ពលរដ្ឋ​ព្រួយ​រឿង​បណ្ដេញចេញ ក្រោយ​អាជ្ញាធរ​សម្រេច​មិន​ឲ្យ​ដី

ប្រភព ៖ ភ្នំពេញប៉ុស្ដិ៏

តំបន់​ដី​ដែល​ពលរដ្ឋ​សុំ​វៀល​ពី​ឧទ្យាន​ជាតិ​គិរីរម្យ​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ រូបថត សហការី

កំពង់ស្ពឺ: ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​បាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការបណ្ដេញ​ចេញ​ពី​តំបន់​កំពុង​​រស់នៅ​នៅក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ដែល​ជា​បរិវេណ​ឧទ្យាន​ជាតិ ក្រោយពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ​បាន​បដិសេធ​សំណើ​សុំ​វៀល​ដី​ទំហំ​ប្រហែល​ ២៥០ ​ហិកតា​។
បន្ត​ការ​អាន

Advertisements

ដី​អភិរក្ស​នៅ​ស្រុក​ស្ទឹងហាវ​ត្រូវ​គេ​ទន្ទ្រាន​យក

ប្រភព  ៖ ភ្នំពេញប៉ុស្ដី៍

មន្ត្រី​ក្នុង​ពេល​វាយកម្ទេច​បង្គោល​ព្រំដី​នៅ​ព្រៃ​អភិរក្ស​ថ្មីៗ​នេះ​។ រូប សហការី

ព្រះសីហនុៈ ដី​អភិរក្ស​ក្នុង​ដែន​សហគមន៍​ព្រៃកោងកាង​ក្នុង​ភូមិ​ ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ប្រមាណ​ ៥០ ​ហិកតា​ត្រូវ​បាន​តំណាង​សហគមន៍​អះអាង​ថា មាន​អ្នក​កាប់​ទន្ទ្រាន និង​បោះបង្គោល​យក ប៉ុន្ដែ​អាជ្ញាធរ​នៅ​មិន​ទាន់​វែកមុខ​ជនល្មើស​ឃើញ​ទេ​។ បន្ត​ការ​អាន

អាជ្ញាធរបដិសេធចំពោះការសង្ស័យ​ថា ខ្លួនឃុប​ឃិតជាមួយឈ្មួញយកដីព្រៃសហគមន៍ជាង២០ហិកតា

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សកម្មភាពប្រជាពលរដ្ឋតវ៉ា​ប​ញ្ឈ​ប់ការឈូសឆាយដីព្រៃសហគមន៍។ រូប​ថត ហ្វេសប៊ុក មហាព័ត៌មាន

ឧត្តរមានជ័យៈ អភិបាល​ស្រុក​អន្លង់​វែង​លោកហោ ​ជិន​វិ​រៈ​យុទ្ធ ​កាលពី​ថ្ងៃទី២១ ខែតុលា​ បាន​ច្រានចោល​ព័ត៌មាន​ដែលសង្ស័យ​ថា​ អាជ្ញាធរ​ស្រុក​អន្លង់វែង​ឃុបឃិត​ជាមួយ​ឈ្មួញ​យក​ដីព្រៃ​សហគមន៍​ជាង​២០ហិកតា ​ស្ថិតនៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង​ ស្រុក​អន្លង់​វែង​ ទៅ​បម្រើ​ប្រយោជន៍​បុគ្គល ​ក្រោមលេស​យកទៅ​បង្កើត​«រដ្ឋបាល​ឃុំ​ថ្មី»​ ដោយសន្យា​ចុះចេញ​ពីតំណែង ​បើលោក​មានការជាប់​ពាក់ព័ន្ធ​។ បន្ត​ការ​អាន

ឈ្មួញ​រកស៊ី​ជីក​កាយ​យក​អាចម៍ដី​លក់ មួយ​ចំនួន​មិន​មានច្បាប់

ប្រភព​ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ រណ្តៅ​ដី​ជា​ច្រើន​កន្លែង​របស់​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កាយ​យក​អាចម៍ដី​លក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា រណ្តៅ​ដី​ទាំង​អស់នោះ មិន​មានច្បាប់​ បន្ត​ការ​អាន

ចោទ​ថា ២​នាក់​ប្តី​ប្រពន្ធ​រំលោភ​យក​ដី​វត្ត

ប្រភព​ ៖ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ ព្រះ​គ្រូ​ចៅអធិការ​វត្ត ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​គណៈកម្មការ​អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ​គ្រប់​វេន (១០​ភូមិ​) ជាង​៦​ពាន់​នាក់​កើត​ទុក​មិន​សុខចិត្ត​ដោយសារ​តែ​បុរស​២​នាក់​ប្តី​ប្រពន្ធ​រំលោភ​បំពាន​យក​ដី​របស់​វត្ត​អង្គ​លំ​ទង ស្ថិត​ក្នុងភូមិ​ត្រពាំង​ទូក ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​មាន​ក្បាលដី​២៨​ម៉ែត្រ បណ្តោយ​ប្រវែង​១០០​ម៉ែត្រ តាំងពី​កំឡុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ។ បន្ត​ការ​អាន

បុរស​ម្នាក់​ កាប់​ទន្ទ្រាន​ដីព្រៃ​ ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ដីព្រៃ​ ត្រូវ​បានគេ​កាប់​ទន្ទ្រាន។ រូបថត សហការី

កោះកុងៈ បុរស​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​បទុមសាគរ​ចាប់​ឃាត់​ខ្លួន ខណៈ​កំពុង​កាប់​រាន​ដីព្រៃ​លិច​ទឹក​កាលពី​ថ្ងៃទី​ ៣ ខែ​កញ្ញា នៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ បើ​ទោះបី​ជា​បុរស​រូប​នេះ​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ស៊ីឈ្នួល​កាប់​រាន​ដីព្រៃ​ឲ្យ​គេ​ក៏ដោយ​។ បន្ត​ការ​អាន

សមាគម​មួយ​រកឃើញ​ថា ​ទីតាំង​លំនៅឋាន​ជនក្រីក្រ​ មាន​ការ​ថយចុះ

ប្រភព ៖ ភ្នំពេញបុស្ដី៍ 

ទិដ្ឋភាព​លំនៅឋាន​ជនក្រីក្រ​នៅ​ជិត​ផ្លូវ​រថភ្លើង​តំបន់​បឹងកក់​កន្លងមក​។ ហុង មិនា

 

ភ្នំពេញៈ ​សមាគម​ធាងត្នោត​បាន​រកឃើញ​ថា ចំនួន​ទីតាំង​លំនៅឋាន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ២៧៧ ទីតាំង នៅ​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៣ ដែល​មាន​ចំនួន​ ៣៤០ ​ទីតាំង​។ នេះ​បើ​តាម​របាយការណ៍​ស្ទង់​មតិ​ដែល​សមាគម​នេះ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ជា​អ្វី​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណុច​វិជ្ជមាន​ខ្លះ ប៉ុន្តែ​លំនៅឋាន​ជនក្រីក្រ​ដែល​នៅ​សេសសល់​នៅ​តែ​មាន​បញ្ហា​ប្រឈម​។ បន្ត​ការ​អាន