សហគមន៍​មួយ​បាន​រង្វាន់​ចំពោះ​ការចូលរួម​អភិរក្ស​សត្វ​ស្លាប​កម្រ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

សត្វត្នាត​ដែល​ថត​បាន​នៅ​ប្រទេស​កម្ពុជា​​កន្លង​មក​។ រូបថត អង្គការ​ជីវិត​ត្មាត​កម្ពុជា

ព្រះវិហារៈ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ត្មាតប៉ើយ ធឿនក្រសាំង ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ទទួល​ពានរង្វាន់​អេកូទេសចរណ៍​គំរូ​​ពី​ក្រសួង​ទេសចរណ៍​កាលពី​ចុង​ខែ​មុន​ចំពោះ​ការចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ដ៏កម្រ និង​ការចូលរួម​ផ្តល់​សេវា​អេកូទេសចរណ៍​។ បន្ត​ការ​អាន

Advertisements

ក្រុមជំនាញរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖ក្រុមជំនាញបានរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា។នេះជាលើកដំបូងហើយដែលក្រុមការងាររកឃើញសំបុករបស់វា។នេះបើយោងសេចក្ដីប្រកាសរបស់ក្រុុមសមាគមអភិរក្សសត្វព្រៃបានផ្សាយអោយកាលពីម្សិលមិញ។ បន្ត​ការ​អាន

ការ​ដាក់​អន្ទាក់​​ ធ្វើឲ្យ​មាន​ក្តីបារម្ភ​ចំពោះ​ការ​បាត់បង់​ សត្វទោច​ថ្ពាល់​លឿង

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សត្វ​ទោច​ថ្ពាល់​លឿង​នៅក្នុង​ជម្រក​សត្វ​ព្រៃ​កែវសីមា និង​ភ្នំ​ព្រេច​។ រូបថត WWF

មណ្ឌលគីរីៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​បើ​ទោះបី​បទល្មើស​បរបាញ់​សត្វព្រៃ​មាន​ការ​ថយ​ចុះ​តែ​សកម្មភាព​ដាក់​អន្ទាក់​នៅ បន្ត​ការ​អាន

អាជ្ញាធរ​កំពុង​បន្ត​ពិនិត្យ​ ការកាន់កាប់​ដី​ដែនជម្រក​សត្វព្រៃ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ដី​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ត្រូវគេ​កាប់​រាន​រួច​ធ្វើ​របង​វាត​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ រូបថត ជា ហ៊ាន

កំពង់ស្ពឺ: អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កំពុង​ពិនិត្យ​ពិចារណា ថា​តើ​ត្រូវ​ដកហូត​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប្រមាណ ២០ ហិកតា​នៅក្នុង​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​ពី​បុគ្គល​មាន​អំណាច​ម្នាក់​ឬ​យ៉ាង​ណា បន្ទាប់ពី​ក្រសួង​បរិស្ថាន​បាន​ស្នើឲ្យ​លោក​អភិបាលខេត្ត​ចាត់វិធានការ​ចំពោះ​ការកាន់កាប់​ដីព្រៃ​អភិរក្ស​របស់​រដ្ឋ​នេះ​។ បន្ត​ការ​អាន

អភិបាលខេត្ត​មណ្ឌលគិរី​ បញ្ជា​ឲ្យ​ទប់ស្កាត់​ការឈូសឆាយ​ដី​ព្រៃ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ដីព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​ត្រូវ​បាន​គេ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​កន្លង​មក​។ រូបថត សហគមន៍

មណ្ឌលគិរី​: អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​ការពារ​​ និង​ដែនជម្រក​សត្វព្រៃ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ពី​ការ​ឈូសឆាយ​វាត​យក​ដីព្រៃ​នៅ​ចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ស្ថិត​ក្នុង​សហគមន៍​ភូមិ​រយ៉ ឃុំ​​រយ៉ ស្រុក​កោះញែក និង​ជាប់​ស្រុក​លំផាត់ ខេត្ត​រតនគិរី​។ បន្ត​ការ​អាន

សហគមន៍​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ ជួយ​ស្តារ​​ផ្លូវ​ទឹក​ នៅ​បឹង​ពារាំង

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

ព្រះ​សង្ឃ ពល​រដ្ឋ និង​អាជ្ញា​ធរ​មូល​ដ្ឋាន នៅ​ក្នុង​ការ​តវ៉ា​នៅ​មាត់​បឹង​ពារាំង កាលពី​ថ្ងៃ​ទី១៤ ខែ​កក្កដា​ ឆ្នាំ ២០១៨។ រូប​ថត សហការី​

