អាជ្ញាធរ​ចុះ​ទប់ស្កាត់​ និង​រឹបអូស​គ្រឿងចក្រ​ដែល​ឈូសឆាយ​លើ​ដី​ទំនាស់

ប្រភព​ ៖ ភ្នំពេញប៉ុស្តិ៍

សមត្ថកិច្ច​ចុះបង្ក្រាប​ការឈូសឆាយ​ដី​ទំនាស់​ពី​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​។ រូបថត សហការី

ព្រះសីហនុៈ មន្ត្រី​នគរបាល​បាន​និយាយ​ពី​ម្សិលមិញ​ថា រដ្ឋបាល​ស្រុក​ស្ទឹងហាវ​បាន​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ករណី​ឈូសឆាយ​ដី​កំពុង​មាន​ជម្លោះ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ ៤ បន្ត​ការ​អាន

Advertisements

តំណាង​អ្នក​មាន​ទំនាស់​ដី​នៅ​កោះកុង​ដាក់​ញត្តិ​តាម​ក្រសួង និង ​ស្ថានទូត​សុំ​អន្ដរាគមន៍

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ក្រុម​ពលរដ្ឋ​ខេត្ត​កោះកុង​ពេល​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ពី​ម្សិល​។ ហេង ជីវ័ន

ភ្នំពេញៈ ពលរដ្ឋ​ចំនួន​ ២០ ​នាក់​តំណាង​ឲ្យ​សហគមន៍​កោះ​ស្ដេច និង​សហគមន៍​សំរុង​តាកែវ ស្រុក​គិរីសាគរ និង​បទុមសាគរ ខេត្ដ​កោះកុង​បាន​នាំគ្នា​មក​ស្ថានទូត​អាមេរិក ស្ថានទូត​អឺរ៉ុប ស្ថានទូត​ចិន ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី​កាលពី​ម្សិលមិញ​ដើម្បី​សុំ​អន្ដរាគមន៍​លើ​ជម្លោះ​ដីធ្លី​ជាង​ ១ ​ទសវត្សរ៍​ជាមួយ​ក្រុមហ៊ុន​យូញៀន​ឌីវើឡុបមិនគ្រុប​ដែល​នៅ​មិន​ទាន់​បាន​បញ្ចប់​ការដោះស្រាយ ។

អ្នកស្រី សាំង ពុយ ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​តំណាង​សហគមន៍​ចំនួន​ ៧៧ ​គ្រួសារ​ក្នុង​ស្រុក​គិរីសាគរ និង​បទុមសាគរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការដាក់​ញត្ដិ​នេះ​គឺ​​ដើម្បី​សុំ​ជួយ​ពន្លឿន​ការរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ខណៈ​ស្ថានទូត​ខ្លះ​បាន​ទទួល​រួច​ហើយ​។

អ្នកស្រី​បន្ដ​ថា​៖ «​ខាង​ស្ថានទូត​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ទទួល​ញត្ដិ​យើង​រួច​ហើយ ហើយ​យើង​នឹង​បន្ដ​ដាក់​ញត្ដិ​ទៅ​ក្រសួង និង​ស្ថានទូត​ចិន​ទៀត​។ យើង​ធ្លាប់​បាន​ស្នើសុំ​​ឲ្យ​អាជ្ញាធរ និង​បាន​ដាក់​ញត្ដិ​ទៅ​អន្ដរក្រសួង​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្ដែ​គាត់​ (​អាជ្ញាធរ​) ​ថា​ដោយសារ​ពួកយើង​នៅ​ខាង​ក្រៅ​ឃុំ …» ។

អ្នកស្រី​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ទាំង​ ២ ​ស្រុក​នេះ​មាន​ ៧៧ ​គ្រួសារ និង​មាន​ផ្ទៃដី​ប្រមាណ ១៧០ ហិកតា​ជា​ដី​របស់​ពួកគាត់​បាន​រស់នៅ​តាំងពី​ដូនតា​ (​ឆ្នាំ​ ១៩៨០) រីឯ​ទំនាស់​មាន​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ក្រុមហ៊ុន​ឈ្មោះ យូញៀនឌីវើឡុប​មិនគ្រុប (Union Development Group) មក​អភិវឌ្ឍ​ដោយ​ចង់​ឈូសឆាយ​ផ្ទះ​ និង​ដំណាំ ហើយ​ចង់​រំលោភ​យក​ដី ខណៈ​ពលរដ្ឋ​មាន​ប្លង់​កម្មសិទ្ធិ ។

