ពលរដ្ឋ​ព្រួយ​រឿង​បណ្ដេញចេញ ក្រោយ​អាជ្ញាធរ​សម្រេច​មិន​ឲ្យ​ដី

ប្រភព ៖ ភ្នំពេញប៉ុស្ដិ៏

តំបន់​ដី​ដែល​ពលរដ្ឋ​សុំ​វៀល​ពី​ឧទ្យាន​ជាតិ​គិរីរម្យ​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ រូបថត សហការី

កំពង់ស្ពឺ: ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​បាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការបណ្ដេញ​ចេញ​ពី​តំបន់​កំពុង​​រស់នៅ​នៅក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ដែល​ជា​បរិវេណ​ឧទ្យាន​ជាតិ ក្រោយពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ​បាន​បដិសេធ​សំណើ​សុំ​វៀល​ដី​ទំហំ​ប្រហែល​ ២៥០ ​ហិកតា​។
បន្ត​ការ​អាន

Advertisements

ឈ្មួញ​រកស៊ី​ជីក​កាយ​យក​អាចម៍ដី​លក់ មួយ​ចំនួន​មិន​មានច្បាប់

ប្រភព​ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ រណ្តៅ​ដី​ជា​ច្រើន​កន្លែង​របស់​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កាយ​យក​អាចម៍ដី​លក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា រណ្តៅ​ដី​ទាំង​អស់នោះ មិន​មានច្បាប់​ បន្ត​ការ​អាន

សហគមន៍គីរីឈូងរូងខ្លាទទួលបានផ្លូវមួយខ្សែសម្រាប់កិច្ចគាំពារព្រៃឈើនិងប្រើប្រាស់ក្នុងមូលដ្ឋាន

ប្រភព ៖ CNC

កំពង់ស្ពឺ: ប្រជាពលរដ្ឋចំនួន៨ភូមិនៅក្នុងឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានក្តីសប្បាយរីរាយដែលបានផ្លូវមួយខ្សែរនៅក្នុងសហគមន៍សំរាប់ប្រជាពលរដ្ឋទូទៅ ធ្វើដំណើរ ក៏ដូចជាការប្រកបរកទទួលទាន លែងលំបាក់ដូចមុន។
បន្ត​ការ​អាន

អភិបាល​ខេត្ត​កំពង់ស្ពឺ​ សង្ឃឹម​ថា​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ឆាប់​ចប់

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

 

មន្ត្រី OHCHR ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ឱរ៉ាល់​កាលពី​សប្តាហ៍​មុន​។ រូបថត OHCHR

កំពង់ស្ពឺៈ ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី សំណាង​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា អាជ្ញាធរខេត្ត​នឹង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ឱរ៉ាល់ និង​ក្រុមហ៊ុន​ស្ករស​អំពៅ​ភ្នំពេញ​ឲ្យ​បាន​ឆាប់​ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​។ បន្ត​ការ​អាន

ចោទ​ថា ២​នាក់​ប្តី​ប្រពន្ធ​រំលោភ​យក​ដី​វត្ត

ប្រភព​ ៖ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ ព្រះ​គ្រូ​ចៅអធិការ​វត្ត ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​គណៈកម្មការ​អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ​គ្រប់​វេន (១០​ភូមិ​) ជាង​៦​ពាន់​នាក់​កើត​ទុក​មិន​សុខចិត្ត​ដោយសារ​តែ​បុរស​២​នាក់​ប្តី​ប្រពន្ធ​រំលោភ​បំពាន​យក​ដី​របស់​វត្ត​អង្គ​លំ​ទង ស្ថិត​ក្នុងភូមិ​ត្រពាំង​ទូក ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​មាន​ក្បាលដី​២៨​ម៉ែត្រ បណ្តោយ​ប្រវែង​១០០​ម៉ែត្រ តាំងពី​កំឡុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ។ បន្ត​ការ​អាន

អាជ្ញាធរ​កំពុង​បន្ត​ពិនិត្យ​ ការកាន់កាប់​ដី​ដែនជម្រក​សត្វព្រៃ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ដី​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ត្រូវគេ​កាប់​រាន​រួច​ធ្វើ​របង​វាត​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ រូបថត ជា ហ៊ាន

កំពង់ស្ពឺ: អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កំពុង​ពិនិត្យ​ពិចារណា ថា​តើ​ត្រូវ​ដកហូត​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប្រមាណ ២០ ហិកតា​នៅក្នុង​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​ពី​បុគ្គល​មាន​អំណាច​ម្នាក់​ឬ​យ៉ាង​ណា បន្ទាប់ពី​ក្រសួង​បរិស្ថាន​បាន​ស្នើឲ្យ​លោក​អភិបាលខេត្ត​ចាត់វិធានការ​ចំពោះ​ការកាន់កាប់​ដីព្រៃ​អភិរក្ស​របស់​រដ្ឋ​នេះ​។ បន្ត​ការ​អាន

មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​សប្ដាហ៍​

ប្រភព ៖ ថ្មីៗ

ប្រភព៖ក្រសួងធនធានទឹក

ភ្នំពេញ​៖ ក្រសួង​ធន​ធា​ទឹក និង​ឧ​ត្តុ​និយម បាន​ឲ្យ​ដឹងថា ជ្រលង​សម្ពាធ​ទាប កំពុង​បង្កើត​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៩ ខែកញ្ញា​នេះ ។​ក្នុងនោះ​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ បន្ត​ការ​អាន