ខេត្តសៀមរាប: ប្រជា​សហគ​​ម​ន៍ មន្ត្រី​មូលដ្ឋាននិង​ព្រះ​ស​ង្ឃ​​ប្រមាណ​ជាង ២០០ នាក់/អង្គ​ នៅ​សង្កាត់​ជ្រាវ កាលពី​ថ្ងៃទី១​៤ កក្កដា បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​ស្ដារ​ប្រឡាយ​ ធ្វើ​ផ្លូវ​ ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ ដើម្បី​បង្ក​​ភាពងាយស្រួល​ដល់​ការ​ជិះ​ទូក​ចុះ​ល្បាត​ការពារ​សត្វ​ព្រៃ និង​សម្រួល​ដល់​ភ្លៀវ​ទេសចរ​មក​ទស្សនា​នៅ​តំបន់​សហ​គម​ន៍​ទេស​ចរណ៍​ធម្មជាតិ​បឹង​ពារាំង​។

លោក គង់ មង្គល ប្រធាន​សមាគម​សហគមន៍​ទេស​ចរ​ណ៍ វប្បធម៌ និង​ធម្មជាតិ​បឹង​ពារាំង ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការតវ៉ា​នេះធ្វើ​ឡើង​ក្នុង​គោ​ល​បំណង​ស្នើសុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ជួយកាយ​ដី​ភក់​ស្តារ​ប្រឡាយ​​ តាម​មាត់បឹង​ហើ​យ​បើក​ធ្វើជា​ផ្លូវទឹកដើម្បី​អាច​ជិះ​​ទូក​តាម​មាត់បឹង​ចុះ​ល្បាត​ការ​ពារ​សត្វព្រៃ​គ្រប់​ប្រភេទ និង​បង្ក​ភាព​ងាយ​ស្រួល ​​ដល់​ភ្លៀវ​ទេសច​រ ​ទៅ​​កម្សាន្ដ​ផង​ដែរ​។

លោក​បន្តថា ប្រជា​សហ​គម​ន៍ ​ចង់បាន​ផ្លូវទឹក​ប្រវែង​ជិត ២ គីឡូម៉ែត្រ តាម​បណ្ដោយ​មាត់​បឹ​​ង​​ពារាំង ដែល​មាន​​ទំហំ​​ជាង ៣៤០០ហិកតានៅក្នុង​បឹង​ទន្លេ​សាប ព្រោះ​ប្រជា​សហ​គម​ន៍​ច​ង់​ឲ្យ​បឹង​ពារាំង​ក្លាយទៅជា​តំបន់​ទេសចរណ៍និង​កន្លែង​អភិរក្ស​ស​ត្វ​ស្លាប​។

លោក​មង្គល​​ប​ន្ត​ថា​៖​«យើង​ចង់បាន​ផ្លូវ​នេះដោ​យ​សារ​យើង​ចុះ​ល្បាត​ម្ដងៗ គឺ​ដើ​​រ​កាត់​ភក់ និង​ព្រៃរនាម គឺ​បាន​បង្ក​ការលំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​សហគមន៍ ក៏ដូចជា​ភ្ញៀវទេសចរ។ ការពិត​យើង​បា​ន​ស្នើ​ចំនួន ២ដង​មក​ហើយ ប៉ុន្ដែ​នៅ​មិនទាន់មាន​ការ​ឆ្លើយ​តប​»​។

ព្រះ​តេជគុណ សន សារិទ្ធ ព្រះចៅអធិការ​វត្ត​ប្រាសាទ​រាជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្ដេ​ច​ព្រះ​​សង្ឃរា​ជ ទេព វង្ស បាន​មា​ន​​សង្ឃដីកា​ថា ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ បាន​ចែកវេន​គ្នា​ជា​ប្រចាំ ដើម្បី​ដើរល្បាត​ការពារ​ស​ត្វ​ព្រៃនិង​ព្រៃ​លិច​ទឹក​នៅ​​តំបន់​បឹ​ង​​ពារាំង ក្នុង​បឹង​ទន្លេសាប ក្នុង​គោលបំណង​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក​ផង និង​ការពារ​ពូជ​ត្រី​សម្រាប់​ឲ្យ​សត្វ​ស្លាប​អា​ច​រក​អាហារដើម្បី​ឈាន​ទៅ​ដ​ល់​​ការអភិរក្ស​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​តំបន់​នោះ​ផង។