អ្នកស្រី​បន្ថែម​ថា​៖ «​ដី​ពួកយើង​មាន​ប្លង់​កម្មសិទ្ធិ​អស់ហើយ ពេល​ពួកយើង​តវ៉ា​ខ្លាំង​ទើប​ពួកគាត់ (​អាជ្ញាធរ​) ថា​សុំ​ពេល​សិក្សា​សិន ហើយ​ពួកគាត់​សិក្សា​រឿង​នេះ​ជាង ១០ ​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត​ទើប​​ពួកខ្ញុំ​ឡើង​មក​ដាក់​ញត្ដិ​ស្នើសុំ​ពន្លឿន​ស្វែងរក​ដំណោះស្រាយ​បែបនេះ​»​។

លោក សំ ធី តំណាង​សហគមន៍​ម្នាក់​ទៀត​បាន​ថ្លែង​ពេល​ដាក់​ញត្តិ​ដែរ​​ថា ជាង​១០ ​ឆ្នាំ​មក​នេះ​ពួកគាត់​ពិបាក​រស់នៅ​ណាស់ ព្រោះ​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​លើ​ដី​នោះ​ចំណែក​​ក្រុមហ៊ុន​ដឹង​តែ​ឈូសឆាយ​ផ្ទះ និង​ដំណាំ​ព្រម​ទាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​លើ​ដី​នោះ​ទៀត ។

លោក​បាន​ថ្លែង​ថា​៖ «​ផ្ទះ និង​ដំណាំ ពួកយើង​តាំងពី​ដូនតា​…​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​មក​ឈូស​ចោល​អស់ហើយ​។ ​គេ​ឈូស​ហើយ​គេ​ទុក​ដី​ចោល ទុក​ដី​យើង​ទំនេរ ហើយ​ហាម​យើង​មិន​ឲ្យ​ចូល​ទីតាំង​ដី​នោះទេ​គេ​ថា​ជា​ដី​​ក្រុមហ៊ុន​»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ពិសេស​សម្ដេចនាយក​រដ្ឋមន្ដ្រី​សូម​ជួយ​ដោះស្រាយ​កាត់​ឆ្វៀល​ដី​ឲ្យ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ផង ព្រោះ​ពួកខ្ញុំ​​ទាំងអស់​គ្នា​នេះ​គ្មាន​ដី​ធ្វើស្រែ​ធ្វើ​ចម្ការ ហូប​ទេ​…​។ ជាធម្មតា​ពួកខ្ញុំ​អាច​ធ្វើ​ស្រែ​​ ១ ​ឆ្នាំ​ទុក​ហូប​បាន​រហូត​ដល់​ ២ ​ឆ្នាំ​ក៏​មាន​ដែរ ពួក​ខ្ញុំ​មិន​អាស្រ័យ​នៅ​លើ​គេ​ជួយ​ទេ​»​។

លោក សុខ ចេង មេឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ បាន​ថ្លែង​ថា​ពលរដ្ឋ​ដែល​ដាក់​ញត្ដិ​មាន​ ២ ​ក្រុម​គឺ​ ១ ​ក្រុម​ជា​អ្នក​នៅ​ភូមិ​ចាស់ និង​ ១ ​ក្រុម​ទៀត​រស់នៅ​ក្រៅ​ឃុំ​ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​។

