អាជ្ញាធរ​ទប់ស្កាត់​ ករណី​ចាក់ដី​នៅ​មាត់ស្ទឹង

ប្រភព ៖ ភ្នំពេញប៉ុស្តិ័

ទិដ្ឋភាព​កន្លែង​ចាក់ដី​រំលោភ​ចូល​មាត់​ស្ទឹង​នៅ​ស្រុក​តំបែរ​។ រូប ហ្វេសប៊ុក

ត្បូងឃ្មុំ: អាជ្ញាធរ​ស្រុក​តំបែរ​កាលពី​ម្សិលម្ង៉ៃ​បាន​ចុះ​ទប់ស្កាត់​​ដោយ​ជោគជ័យ​នូវ​សកម្មភាព​ឈ្មួញ​លួច​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង នៅ​ភូមិ​ជាចធំ ឃុំ​ចុងជាច ស្រុក​ បន្ត​ការ​អាន

Advertisements

តុលាការខេត្តត្បូងឃ្មុំ កោះហៅ​ពលរដ្ឋ៤នាក់ឱ្យចូលបំភ្លឺជុំវិញទំនាស់ដីសហគមន៍

ប្រភព ៖ VOA

ពលរដ្ឋទាំង៤នាក់ ដែលត្រូវតុលាការកោះហៅឱ្យចូលបំភ្លឺ ជុំវិញវិវាទដីសមូហភាពក្នុងឃុំទន្លូងជាមួយស្រ្តី​ម្នាក់​ដែល​ពលរដ្ឋអះអាងថា​ជា​ភរិយាមន្រ្តី​យោ​ធាការពារព្រំដែននៅតំបន់នោះ។ រូបភាព៖ ផ្ដល់ឲ្យ

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ជេត ខេមរា បានចេញដីកាកោះជាលើកទីពីរ ឱ្យពលរដ្ឋ៤នាក់ ចូលបំភ្លឺក្នុងនាមជនសង្ស័យ ជុំវិញវិវាទដីសមូហភាពក្នុងឃុំទន្លូងជាមួយស្រ្តី​ម្នាក់​ដែល​ពលរដ្ឋអះអាងថា​ជា​ភរិយាមន្រ្តី​យោ​ធាការពារព្រំដែននៅតំបន់នោះ។ បន្ត​ការ​អាន

ផ្លូវ​នេះ​​លំបាក​ធ្វើ​ដំណើរ​ជាង​១០​ឆ្នាំ​មក​ហើយ ពេលនេះកំពុង​ស្ថាបនា​

ប្រភព ៖ កោះសន្ដិភាព

ខេត្ត​ត្បូងឃ្មុំ​៖ ចាប់ពី​ត្រង់​ចំណុច​ផ្សារ​សែន​តស៊ូ ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ដល់​ព្រំប្រទល់​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង មាន​ចំងាយ​១៧​គីឡូម៉ែត្រ ត្រូវ​បាន​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បាន​ចុះ​ស្ថាបនា​ផ្លូវ​នេះ​ដោយ​ពង្រីក​ធំ​ទូលាយ​ជាង​មុន និង​ចាក់​កៅស៊ូ​ថែម​ទៀត ដែល​រហូត​មក​ដល់​ពេល​នេះ​សំរេច​បាន​ប្រមាណ​៥០​ភាគរយ​ហើយ ។ បន្ត​ការ​អាន

គណ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ៖​​ពលរដ្ឋ​​នៅ​​តាម​បណ្ដា​ខេត្ត​​ជាប់​ដង​​ទន្លេ​មេគង្គ អាច​​​នឹងបន្ត​ស្នាក់នៅលើ​ទីទួល​សុវត្ថិ​ភាព រហូត​​ដល់​​ពាក់​​កណ្ដាល​​ខែ​កញ្ញា​ ដោយ​សារ​ទឹក​​ជំនន់​​នៅ​​តែគំរាមកំហែង​ជាលើកទី៣

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ​៖
​មន្ត្រី​​គណ​​កម្មា​ធិ​ការជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​ យល់ឃើញថា​៖​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​​ខេត្ត​​នៃ​​ដង​ទន្លេ​មេគង្គ ​អាច​នឹង​បន្ត​​ស្នាក់​នៅ​​ទីទួល​​សុវត្ថិ​ភាព​​រយៈពេល​យូរត​ទៅទៀត ឯ​​ផល​​ស្រូវ និង​ដំណាំ​​រួម​ផ្សំ​​ជា​ច្រើន​​អាច​នឹង​ខួចខាត​​បន្ត​។ បន្ត​ការ​អាន

ពលរដ្ឋជាង៤ម៉ឺនគ្រួសារនៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ ប៉ះពាល់ដោយទឹកជំនន់

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ចាម ៖ខេត្ត២ជាប់ទន្លេមេគង្គគឺខេត្តកំពង់ចាម និង ត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ គ្រោះមហន្តរាយ ៧ខែដើមឆ្នាំ និងទិសដៅបន្តដោយសាតែខេត្តទាំងពីរនេះស្ថិតនៅជាប់និងដងទន្លេមេគង្គទើបធ្វើអោយរដូវវស្សាមានការជន់លិចតំបន់មួយចំនួននៅក្នុងខេត្តជាពិសេស បន្ត​ការ​អាន

ទាំងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតបានប៉ះពាល់ដំណាំកសិកម្ម​ជិត​ ៤ពាន់ហិកតាទូទាំងខេត្តត្បូងឃ្មុំ

ប្រភព ៖ CNC

ត្បូងឃ្មុំ ៖ គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានបំផ្លាញដំណាំប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ចំនួន៣៦៥១ហិកតា ក្នុងនោះជំនន់ទន្លេមេគង្គក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងទន្លេដូចជាស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ជម្លៀសសត្វពាហនៈមករកទីទួលសុវត្ថិភាពចំនួន១៦ កន្លែង។ បន្ត​ការ​អាន

ទឹកទន្លេមេគង្គក្រោមនឹងបន្តហក់ឡើងទៀតហើយ សូមប្រយ័ត្ន

ប្រភព ៖ កោះសន្ដិភាព

បន្ទាប់ពីបានតាមដានសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយមរូចមកឃើញថា ទឹកទន្លេមេគង្គលើនឹង ៖

ដោយមើលឃើញថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទឹកនៅតាមទន្លេមេគង្គនីមួយៗនឹងហក់ឡើង នឹងស្រកចុះ ។ ទោះយ៉ាងណាក៏ដោយសូមបន្តការប្រុងប្រយ័ត្នឲ្យខ្លាំង ។

ប្រភព ៖ក្រសូងធនធានទឹក និងឧតុនិយម ។