ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​ផ្លូវ​បេតុងប្រវែង​ជិត​១​ពាន់​ម៉ែត្រ​ក្នុង​ក្រុងប៉ៃលិន

ប្រភព ៖ កោះសន្តិភាព

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ ២០១៨ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញា​មូលដ្ឋាន និង​ក្រុមការងារ​ចាប់ បន្ត​ការ​អាន

Advertisements

៤​ខេត្ត​កំពុង​រង​ឥទ្ធិពល​ទឹក​ជំនន់​កម្រិត​ស្រាល

ប្រភព  ៖ វិទ្យបារាំង

រយៈ​ពេល​១សប្តាហ៍​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហនុ កំពង់ស្ពឺ ប៉ៃលិន និង​ខេត្ត​បាត់​ដំបង កំពុង​រងឥទិ្ធពល ជំនន់​ទឹក​ភ្លៀង​កម្រិត​ស្រាល ដែល​ក្រសួង​ធនធាន​ទឹក​អះអាង​ថាអាច​គ្រប់​គ្រង​​ស្ថានការណ៍​បាន។ ការជន់លិច​នេះ កើត​ឡើង ដោយ​សារតែ​ឥទ្ធិពល​ប្រព័ន្ធ​​សម្ពាធ​ទាប ដែល​កំពុង​ស្ថិត​នៅ​លើ​ប្រទេស​កម្ពុជា។ បន្ត​ការ​អាន

ពលរដ្ឋ​នៅ​​ខេត្ត​ប៉ៃលិន​ព្រួយ​បារម្ភ​អំពី​ជនជាតិ​ថៃ​ទិញ​ដី​ខ្មែរ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​តាម​ព្រំដែន

ប្រភព : វិទ្យុអាសីុសេរី

image

ភ្នំ​នៅ​ចំណុច​ទួលរំដេង ត្រង់​បង្គោលឡាក់​លេខ​៦៧ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ពលរដ្ឋ​អះអាង​ថា ថៃ​រំលោភ​យក។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​​ជនជាតិ​ថៃ ដែល​ចូល​មក​ទិញ​ដី​ពី​​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ជា​ច្រើន​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ពលរដ្ឋ​អះអាង​ថា ជនបរទេស​ដែល​ចូល​មក​​ទិញ​ដី​​ ទំនង​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ភាព​ធូរ​រលុង​ដោយ​​​មិន​បាន​ពិនិត្យ​ឯកសារ​​ទិញ​លក់ដី​ឲ្យ​បាន​ច្បាស់លាស់។ ប៉ុន្តែ​អភិបាល​ស្រុក​សាលាក្រៅ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលាក្រៅ ព្រួយ​បារម្ភ​ថា​ ដី​នៅ​ព្រំដែន​ផ្សារ​ព្រំ​មួយ​ចំនួន​នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ​ព្រោះ​សព្វ​ថ្ងៃ​ជន​កំពុង​កាន់​កាប់។

បន្ត​ការ​អាន

របរ​កសិកម្ម​ដាំ​បន្លែ​ផ្លាស់​ប្ដូរ​ជីវភាព​គ្រួសារ

ប្រភព: កោះសន្តិភាព

53cc638c15debc4d5b3bf12f949f5d79-3-780x455

ខេត្ត​ប៉ៃលិន ៖ គ្មាន​មុខរបរ និង​ការងារ​ប្រចាំ​ថ្ងៃ ពិតជា​លំបាក​ក្នុង​ការ​រស់នៅ​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ​ខ្លាំង​ណាស់ ដូច​ជា​កសិករ​ម្នាក់​ឈ្មោះ បាន យិ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន កាលពីមុន​ជីវិត​រស់នៅ​ជាមួយ​ស្វាមី​ជា​កម្មករ បន្ត​ការ​អាន

ទាហាន​ថៃ​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​នៅ​ជាយដែន​នា​ខេត្ត​ប៉ៃលិន

