កម្មករ​ ១០០ ​នាក់​ធ្វើ​កូដកម្ម​ ព្រោះ​ថៅកែ​ដេញ​តំណាង

ប្រភព ៖ ភ្នំពេញប៉ុស្តិ័

កម្មករ​រោងចក្រ Prestige Garment Co., LTD ជាង ១០០ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ដោយ​មិន​ចូលធ្វើការ​ចាប់​តាំងពី​ថ្ងៃ​ចន្ទ ទី​ ២៤ ខែ​ធ្នូ រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ។ ផា លីណា

កណ្ដាលៈ ក្រុម​កម្មករ​ជាង ១០០ ​នាក់​ក្នុង​ចំណោម​ ៣០០ ​នាក់​ដែល​កំពុង​បម្រើការ​នៅក្នុង​រោងចក្រ Prestige Garment Co., LTD ស្ថិត​នៅក្នុង​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង បន្ត​ការ​អាន

Advertisements

អាជ្ញាធររ៉ែ កំពុងមាន វិធានការទប់ស្កាត់ ការបាក់ស្រុត ច្រាំងទន្លេ នៅស្រុកមុខកំពូល

ប្រភព ៖ ដើមអម្ពិល

កណ្តាល ៖ គ្រោះធម្មជាតិ នៃការបាក់ស្រុតច្រាំងទន្លេ ជាគំហុកនៅក្នុង ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បង្កឲ្យប៉ះពាល់ដល់ផលដំណាំ និងលំនៅដ្ឋាន បន្ត​ការ​អាន

អាជីវករ​ផ្សារ​គគីរ​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក រឿង​សំរាម​គរ​ដូច​ភ្នំ​នៅ​ក្នុង​ផ្សារ

ប្រភព កោះសន្តិភាព

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក​កៀនស្វាយ ដើម្បី​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​បញ្ហា​គំនរ​សំរាម​គរ​ចោល​រាប់​ខែ​មក​ហើយ​។ ឡើង​ជិត​ដល់ ដំបូល​តូប​របស់​ពួក​គាត់ ឡើង​ស្អុយរលួយ មាន​ដង្កូវ​វា​រងើម​ចូល​ក្នុង​តូប​របស់​ពួក​គាត់​ទៀត​ផង ជា​ពិសេស​ជះក្លិន​ស្អុយ​អសោច​សាយភាយ​ពេញ​ក្នុង​ផ្សារ​ពេល​ហូប​បាយ​ម្តង​ៗ​ចង់​ក្អួតចង្អោរ​។

រីឯ​ខាង​ប្រធាន​ផ្សារ​គិតតែ​ពី​ប្រមូល​ភាស៊ី យក​លុយ​ពី​ពួក​គាត់​ម្នាក់ ៥០០​រៀល​,៧០០​រៀល​, ១.០០០​រៀល​, ២.០០០​រៀល ជា​រៀងរាល់ថ្ងៃ​។ ដោយសារ​តែ​ក្លិនស្អុយ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ ពី​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់​រហូត​ដល់​មាន​អ្នកខ្លះ​ធ្លាក់ខ្លួន​ឈឺ​ទៀត​ផង​។ ចំពោះ​បញ្ហា​សំរាម នេះ​មាន​អាជីវករ​ខ្លះ​ហូរ​ទឹកភ្នែក​អួល​ដើម​ក​និយាយ​មិន​ចេញ​ដោយសារ​តែ​គ្រួសារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​លក់ដូរ​ក៏​មិន​ដាច់​គ្មាន​ភ្ញៀវ​ចូល​ទិញ​អីវ៉ាន់​ទេ ព្រោះ​បរិស្ថាន​ក្នុង​ផ្សារ​កខ្វក់ និង​ជះក្លិន​ស្អុយ​អសោច ជា​ខ្លាំង​ទ្រាំ​មិន​ចង់បាន​ដូច​អង្គុយ​លក់​នៅ​លើ​លាមក​អ៊ីចឹង​។

ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ហួសចិត្ត នោះ​គឺ ពេល​ពួក​គាត់​ជា​អាជីវករ​ចូល​មក​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ បែរជា​លោក អ៊ូ ឈាង អភិបាលស្រុក​បើកឡាន​ចេញ​ដោយ​ប្រាប់​ថា ជាប់​ទៅ​ប្រជុំ​ទៅ​វិញ​។ មួយសន្ទុះ​ទើប​មាន​មន្ត្រី​សាលាស្រុក ក្មេង​ៗ២​នាក់ មក​កត់​ឈ្មោះ​ក្រុម​អាជីវករ​ដោយ​ប្រាប់​ថា ថ្ងៃស្អែក​ទី​២០ តុលា ខាង​អាជ្ញាធរ និង​ហៅ​ប្រធាន​ផ្សារ​មក​ជួប​ជាមួយ​ក្រុម​អាជីវករ​រក​ស្រុក​ជួយ​ដោះស្រាយ​។ ពាក់ព័ន្ធ​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក អ៊ូ ឈាង អភិបាលស្រុក​ដើម្បី​សូម​ការ​បកស្រាយ​ដែរ តែ​ខ​ល​មិន​ចូល​៕

 

ដំណើរកំសាន្តតាមរថភ្លើងរបស់អ្នកស្រុកកោះធំជាង៥០០នាក់ ពីស្ថានីយ៍ភ្នំពេញ-ស្ថានីយ៍រមាស ខេត្តកំពង់ឆ្នាំង

ប្រភព ​៖ ហង្សមាសព័ត៌មាន 

នំពេញ៖កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំប្រមាណ៥៦៧នាក់ ធ្វើដំណើរកំសាន្តតាមរថភ្លើង ពីភ្នំពេញទៅស្ថានីយ៍រមាស ខេត្តកំពង់ឆ្នាំង។ បន្ត​ការ​អាន

អាជ្ញាធរ​ហាម​លោក ពេជ្រ ស្រស់ មិន​ឲ្យ​ជួប​អ្នកមាន​វិវាទ​ដី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

 

លោក ពេជ្រ ស្រស់ ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​កន្លង​មក​។ រូបថត ហ្វេសប៊ុក

កណ្តាល: ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដែល​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​ទើប​បង្កើត​ថ្មី​លោក​ ពេជ្រ ស្រស់ ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​រារាំង​រូប​លោក​មិន​ឱ្យ​ចុះ​ពិនិត្យ និង​សិក្សា​ពី​បញ្ហា​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពលរដ្ឋ ២៩២ គ្រួសារ​នៅ​ឃុំ​កណ្ដោក ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ​ដោយ​អាជ្ញាធរ​សុំ​លិខិត​បេសកកម្ម​។ បន្ត​ការ​អាន

ពលរដ្ឋ និង​ព្រះសង្ឃ​តវ៉ា​ប្រឆាំង​ការ​លួច​លក់​ដី​វត្ត

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​វត្ត​សារិកាកែវ​កាលពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

កណ្តាល: ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៥០០ នាក់​/​អង្គ រស់នៅ​ភូមិ​ពោធិ៍ធំ និង​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​ចោទ​លោកគ្រូ​/​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ពោធិ៍ធំ​ចំនួន ៦ ​នាក់​ថា​បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​ «​វត្ត​សារិកាកែវ​» ​ទៅ​ឲ្យ​ឈ្មួញ​ជា​ឧកញ៉ា​មាន​អំណាច​។ បន្ត​ការ​អាន

ដាំអំពិលយកត្រួយជួយបង្កើនជីវភាពគ្រួសារ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកណ្ដាល:ដោយសង្កេតឃើញថាអំពិលជាដាំណាំមិនត្រូវការជីនិងថ្នាំពុលគីមីហើយមានតម្រូវការខ្ពស់គួរសម​និងតម្លៃមិនសូវឡើងចុះផងនោះកសិករមួយគ្រួសារងាកមកដាំដែល១ថ្ងៃអាចរកចំណូលពី១៥ទៅ២០ដុល្លារ។ បន្ត​ការ​អាន