ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ ជា​មួយ​ក្រុម​ហ៊ុន​ចិន ​(UDG) ម​ក​តវ៉ា​នៅ​មុខ ​ផ្ទះ​លោក​ហ៊ុន សែន​

ប្រភព ៈ ភ្នំពេញប៉ុស្ដី៍

ពល​រដ្ឋ​ដែល​មាន​ជម្លោះ ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន (UDG)មក​តវ៉ា​នៅ​មុខ​ភូមិផ្ទះ​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា។ ផា លីណា

កោះកុង: ពលរដ្ឋ​ ប្រមាណ​​ជាង ៦០ នាក់ មកពី​ឃុំ​ភ្ញី​មាស ឃុំ​តា​នួន និង​ឃុំ​កោះ​ស្តេច​ស្រុក​គី​រី​សា​រគរ​ នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ​បាននាំគ្នា​មក​ដាក់​ញាតិ​នៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ដោះលែង​លោក ហេង សុខ តំណាង​ពួកគាត់ និង​ដោះស្រាយ​បញ្ហាដីធ្លី ខណៈ​រដ្ឋាភិបាល ទើប​​​តែ​បាន​បង្កើត​គណៈកម្មការ​ថ្មី​មួយ បន្ត​ការ​អាន

Advertisements

គណ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ៖​​ពលរដ្ឋ​​នៅ​​តាម​បណ្ដា​ខេត្ត​​ជាប់​ដង​​ទន្លេ​មេគង្គ អាច​​​នឹងបន្ត​ស្នាក់នៅលើ​ទីទួល​សុវត្ថិ​ភាព រហូត​​ដល់​​ពាក់​​កណ្ដាល​​ខែ​កញ្ញា​ ដោយ​សារ​ទឹក​​ជំនន់​​នៅ​​តែគំរាមកំហែង​ជាលើកទី៣

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ​៖
​មន្ត្រី​​គណ​​កម្មា​ធិ​ការជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​ យល់ឃើញថា​៖​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​​ខេត្ត​​នៃ​​ដង​ទន្លេ​មេគង្គ ​អាច​នឹង​បន្ត​​ស្នាក់​នៅ​​ទីទួល​​សុវត្ថិ​ភាព​​រយៈពេល​យូរត​ទៅទៀត ឯ​​ផល​​ស្រូវ និង​ដំណាំ​​រួម​ផ្សំ​​ជា​ច្រើន​​អាច​នឹង​ខួចខាត​​បន្ត​។ បន្ត​ការ​អាន

ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

តំបន់​ដីព្រៃ​លិច​ទឹក​ក្នុង​ស្រុក​បទុម​សាគរ​ដែល​រង​ការទន្ទ្រាន​យក​។ រូបថត សហការី

កោះកុង: មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់ ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដាក់​កម្លាំង​ចុះ​អង្កេត​ជាក់ស្ដែង​ដើម្បី​ស្វែងរក​ជនល្មើស​។ បន្ត​ការ​អាន

តំណាង​អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក​ លី យ៉ុងផាត់ ជាប់​ទោស​ ១ ​ឆ្នាំ​កន្លះ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

តំណាង​ពលរដ្ឋ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​កន្លងមក​។ រូបថត សហការី

ខេត្តកោះកុង​: សាលា​ដំបូង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ហេង សុខ ​តំណាង​ពលរដ្ឋ​ ៥០ ​គ្រួសារ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ​ ៦ ​ខែ និង​ពិន័យ​ជា​ប្រាក់​ ២ ​លាន​រៀល​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ LYP GROUP របស់​ឧកញ៉ា លី យ៉ុងផាត់ ជា​ការ​សម្រេច​ដែល​មន្ត្រី​សិទ្ធិមនុស្ស​ និង​​គ្រួសារ​ជន​ជាប់ចោទ​ថា អយុត្តិធម៌​។ បន្ត​ការ​អាន

រដ្ឋបាលខេត្តកោះកុង ច្រានចោលពាក្យ ចរចាមអារាមថា តម្រូវឲ្យពលរដ្ឋបង់ប្រាក់ ជាថ្នូរនឹងការចុះស្រង់ ទិន្នន័យដីធ្លីមានជម្លោះ

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ក្រុមការងារអន្តរ ក្រសួងបានប្រកាសច្រាលចោល ពាក្យចរចាមអារាមថា ក្រុមការងារទាមទារឲ្យមានការបង់ប្រាក់ ពីប្រជាពលរដ្ឋដើម្បីជាថ្នូរ ក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួនក្នុងការចុះពិនិត្យ និងសិក្សាពីស្ថានភាពនៅទីតាំងដី ដែលមានទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនចិននៅស្រុក បូទុមសាគរ និងគិរីសាគរ។ បន្ត​ការ​អាន

ពលរដ្ឋ​ស្នើ​ដូរ​ដី​ចេញ​ពី​តំបន់ ​មាន​ដុំថ្ម​មិន​អាច​ដាំដុះ​បាន

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ទីតាំង​ដី​មាន​ដុំថ្ម​ធំៗ​ដែល​ពលរដ្ឋ​បដិសេធ​ទទួល​យក​។ រូបថត ហ្វេសប៊ុក

ខេត្តកោះកុង: ​ប្រជាពលរដ្ឋ​ចំនួន ៤០ ​គ្រួសារ​ក្នុង​ចំណោម​ ៣៧៥ ​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​ ៣ នៅ​ខេត្ត​កោះកុង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះដូរ​ទីតាំង​ដី​ដែល​នឹង​ត្រូវ​បែង​ចែកជូន​ពួកគាត់​ដោយសារ​តែ​ទីតាំង​ដី​ដែល​បាន​កំណត់​នោះ​គឺជា​ដី​ដែល​មាន​ដុំថ្ម​ និង​មាន​ព្រៃ​ក្រាស់​ដែល​មិន​អាច​រស់នៅ និង​បង្ក​បង្កើនផល​បាន​។