ប្រភព៖ វិទ្យុអាស៊ីសេរី | ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦, ហ៊ុំ ចំរើន

a0204d3e-eec6-4fd3-abe4-3020efce320c

ពលរដ្ឋ​រស់នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន លោកស្រី ហ៊ាន សុខុម ដែល​ទាហាន​ថៃ ហាម​ឃាត់​មិន​ឲ្យ​ដាំ​ដុះ ដោយ​លើក​ហេតុ​ផល​ថា ដី​នោះ​ស្ថិត​ក្នុង​តំបន់​ស ចង្អុល​ទៅ​កាន់​ដី​របស់​គាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ទាហាន​ថៃ ប្រមាណ ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​របស់​គាត់​នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។ អ្នក​ស្រុក​អះអាង​ថា ទាហាន​ថៃ ឃាត់​ពួក​គាត់​មិន​ឲ្យ​ដាំ​ដុះ ដោយ​លើក​ហេតុ​ផល​ថា ដី​នោះ​ស្ថិត​ក្នុង​តំបន់​ស មិន​ទាន់​ដោះស្រាយ​ឲ្យ​ទៅ​ខាង​ភាគី​ណា​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ម្ចាស់​ដី​នៅ​ក្រុង​ប៉ៃលិន ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​ហាម​ឃាត់​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ នេះ ថា​ជា​ការ​រំលោភ​បំពាន​លើ​ដែនដី​របស់​ខ្មែរ។

ពលរដ្ឋ​រស់នៅ​សង្កាត់​បរយ៉ាខា លោកស្រី ហ៊ាន សុខុម ថ្លែង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ ប្រមាណ ២០​នាក់ បាន​ហាម​ឃាត់​លោកស្រី​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​របស់​គាត់​ប្រមាណ ៣​ហិកតារ នៅ​ចំណុច​ភូមិ​បរហ៊ុយ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន នោះ​ទេ។ លោកស្រី​អះអាង​ថា ដី​នោះ​លោកស្រី​បាន​ដាំ​ដំឡូងមី និង​ពោត​តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ ដោយ​ពេល​ខ្លះ ទាហាន​ថៃ ថែម​ទាំង​បាន​ជួយ​ដាំ​ដំឡូង​លោកស្រី​នៅ​លើ​ដី​នោះ​ទៀត​ផង។ លោកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ដី​ទំនាស់​នោះ​ឲ្យ​បាន​ឆាប់ ដើម្បី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​ទាហាន​ថៃ ថា ខ្ញុំ​នៅ​តែ​ដាំ​ដំណាំ​នៅ​លើ​ដី​នោះ ប៉ុន្តែ​ទាហាន​ថៃ គេ​ហាម​ឃាត់​ខ្ញុំ ដោយ​ថា​ខ្ញុំ​ដាំ​ដុះ​នៅ​លើ​ដី​របស់​គេ​សុខ​ច្បាប់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​សេនាធិការ​ទាហាន​វរ​៥០៧ ប្រចាំ​ការ​ជាយដែន​ខេត្ត​ប៉ៃលិន លោក ស៊ឹម រុន មាន​ប្រសាសន៍​ថា ទាហាន​ថៃ ពិត​ជា​បាន​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​ទំនាស់​នោះ​ប្រាកដ​មែន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ថា ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​នៅ​តំបន់​ដី​ទំនាស់ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​អំពី​លទ្ធផល​ពី​ការ​ជួប​គ្នា​នោះ​ទេ៖ «ខ្ញុំ​អត់​មែន​ជា​អ្នក​ដោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ថៃ នៅ​ព្រំដែន​នោះ​ទេ ព្រោះ​រឿង​នេះ​ជា​រឿង​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស។ ចំពោះ​ខ្ញុំ គឺ​គ្រាន់​តែ​បាន​ដឹង​ឮ​តាម​ដែល​ទាហាន​ថៃ គេ​និយាយ​ថា​ចូល​ដី​គេ​តែ​ប៉ុណ្ណោះ​ទេ»

