លំបាកធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវលំនេះ​ណាស់​ ខណៈ​សិស្សានុសិស្ស​និង​ពលរដ្ឋ​សុំ​ការ​ជួសជុល

ប្រភព ៖ កោះសន្ដិភាព

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលំ​២​ខ្សែ​ប្រវែង​ប្រមាណ​ជិត​២.០០០​ម៉ែត្រ​ដែល​ឆ្លងកាត់​៣​ភូមិ​កំពុង​រង​ការ​ខូចខាត ហើយ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ស្ថិត​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។ បន្ត​ការ​អាន

Advertisements

ម្តាយចុងធ្វើទារុណកម្មដាក់កូនដើម យ៉ាងព្រៃផ្សៃ គេចខ្លួនបាន២ថ្ងៃត្រូវ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ ម្តាយចុងធ្វើទារុណកម្មដាក់កូនដើម យ៉ាងព្រៃផ្សៃ សើ្ទស្លាប់ ស្ទើររស់ រត់បាន២ថ្ងៃត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅតុលាការ នៅទី១៨ ខែ កញ្ញា ឆ្នាំ ២០១៨។ បន្ត​ការ​អាន

អាជ្ញាធរត្រៀមជួយពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលប្រឈមដោយទឹកជំនន់

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ប្រធានក្រុមប្រឹក្សាខេត្តសុំអោយមន្ដ្រីមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ឋបង្កើនការយកចិត្តទុកដាក់ចំពោះតំបន់ដែលប្រឈមដោយទឹកជំនន់និង បន្ត​ការ​អាន

ស្ថាន​ភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

ប្រភព ៖ កោះសន្ដិភាព

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ដោយសារតែ​​យប់មិញ​ គឺ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ​នេះ ​ព្រះ​ភិរុណ​មិន​បង្អុរ​ថែម​ទៀត​ទេ ​ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​​ស្រក​ជា​បណ្តើរ​ៗហើយ ​ប៉ុន្តែ​មិនមែន​ទឹក​ស្រក​ទាំងស្រុង​នោះ​ទេ​ ព្រោះ​តាម​ដងផ្លូវ​បេតុង​ភាគ​ច្រើន​​ក្នុង​ក្រុង​ នៅ​តែ​ត្រូវធ្វើ​ដំណើ​កាត់ទឹក​នៅឡើយ​។​ បន្ត​ការ​អាន

ពលរដ្ឋក្រីក្រនៅស្រុកព្រៈនេត្រព្រៈទទួលអំណោយពីក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ដោយឃើញពីទុកលំបាក់បងប្អូនប្រជាពលរដ្ឋ៣គ្រួសារក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បាននាំយកអំណោយចែកជូននៅនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨នៅឃុំជប់វ៉ារីស្រុកព្រៈនេត្រព្រៈ។
លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយការយកចិត្តទុកឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា(ក្រុម១៥៧)និងឯកឧត្តម ម៉ឹង ពន្លូក ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)និងលោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានអោយលោកដឹកនាំក្រុមការងារនាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋ៣គ្រួសារមាន១.ឈ្មោះ គង់ ជន់ ភេទស្រីអាយុ៦០ឆ្នាំ(ចាស់ជរ៉ា)២.ឈ្មោះ កង់ កិ ភេទប្រុសអាយុ៤៣ឆ្នាំ(នៅលីវពិការភ្នែកទាំងពីរ) ៣.ឈ្មោះ កែវ ព្រឹក ភេទប្រុសអាយុ៥៦ឆ្នាំ(ជំងឺសសៃប្រសាទ)ដែលរស់នៅភូមិ.ឃុំជប់វ៉ារីស្រុកព្រៈនេត្រព្រៈ។
លោកបានបញ្ជាក់ថា៖អំណោយដែលទទួលបានក្នុង១គ្រួសារមាន អង្ករ១ការ៉ុង៥០គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវ១២ដប ប្រេងឆា១ដប ត្រីខ១២កំប៉ុង ប៊ីចេង១កញ្ចប់ស្មើ១គីឡូក្រាម ស្កសរ១គីឡូក្រាម អំពិលអ៊ីយ៉ត៥គីឡូក្រាម សាប៊ូ១កញ្ចប់ មី១កេស ទឹក៥យួរថវិការ១០ម៉ឺនរៀល។និងលោក ហែម សារិន អភិបាលរងស្រុកព្រៈនេត្រព្រៈបានចូលរួម៣គ្រួសារមានអង្ក៣០គីឡូក្រាម និងថវិការ៩ម៉ឺនរៀល។
លោក ហែម សារិន អភិបាលរងស្រុកព្រៈនេត្រព្រៈបានថ្លែងអំណគុណចំពោះក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក ផូរ ស៊ីតាល់ បាននាំយកអំណោយប្រគល់ដល់ប្រជាពលរដ្ឋជួបការលំបាកដល់លំនៅដ្ឋានដោយមិនគឹតពីការលំបាក់គឺធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គមក្នុងនាមអាជ្ញាធរស្រុកសូមគាំទ្រចំពោះអំណោយមនុស្សធម៌ចលនាយុវជនកម្ពុជា(ក្រុម១៥៧)ដែលរួមចំណែកជួយដល់ប្រជាពលរដ្ឋជួបការលំបាក់ក្នុងស្រុកព្រៈនេត្រព្រៈ៕(ប៊ុន ធឿន)

មួយប៉ប្រិចភ្នែក​ផ្ទះគ្រូទាយខ្ទេចអស់​ប្រមាណ​​​៤ពាន់​ដុល្លារ​

ប្រភព ៖ កោះសន្ដិភាព

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​១​ខ្នង​ត្រូវ​បាន​ឆ្លង​ច​ន្ត​រ​អគ្គិ​ស​នី​បណ្តាល​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។
បន្ត​ការ​អាន

ពលរដ្ឋរិះគន់ករណីលក់ដូរតាមផ្លូវមានភាពអនាធិបតេយ្យនិងស្ទះចរាចរណ៍

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ ផ្លូវបេតុងមួយខ្សែដែលអាជ្ញាធរទើបតែស្ថាបនារួច ត្រូវបានពលរដ្ឋរិះគន់ថា មានការកកស្ទះនៅចំណុចខាងកើតផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ព្រោះតែអាជីវករបានយកដីផ្លូវធ្វើជាកន្លែងធ្វើអាជីវកម្មលក់ដូរបន្ថែ ត្រីសាច់ ផ្លែឈើ បន្ត​ការ​អាន