ផ្លូវដែកពីប៉ោយប៉ែត មកក្រុងសេរីសោភ័ណ បានសាងសង់រួចរាល់ហើយ គ្រោងដាក់ដំណើរការនៅមុនចូលឆ្នាំខ្មែរ

ប្រភព : ខ្មែរឡូត

(ភ្នំពេញ)៖ ផ្លូវរថភ្លើងដែលតភ្ជាប់ពីព្រំដែនប្រទេសថៃ ក្នុងក្រុងប៉ោយប៉ែត មកដល់ទីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់រួចរាល់ហើយ ហើយគ្រោងនឹងដាក់ឲ្យរថភ្លើងដំណើរការដឹកអ្នកដំណើរនៅមុនចូលឆ្នាំខ្មែរនេះ។

លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកការងារផ្លូវដែក បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់ក្រុងសេរីសោភ័ណនេះមានប្រវែងប្រមាណ ៤៨គីឡូម៉ែត្រ ហើយត្រូវបានសាងសង់រួចរាល់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង។

បន្ត​ការ​អាន

Advertisements

រោង​ចក្រផលិត​​​​ស៊ីម៉ងត៍ដ៏ធំ និង​ទំនើប​​​បំផុតក្នុង​ប្រទេស​ បាន​ដំណើ​រ​ការ​​​

ប្រភព : ខ្មែរឡូត

កំពត៖ រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ជារោងចក្រផលិតស៊ីម៉ងត៍ស្តង់ដាខ្ពស់ និងធំជាងគេមួយនៅក្នុងតំបន់ ដោយបំពាក់ឧបករណ៍ និងម៉ាស៊ីនគ្រឿងចក្រទំនើបទាន់សម័យ ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​និង​អ្នកចូលរួមជិត​ ១ម៉ឺន​នាក់។

1

រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី

រោងចក្រនេះ ត្រូវបានបង្កើតឡើងដោយ​ការ​វិនិយោគ​រួមគ្នាលើទុនសាច់ប្រាក់ ២៦២លានដុល្លាអាមេរិក​​ ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និងមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុង​វិស័យ​សំណង់ និងវិស័យចែកចាយលើទីផ្សារ និង ៤០% ​ទៀតមកពីក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន នៃព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ធំសម្បើម មានបទពិសោធន៍ជាង ៥០ ឆ្នាំ ក្នុងការផលិត ស៊ីម៉ងត៍ និងមានរោងចក្រផលិតស៊ីម៉ងត៍ជាច្រើននៅក្នុងតំបន់ ដូចជា នៅប្រទេសថៃ បង់ក្លាដេស ស្រីលង្កា និង​វៀតណាម។

បន្ត​ការ​អាន

ពលរដ្ឋ​២​ខេត្ត​ដែល​ចាញ់​បោក​ក្រុមហ៊ុន​អ៊ីប៊ីស៊ី​សុំ​ការ​ជួយ​ពី​មេធាវី​រដ្ឋាភិបាល

ប្រភព : វិទ្យុអាសុីសេរី

69800baf-694c-49de-93fd-67f2cd447083

ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ស្វែងរក​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited = EBC) សង​ប្រាក់​ដើម​មក​ពួក​គាត់​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ប្រជាពលរដ្ឋ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្ដរមានជ័យ ជាង ២០០​នាក់ ស្វែងរក​សុំ​អន្តរាគមន៍​ពី​មេធាវី​របស់​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ ករណី​ក្រុមហ៊ុន​អ៊ីប៊ីស៊ី (EBC) ឆបោក​ប្រាក់​ពួកគាត់​រាប់​ម៉ឺនដុល្លារ។ អ្នកភូមិ​ទាំងនោះ​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មករា ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួលខុសត្រូវ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ បាន​សន្យា​ជាមួយ​ពលរដ្ឋ អំពី​ការ​ផ្ញើ ឬ​តម្កល់​លុយ​ដើម្បី​បានការ​ប្រាក់​ខ្ពស់ ប៉ុន្តែ​ការពិត​ក្រុមហ៊ុន​នោះ​មិន​គោរព​តាម​កិច្ចសន្យា​នោះ​ឡើយ។

បន្ត​ការ​អាន

អ្នក​​ភូមិ​​រក​​កិច្ច​​អន្ត​រាគម​ន៍​ចំពោះ​​ការ​​ហាម​​មិន​​ឲ្យ​​សង់​​ស្ពាន​ ប៉ុន្តែ​​ភាគី​ម្ខាង​​ទៀត​​ថា ​អ្នក​​ដែល​​តវ៉ា​​ មិន​​មែន​​ជា​​អ្នក​​ភូមិ​​ទេ​