ចំណែក​អភិបាល​ខេត្ត​ប៉ៃលិន លោក កើត សុធា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ។ ទោះ​យ៉ាង​ណា លោក​អះអាង​ថា ទាហាន​ថៃ ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​បង្កបង្កើនផល​នេះ ដោយសារ​ពួក​គាត់​ទៅ​ដាំ​ដុះ​លើ​ដី​ទំនាស់​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ៖ «ជា​ធម្មតា​នៅ​តំបន់​មាន​បញ្ហា​អ៊ីចឹង យើង​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ផ្អាក​ដាំ​ដុះ​ទៅ កុំ​មាន​រឿងរ៉ាវ​ជាមួយ​ប្រទេស​ជិត​ខាង ព្រោះ​រឿង​នេះ សមត្ថកិច្ច​របស់​ប្រទេស​ទាំង​ពីរ​បាន​តាម​ដាន និង​ធ្វើ​ការងារ​រួម​ទៅ​ហើយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ប៉ៃលិន អ្នកស្រី ប្រាក់ សុភិម៉ា កត់​សម្គាល់​ថា បើ​ទោះ​ជា​ដី​ជម្លោះ​នោះ​មិន​ទាន់​ដោះស្រាយ​រួច​រាល់​ក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ទៅ​ដាំ​ដុះ​នៅ​លើ​ដី​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។ អ្នកស្រី​ថា បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​ជាមួយ​ភាគី​ថៃ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ កន្លង​ទៅ ទាហាន​ថៃ ប្រមាណ ១៥​នាក់ បាន​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ផល​ដំណាំ​នៅ​លើ​ដី​តំបន់​នោះ​ម្ដង​រួច​មក​ហើយ។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​រារាំង​របស់​សមត្ថកិច្ច​ថៃ នោះ តែ​ពុំ​ទទួល​បាន​លទ្ធផល។ ក្រោយ​មក​ទើប​មាន​ទាហាន​ខ្មែរ និង​ថៃ បាន​ណាត់​ជួប​គ្នា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​សាជាថ្មី​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ៕

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ប៉ៃលិន​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋសភា

ប្រភព៖​rfa.org ដោយ៖ ឡេង ម៉ាលី, ថ្ងៃទី ១៣ កញ្ញា ២០១៥

រង្វង់​មូល​ក្រុង​ប៉ៃលិន Photo: RFA

រង្វង់​មូល​ក្រុង​ប៉ៃលិន
Photo: RFA

ពលរដ្ឋ​ប្រមាណ ២០​នាក់​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ រស់នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ឲ្យ​ជួយ​រឿង​ទំនាស់​ដីធ្លី នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

តំណាង​ពលរដ្ឋ​មួយ​រូប គឺ​លោកស្រី ហម ស្រីនាង មាន​ប្រសាសន៍​ថា ដី​ដែល​ពួក​គាត់​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៩៨ ត្រូវ​ឈ្មួញ និង​មន្ត្រី​សុរិយោដី​ខេត្ត បណ្ដេញ​ចេញ​នៅ​ពេល​នេះ។ លោកស្រី​ថ្លែង​ថា បញ្ហា​នេះ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ញត្តិ​របស់​ពួក​លោកស្រី​ជា​លើក​ទី​២ នៅ​ថ្ងៃ​អាទិត្យ ទី​១៣ កញ្ញា បន្ទាប់​ពី​លើក​ទី​មួយ​នៅ​ឆ្នាំ​២០១៣។ មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ទទួល​ញត្តិ មិន​បាន​សន្យា​ដោះស្រាយ​អ្វី​ជាមួយ​ពលរដ្ឋ​ទាំង​នេះ​ទេ៖ «ខាង​ខុទ្ទកាល័យ​បាន​ដោះស្រាយ​ហើយ ហើយ​ខ្ញុំ​បាន​ដាក់​ទៅ​ខាង​អង្គរក្ស​ពីរ​ច្បាប់​ទៀត។ គាត់​អត់​និយាយ​អី​ទេ គាត់​ថា​គាត់​គ្រាន់​ស៊ីញេ​ទទួល​បញ្ជូន​ឲ្យ។ មិន​ដឹង​ចូល​យ៉ាង​ម៉េច? តាំង​ពី​២០១៣ មក​ដល់​ឥឡូវ​អត់​បាន​សម្រេច​ផង​ហ្នឹង។ ឥឡូវ​គេ​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ​ហើយ ចាំ​ស្អែក​បាន​ខ្ញុំ​យក​ញត្តិ​មក​ដាក់ ២៤៧​គ្រួសារ»

