អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គិត​រឿង​ឃោសនា​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ច្រើន​ជាង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ

ប្រភព ៖ អាស៊ីសេរី

គំនរ​ឈើ​ខុស​ច្បាប់​ដែល​គេ​កាប់ ហើយ​រត់​ចោល​នៅ​ពេល​ដែល​ក្រុម​សហគមន៍​ប្រជាពលរដ្ឋ​នាំ​គ្នា​ល្បាត​ទៅ​ទាន់ ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឲ្យដឹងថា អាជ្ញាធរ​បើក​ដៃ​ឲ្យ​ឈ្មូញកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃព្រះការ ដោយ​បើក​ជំហរ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ពួកគេរិះគន់ថា  អាជ្ញាធរខេត្តព្រះវិហារ ផ្តោត​អារម្មណ៍តែរឿងឃោសនាបោះឆ្នោតឲ្យបក្សកាន់អំណាច ច្រើនជាងបម្រើសេវាសារណៈ និង​ទប់​ស្កាត់បទល្មើសព្រៃឈើ។ បន្ត​ការ​អាន

Advertisements

សកម្មជន​បរិស្ថាន​អះអាង​ថា ​ការបំផ្លាញ​ព្រៃឈើ​នៅ​តែ​មិន​ថយ​ចុះ

ប្រភព៖ ភ្នំពេញប៉ុស្ដី៍

ដើម​ច្បោះ​ជ័រទឹក​របស់​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការកាប់​បំផ្លាញ​។ រូបថត សហគមន៍

កំពង់ធំ/ព្រះវិហារៈ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​កាលពី​ម្សិលមិញ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ឡើង​ជា​រៀងរាល់​ថ្ងៃ ព្រោះ​តែ​មិន​មាន​ការទប់ស្កាត់ និង​ការបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ខេត្ត​ទាំង​ ២​។ បន្ត​ការ​អាន

បទល្មើស​ព្រៃឈើ​កក្រើក​ឡើង​វិញ​ ពេល​សមត្ថកិច្ច​រវល់​ការពារ​សន្ដិសុខ ​យុទ្ធនាការ​បោះឆ្នោត

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ឈើ​ល្មើស​ច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​រតនគិរី​ថ្មីៗ​នេះ​។ រូបថត ហ្វេសប៊ុក

ព្រះវិហារ/រតនគិរីៈ ប្រជាសហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ភាគឧត្តរ និង​ភាគ​ឦសាន​នៃ​កម្ពុជា​បាន​អះអាង​ថា​បទល្មើស​​ព្រៃឈើ​កំពុង​កក្រើក​ឡើង​វិញ ខណៈ​សមត្ថកិច្ច​កំពុង​រវល់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នេះ​។

បណ្តាញ​សកម្មជន​ព្រៃឡង់ អ្នកស្រី ភោគ ហុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ការ​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ និង​ការដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ​បាន​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​បារម្ភ នៅ​ក្នុង​ឃុំ​ធ្មៀរ និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ គ្រា​ដែល​សមត្ថកិច្ច​ក្នុង​តំបន់​នោះ​កំពុង​រវល់​​លើ​ការងារ​ឃោសនា​បោះឆ្នោត​។ បន្ត​ការ​អាន

បណ្តាញ​កសាង​សន្តិភាព​សហគមន៍៖​ ការ​កាប់​បំផ្លាញ​ព្រៃឡង់​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​៦​ខែ

ប្រភព ៖ សំលេងពិភពលោក​ ( rfi ) 

ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ មាន​ការ​កើន​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​នយោបាយ និង​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់។ នេះ​​បើ​តាម​អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​ព្រៃ​ឈើ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ក្រសួង​បរិស្ថាន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។ បន្ត​ការ​អាន

ក្រុមហ៊ុន​គ្រោង​ស្នើសុំ​ប្រមូល​ឈើ​ លើ​ដីសម្បទាន​សង្គមកិច្ច​ឡើង​វិញ ក្រោយ​ត្រូវ​បាន​បញ្ឈប់

