Update៖​ សម្តេច ស ខេង ដាក់ចេញវិធានការ ជាបន្តបន្ទាប់​ បង្ក្រាបបទល្មើសព្រៃឈើ

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ក្រោយពីការប្រកាសបង្ក្រាប រាល់បទល្មើសព្រៃឈើ នាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មីៗនេះ ក៏បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ បង្ក្រាបសកម្មភាពពាក់ព័ន្ធ បទល្មើសព្រៃឈើ បន្ត​ការ​អាន

Advertisements

ជន​ជាតិ​ភាគ​តិច​ព្នង ​ចាប់​ឃាត់​ខ្លួន​អ្នក​កាប់​រាន​ដីព្រៃ​សហគមន៍​ ២ ​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

 

ដីព្រៃ​មួយ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែល​ត្រូវ​បាន​គេ​កាប់​រាន​កាលពី​ខែ​មុន​។ រូប​ថត ប្រជា​សហគមន៍

មណ្ឌលគិរីៈ ប្រជាសហគមន៍​ពូទិល ស្ថិត​ក្នុង​ឃុំប៊ូស្រា ខេត្ត​មណ្ឌល​គិរី នៅព្រឹក​ថ្ងៃ​ទី ២៧​ខែ​កញ្ញា​ បានចាប់​​ បញ្ជូនបុរសពី​រ​នាក់​ និង​វត្ថុតាង​មួយ​ចំនួន​ ទៅ​ឲ្យ​​​​នគរបាល​ស្រុក​ពេជ្រា​ដា ចាត់​វិធានការទៅ​តាមផ្លូវ​ច្បាប់ បន្ទាប់​ពី​បុរស​ទាំង​ពីរ​នាក់​នោះ បាន​លួច​កាប់​ទន្ទ្រាន​ដីព្រៃនៅ​ក្នុង​សហគមន៍​ របស់​ពួកគេ អស់​ជាច្រើន​ហិកតា​។ បន្ត​ការ​អាន

ឈ្មួញ​ឈើកំ​ពុង​ឃុបឃិត​នាំ​រថយន្ត​ ៨ គ្រឿង​លួច​ដឹក​ឈើ ​ចេញ​ពី​ព្រៃ​សហគមន៍ក្នុង​ស្រុក ​អូរយ៉ាដា និង ​អណ្ដូង​មាស

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

រថយន្ត​ដែល​ដឹក​ឈើចេញ​ពី​ខេត្ត​រតនគិរី​ទៅ​វៀត​ណាមនាពេល​កន្លងមក​ ហើយ​រថ​យន្ត​ប្រ​ភេទន​៨គ្រឿង​កំ​ពុង​ត្រៀម​លួច​ដឹក​ចេញ​ពី​តំ​បន់​ព្រៃសហគមន៍​ចន្លោះ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​អណ្ដូង​មាស។ រូបថត សហការី​

រតនគិរី ​ក្រុម​សកម្ម​ជន​ព្រៃ​ឈើ​ក្នុង​ស្រុក ​អូយ៉ា​ដាវ​ ខេត្ត​រតន​គិរី​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃម្សិល​មិញ​ថា​ មានក្រុម​ឈ្មួញ​ឈើ​ក្នុង​ស្រុក​មួយ​ កំពុង​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ឈើ​វៀតណាម​ នាំយក​រថយន្ត​បង្កង់ ​៨ គ្រឿង​ (ប្រ​ភេទរថ​យន្ត​សម្រាប់​ដឹក​ឈើហ៊ុម​ធំ​ៗចេញ​ពី​ព្រៃ) ចូល​ទៅ​កាប់និង​ដឹក​​ឈើ​ពីក្នុង​តំបន់​ព្រៃ​សហ​គមន៍​​របស់​ពួកគេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​​​ស្រុក​អូរ​យ៉ាដាវ​ និង ស្រុក​អណ្ដូង​មាស។​ បន្ត​ការ​អាន