ព្រះ​តេជគុណ​បញ្ជាក់ថា​៖​«នៅ​តំបន់​នោះ​មិនទាន់មាន​ផ្លូវទឹកនិ​​ង​ផ្លូវគោក​ល្អ​ត្រឹមត្រូវ សម្រា​ប់​ប្រជា​សហគមន៍​ដើរ​ល្បាត​ទេ។ ដូច្នេះ អាជ្ញាធរ​គួរ​ជួយ​សម្រួល​ឲ្យ​មាន​ផ្លូវទឹកនិង​ផ្លូវគោក ព្រេោះ​​ប្រសិនបើ​តំបន់​នោះ​អាច​ការ​ពា​រ​ព្រៃ​លិច​ទឹកព្រម​ទាំង​សត្វ​ស្លា​ប​ជាច្រើន​ប្រភេទ​បានគឺ​យើង​រំពឹ​ង​ថា សក្ដានុពល​របស់​វា​អាច​នឹង​​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ា​ង​ច្រើន​​សម្រាប់​អនាគត​»។

លោក​ ទា គឹម​សុទ្ធ ប្រធាន​មន្ទី​រកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​​ថា លោក​បាន​ទទួល​ព័ត៌មា​ន​នេះប៉ុន្ដែ​វា​មិនមែន​ស្ថិត​ក្នុង​ដែន​​​សមត្ថកិច្ច​របស់លោក​តែ​ម្នា​ក់​ឯង​នោះទេ គឺមាន​អន្តរ​ក្រសួ​ង​ជា​​អ្នក​សម្រេ​ច«​ប្រជា​សហគ​ម​ន៍​គួរ​សរសេរ​ជា​លិខិត​ហើយ​ដា​ក់​តាមរយៈ​ខ្ញុំ ខ្ញុំ​នឹង​នាំសារ​នេះ ទៅ​ថ្នាក់លើ​ទៀត ដើម្បី​ស្នើ​សុំ​ដំណោះ​ស្រាយ។ ពួកគាត់​គ្រា​ន់​​តែ​តវ៉ា ប៉ុន្ដែ​មិន​ទាន់​មាន​លិខិត​ស្នើសុំ​អ្វី​ជា​ផ្លូវការ​នោះ​ទេ»។

លោក ឡោ រស្មី អ្នក​នាំពាក្យ​ក្រសួង​កសិ​កម្មនិង​លោក ឃឹ​ម ប៊ុន​សុង អភិបាលខេត្ត​សៀម​រា​ប ​មិនទាន់​អាច​ទាក់​ទង​សុំ​​អធិ​ប្បា​យ​​បាន​ទេ​កាល​ពីម្សិល​មិញ​។

បឹង​ពារាំង​ មាន​ផ្ទៃ​ទឹក​ ​ទំហំ​ជាង ២៥០ ហិកតា សម្រាប់​ជម្រក​ត្រី​មេពូជ និង​ព្រៃ​លិច​ទឹក​ជាង ៣០០០ ហិកតាដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​ជាច្រើន​ប្រភេទ​សម្រាប់​ទាក់​ទា​ញ​ភ្ញៀវទេសចរ។

រយៈពេល ៣ ឆ្នាំ​មកហើយ ប្រជា​សហគមន៍បា​ន​​ប្រើប្រាស់​ថវិកានិង​ធន​ធាន​ផ្ទា​ល់​ខ្លួន​ សម្រាប់​សកម្មភាព​ការពារ​និង​អភិរក្ស​​ទីនោះ។ ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋាភិបាលជួយ​ស្ថាបនា​​ផ្លូវថ្ន​ល់​ ទៅកាន់​ទីនោះ​ឲ្យ​ល្អ​ស្អាតដើ​ម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។

​បច្ចុប្បន្ន សង្កាត់​ជ្រាវ មាន​ពលរដ្ឋ​រស់នៅ​ជាង ២០​០០ គ្រួសារ។ ប្រជាពលរដ្ឋ​ទាំង​នោ​ះ​​ភាគច្រើន​ ជា​កសិករ​ ធ្វើស្រែ​ចម្កា​រ​​​​។ ដោយ​សារតែ​ចង់​ឲ្យ​តំបន់​បឹង​ពារាំង​ ក្លាយទៅជា​កន្លែ​ង​ទេសចរណ៍ ពលរដ្ឋ​ជាង ៦០០​ គ្រួសា​រ ​ក្នុង​ចំណោម​នោះ បាន​រួមគ្នា​ចូល​ជា​សមា​ជិក​សមា​គ​​ម​សហគមន៍​ទេស​ចរ​ណ៍ វប្ប​ធ​ម៌ និង​ធម្មជាតិ​នេះ​ឡើង​៕

សហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ កំពុងព្រួយបារម្ភ​ ជុំវិញ​សកម្មភាពនេសាទនិងការលួច​ដាក់អន្ទាក់​ចាប់​យកសត្វព្រៃ​ទៅជួញដូរ​ខុសច្បាប់

