ដីសម្បទាន​សង្គមកិច្ច​ របស់​អតីតយុទ្ធជន ​ត្រូវ​ជន​មាន​អំណាច​រំលោភ​យក

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

សកម្មភាព​ឈូសឆាយដី​សម្បទាន​ផ្តល់​ឲ្យ​អតីតយុទ្ធជន​។ សហការី

កំពង់ឆ្នាំងៈ ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​អតីតយុទ្ធជន​ចំនួន​ជាង​ ៣០០ ​គ្រួសារ​នៅ​តំបន់​ភ្នំ​ជម្រាយ​ស្ថិត​ក្នុង​ឃុំ​ចំនួន ៤ នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​កំពុង​ត្រូវ​បាន​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ឈូសឆាយ​រំលោភបំពាន​យក​យ៉ាង​អនាធិបតេយ្យ បើ​ទោះបី​តំបន់​នោះ​មាន​អនុក្រឹត្យ​ចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ​។ បន្ត​ការ​អាន

Advertisements

អាជ្ញាធរ​ខេត្ត​សៀម​រាប ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ដែល​ចាក់​ដី​លុប ​បឹង​ត្រាវកុដិ​ កាយ​ដី​ចេញ​វិញ​

ប្រភព ៖ ភ្នំពេញប៉ុសិ៍្ត

បឹង​ត្រាវ​កុដិដែល​ត្រូវ​គេ​ចាក់​ដី​លុប ហើយ​អាជ្ញា​ធរ​ខេត្ត​សៀម​រាប​ បញ្ជា​ឲ្យ​កាយ​ដី​ចេញ​វិញ​។ រូប​ថត​អាជ្ញា​ធរ​ខេត្ត​សៀម​រាប​

សៀមរាប: សាលា​ខេត្ត​សៀម​រាប បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៣ ដែល​បាន​ចាក់​ដី ​និង​សាង​សង់​សំណង់​​នៅ​លើ​តំបន់​អាង​ទឹក នៃ​​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ត្រាវ​កុដិ ​របស់​រដ្ឋ ឲ្យកាយ​​ដី​ចេញ​វិញ​ ដោយ​ទុក​រយៈ​ពេល​ ១សប្ដាហ៍​។ បន្ត​ការ​អាន

អាជ្ញាធរចុះចែកបណ្ណ័កម្មសិទិ្ធដីធ្លីជាង១ពាន់ប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃមូល

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង៖ លោក លន់ ទ្រី ប្រធានក្រុមវាស់វែងដីធ្លីទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងដីសុរិយោដីខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ក្នុងពេលចែកបណ្ណ័កម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋឃមព្រៃមូល នៅក្នុងសាលាបុណ្យភូមិព្រៃក្រោល បានអោយដឹងថា៖ ក្រោយពីក្រុមការងារវាស់វែងដីធ្លីទី២ របស់លោកបានចុះវាស់វែងដីធ្លីស្រែចំការ និងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំព្រៃមូល ស្រុករាលាប្អៀរ រួចមក នៅក្នុងថ្ងៃនេះនិងថ្ងៃបន្ទាប់រយៈពេល២ថ្ងៃទៀត ក្រុមការងាររប ស់លោក នឹងធ្វើការចែកបណ្ណ័កម្មសិទ្ធិដីធ្លីជាង១ពាន់បណ្ណ័ អោយអស់ជូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ របស់ឃុំព្រៃមូល ស្រុករលាប្អៀរ ។ បន្ត​ការ​អាន

សហគមន៍​ដីធ្លី​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​ពី​អាជ្ញាធរ​តាមដាន​រឹតត្បិត​សេរីភាព

ប្រភព ​៖ វិទ្យុអាស៊ីសេរី  មន្ត្រីសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។

សហគមន៍​ដីធ្លី​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល និង​តាមដាន​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​ជួបពិភាក្សា​គ្នា​ជា​ក្រុម។ សហគមន៍​ដីធ្លី​ចាត់​ទុក​ទង្វើ​នេះ​ថា បាន​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​របស់​ពួកគាត់ ហើយ​ធ្វើ​ឲ្យ​មិន​អាច​ជួបជុំគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​ជាមួយ​អាជ្ញាធរ​បាន​ដូច​ពេល​មុនៗ។ មេឃុំ​ភូមិ​ថ្មី បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ។

សហគមន៍​ដីធ្លី​នៅ​ស្រុក​ថ្មពួក លើកឡើង​ថា មួយរយៈ​ចុងក្រោយ​នេះ ពួកគាត់​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​ជួប​គ្នា​អស់ហើយ ដោយ​សូម្បីតែ​ពី​២ ទៅ​៣​នាក់​ក៏​អាជ្ញាធរ​មិន​លើកលែង​ដល់​ពួកគាត់​ដែរ។