ប្រភព : ភ្នំពេញ ប៉ុស្តិ៏

kampong-sam

ភ្នំពេញៈ បន្ទាប់​ពីមាន​ការ​រា​រាំង ពី​អនុ​ប្រធាន​ភូមិ​ មិ​ន​ឲ្យសាង​សង់​ស្ពាន​ថ្ម​ឆ្លង​កាត់​អូរមួយ​ខ្សែ​ ដែល​ជា​ដី​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅមក ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ដែល​ត្រូវ​បានគេ​អះអាងថា នៅ​ភូមិ-សង្កាត់​លេខ​ ១ ក្រុង-ខេត្ត​ព្រះសី​ហនុ ចំនួន​១៣០ ​គ្រួសារ នៅ​ព្រឹក​​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០១៨ បាន​នាំគ្នា​ធ្វើ​ញត្តិ​ដាក់​ស្នើសុំ​កិច្ច​អន្តរា​គមន៍ ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​ដោះ​ស្រាយ​នៅ​ក្នុង​បញ្ហា​នេះ។

បន្ត​ការ​អាន

ជាង​ ៣០០ ​នាក់​ត្រូវ​ឃាត់​ខ្លួន​រឿង​ល្មើស​ធនធាន​​ធម្មជាតិ ខណៈ​ជាង​​ ៤ ​ពាន់​នាក់​ឃាត់​រឿង​ផ្សេង

ប្រភព : ភ្នំពេញ ប៉ុស្តិ៏

logging_2

រថយន្ត​ធុន​តូច​កែ​ច្នៃ​មួយ​គ្រឿង ដែល​ផ្ទុក​ឈើ​ពេញ ​ត្រូវ​បាន​​សមត្ថ​កិច្ច​ចាប់​ឃាត់ យក​ទៅ​​ដាក់​បញ្ឈរ​ចោល នៅ​ក្នុង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ កែវ​សីម៉ា ក្នុង​ខេត្ត​មណ្ឌល​គិរី កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០១៧។

ភ្នំពេញៈ មនុស្ស​ជាង​ ៣០០ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៧ ​ខណៈ​ជនសង្ស័យ​ជាង​ ៤ ​ពាន់​នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ទៀត​។ ​នេះ​បើ​តាម​របាយការណ៍​កងរាជ​អាវុធហត្ថ​។

រដ្ឋមន្ត្រី​មហាផ្ទៃ​រិះគន់​រដ្ឋមន្ត្រី​បរិស្ថាន ​ជុំវិញ​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទន្លេ

ប្រភព: ភ្នំពេញ ប៉ុស្តិ៏  

2-Pipe

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​រិះគន់​ចំៗ​ទៅ​លើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​វ័យក្មេង​លោក​ សាយ សំអាល់ ដែល​ជា​កូនប្រុស​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ ឈុំ ពាក់ព័ន្ធ​នឹង​រឿង​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទៅ​ក្នុង​ទន្លេ​ដោយ​លោក​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដែល​អាច​នឹង​បង្ក​ជា​បញ្ហា​ធំ​នាពេល​អនាគត​។

បន្ត​ការ​អាន

អាជ្ញាធរ​ខណ្ឌ​៧​មករា​កោះហៅ​អ្នក​​បុរី​កីឡា​១០​គ្រួសារ​រក​ដំណោះស្រាយ

ប្រភព: ព័ត៏មានខ្មែរ

a91f9563-78e4-47aa-b9c6-174b7ca3b2b7

អាជ្ញាធរ​ខណ្ឌ​៧​មករា នៅ​ថ្ងៃ​ទី​២២ មករា បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ទាំង​១០​គ្រួសារ ដែល​តែង​ចេញ​តវ៉ា​ទាមទារ​ផ្ទះ​នៅ​បុរីកីឡា ឲ្យ​ចូល​ទៅ​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ នៅ​ថ្ងៃ​ទី​២៣ មករា វេលា​ម៉ោង​៨​ព្រឹក។ ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា សង្ឃឹម​ថា ពួកគេ​នឹង​ទទួល​ផ្ទះ ឬ លុយ ២៥,០០០​ដុល្លារ តាម​សំណូមពរ​របស់​ពួកគេ។

បន្ត​ការ​អាន