ប្រភព : ភ្នំពេញប៉ុស្តិ៍

5-IllegalWood_27

ឈើដែលត្រូវបានកាប់បំផ្លាញនៅព្រៃ​ព្រះ​រកា កាលពីដើមខែកុម្ភៈ។

ព្រះវិហារៈ តំណាង​ក្រុមហ៊ុន​ដួងស្រួច ក្នុង​ខេត្ត​ព្រះវិហារ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រមូល​ឈើ​ពី​ខាងក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​ថា​ក្រុមហ៊ុន​អាច​នឹង​ដាក់​ពាក្យសុំ​ប្រមូល​ឈើ​ដែល​នៅ​សេសសល់​រាប់ពាន់​ដើម​ឡើង​វិញ ក្រោយពី​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​។

លោក​ លី ពុទ្ធារ៉ា ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ ថា​អគ្គនាយក​ក្រុមហ៊ុន​លោក ដួង ស្រួច អាច​នឹង​ដាក់​ពាក្យ​ស្នើសុំ​ដើម្បី​បន្ត​សកម្មភាព​ប្រមូល​ឈើ​បង្ហើយ​នៅ​ក្នុង​ដីសម្បទាន​សង្គមកិច្ច​ទំហំ​ ១៥៤៥​ ហិកតា​ស្ថិត​ក្នុង​ឃុំ​រំដោះស្រែ ស្រុក​ជាំក្សាន្ត ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​។ សំណើ​នោះ​អាច​នឹង​ត្រូវ​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ហើយ​សាលាខេត្ត​ក៏​អាច​នឹង​ចាត់ចែង​បញ្ជូន​ទៅ​ក្រសួង​កសិកម្ម​ដើម្បី​ពិនិត្យ និង​សម្រេច​។

បន្ត​ការ​អាន

ជនជាតិ​កួយ​ខែត្រ​ព្រះវិហារ​ត្អូញ​ខ្វះ​ដី​ចិញ្ចឹមជីវិត​ដោយសារ​ក្រុមហ៊ុន​ចិន​រំលោភ​យក

ប្រភព : វិទ្យុអាសីុសេរី

image (1)

ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដែល​សហគមន៍​ចោទ​ថា រំលោភ​ដី​ជនជាតិ​ដើមភាគតិច នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ។ រូបភាព​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០១៨។

ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​ចំនួន រស់នៅ​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ខែត្រ​ព្រះវិហារ ត្អូញ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ក្រោយពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ ឈូស​ឆាយ រំលោភ​យក​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ហិកតារ។ សកម្មភាព​ភាព​ឈូស​ឆាយ​នោះ បាន​រាលដាល​ដល់​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន​នៅ​ស្រុក​ឆែប បណ្ដាល​ឲ្យ​អ្នកភូមិ​ខឹង​សម្បារ​បាន​នាំ​គ្នា​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ទុក។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ និង​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខែត្រ​ព្រះវិហារ​បារម្ភ ពី​ការបាត់បង់​ដីស្រែ​ចម្ការ​ចិញ្ចឹមជីវិត ព្រៃ​ជំនឿ ដើមឈើ​ផលិត​ជ័រទឹក និង​ទឹកអូរ​ធម្មជាតិ ក្រោយពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន​ឈ្មោះ ហេង ហ្វូ នៅតែ​បន្ត​ឈូស​ឆាយ​រំលោភ​យក​ទាំង​យប់​ទាំង​ថ្ងៃ បើ​ទោះ​បី​អ្នកភូមិ​បាន​បាន​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ក្តី។

បន្ត​ការ​អាន

តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​លួច​កាប់​ឈើ​អភិរក្ស​ប្រាសាទ​ព្រះវិហារ

ប្រភព : ភ្នំពេញ ប៉ុស្តិ៏ 

5-Accused_22

ជនសង្ស័យ ធី សុភា អាយុ​ ២៧ ​ឆ្នាំ​ជាប់​ចោទ​លួច​កាប់​ឈើ​។

ជនសង្ស័យ ធី សុភា អាយុ​ ២៧ ​ឆ្នាំ​ជាប់​ចោទ​លួច​កាប់​ឈើ​។

ព្រះវិហារៈ តុលាការ​ខេត្ត​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​កាប់​បំផ្លាញ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​។
បន្ត​ការ​អាន