រទេះក្របី​ដឹកឈើ ១១ គ្រឿង ត្រូវ​សមត្ថកិច្ច​ឃាត់ ប៉ុន្ដែ​​ម្ចាស់គេចខ្លួន​

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ 

រទេះដឹកឈើដែលសមត្ថកិច្ចឃាត់នៅខេត្តកំពុងធំ ។ រូបថត ហ្វេសប៊ុក

កំពង់ធំ: រទេះ​ក្របី​ ១១​ គ្រឿង​ដែល​បាន​ដឹក​ឈើ​ ១០​ កំណាត់ ​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​នៅ​ចំណុច​ជីវ​ចម្រុះ​ព្រៃ​អង់​តែ​ន ​ភូមិ​ត្រ​ពាំង​ឫស្សី ​ឃុំ​ក្រយា ​ស្រុក​សន្ទុក ​ប៉ុន្ដែ​ម្ចាស់​បាន​រត់​គេច​ខ្លួន​ជា​មួយ​នឹង​​​ក្របី​ទាំង​អស់​។ នេះ​បើតាម​លោក ​តុ​ប កក្កដា ប្រ​ធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​កំពង់​ធំ ប្រាប់​​នៅ​ថ្ងៃ​នេះ។ បន្ត​ការ​អាន

Advertisements

អាជីវករផ្សាររំលងបានស្នើឲ្យអ្នកម៉ៅការភាស៊ីនិងអាជ្ញាធរមូលដ្ឋានប្តូរទីតាំងចាក់សំរាម

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ធំៈ អាជីវករផ្សាររំលងនិងអ្នកធ្វើដំណើរចេញចូលក្នុងផ្សារនេះបានត្អូញត្អែរថាគំនរស្តុបសម្រាមខ្ពស់ដូចភ្នំ នៅខាងមុខផ្សាររំលងបានបង្កក្លិនស្អុយជាប្រចាំ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់សាធារណៈជន ដែលធ្វើដំណើរចូលក្នុងផ្សារនិងអ្នកធ្វើដំណើឆ្លងកាត់តាមដងផ្លូវជាតិលេខ៦ទៅកាន់តំបន់ទេសចរមួយចំនួនដូចជាខេត្តសៀមរាមខេត្តព្រះវិហារនិងខេត្តកំពង់ធំ។ បន្ត​ការ​អាន

មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​សប្ដាហ៍​

ប្រភព ៖ ថ្មីៗ

ប្រភព៖ក្រសួងធនធានទឹក

ភ្នំពេញ​៖ ក្រសួង​ធន​ធា​ទឹក និង​ឧ​ត្តុ​និយម បាន​ឲ្យ​ដឹងថា ជ្រលង​សម្ពាធ​ទាប កំពុង​បង្កើត​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៩ ខែកញ្ញា​នេះ ។​ក្នុងនោះ​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ បន្ត​ការ​អាន

អាជ្ញាធរខេត្តកំពង់ធំ ចាប់ផ្ដើមសាងសង់ផ្លូវក្រវ៉ាត់ក្រុងនិងរៀបចំសោភ័ណភាពក្រុង

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ធំ ៖អាជ្ញាធរខេត្តកំពង់ធំ បើកយុទ្ធនាការជួសជុលផ្លូវក្រវ៉ាត់ក្រុងនិងពង្រីកចិញ្ចើមផ្លូវពីចំនុចស្ពានត្បូងចាម ទៅរង្វង់មូលផ្លូវវាងក្រុងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍និងបង្កើនសោភ័ណភាពក្រុង។ បន្ត​ការ​អាន

សកម្មជន​បរិស្ថាន​អះអាង​ថា ​ការបំផ្លាញ​ព្រៃឈើ​នៅ​តែ​មិន​ថយ​ចុះ

ប្រភព៖ ភ្នំពេញប៉ុស្ដី៍

ដើម​ច្បោះ​ជ័រទឹក​របស់​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការកាប់​បំផ្លាញ​។ រូបថត សហគមន៍

កំពង់ធំ/ព្រះវិហារៈ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​កាលពី​ម្សិលមិញ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ឡើង​ជា​រៀងរាល់​ថ្ងៃ ព្រោះ​តែ​មិន​មាន​ការទប់ស្កាត់ និង​ការបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ខេត្ត​ទាំង​ ២​។ បន្ត​ការ​អាន

មើលចុះ​មិន​ចេះ​តិច​…​ឱ្យ​តែ​បែប​ៗ​នេះ​គង់តែ​រលាយ​ឆាប់

ប្រភព ៖ កោះសន្ដិភាព

ខេត្តកំពង់ធំ ៖ កាលពី​វេលា​១២​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​កាប់ និង​ដឹង​ជញ្ជូន​ឈើ​ខុសច្បាប់​បាន​ចំនួន​៤៦​ដុំ ។

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាតិ​ពី លោក អ៊ិ​ត​សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​បញ្ចា​អោយ​លោក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប់​​ការ​កាប់​បំផ្លាញ​ឈើ​នៅ​ភូមិសាស្ដ្រ ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ជា​លទ្ធផល​ដែល​ទទួល​បាន​រួម​មាន ប្រភេទ​ឈើមូល​ចម្រុះ​ជា​វត្ថុ​តាង​រឹត​អូស​បាន​ចំនួន​៤៦​ដុំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​អូ​តា​ព្រហ្ម ។

ចំណែក​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ឈើ​បន្ទាប់​ពី​ដឹង​ថា មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​នោះ​ហាក់ដូចជា​ដឹងខ្លួន​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ បន្សល់​ទុក​តែ​វត្ថុ​តាង​ត្រូវ​បាន​រឹបអូស ៕

 

​កូនឈើ​ចម្រុះ​ជាង​ពីរពាន់​ដើម​ត្រូវបាន​យកទៅ​ដាំ​នៅ​ស្រុក​សន្ទុក​

ប្រភព ៖ រស្មីកម្ពុជា 

ដោយ: ​បញ្ញា​សាស្ត្រ​ / ​ភ្នំពេញ: ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មន្ត្រីរាជការ​ធនាគារ​ជាតិ​នៃកម្ពុជា ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ផង​បាន​នាំយក​កូនឈើ​ជាង​ពីរពាន់​ដើម​ទៅ​ដាំ​ក្នុង​បរិវេណ​វត្ត​សន្ទុក​ក្រៅ​ស្ថិតនៅ​ឃុំ​កកោះ​និង​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ ក្នុងស្រុក​សន្ទុក​ខេត្តកំពង់ធំ​ ដើម្បី​ចូលរួម​បង្កើន​គម្រប​បៃតង ​និង​បរិស្ថាន​និងសម្រាប់​​អបអរ​សារទរ​ដល់​រុក្ខទិវា​៩​កក្កដា​។​ នេះ​បើតាម​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​។​ បន្ត​ការ​អាន