គ្រួនិងសិស្សនៅសាលាវិទ្យាល័យស៊ីសុវត្ថិផ្ទុះការតវ៉ា

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ ​៖ លោកគ្រូ អ្នកគ្រូ និង​​សិស្ស អ្នក​នៃ​វិទ្យាល័យ​ព្រះ​​​​​​​​ស៊ីសុវត្ថិ បាននាំ​​​​​​​​​​​​​​​​​គ្នា​ផ្តិតមេដៃ​តវ៉ា​ប្រ​​​​​​​​ឆាំង​ដាច់ខាត​​​​​​​​​​​​​​​នូវ​ការដក​លោកនាយក​គ្រប់គ្រ​​​​​​​​​ង​សាលា​វិទ្យាល័យ​​​​​​​​​ព្រះស៊ីសុវត្ថិ និង​​​​​​​​​​ការដាក់បញ្ចូល​វិទ្យា​​​​​​​​​ល័យ​ព្រះស៊ីសុវ​​​​​​​​​​ត្ថិ​ទៅជា​សា​​​​​​​​​​​​​​​លា​ជំនាន់​ថ្មី ដែល​ហៅ​កាត់ NGS គឺ​ប្រៀប​ដូច​​​​​​​​​ទៅនឹង​សាលា​​​​​​​​​ឯកជន​មួយ ​​​​​​​​​កើត​ឡើង​​​​​​​​​លើ​វិទ្យាល័​​​​​​​​យ​មួ​​​​​យ​ដែលមានក្នុងប្រវត្ដិសាស្ដ្រនេះ។ បន្ត​ការ​អាន

Advertisements

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​តវ៉ា​រឿង​ក្រុមហ៊ុន​និង​អាជ្ញាធរ​មិន​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឡើងវិញ

ប្រភ​ព ៖ ទំព័រពត៌មានខ្មែរ 

បណ្តាញ​ទឹក​ស្អាត​របស់​រោងចក្រ​ផ្គត់ផ្គង់​ទឹក​ស្អាត​ភ្នំ​តូច​ភ្នំ​ធំ ដែល​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ឃុំ​ភ្នំតូច ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ ថត​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០១៨។ រូប៖ អង្គការ លីកាដូ

ប្រជាពលរដ្ឋ ៤​ភូមិ​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ តវ៉ា​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ផ្គត់ផ្គង់​ទឹក​ស្អាត ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឲ្យ​ពួកគេ​ប្រើប្រាស់​វិញ បន្ទាប់ពី​ប្រព័ន្ធ​ទឹក​ស្អាត​របស់​អ្នកភូមិ​កន្លង​មក ត្រូវ​បាន​កាត់ផ្ដាច់​ចាប់តាំង​ពី​អាជ្ញាធរ ធ្វើ​ផ្លូវជាតិ​លេខ​៥ ជាង​មួយ​ខែ​មុន​មក។ បន្ត​ការ​អាន

អ្នក​បឹងកក់​និង HRW អំពាវនាវ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សកម្មជន​ដីធ្លី​នៅ​បឹងកក់​ធ្វើ​ពិធី​បួងសួង​សុំ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកស្រី​ ទេព វន្នី​ពី​ល្ងាច​មិញ​។

ភ្នំពេញៈ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ កាលពី​ម្សិលមិញ​បាន​ធ្វើ​ពិធី​បួងសួង សុំ​ឲ្យ​ដោះលែង​អ្នកស្រី​ ទេព វន្នី ដែល​ពិធី​បួងសួង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស HRW កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​សកម្មជន​សិទ្ធិ​ដីធ្លី​ល្បី​ឈ្មោះ​រូប​នេះ​ជា​អ្វី​ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​អធិប្បាយ​ថា​ជា​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​ផ្អែក​លើ​បទចោទប្រកាន់​ «​ក្លែងក្លាយ​»​។ បន្ត​ការ​អាន

កម្មករ​ផ្អើល​ឈុ​ល​ក្រោយ​ថៅកែ​ប្រកាស​ថា​សុំ​ច្បាប់​១​ថ្ងៃ​ត្រូវ​កាត់​លុយ​១​អាទិត្យ (មានវីដេអូ)

