ស្លាប់ម្នាក់ និងរបួស៤នាក់ ករណីបាក់អគារនៅតំបន់ផាប់ស្ទ្រីតខេត្តសៀមរាប

ប្រភព ៖ ហង្សមាសព័ត៌មាន

សៀមរាប៖មនុស្សម្នាក់បានស្លាប់និង៤នាក់ក្នុងករណីបាក់អគារភោជនីដ្ឋានស៊ុបនាគ នៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខពេទ្យបង្អែតខេត្ត ខាងត្បូងផ្សារចាស់  ផាប់ស្ទ្រីត (pub street)។ បន្ត​ការ​អាន

Advertisements

ផលដោយសារទឹកជំនន់! អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ និងមន្រ្តី ជិះ​ទូក​ចែក​អំណោយ​ដល់​ពលរដ្ឋ​ជាង​១០០គ្រួសារ​

ប្រភព ៖ Fresh News 

(ភ្នំពេញ)​៖ ​លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ច្បារអំពៅ​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ២០១៨នេះ​ បានដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជិះ​ទូក​សួរសុខទុក្ខ និង​នាំយកអំណោយទៅចែកជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ចំនួន​១០៧គ្រួសារ ស្មើនឹង៨៥ខ្នងផ្ទះ​។

ពលរដ្ឋ​រងគ្រោះ​ដោយសារទឹក​ជំនន់​ រស់នៅ​​ភូមិជ្រោយអំពិល ភូមិជ្រោយអំពិល​១​ ភូមិយកបាត្រ​ ភូមិ​យកបាត្រ១​ សង្កាត់ក្បាលកោះ​។

មន្ត្រី​សាលា​ខណ្ឌ​ច្បារ​អំពៅ​ បានបញ្ជាក់​ថា​ ដោយមួយខ្នងផ្ទះទទួលបានមាន អង្ករ​២៥គីឡូក្រាម​ ទឹកត្រី​១យួរ​ និងទឹកស៊ីអ៊ីវ​១យួរ៕

 

ពលរដ្ឋ​ស្លាប់​៣៣​នាក់ និង​របួស​៥៨​នាក់ ដោយសារ​ទឹកជំនន់ ជាង​១​ខែ

ប្រភព ៖ ថ្មី ៗ 

 

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ស្លាប់​៣២​នាក់ និង​របួស​៥៨​នាក់ ដោយសារ​ទឹកជំនន់ ក្នុង​រយៈពេល​ជាង​១​ខែ​មកនេះ​។ នេះ​បើតាម​របាយការណ៍​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​។​

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ លោក កែវ វី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រជាពលរដ្ឋ​ស្លាប់​ទាំងនោះ ភាគច្រើន​ដោយសារ​ផឹកស្រា​ស្រវឹង​លង់ទឹក និង​របួស​ដោយសារ​ស​ត្វ​អ​សិរ​ពិស​ចឹក​។ បន្ត​ការ​អាន

ជំនន់ទន្លេមេគង្គខេត្តកំពង់ចាមដែលបន្តអូសបន្លាយយូរ បង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅនិងដំណាំនានារាប់ពាន់ហិកតា

ប្រភព ៖ CNC

កំពង់ចាម៖ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនាឆ្នាំ២០១៨នេះ បានបន្តកើនឡើងខ្ពស់ ដែលបង្ករឱ្យមានទឹកជំនន់អូសបន្លាយ រយៈពេលយូរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមួយនេះប្រមាណជិត៤ម៉ឺនគ្រួសារបានទទួលរងផលប៉ះពាល់ក្នុងនោះ មានជាង ១៤៤១គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

យោងតាមរបាយករណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជំនន់ទន្លេមេគង្គបានបំផ្លាញដំណាំស្រូវ ពោត និងដំណាំរួមសរុបប្រមាណជាង៣ពាន់ហិកតា និងបានធ្វើឲ្យមុស្សចាស់ និងកុមារ១៩នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក។

