បទល្មើស​វា​កើត​មាន​មែន គ្រាន់តែ​ខ្លះ​តូច​ខ្លះ​ធំ

ប្រភព ៖ កោះសន្តិភាព

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​មនុស្ស​៣​នាក់​បាន​ប្រើរ​បាំងសាច់​អួន រាប់​ពាន់​ម៉ែត្រ​ដាក់​ព័ទ្ធ​យក​ព្រៃ​លិច​ទឹក ដើម្បី​ដាក់​លប​ចាប់​

ត្រី នៅ​ចំណុច​ផ្លូវ​ក្របី ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​មិន​អោយ​ប្រជាពលរដ្ឋ​ណា​បាន​ចូល​ដាក់​លប​ចាប់​ត្រី​ឡើយ គឺ​ដូច​កាង​យក​ដាច់​តែឯង តែ​ម្តង ។

បទល្មើស​ខាងលើ​នេះ​មិនឃើញ​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ឡើយ ដែល​គេ​សង្ស័យ​ថា សមត្ថកិច្ច​ជលផល​ស្រុក​បរិបូ​ណ៍ ឃុបឃិត​បើកដៃ​អោយ​បទល្មើស​នេះ​កើតឡើង ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ ។ ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្នើ​សុំ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​អន្តរាគមន៍ ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​ចូល​នេសាទ​ត្រី​ដូច​ធម្មតា​វិញ ។ .

ប្រជាពលរដ្ឋ​ភូមិ​សេះ​ស្លាប់​បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ប្រើរ​បាំងសាច់​អួន ហ៊ុំ​ព្រៃ​រាប់​ពាន់​ម៉ែត្រ​ដាក់​លប​ចាប់​ត្រី​នេះ គឺ​មាន​មនុស្ស​តែ​៣​នាក់​ប៉ុណ្ណោះ ដែល​ជា​អ្នក​រស់នៅ​ភូមិ​សេះ​ស្លាប់ ជា​អ្នក​ប្រព្រឹត្ត​ដែល​មានឈ្មោះ និល ឈ្មោះ ឃៀង និង​ឈ្មោះ ហុ​ក ។ មិនតែប៉ុណ្ណោះ​គេ​ទាំង​៣​នាក់ មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូល​ដាក់​លប​ជិត​ព្រៃ​នៅ​ក្បែរ​ៗ​នោះ​ឡើយ គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​ក្នុងភូមិ​យក​លប​ទៅ​ដាក់​ក្បែរ​ៗ​ព្រៃ​ចំណុច​នោះ គឺ​ត្រូវ​គេ​រើរុះ​លប​ក្រវាត់​ចោល​អស់ ។ ហេតុនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ ស្នើ​សុំ​អោយ​មន្ត្រី​ជំនាញ​ចុះ បង្ក្រាប ដើម្បី​អោយ​ប្រជា​ព​ពលរដ្ឋ​បាន​នេសាទ​ជា​ទូទៅ​ផង​មិន​ត្រូវ​ទុក​អោយ​បុគ្គល​២-៣​នាក់​កាង​ដាច់​តែឯង​បែប​នេះ​ទេ ។

ពាក់​ព​ន្ធ័​នឹង​បទល្មើស​នេះ​ដែរ បុរស​ឈ្មោះ លាស់ និល និង​ភរិយា ដែល​រង​ការ​ចោទប្រកាន់ បាន​និយាយ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ថា លោក​ពិតជា​បាន​ហ៊ុំ​ព្រៃ​ដាក់​លប​ចាប់​ត្រី​មែន តែ​ដាក់​តែ​ទឹក​រាក់​ៗ ត្រឹម​ចង្កេះ ទេ តែ​៤-៥​ថ្ងៃ​ទៀត​គោក​អស់ហើយ ។ ម្យ៉ាងទៀត បទល្មើស​នេសាទ​វា​ខុស​ហើយ តែ​តិចតួច​ប៉ុណ្ណោះ ព្រោះ​ធ្លាប់រ​ករាល់​តែ​ឆ្នាំ ហើយ​នៅ​តំបន់​សេះ​ស្លាប់​នេះ​អ្នក​ណា​ក៏​រក​ខុសច្បាប់​ដែរ បើ​ត្រូវ​ច្បាប់​ពេក​ចាប់​ត្រី មិន​បាន​ចិញ្ចឹមជីវិត​ទេ ។

ចំណែក​ការ​ហ៊ុំ​ព្រៃ​នេះ​មាន​ប្រវែង​ខ្លី​ៗ ដើម្បី​ចាប់​ត្រី​ធ្វើ​ប្រហុក និង​យក​កូន​ត្រី​អោយ​ចំណី​ត្រី​ដែល​ចិ​ញ្ជឹ​ម​តែ​ប៉ុណ្ណោះ ។ រឿង​នេះ​បើ​សមត្ថកិច្ច​មិន​អោយធ្វើ​ពួក​លោក​ក៏​មិន​ធ្វើ​ដែរ ។ ចំណែក​អ្នករាយការណ៍​ជូន​អ្នកកាសែត​ថា គាត់​ម៉ៅ​ផ្តាច់​តែឯង​មិន​ពិត​ទេ ដើមរឿង​មក​ពី​អ្នក​រាយ​ការ​ទៅ​អ្នក​សារព័ត៌មាន​នោះ​មាន​ទំនាស់​ក្បាល​ដីស្រែ​ជាមួយ​គាត់​ទើប​រាយ​ការ​បង្ខូច​គាត់​បែប​នេះ ។

ជុំវិញ​បញ្ហា​នេះ​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ករណី​នេះ​លោក​ធ្លាប់​បានដឹង​ហើយ​កន្លង​មក តែ​មន្ត្រី​ជលផល​បរិបូណ៌​បាន​រាយការណ៍​មក​ថា មាន​តិចតួច​តែ​ប៉ុណ្ណោះ​។ តែបើ​ពិតជា​មានរ​បាំងសាច់​អួន​រាប់​ពាន់​ម៉ែត្រ​មែន លោក​នឹង​បញ្ជា​ឲ្យ​នាយ​សង្កាត់​នេសាទ​ស្រុក​បរិបូណ៌​ចុះ​ង្ក្រា​ប ប៉ុន្តែ​បើ​ត្រឹម​២០​ទៅ​៣០​ម៉ែត្រ​មិន​អី​ទេ ច្បាប់​អនុញ្ញាត ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s