាគី​ម្ចាស់​រថយន្ត​គឺ​មាន​ទីតាំង​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង ហើយ​អាជ្ញាធរ​កំពុង​ចុះ​ទៅ​ស្រាវជ្រាវ។

លោក​ថា៖ «យើង​ស៊ើប​និង​ស្រាវជ្រាវ​មើល​ពី​ខាង​បាវិត​និង​ស្វាយរៀង ព្រោះ​គោល​ដៅ​ចេញ​ពី​ហ្នុង​មក ហើយ​ឮ​គេ​ថា រថយន្ត​ស្ទូច​ហ្នឹង ចេញ​មក​ពី​បាវិត»។

លោក សុ​ផា​ណា​រិ​ទ្ធ បន្តថា អាជ្ញាធរ​គ្រាន់តែ​ស្វែងរក​ម្ចាស់​រថយន្ត​ស្ទូច​នោះ ចេញ​មុខ​មក​ដោះស្រាយ​ដើម្បី​ជួស​ជុល​បង្កាន់​ដៃ​ស្ពាន​ដែល​រង​ការ​ខូច​ខាត ឱ្យ​ស្អាត​ដូច​ដើម​វិញ ដោយ​លោក​អះអាង​ថា ករណី​ធ្វើ​ឱ្យ​ខូចខាត​ស្ពាន​អ្នក​លឿង​នេះ គឺ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​រង​របួស​ឬ​ត្រូវ​ស្លាប់​ដែរ។

ចំណែក​លោក ​អ៊ុន សុធា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង ដែល​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ដែរ មិន​ទាន់​អាច​បញ្ជាក់​អំពី​ទំហំ​នៃ​ការ​ខូច​ខាត ដែល​គិត​ជា​ទឹក​ប្រាក់​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា ការ​ដោះ​ស្រាយ​យ៉ាង​ណា គឺ​ទាល់​តែ​រក​ឃើញ​ម្ចាស់​រថយន្ត​ស្ទូច​ជាមុន​សិន។

លោក​ថា៖ «ចំពោះ​ករណី​ហ្នឹង អត់ទាន់ (បូកសរុប) ទេ ព្រោះ​ករណី​ហ្នឹង​ក្រសួង (សាធា​រណការ និង​ដឹក​ជញ្ជូន) គេ​ចុះ​មក​ហើយ។ ឡាន​ហ្នឹង​មិន​ទាន់​ដឹង​ប៉ុន្មាន​ទេ ទម្ងន់​វា​ប្រហែល ១០ ទៅ ២០ តោន​អីហ្នឹង ប៉ុន្តែ​មិន​ទាន់​ច្បាស់​ទេ»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s