លោក​ថា​៖ «​អ្នក​នៅ​តំបន់​ភូមិ​ចាស់​ហ្នឹង​ជំនាន់​កាលពី​គណៈកម្មការ​អន្ដរក្រសួង​ចុះ​ដោះស្រាយ​នោះ​មាន​ប៉ះពារ​ដល់​ដី​ពលរដ្ឋ​មួយ​ចំនួន​ដែល​ពួកគាត់​ថា ជា​ដី​របស់​ពួកគាត់ ។ ចំណែក​មួយ​ក្រុម​ទៀត​ពួកគាត់​រស់នៅ​ក្រៅ​ឃុំ ហើយ​ដី​ហ្នឹង​កាល​ខ្ញុំ​ទៅ​ប្រជុំ​ជាមួយ​លោក​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​គាត់​ក៏​​បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​​ជូន​ពួកគាត់​ដែរ ប៉ុន្ដែ​ដោយសារ​ការងារ​ហ្នឹង​នៅ​មិន​ទាន់​ចប់​រួចរាល់​»​។

លោក ចេង អះអាង​ថា​៖ «​ថ្នាក់​លើ​គឺ​​គាត់​ដោះស្រាយ​ឲ្យ ប៉ុន្ដែ​យើង​មិនទាន់​ដឹងថា​ថ្នាក់លើ​គាត់​ដោះស្រាយ​តាម​គោលនយោបាយ​ ឬ​តាម​បែបណា ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ដែរ​»​។

លោក ឃឹម ច័ន្ទឌី អភិបាលស្រុក​​គិរីសាគរ​បាន​ឲ្យ​ដឹងថា យន្ដការ​ដោះស្រាយ​បញ្ហា​ដីធ្លី​កន្លង​មក​មាន​លោក​រដ្ឋមន្ដ្រី​បរិស្ថាន​ជា​ប្រធាន​ដោយ​ដោះស្រាយ​បាន​នៅ​ឃុំ​មួយ​ចំនួន ។

លោក​ថា​៖ «​អ៊ីចឹង​កន្លង​មក​នេះ​គឺ​បាន​ដំណើរការ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​ ២ ​ឃុំ​គឺ​ឃុំ​កោះ​ស្ដេច និង​ឃុំ​ភ្ញីមាស គឺ​បាន​រួច​នៅ​សល់​តិចតួច​ទេ ។ ដោយឡែក ឃុំ​ព្រែក​ខ្សាច់​…​គឺ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់ ហើយ​តាមរយៈ​ការសម្រេច​ហ្នឹង ក្រុម​ការងារ​អន្ដរក្រសួង​ថ្នាក់ជាតិ សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ចុះ​ទៅ​វាស់វែង ដើម្បី​ពិនិត្យ​មើល​អត្ដសញ្ញាណ​ក្បាលដី​របស់​ពួកគាត់​…»​។

លោក​បន្ថែម​ថា​៖ «​អ៊ីចឹង​ការ​វាស់វែង​អីហ្នឹង យើង​បាន​សម្រេច​រួចរាល់​ហើយ តាំង​ពី​មុន​ការបោះឆ្នោត​ថ្នាក់​​ជាតិ​លើក​ទី​ ៦ ​នេះ​មក​ម្ល៉េះ គ្រាន់តែ​ការសម្រេច​គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់ជាតិ​…​ថា​ត្រូវ​ឆ្វៀល​ជូន​ពួកគាត់​ (​ពលរដ្ឋ​) ប៉ុន្មាន អ្នក​ណា​ខ្លះ​នឹង​ទទួល​បាន​នូវ​ការ​កាត់​ឆ្វៀល​ហ្នឹង​គឺ​នៅ​មិន​ទាន់​មាន​ការសម្រេច​ទេ​»​។

លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ដែរ​ថា ការដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ និង​បទុមសាគរ​នេះ​គឺ​ក្រុម​ការងារ​បាន​ចុះ​វាស់វែង​ដីធ្លី​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​សម្រេច​​ប្រគល់​ជូន​ពលរដ្ឋ​រួច​ហើយ​។

