ផ្លែពុទ្រាឆ្ងាញ់នៅភូមិពព្រេងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ត្រូវបានមហាជនគាំទ្រ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ចាម៖ផ្លែពុទ្រាឆ្ងាញ់នៅភូមិពព្រេងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ត្រូវបានមហាជនគាំទ្រនិងមានទីផ្សារល្អ។រីឯកសិករមានជីវភាពល្អប្រសើរផងដែរ។ បន្ត​ការ​អាន

Advertisements

រដ្ឋករទឹកក្រុងកំពង់ចាម អះអាងថា ទឹកស្អាតរបស់ខ្លួនគ្មានមេរោគបាក់តេរីទេ ដែលអាចផឹកបានភ្លាមៗចេញពីក្បាលរមណេ

ប្រភព ៖ CNC

កំពង់ចាម៖ ដោយសារតែកំណើនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម ចេះតែកើនឡើង តម្រូវការទឹកស្អាតក៏ត្រូវការពង្រីកបណ្តាញបន្ថែមទៀតទៅតាមតំណាក់កាលនីមួយៗ ហើយបើតាមការបញ្ជាក់ពីលោក ព្រាប សូម៉ាឡា ប្រធានអង្គភាពរដ្ឋករទឹក បន្ត​ការ​អាន

នគរ​បាលស្រុក​កោះសូទិន​ឃ្លាំមើល​បុរស​ខាំឆ្កែ ឆ្មានិង​មាន់ស៊ី​ជាអាហារ តែមិន​ទាន់​ចាប់​ខ្លួន​

ប្រភព ៖ ភ្នំពេញប៉ុស្តិ៏

សត្វ​ឆ្កែ​ដែល​ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ រុន​ រាជ ខាំងាប់។ រូបថត​ ហ្វេសប៊ុក​

កំពង់​ចាមៈ ​បុរស​ម្នាក់​ឈ្មោះ​ រុន​ រាជ​ អាយុ​ ២៤​ឆ្នាំ​ កំ​ពុង​ស្ថិត​ក្នុង​​ការ​ឃ្លាំ​មើល​ពី​នគរ​បាល​ស្រុក​កោះ​សូទិន​ ខេត្ត​កំ​ពង់​ចាម​ ព្រោះ​បាន​ចាប់​ ឆ្កែ​ ឆ្មា​និង​មាន់​រស់ខាំ​​ជញ្ជក់​ឈាម​និង​ស៊ី​ ដែល​បាន​ធ្វើ​ឲ្យ​ប្រ​ជាពល​រដ្ឋ​​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​​​​ បន្ត​ការ​អាន

ជំនន់ទន្លេមេគង្គខេត្តកំពង់ចាមដែលបន្តអូសបន្លាយយូរ បង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅនិងដំណាំនានារាប់ពាន់ហិកតា

ប្រភព ៖ CNC

កំពង់ចាម៖ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនាឆ្នាំ២០១៨នេះ បានបន្តកើនឡើងខ្ពស់ ដែលបង្ករឱ្យមានទឹកជំនន់អូសបន្លាយ រយៈពេលយូរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមួយនេះប្រមាណជិត៤ម៉ឺនគ្រួសារបានទទួលរងផលប៉ះពាល់ក្នុងនោះ មានជាង ១៤៤១គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

យោងតាមរបាយករណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជំនន់ទន្លេមេគង្គបានបំផ្លាញដំណាំស្រូវ ពោត និងដំណាំរួមសរុបប្រមាណជាង៣ពាន់ហិកតា និងបានធ្វើឲ្យមុស្សចាស់ និងកុមារ១៩នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក។