ពលរដ្ឋ​ទាំង ៣៧៥ គ្រួសារ​នេះ​ចែក​ជា​​ ២ ​ក្រុម​គឺ​ក្រុមទី ១ មាន​ចំនួន​ ២០០ ​គ្រួសារ​រស់នៅ​ឃុំ​ដងពែង ជីខក្រោម ជីខលើ បទុមសាគរ និង​ឃុំ​កណ្ដោល ស្រុក​បទុមសាគរ ដែល​ដឹកនាំ​ដោយ​លោក ទិត្យ ផេង ហើយ​អាជ្ញាធរ​កំពុង​វាស់​កាត់​ដី​បែងចែក​ជូន​ពួកគាត់​។
បន្ត​ការ​អាន

អាជ្ញាធរ រាជរដ្ឋាភិបាល ផ្ដើមចុះស្រង់ទិន្នន័យ ពលរដ្ឋ មានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ ៖ ក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល បានចុះសិក្សានិងពិនិត្យ ជាក់ស្ដែង ពីស្ថានភាពដីធ្លី ដែលមានទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារក្រសួង បរិស្ថានសហការ ជាមួយក្រុម ការងារក្រសួងដែន​ដីនគរូបនីយកម្ម និងសំណង់និងក្រុមការងារ រដ្ឋបាលខេត្តកោះកុង ចាប់ផ្ដើមចុះស្រង់ទិន្នន័យពិនិត្យ វាស់វែង កំណត់អត្តសញ្ញាណដី ជូនប្រជាពលរដ្ឋ ខណៈការចុះស្រង់ទិន្នន័យ មានរយៈពេល៤សប្ដាហ៍។

សូមរំលឹកថាកាលពីថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ក្រសួងបរិស្ថានបានស្នើ ទៅកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឲ្យចាត់មន្រ្តីជំនាញ ​បច្ចេកទេស សហការជាមួយក្រុម ការងារក្រសួងបរិស្ថាន និងក្រសួងដែនដី ដើម្បីចុះកំណត់វាស់វែង អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង។ ស្ថានភាពទំនាស់ដីធ្លីនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋជា មួយក្រុមហ៊ុនចិនបានធូរ​ស្រាលក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល ចុះដោះស្រាយ និងត្រួត ពិនិត្យស្ថានភាព លើដីទំនាស់ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨។

យោងតាម សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១០កក្កដានេះ បានឲ្យដឹង ថា “ចាប់ពីថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ ២០១៨​ តទៅក្រុមការងារនឹងចុះស្រង់ ទិន្នន័យ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលគ្រោងអនុវត្តក្នុងរយៈពេល ៤សប្ដាហ៍ ក្នុងរយៈពេល នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធមកបំពេញ ឯកសារផ្ដល់ព័ត៌មាន ជាមួយក្រុមការងារកុំបីខាន។ ហួសពេលកំណត់ នេះ ក្រុមការងារមិនទទួលខុសត្រូវ ចំពោះការបាត់បង់ ផលប្រយោជន៍នានារបស់បងប្អូនឡើយ”។

សេចក្ដីជូនដំណឹងដដែលបន្ថែមថា” ក្រោយពីបញ្ចប់ការចុះស្រង់ទិន្នន័យ នៅឃុំព្រែកខ្សាច់នេះ ក្រុមការងារនឹងចុះស្រង់ទិន្នន័យ នៅបណ្ដាភូមិ និងឃុំពាក់ព័ន្ធដែលស្ថិតក្នុងស្រុកគិរីសាគរ និងស្រុកបូទុមសាគររហូតដល់ចប់រួចរាល់ជាស្ថាពរ។ចំពោះកាល បរិច្ឆេទជាក់ស្ដែងក្រុមការងារនឹងជូនដំណឹង នៅពេលក្រោយ”។

សូមជម្រាបថា តាមគោលការណ៍ដោះស្រាយ របស់រាជរដ្ឋាភិបាល នឹងកាត់ឆ្វៀលដីជូនប្រជាពល រដ្ឋ ដែលទទួលយកសំណង ដោះដូរជាទីតាំងដីនិងទូទាត់ជាថវិកា ជូនប្រជាពលរដ្ឋ ដែល ព្រមយកសំណងជាថវិកា។ ការដោះស្រាយនេះ ជាជំហានដំបូងអាជ្ញាធរ មូលដ្ឋាន នឹងធ្វើការ ស្រង់ទិន្នន័យ និងអត្តសញ្ញាណប្រជាពលរដ្ឋ ដែលរស់នៅលើដីជាក់ស្ដែង ហើយធ្វើការ ដោះស្រាយជូន តាមគោលការណ៍រាជរដ្ឋាភិបាល ដោយសារមាន​ប្រជាពលរដ្ឋខ្លះ មិនមែនជា អ្នករស់នៅក្នុង មូលដ្ឋាននោះទេ ភាគច្រើនជាអ្នករស់ នៅ ភ្នំពេញ ទីរួមខេត្តកោះកុង ប៉ុន្តែពួកគាត់បានធ្វើការទិញដី នៅតំបន់មានទំនាស់។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ស្របតាមសំណើ របស់ក្រសួងបរិស្ថានឲ្យ​កាត់ឆ្វៀលដី ចេញពីតំបន់ វិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Union Development Group Co., Ltd (UGD) នៅក្នុងខេត្តកោះកុង ផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិង អាស្រ័យ ផលជាក់ស្ដែង ដោយសហការជាមួយ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ៕