រទេះក្របី​ដឹកឈើ ១១ គ្រឿង ត្រូវ​សមត្ថកិច្ច​ឃាត់ ប៉ុន្ដែ​​ម្ចាស់គេចខ្លួន​

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ 

រទេះដឹកឈើដែលសមត្ថកិច្ចឃាត់នៅខេត្តកំពុងធំ ។ រូបថត ហ្វេសប៊ុក

កំពង់ធំ: រទេះ​ក្របី​ ១១​ គ្រឿង​ដែល​បាន​ដឹក​ឈើ​ ១០​ កំណាត់ ​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​នៅ​ចំណុច​ជីវ​ចម្រុះ​ព្រៃ​អង់​តែ​ន ​ភូមិ​ត្រ​ពាំង​ឫស្សី ​ឃុំ​ក្រយា ​ស្រុក​សន្ទុក ​ប៉ុន្ដែ​ម្ចាស់​បាន​រត់​គេច​ខ្លួន​ជា​មួយ​នឹង​​​ក្របី​ទាំង​អស់​។ នេះ​បើតាម​លោក ​តុ​ប កក្កដា ប្រ​ធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​កំពង់​ធំ ប្រាប់​​នៅ​ថ្ងៃ​នេះ។ បន្ត​ការ​អាន

អភិបាលខេត្ត​ចុះ​ពិនិត្យ​តំបន់ការពារធម្មជាតិ ដែល​ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​យក​ដី

ប្រភព ៖ កោះសន្ដិភាព

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ដឹកនាំ​មន្ទីរ​ជំនាញ​បរិស្ថាន​ខេត្ត មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ពិនិត្យ​ បន្ត​ការ​អាន

បណ្ដាញ​ព្រៃឡង់ ​រកឃើញ​​បទល្មើស​ជិត​ ៣ ​ពាន់​ករណី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

អ្នក​កាប់​ឈើ​ពីរ​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​កំពុង​កាប់​ឈើ​ក្នុង​ព្រៃឡង់។ រូបថត​បណ្តាញ​ព្រៃឡង់

ភ្នំពេញៈ យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​​បណ្ដាញ​សហគមន៍​ព្រៃឡង់​ (PLCN) ​បាន​កត់ត្រា​តាមរយៈ​កម្មវិធី​បច្ចេកវិទ្យា​ស្មាតហ្វូន​ដោយ​​រកឃើញ​នូវ​សកម្មភាព​ខុស​ច្បាប់​​សរុប​ចំនួន​ ២៩២៩ ​ករណី​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០១៥ មក ។ បន្ត​ការ​អាន

សហគមន៍​ថា ឧកញ៉ា​ ៣​រូប​បញ្ជូន​​គោ​យន្ត ២​រយ​គ្រឿង​ និង​រថយន្ត​ប៉ាកុង ៣០​គ្រឿង ចូល​ដឹក​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ខេត្ត​មណ្ឌល​គិរី

ប្រភព ៖ វិទ្យុអាស៊ីសេរី

រថយន្ត​ប៉ាកុង​ដឹក​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ឋិត​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ ២០១៨។

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​ព្រៃ​ភ្នំ​ព្រេច​​កម្រើក​ឡើង​វិញ​ ក្រោយ​ពី​​ស្ងប់​ស្ងាត់​មួយ​រយៈ​អំឡុង​​ពេល​បោះ​ឆ្នោះ​ជាតិ។ សហគមន៍​រស់​នៅ​តំបន់​នោះ​បង្ហើប​ថា​ ថ្មីៗ នេះ​ឧកញ៉ា ៣រូប​ ដែល​ល្បី​ឈ្មោះ​ខាង​ជូញ​ដូរ​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ បាន​បញ្ជូន​គោយន្ត​ ២០០ គ្រឿង​ និង​រថយន្ត​ប៉ាង​កុង ៣០គ្រឿង ចូល​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។ បន្ត​ការ​អាន