តំណាង​សហគមន៍​ដីធ្លី​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក លោក សាន ម៉ាប់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា សព្វថ្ងៃ​លោក​មិន​អាច​ធ្វើដំណើរ​ទៅ​ណា​បាន​យូរ​ដូច​ពេល​មុន​នោះ​ទេ ព្រោះ​អាជ្ញាធរ​បាន​ដាក់​ប្រជា​ការពារ​ភូមិ​តាមដាន​សកម្មភាព​របស់​លោក​ជា​រៀងរាល់ថ្ងៃ ហើយ​ពេល​លោក​មិន​ទៅផ្ទះ​គឺ​អាជ្ញាធរ​នឹង​សាកសួរ​ទៅ​សមាជិក​ក្នុង​គ្រួសារ​លោក​ភ្លាមៗ​តែម្ដង។ «»

តំណាង​សហគមន៍​ដីធ្លី​ស្រុក​ថ្មពួក​ម្នាក់ទៀត លោក ហាក់ សុភ័ក្រ អះអាង​ថា អាជ្ញាធរ​បញ្ជូន​មនុស្ស​តាមដាន​សកម្មភាព​របស់​លោក​កាន់តែ​ខ្លាំង មាន​រយៈពេល​ជាង​មួយ​ខែ​ហើយ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ជួបជុំគ្នា​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​បាន​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គិតតែ​ពី​ឃោសនា​គណបក្ស ដើម្បី​បាន​កាន់អំណាច​បន្ត​ទៀត ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។ «»

ឆ្លើយតប​នឹង​បញ្ហា​នេះ​មេឃុំ​ភូមិ​ថ្មី លោក ប៊ុន វាសនា មានប្រសាសន៍ថា អាជ្ញាធរ​មិនបាន​បញ្ជូន​ប្រជា​ការពារ​ទៅ​រារាំង​បំបិទ​សិទ្ធិ​សេរីភាព​របស់​សហគមន៍​ដីធ្លី​ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ជួបជុំគ្នា​ជា​ធម្មតា ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។ «»

ប៉ុន្តែ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា អាជ្ញាធរ​ដាក់​មនុស្ស​តាមដាន​នេះ​គឺជា​ការ​គំរាមកំហែង​មួយ​ដល់​សហគមន៍​ដីធ្លី​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច ហើយ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ «»

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា ការរារាំង​នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​គ្មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ទៅវិញ​ទេ ព្រោះ​បញ្ហា​ទាំងឡាយ​ដែល​ពលរដ្ឋ​ទាមទារ​ត្រូវ​បាន​កប់​ចោល ដោយ​មិនបាន​លើក​យក​ទៅ​ដោះស្រាយ​នោះ​ឡើយ ហើយ​វា​នឹង​ជះឥទ្ធិពល​អាក្រក់​នៅ​ក្នុង​សង្គមជាតិ​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង៕

 

នៅថ្ងៃស្អែកក្រុមការងារ អន្តរក្រសួងនឹងចែក ជា២ក្រុមចុះស្រង់ចុះស្រង់ ទិន្នន័យពលរដ្ឋមាន វិវាទ ដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើ​មអម្ពិល 

ភ្នំពេញ៖លោក សុខ សុធី អភិបាលរងខេត្តកោះកុង ដែលទទួលបន្ទុកដោះស្រាយ វិវាទដីធ្លីជូនប្រជាពលរដ្ឋនៅឃុំព្រែកខ្សាច់ បានឲ្យដឹងថា មន្រ្តីជំនាញអន្តរក្រសួងសហការជាមួយ រដ្ឋបាលខេត្តកោះកុងបានដឹកជញ្ជូនឧបករណ៍ បច្ចេកទេសទៅដល់តំបន់ ដីមានជម្លោះរួចរាល់ ហើយក្រុមការងារនឹងបែងចែកគ្នាជាពីរក្រុមផ្ដើម ចុះស្រង់ទិន្នន័យពិនិត្យវាស់វែងកំណត់ អត្តសញ្ញាណដីជូន ប្រជាពលរដ្ឋ នៅថ្ងៃទី១១កក្កដាស្អែកនេះ។

លោក សុខ សុធីបានឲ្យដឹងបន្ថែមថា ដោយសារតែមេឃភ្លៀងបណ្ដាលឲ្យ ផ្លូវពិបាកធ្វើដំណើរដូច្នេះក្រុមការងារ មិនទាន់អាច ចុះស្រង់ ទិន្នន័យពិនិត្យវាស់វែង កំណត់អត្តសញ្ញាណដីជូនប្រជាពលរដ្ឋបាន នៅថ្ងៃទី១០កក្កដានេះទេដូច្នេះក្រុមការងារបាន ត្រឹមតែដំឡើងឧបករណ៍បច្ចេកទេស ដើម្បីត្រៀមធ្វើការនៅថ្ងៃស្អែក តែប៉ុណ្ណោះ។ បន្ត​ការ​អាន