ប្រភព ៖ កោះសន្ដិភាព

​រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​សិប្បកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ខ្នាត​តូច​យីហោ «​ឆេ​ង យ័ន ខេ​ម​បូ​ឌា
ព្រី​ន​ធ័​រ​ហ្គា​ម៉ិ​ន​» បាន​នាំ​គ្នា​ផ្អើល​ឈុ​ល និង​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង​សុំ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​គោរព​ច្បាប់​ការងារ បន្ទាប់​ពី​ថៅកែ​រូប​នោះ​ចេញ​សេចក្ដី​ប្រកាស​យ៉ាង​ដាច់​ណាត់​មួយ​ថា ចំពោះ​កម្មករ​ណា​ម្នាក់​ឈប់​១​ថ្ងៃ​ត្រូវ​កាត់​លុយ​ស្មើនឹង​១​អាទិត្យ ។ ទោះបីជា​មានច្បាប់ ឬ​គ្មាន​ច្បាប់​ក៏​ដោយ គឺ​ត្រូវ​តែ​កាត់​លុយ​ទាំងអស់ ម្យ៉ាងទៀត​ហាម​មិន​ឱ្យ​នរណា​ម្នាក់​តវ៉ា​នោះ​ឡើយ ហើយ​ចំពោះ​អ្នក​ដែល​មិន​ពេញចិត្ត​សូម​អញ្ជើញ​ឈប់​តែ​ម្ដង​ទៅ​អត់​ទ្រ​ អត់​ខ្វល់​ឡើយ​។ បន្ត​ការ​អាន

កម្មកររោងចក្រមួយព្រមានតវ៉ាបិទផ្លូវទៀតប្រសិននៅតែមិនទទួលបានប្រាក់សំណង

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

កម្មករបម្រើការងារនៅរោងចក្រ JULEE APPREL ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមានតវ៉ាបិទផ្លូវម្តងទៀតប្រសិនបើបញ្ហាបន្តអូសបន្លាយ ហើយពួកគេនៅតែមិនទទួលបានប្រាក់សំណងបន្ទាប់ពីថៅកែស្លាប់។​
បន្ត​ការ​អាន

ក្រុម​អាជីវករ​ផ្សារ​ព្រៃ​ព្នៅ​ផ្ទុះ​ប្រតិកម្ម​ក្រោយ​អាជ្ញាធរ​ប្រកាស​កំណត់​ថ្ងៃ​រុះរើ​ផ្សារ(មានវីឌីអូ)

ប្រភព ៖ កោះសន្ដិភាព

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​រាប់​សិប​នាក់​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​ព្រៃ​ព្នៅ ស្ថិត​ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង បាន​លើកគ្នា​ទៅ​កាន់​សាលាឃុំ​ព្រៃ​ព្នៅ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​នេះ ដោយ​ធ្វើការ​ជំទាស់​ទៅ​លើ​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ឃុំ​រឿង​រុះរើ​ផ្សារ​ព្រៃ​ព្នៅ​ចោល ហើយ​ដេញ​អាជីវករ​ឲ្យ​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ថ្មី ដែល​នៅ​ឆ្ងាយ​ពី​ផ្សារ​ចាស់​ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ ។
បន្ត​ការ​អាន

កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​សែនសុខ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ជាថ្មី​ក្រោយ​រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ

ប្រភព ៖ វិទ្យុអាស៊ីសេរី

កម្មករ កម្មការិនី ជាង​២០០​នាក់ នៅ​រោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ នាំគ្នា​បិទ​ផ្លូវ​ជាថ្មី ដើម្បី​ទាមទារ​រក​ដំណោះស្រាយ បន្ទាប់​ពី​ពួកគាត់ បាន​នាំគ្នា​ឈរ និង​ដេក​យាម មុខ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ​ហើយ ដោយសារ​ថៅកែ​រោងចក្រ ចងក​សម្លាប់​ខ្លួន និង​អ្នកគ្រប់គ្រង​រោងចក្រ បាន​នាំគ្នា​រត់ចោល​រោងចក្រ។ បន្ត​ការ​អាន