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ឈ្មួញ​នោះ គឺ​ភាគី​ទាំង​ពីរ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ដូច​គ្នា។ ប្រភព​ខ្លះ​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ប៉ៃលិន ព្យាយាម​ចេញ​សំណង​ដោះដូរ​ដី​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​ពលរដ្ឋ​ថា​សំណង​នោះ​មិន​សមរម្យ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​សុរិយោដី ខេត្ត​ប៉ៃលិន បាន​ទេ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៣ កញ្ញា៕

 

ប្រធាន​មន្ទីរ​ធនធានទឹកបំភ្លឺ​តប​ជុំវិញ​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីកដី​រែង​យក​រ៉ែ​ត្បូង​នៅ​សង្កាត់​ប​យ៉ា​ខា

ប្រភព: កោះសន្តិភាព,បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស,ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥

ខេត្ត​ប៉ៃលិន ៖ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន លោក​ងួ​ន យ​ន ប្រតិកម្ម ហើយ​ធ្វើការ​បកស្រាយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ​២០១៥ បន្ទាប់​​ពី​គេហទំព័រ​កោះសន្តិភាព​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ឧសភា កន្លង​ទៅ​នេះ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​រិះគន់​ថា មាន​ក្រុម​ឈ្មួញ​ជា​ជនបរទេស (​វៀតណាម​) និង​ឈ្មួញ​ខ្មែរ ត្រូវ​គេ​ស្គាល់​ថា ជា​ឧកញ៉ា សេង ឈុ​ន​ឡេ​ង រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៅ​ជីក​កកាយ​ដី​ មាត់​ស្ទឹង​ប​យ៉ា​ខា ដើម្បី​រែង​យក​រ៉ែ​ត្បូង ។

លោក​បាន​បញ្ជាក់​ទៀត​ថា ខាង​លោក​ពិតជា​បាន​នាំ​ក្រុមហ៊ុន​ទាំង​ពីរ​ឱ្យទៅ​សាងសង់​ជញ្ជាំង​ស្ទឹង​មែន គឺ​ធ្វើ​ជា​បណ្តើរ​ៗ ព្រោះ​ខាង​ក្រុមហ៊ុន​សុខចិត្ត​ចំណាយ​​ដើមទុន​ខ្លួនឯង​ជា​មុន បើសិនជា​រក​ឃើញ​វត្ថុធាតុដើម​នៅ​ក្នុង​ស្ទឹង​អាច​ទូរ​ទាត់​គ្នា​រួចរាល់​ឬ​ យ៉ាងណា បើសិន​អត់​មាន ក៏​នៅ​តែ​សាង​សង់​ដែរ ហើយ​​គេ​អាច​នឹង​បន្ត​ធ្វើ​ស្ទឹង​រហូត​ដល់​រួចរាល់​តែ​ម្តង ។

ម្យ៉ាងវិញទៀត អ្វី​ដែល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​យល់​ច្រឡំ ដោយ​ចោទ​ថា ក្រុមហ៊ុន​ទាំង​ពីរ​មក​ត្រឹមតែ​ជីក​កកាយ​ដី​រែង​យក​រ៉ែ​ត្បូង ដោយ​មិន​បាន​កសាង​ជញ្ជាំង​​ស្ទឹង​នោះ មិន​ពិត​ទេ គឺ​គេ​ស្ថាបនា​ច្រាំង​ស្ទឹង​ឱ្យ​ប្រជាពលរដ្ឋ​ជា​បណ្តើរ​ៗ រហូត​ដល់​រួចរាល់ ព្រោះ​មាន​កិច្ចសន្យា ​(​កុងត្រា​) ពី​អាជ្ញាធរ​ខេត្ត​រួចរាល់​អស់ហើយ ដើម្បី​ចៀសវាង​ទឹក​ជន់​ខ្លាំង​នា​រដូវវស្សា​បន្ត​បាក់​ច្រាំង​បន្ថែម​ទៀត ៕

7f6aeeeb-2b6d-4468-ab70-99028a25211f

 

 

 

 

 

 

 

 

6e4e23a1-3d31-404b-966e-8aca5882d2fd

 

 

 

 

 

 

 

 

936b94b1-9254-4ffa-aed0-6a30a70b1256

 

 

 

 

 

 

 

 

2627b796-1790-4faa-8c2f-e772ed233dbf

 

 

 

 

 

 

 

 

5933f7b5-a411-427d-87cd-bb463559b377