ប្រភព  ៖ ហង្សមាសព័ត៌មាន

ណកម្មការ​សហគមន៍ការពារព្រៃឈើ ​សង្ឃរុក្ខវ័ន្ត នៅ​​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយបារម្ភ​​ចំពោះ​​សកម្មភាព​លបលួច​នេសាទ ការ​កាប់​រាន​​ព្រៃ​​យកដី​សហគមន៍ និងសកម្ម​ភាពលួច​ដាក់អន្ទាក់ ចាប់យកសត្វព្រៃ ទៅជួញដូរ​ខុសច្បាប់ ដែលតែង​តែកើត​ឡើង​នៅ​ក្នុងតំបន់​ការពារ​។​​
​ប្រធាន​​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​​ភិក្ខុ ប៊ុន សាលួត ​មាន​ព្រះ​ថេរៈដី​កា​ថា៖​​បច្ចុ​ប្ប​ន្ន​​ សកម្ម​ភា​ព​​​នេសាទត្រីដោយ​ប្រើឧបករណ៍ឆក់ នៅក្នុង​អាងទឹក​​និង​ប្រឡាយ ព្រម​ទាំង​មាន​​ការ​លួច​ដាក់​​អន្ទា​ក់ និងបាញ់សម្លាប់​សត្វព្រៃ យក​ទៅជួញដូរខុសច្បាប់ កំពុងកើតឡើង​យ៉ាងខ្លាំង នៅក្នុងតំបន់ព្រៃ​ស​ហ​គមន៍របស់ព្រះអង្គ។​
​ព្រះភិក្ខុ​ប៊ុន សាលួត មាន​​ព្រះ​ថេរៈ​ដីកា​​ទៀតថា៖​បច្ចុប្បន្ន​ គ្រាន់តែកាណូត​ដែលចូល​ទៅនេ​សា​ទ​​ខុសច្បាប់ ក្នុង​អាងទឹក​និង​ប្រឡាយ​ជិត​​ភ្នំ​អណ្ដូង មាន​ចំនួន​​ប្រមាណ​២០០គ្រឿង​។ ចំណែក​ឯ​ការ​លួ​ចចាប់យក​សត្វព្រៃ គឺ​នៅ​មាន​អន្ទាក់ជាច្រើនកន្លែង ព្រមទាំងអ្នកខ្លះប្រើកាំភ្លើង​បាញ់សម្លាប់​សត្វ​ព្រៃ​ទៀត​​ផង​។​

​គណកម្មការ​សហគមន៍​ការពារព្រៃឈើ​​សង្ឃ​រុក្ខវ័ន្ត ឱ្យដឹងថា​ការ​លួច​បាញ់​សម្លាប់​សត្វ​ព្រៃ​​នៅ​ក្នុង​តំបន់​ព្រៃ​ការ​ពារ​នោះ មិនទាន់ស្ងប់ស្ងាត់ទេ ពីព្រោះ​​តែ​​នៅ​​មាន​ឈ្មួញ​ខ្លះ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​ពួក​ព្រាន ដែល​​បរ​បាញ់​សត្វ​ព្រៃទាំង​នោះ​។​
គណ​កម្ម​ការ​សង្ឃ​​រុក្ខ​​វ័ន្ត បញ្ជាក់​ទៀត​ថា​​ក្នុង​រយៈ​ពេល​៣-៤ថ្ងៃ​​មក​នេះ គេ​​បាន​ទទួល​ពត៌​មាន​ថា​​មាន​​ឈ្មោះ ម្នាក់ ​បាន​​បញ្ជា​ឱ្យ​ពួក​ព្រាន​​បាញ់​សម្លាប់​សត្វ​ទន្សោង ដើម្បី​យក​ទៅ​លក់​ឱ្យពួក​គេ ដោ​យ​​គេ​ឱ្យតម្លៃ​​៧០០០ដុល្លារ​អាមេរិក ក្នុងសត្វទន្សោង១ក្បាល​។​
​គណកម្មការ​​សហគមន៍ការពារព្រៃ​ឈើ សង្ឃរុក្ខវ័ន្ត កំពុងសហ​ការជាមួយ​សមត្ថកិច្ច ដើម្បី​ស្រាវ​ជ្រាវ​រក​មុខសញ្ញា​នៃ​ក្រុម​ឈ្មួញ ដែលពាក់ព័ន្ធ​និងការចាំ​ទទួលទិញ​សត្វព្រៃ ខុសច្បាប់ ពីក្នុង​តំប​ន់ព្រៃ​ការពារ​​ទាំងនោះ ៕​​ដោយ៖ហង្ស សាវយុត