បើតាមប្រជាពរដ្ឋបានលើកឡើងថា ទឹកទន្លេមេគង្គឆ្នាំ២០១៨នេះបានកើនឡើងខ្ពស់និងអូសបន្លាយពេលយូរជាងបណ្តាឆ្នាំមុនៗ ក្រៅពីការជួបការលំបាកក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត គឺទឹកទន្លេបានធ្វើឲ្យដំណាំរបស់ពួកគាត់បានចាប់ផ្តើមផុយ រលួយខ្លះៗ ជាងនេះទៅទៀតសូម្បីតែស្មៅ ចំបើងសម្រាប់សត្វគោក៏មានការខ្វះខាត ដោយត្រូវបង្ខំចិត្តទៅរកស្មៅនៅតំបន់ឆ្ងាយៗ និងមានពេលខ្លះត្រូវចំណាយពេល និងថវិការដើម្បីទិញស្មៅទុកឲ្យគោស៊ី។

សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះបានស្រកវិញខ្លះ ដោយកំពស់ទឹកនៅ ថ្ងៃនេះ គឺ១៥,៣២ម៉ែត្រ ដែលកំពស់ទឹកនេះនៅតែខ្ពស់ជាងកម្រិតកម្ពស់ប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រនៅឡើយ។ស្របគ្នា នឹងស្ថានភាពទឹកទន្លេនៅតែខ្ពស់និងទឹកជំនន់នៅតែបន្តអូសបន្លាយបែបនេះ រដ្ឋបាលខេត្តកំពង់ចាម នៅតែបន្តអំពាវនាវឲ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ផ្សេងៗដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត និងត្រូវប្រុងប្រយ័ត្នចំពោះ សត្វអសិរពិសនានា៕(អត្ថបទ៖ ហ៊ាង ថាច )

 

ក្បាលស្ពានឆ្លងទន្លេសេកុង ត្រង់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ត្រូវបានបាក់ស្រុត

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ស្ពានឆ្លងទន្លេសេកុង នៅត្រង់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ដែលបានសាងសង់រួចរាល់ តែមិនទាន់សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានបាក់ស្រុតកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ បន្ត​ការ​អាន

អ្នក​ភូមិ​​រង​គ្រោះ​ដោយ​ទឹកជំនន់​សម្តែង​ក្តី​ព្រួយ​បារម្ភ

ប្រភព ៖ កោះសន្ដិភាព 

ខេត្តក្រចេះ​៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​ការ​លិចលង់​ដោយ​គ្រោះ​ទឹកជំនន់ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព ដែល​នៅ​តែ​យាយី​កាន់តែ​ខ្លាំង​ពី​ទឹក ជំនន់​ក៏​ដូច​ជា​ការ​បាត់​ចំណូល​ពី​ការ​លក់ដូរ​ប្រចាំ​ថ្ងៃ ។  បន្ត​ការ​អាន

គណ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ៖​​ពលរដ្ឋ​​នៅ​​តាម​បណ្ដា​ខេត្ត​​ជាប់​ដង​​ទន្លេ​មេគង្គ អាច​​​នឹងបន្ត​ស្នាក់នៅលើ​ទីទួល​សុវត្ថិ​ភាព រហូត​​ដល់​​ពាក់​​កណ្ដាល​​ខែ​កញ្ញា​ ដោយ​សារ​ទឹក​​ជំនន់​​នៅ​​តែគំរាមកំហែង​ជាលើកទី៣

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ​៖
​មន្ត្រី​​គណ​​កម្មា​ធិ​ការជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​ យល់ឃើញថា​៖​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​​ខេត្ត​​នៃ​​ដង​ទន្លេ​មេគង្គ ​អាច​នឹង​បន្ត​​ស្នាក់​នៅ​​ទីទួល​​សុវត្ថិ​ភាព​​រយៈពេល​យូរត​ទៅទៀត ឯ​​ផល​​ស្រូវ និង​ដំណាំ​​រួម​ផ្សំ​​ជា​ច្រើន​​អាច​នឹង​ខួចខាត​​បន្ត​។ បន្ត​ការ​អាន