លោក​បន្ដ​ថា​៖ «​យើង​បាន​ធ្វើ​ហើយ​យើង​បាន​ចងក្រង​ឯកសារ​មួយ​ចំនួន ដើម្បី​ដាក់​ជូន​ទៅ​ថ្នាក់ដឹកនាំ​ដើម្បី​ពិនិត្យ និង​សម្រេច​ហើយ​។ និយាយ​ជារួម​គឺ​យើង​បាន​ធ្វើ​ច្រើន​ហើយ ប៉ុន្ដែ​គ្រាន់​តែ​ថា ការសម្រេច​ចុង​ក្រោយ​នៅ​មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​…»​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ដ្រា បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ក្រសួង​បរិស្ថាន​ធ្លាប់​បាន​ទទួល​ញត្តិ​មួយ​ចំនួន​នាពេល​កន្លង​ទៅ​ពី​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​នេះ និង​បាន​រកឃើញ​មាន​ភាពមិន​ប្រក្រតី​។

លោក​ថា​៖ «​ក្រសួង​បាន​ចុះ​ពិនិត្យ​ និង​ដោះស្រាយ​លើ​បញ្ហា​នេះ និង​បន្ត​ពិនិត្យ​លើ​បញ្ហា​ដែល​នៅ​សេសសល់​។

កន្លង​ទៅ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​នេះ​បាន​រកឃើញ​ភាពមិន​ប្រក្រតី​មួយ​ចំនួន​នៅក្នុង​ចំណោម​អ្នក​តវ៉ា​ដីធ្លី​ដូច​ជា​អ្នក​ដែល​អះអាង​ថា​មាន​ម្ចាស់​ដី​ខ្លះ​មាន​ទាំង​ឈ្មោះ​ប្តី​ផង ប្រពន្ធ​ផង និង​កូន​ផង ហើយ​គ្រួសារ​ខ្លះ​ទាមទារ​ថា ដី​ខ្លួន​មាន​រហូត​ដល់​ ៧០ ​ហិកតា​ក្នុង​ម្នាក់ ខ្លះ​មិន​មាន​លំនៅ​លើ​ដី​មាន​បញ្ហា​ជា​អ្នក​ទៅ​ពី​ភ្នំពេញ តែ​អះអាង​ថា​មាន​ដី​កាន់កាប់​»​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​ក្រសួង​បរិស្ថាន​ត្រូវ​ពិនិត្យ​លើ​បញ្ហា​ទាំងនេះ​ជាមុន​សិន​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យចំ​បញ្ហា ចៀសវាង​កុំ​ឱ្យ​មាន​ជន​ឆ្លៀតឱកាស មក​បន្លំ​ជាមួយ​អ្នក​មាន​បញ្ហា​ពិតប្រាកដ​។ ប្រសិន​បើ​បងប្អូន​ពលរដ្ឋ​ខ្វះ​ដី​ពិតប្រាកដ សូម​ដាក់​សំណើ​មក​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ជូន​»៕

តុលាការខេត្តត្បូងឃ្មុំ កោះហៅ​ពលរដ្ឋ៤នាក់ឱ្យចូលបំភ្លឺជុំវិញទំនាស់ដីសហគមន៍

ប្រភព ៖ VOA

ពលរដ្ឋទាំង៤នាក់ ដែលត្រូវតុលាការកោះហៅឱ្យចូលបំភ្លឺ ជុំវិញវិវាទដីសមូហភាពក្នុងឃុំទន្លូងជាមួយស្រ្តី​ម្នាក់​ដែល​ពលរដ្ឋអះអាងថា​ជា​ភរិយាមន្រ្តី​យោ​ធាការពារព្រំដែននៅតំបន់នោះ។ រូបភាព៖ ផ្ដល់ឲ្យ

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ជេត ខេមរា បានចេញដីកាកោះជាលើកទីពីរ ឱ្យពលរដ្ឋ៤នាក់ ចូលបំភ្លឺក្នុងនាមជនសង្ស័យ ជុំវិញវិវាទដីសមូហភាពក្នុងឃុំទន្លូងជាមួយស្រ្តី​ម្នាក់​ដែល​ពលរដ្ឋអះអាងថា​ជា​ភរិយាមន្រ្តី​យោ​ធាការពារព្រំដែននៅតំបន់នោះ។ បន្ត​ការ​អាន

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ នៅ​តែ​រង​ការរំលោភ​យក​ ទោះបី​មាន​បម្រាម

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ឆ្នេរសមុទ្រ​នៅ​ស្រុក​ស្ទឹងហាវ​ដែល​ត្រូវ​គេ​ចាក់ដី​លុប​រំលោភ​យក​។ រូបថត សហការី