បើតាមប្រជាពរដ្ឋបានលើកឡើងថា ទឹកទន្លេមេគង្គឆ្នាំ២០១៨នេះបានកើនឡើងខ្ពស់និងអូសបន្លាយពេលយូរជាងបណ្តាឆ្នាំមុនៗ ក្រៅពីការជួបការលំបាកក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត គឺទឹកទន្លេបានធ្វើឲ្យដំណាំរបស់ពួកគាត់បានចាប់ផ្តើមផុយ រលួយខ្លះៗ ជាងនេះទៅទៀតសូម្បីតែស្មៅ ចំបើងសម្រាប់សត្វគោក៏មានការខ្វះខាត ដោយត្រូវបង្ខំចិត្តទៅរកស្មៅនៅតំបន់ឆ្ងាយៗ និងមានពេលខ្លះត្រូវចំណាយពេល និងថវិការដើម្បីទិញស្មៅទុកឲ្យគោស៊ី។

សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះបានស្រកវិញខ្លះ ដោយកំពស់ទឹកនៅ ថ្ងៃនេះ គឺ១៥,៣២ម៉ែត្រ ដែលកំពស់ទឹកនេះនៅតែខ្ពស់ជាងកម្រិតកម្ពស់ប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រនៅឡើយ។ស្របគ្នា នឹងស្ថានភាពទឹកទន្លេនៅតែខ្ពស់និងទឹកជំនន់នៅតែបន្តអូសបន្លាយបែបនេះ រដ្ឋបាលខេត្តកំពង់ចាម នៅតែបន្តអំពាវនាវឲ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ផ្សេងៗដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត និងត្រូវប្រុងប្រយ័ត្នចំពោះ សត្វអសិរពិសនានា៕(អត្ថបទ៖ ហ៊ាង ថាច )

 

មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​សប្ដាហ៍​

ប្រភព ៖ ថ្មីៗ

ប្រភព៖ក្រសួងធនធានទឹក

ភ្នំពេញ​៖ ក្រសួង​ធន​ធា​ទឹក និង​ឧ​ត្តុ​និយម បាន​ឲ្យ​ដឹងថា ជ្រលង​សម្ពាធ​ទាប កំពុង​បង្កើត​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៩ ខែកញ្ញា​នេះ ។​ក្នុងនោះ​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ បន្ត​ការ​អាន

អាជ្ញាធរខេត្តស្នើឲ្យប្រជាពលរដ្ឋស្រុកកងមាស១៣គ្រួសាររុះរើផ្ទះគេចពីការបាក់ច្រាំងទន្លេ

ប្រភព ៖ ហង្សមាសពត៌មាន​

ខេត្តកំពង់ចាម:ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានស្នើសុំឲ្យប្រជាពលរដ្ឋចំនួន ១៣ គ្រួសារនៅឃុំសូគង ស្រុកកងមាស រុះរើលំនៅស្ថានដើម្បីគេចចេញ ពីការបាក់ច្រាំងទន្លេមេគង្គប្រវែង ១៦០ ម៉ែត្រនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨។ បន្ត​ការ​អាន

គណ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ៖​​ពលរដ្ឋ​​នៅ​​តាម​បណ្ដា​ខេត្ត​​ជាប់​ដង​​ទន្លេ​មេគង្គ អាច​​​នឹងបន្ត​ស្នាក់នៅលើ​ទីទួល​សុវត្ថិ​ភាព រហូត​​ដល់​​ពាក់​​កណ្ដាល​​ខែ​កញ្ញា​ ដោយ​សារ​ទឹក​​ជំនន់​​នៅ​​តែគំរាមកំហែង​ជាលើកទី៣

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ​៖
​មន្ត្រី​​គណ​​កម្មា​ធិ​ការជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​ យល់ឃើញថា​៖​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​​ខេត្ត​​នៃ​​ដង​ទន្លេ​មេគង្គ ​អាច​នឹង​បន្ត​​ស្នាក់​នៅ​​ទីទួល​​សុវត្ថិ​ភាព​​រយៈពេល​យូរត​ទៅទៀត ឯ​​ផល​​ស្រូវ និង​ដំណាំ​​រួម​ផ្សំ​​ជា​ច្រើន​​អាច​នឹង​ខួចខាត​​បន្ត​។ បន្ត​ការ​អាន