ជម្រុញ​ឲ្យ​កសិករ​បង្កើន​ការ​ផលិត​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន

ប្រភព ៖ កោះសន្តិិភាព

ខេត្តព្រះវិហារ ៖ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រ​ទស​ជិតខាង​មន្ត្រី​ក្រសួងកសិកម្ម​ជម្រុញ​ឲ្យ​កសិករ​បង្កើន​ការ​ផលិត​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ដោយសារ បន្ត​ការ​អាន

Advertisements

សហគមន៍​មួយ​បាន​រង្វាន់​ចំពោះ​ការចូលរួម​អភិរក្ស​សត្វ​ស្លាប​កម្រ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

សត្វត្នាត​ដែល​ថត​បាន​នៅ​ប្រទេស​កម្ពុជា​​កន្លង​មក​។ រូបថត អង្គការ​ជីវិត​ត្មាត​កម្ពុជា

ព្រះវិហារៈ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ត្មាតប៉ើយ ធឿនក្រសាំង ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ទទួល​ពានរង្វាន់​អេកូទេសចរណ៍​គំរូ​​ពី​ក្រសួង​ទេសចរណ៍​កាលពី​ចុង​ខែ​មុន​ចំពោះ​ការចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ដ៏កម្រ និង​ការចូលរួម​ផ្តល់​សេវា​អេកូទេសចរណ៍​។ បន្ត​ការ​អាន

​ទឹក​ធ្លាក់​បុស្ស​ស្បូវ​ស្អាត​ប៉ុណ្ណឹង​ដែរ តែ​ក្លាយ​ជា​កន្លែង​បោះ​បង់​ចោល ​គេ​ត្រូវ​ការ​តែ​ពេល​បុណ្យ​ភ្ជុំ

ប្រភព ៖ ខ្លីៗ

ទឹក​ធ្លាក់​បុស្សស្បូវ ​ជា​ទី​កន្លែង​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ ដោយ​នៅ​ក្បែរ​នៅ​ប្រាសាទ​ព្រះ​វិហារ​តែ​ម្ដង ​តែ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ហាក់​មើល​រំលង​កន្លែង​មួយ ​ត្បិត​អី​វា​មាន​ទេសភាព​ស្អាត​និង​​មាន​កន្លែង​លេង​ទឹក​ច្រើន​គន្លាក់​ក៏​ដោយ។ បន្ត​ការ​អាន

តិច​អត់​ដឹង ​ប្រាសាទ​ព្រះ​វិហារ​មាន​ជណ្ដើរ​​បុរាណ ២ ២៤២​កាំ ​អាច​ឡើង​ពី​ក្រោម​ទៅ​បាន

ប្រភព ៖ ខ្លីៗ

ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត ​ខេត្ត​ព្រះ​វិហារ ​នៅ​លើ​ខ្នងភ្នំ​ដងរែក។ ​ប្រាសាទ​នេះ មាន​ទំហំ​ ៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ ​ដោយ​សាងសង់​ឡើង​ក្នុង​នៅ​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ ព្រះ​នាម​ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ បន្ត​ការ​អាន

រកឃើញកំណប់ទ្រព្យធម្មជាតិដ៏អស្ចារ្យ កម្រមានអ្នកទៅដល់ កណ្ដាលព្រៃស្រោង នៅកម្ពុជា

ប្រភព ៖ ខ្លីៗ

កម្ពុជា​ជា​ប្រទេស​គ្រប​ដណ្ដប់​ដោយ​តំបន់​ធម្មជាតិ​ជា​ច្រើន លាត​សន្ធឹង​ស្ទើរ​ទូទាំង​ប្រទេស។ ថ្មីៗ​នេះ​អ្នក​ពនេចរ​ចូលចិត្ត​ផ្សង​ព្រេង​ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​នានា បាន​ទៅ​ដល់​កំពូល​ភ្នំ​ត្បែង​ក្នុង​ខេត្ត​ព្រះវិហារ ហើយ​បាន​ឃើញ​នូវ​សម្បត្តិ​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​លក្ខណៈ​ធម្មជាតិ​១០០% ទោះបី​ក្រសួង​បាន​អភិវឌ្ឍ​ប្រែក្លាយ​​ទៅ​ជា​តំបន់​ទេសចរណ៍​​រួច​ហើយ​ក៏​ដោយ ប៉ុន្តែ​កម្រ​មាន​មនុស្ស​ទៅ​ដល់​ណាស់ មាន​តែ​អ្នក​ស្រុក​នៅ​ក្បែរៗ​នោះ​ប៉ុណ្ណោះ។ បន្ត​ការ​អាន

តុលាការ​ឃុំ​ខ្លួន​ ៥ ​នាក់​រឿង​កាប់​ឈើ និង​បរបាញ់​សត្វ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ក្រុម​ជនសង្ស័យ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​។ រូប wildlife Alliance

ខេត្តព្រះវិហារ: បុរស​ ៥ នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​ ២៥ សីហា​ពាក់ព័ន្ធ​នឹង​ការលួច​កាប់​ដឹក​ជញ្ជូន​ឈើ​ប្រណីត និង​បរបាញ់​សត្វ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​ក្នុង​ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី​។ នេះ​បើ​តាម​លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​។ បន្ត​ការ​អាន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គិត​រឿង​ឃោសនា​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ច្រើន​ជាង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ

ប្រភព ៖ អាស៊ីសេរី

គំនរ​ឈើ​ខុស​ច្បាប់​ដែល​គេ​កាប់ ហើយ​រត់​ចោល​នៅ​ពេល​ដែល​ក្រុម​សហគមន៍​ប្រជាពលរដ្ឋ​នាំ​គ្នា​ល្បាត​ទៅ​ទាន់ ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឲ្យដឹងថា អាជ្ញាធរ​បើក​ដៃ​ឲ្យ​ឈ្មូញកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃព្រះការ ដោយ​បើក​ជំហរ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ពួកគេរិះគន់ថា  អាជ្ញាធរខេត្តព្រះវិហារ ផ្តោត​អារម្មណ៍តែរឿងឃោសនាបោះឆ្នោតឲ្យបក្សកាន់អំណាច ច្រើនជាងបម្រើសេវាសារណៈ និង​ទប់​ស្កាត់បទល្មើសព្រៃឈើ។ បន្ត​ការ​អាន