ព្រះសីហនុៈ ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ព្រះសីហនុ​នៅ​តែ​ត្រូវ​បាន​បំពាន​ដោយ​ក្រុម​អ្នក​វិនិយោគឯកជន ដោយ​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរ និង​សាងសង់​កំពង់ផែ​សំណង់​រឹង​ជា​បន្ដបន្ទាប់ ខណៈ​អាជ្ញាធរ​មាន​ត្រឹម​វិធានការ​ធ្វើ​កិច្ចសន្យា​ហាមឃាត់ បើ​ បន្ត​ការ​អាន

ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កោះកុង​ផ្ដល់​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន​និង​ជីវភាព​ពលរដ្ឋ

ប្រភព ៖ វិទ្យុអាស៊ីសេរី 

ប្រជាពលរដ្ឋ​នៅ​ស្រុក​មាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​ពីរ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (UNION DEVELOPMENT GROUP) ក្រោយ​ក្រុម​សន្តិសុខ​ដុត​ផ្ទះ​ពួកគាត់ ៤៥​ខ្នង កាល​ពី​ដើម​ខែ​កុម្ភៈ ដើម្បី​យក​ដី​ធ្វើ​តំបន់​ទេសចរណ៍។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល អះអាង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន យូ ញៀន (UDG) និង​ក្រុមហ៊ុន​លោក ឧកញ៉ា លី យ៉ុងផាត់ នៅ​ក្នុង​ខេត្ត​កោះកុង បាន​ផ្តល់​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន និង​ផ្ដល់​ផលវិបាក​យ៉ាង​ច្រើន​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងនោះ។ ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ របប​លោក ហ៊ុន សែន ពិនិត្យមើល​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន និង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​អោយ​បាន​ឆាប់។ បន្ត​ការ​អាន

ពលរដ្ឋ​ព្រួយ​រឿង​បណ្ដេញចេញ ក្រោយ​អាជ្ញាធរ​សម្រេច​មិន​ឲ្យ​ដី

ប្រភព ៖ ភ្នំពេញប៉ុស្ដិ៏

តំបន់​ដី​ដែល​ពលរដ្ឋ​សុំ​វៀល​ពី​ឧទ្យាន​ជាតិ​គិរីរម្យ​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ រូបថត សហការី

កំពង់ស្ពឺ: ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​បាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការបណ្ដេញ​ចេញ​ពី​តំបន់​កំពុង​​រស់នៅ​នៅក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ដែល​ជា​បរិវេណ​ឧទ្យាន​ជាតិ ក្រោយពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ​បាន​បដិសេធ​សំណើ​សុំ​វៀល​ដី​ទំហំ​ប្រហែល​ ២៥០ ​ហិកតា​។
បន្ត​ការ​អាន

ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ ជា​មួយ​ក្រុម​ហ៊ុន​ចិន ​(UDG) ម​ក​តវ៉ា​នៅ​មុខ ​ផ្ទះ​លោក​ហ៊ុន សែន​

ប្រភព ៈ ភ្នំពេញប៉ុស្ដី៍

ពល​រដ្ឋ​ដែល​មាន​ជម្លោះ ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន (UDG)មក​តវ៉ា​នៅ​មុខ​ភូមិផ្ទះ​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា។ ផា លីណា

កោះកុង: ពលរដ្ឋ​ ប្រមាណ​​ជាង ៦០ នាក់ មកពី​ឃុំ​ភ្ញី​មាស ឃុំ​តា​នួន និង​ឃុំ​កោះ​ស្តេច​ស្រុក​គី​រី​សា​រគរ​ នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ​បាននាំគ្នា​មក​ដាក់​ញាតិ​នៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ដោះលែង​លោក ហេង សុខ តំណាង​ពួកគាត់ និង​ដោះស្រាយ​បញ្ហាដីធ្លី ខណៈ​រដ្ឋាភិបាល ទើប​​​តែ​បាន​បង្កើត​គណៈកម្មការ​ថ្មី​មួយ បន្ត​ការ​អាន