អាជ្ញាធរ រាជរដ្ឋាភិបាល ផ្ដើមចុះស្រង់ទិន្នន័យ ពលរដ្ឋ មានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ ៖ ក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល បានចុះសិក្សានិងពិនិត្យ ជាក់ស្ដែង ពីស្ថានភាពដីធ្លី ដែលមានទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារក្រសួង បរិស្ថានសហការ ជាមួយក្រុម ការងារក្រសួងដែន​ដីនគរូបនីយកម្ម និងសំណង់និងក្រុមការងារ រដ្ឋបាលខេត្តកោះកុង ចាប់ផ្ដើមចុះស្រង់ទិន្នន័យពិនិត្យ វាស់វែង កំណត់អត្តសញ្ញាណដី ជូនប្រជាពលរដ្ឋ ខណៈការចុះស្រង់ទិន្នន័យ មានរយៈពេល៤សប្ដាហ៍។

សូមរំលឹកថាកាលពីថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ក្រសួងបរិស្ថានបានស្នើ ទៅកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឲ្យចាត់មន្រ្តីជំនាញ ​បច្ចេកទេស សហការជាមួយក្រុម ការងារក្រសួងបរិស្ថាន និងក្រសួងដែនដី ដើម្បីចុះកំណត់វាស់វែង អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង។ ស្ថានភាពទំនាស់ដីធ្លីនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋជា មួយក្រុមហ៊ុនចិនបានធូរ​ស្រាលក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល ចុះដោះស្រាយ និងត្រួត ពិនិត្យស្ថានភាព លើដីទំនាស់ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨។

យោងតាម សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១០កក្កដានេះ បានឲ្យដឹង ថា “ចាប់ពីថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ ២០១៨​ តទៅក្រុមការងារនឹងចុះស្រង់ ទិន្នន័យ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលគ្រោងអនុវត្តក្នុងរយៈពេល ៤សប្ដាហ៍ ក្នុងរយៈពេល នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធមកបំពេញ ឯកសារផ្ដល់ព័ត៌មាន ជាមួយក្រុមការងារកុំបីខាន។ ហួសពេលកំណត់ នេះ ក្រុមការងារមិនទទួលខុសត្រូវ ចំពោះការបាត់បង់ ផលប្រយោជន៍នានារបស់បងប្អូនឡើយ”។

សេចក្ដីជូនដំណឹងដដែលបន្ថែមថា” ក្រោយពីបញ្ចប់ការចុះស្រង់ទិន្នន័យ នៅឃុំព្រែកខ្សាច់នេះ ក្រុមការងារនឹងចុះស្រង់ទិន្នន័យ នៅបណ្ដាភូមិ និងឃុំពាក់ព័ន្ធដែលស្ថិតក្នុងស្រុកគិរីសាគរ និងស្រុកបូទុមសាគររហូតដល់ចប់រួចរាល់ជាស្ថាពរ។ចំពោះកាល បរិច្ឆេទជាក់ស្ដែងក្រុមការងារនឹងជូនដំណឹង នៅពេលក្រោយ”។

សូមជម្រាបថា តាមគោលការណ៍ដោះស្រាយ របស់រាជរដ្ឋាភិបាល នឹងកាត់ឆ្វៀលដីជូនប្រជាពល រដ្ឋ ដែលទទួលយកសំណង ដោះដូរជាទីតាំងដីនិងទូទាត់ជាថវិកា ជូនប្រជាពលរដ្ឋ ដែល ព្រមយកសំណងជាថវិកា។ ការដោះស្រាយនេះ ជាជំហានដំបូងអាជ្ញាធរ មូលដ្ឋាន នឹងធ្វើការ ស្រង់ទិន្នន័យ និងអត្តសញ្ញាណប្រជាពលរដ្ឋ ដែលរស់នៅលើដីជាក់ស្ដែង ហើយធ្វើការ ដោះស្រាយជូន តាមគោលការណ៍រាជរដ្ឋាភិបាល ដោយសារមាន​ប្រជាពលរដ្ឋខ្លះ មិនមែនជា អ្នករស់នៅក្នុង មូលដ្ឋាននោះទេ ភាគច្រើនជាអ្នករស់ នៅ ភ្នំពេញ ទីរួមខេត្តកោះកុង ប៉ុន្តែពួកគាត់បានធ្វើការទិញដី នៅតំបន់មានទំនាស់។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ស្របតាមសំណើ របស់ក្រសួងបរិស្ថានឲ្យ​កាត់ឆ្វៀលដី ចេញពីតំបន់ វិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Union Development Group Co., Ltd (UGD) នៅក្នុងខេត្តកោះកុង ផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិង អាស្រ័យ ផលជាក់ស្ដែង ដោយសហការជាមួយ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ៕

 

អាជ្ញាធរ រាជរដ្ឋាភិបាល ផ្ដើមចុះស្រង់ទិន្នន័យ ពលរដ្ឋ មានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើមអម្ពិល