អ្នកភូមិ​ព្រៃពាយ​ថា បក្ខពួក​ឈ្មួញ​ដី​របស់​អតីត​ទីប្រឹក្សា​លោក ហេង សំរិន យល់​ព្រម​បើក​ផ្លូវ​១ខ្សែ​បណ្ដោះអាសន្ន ឲ្យ​ចេញ​ចូល​ភូមិ​ឡើង​វិញ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ប្រជាពលរដ្ឋ​តំណាង​ឲ្យ​ពលរដ្ឋ ១៨៩​គ្រួសារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ជួបជុំ​ក្នុង​បរិវេណ​សាលា​ខេត្ត​កំពត ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ចាត់​វិធានការ​លើ​ក្រុម​បង្ក​ហិង្សា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo ADHOC

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​ដឹង​ថា ក្រោយ​ពី​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​នេះ មេការ​ក្រុមហ៊ុន​របស់​ឈ្មួញ​ដី បាន​យល់​ព្រម​បើក​ផ្លូវ ១​ខ្សែ​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​ភូមិ​វិញ​ហើយ ប៉ុន្ដែ​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​បើក​ផ្លូវ​ឡើង​វិញ​ទាំង​អស់។ បន្ត​ការ​អាន

Advertisements

អ្នកភូមិ​ព្រៃពាយ​ថា បក្ខពួក​ឈ្មួញ​ដី​របស់​អតីត​ទីប្រឹក្សា​លោក ហេង សំរិន យល់​ព្រម​បើក​ផ្លូវ​១ខ្សែ​បណ្ដោះអាសន្ន ឲ្យ​ចេញ​ចូល​ភូមិ​ឡើង​វិញ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​ដឹង​ថា ក្រោយ​ពី​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​នេះ មេការ​ក្រុមហ៊ុន​របស់​ឈ្មួញ​ដី បាន​យល់​ព្រម​បើក​ផ្លូវ ១​ខ្សែ​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​ភូមិ​វិញ​ហើយ ប៉ុន្ដែ​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​បើក​ផ្លូវ​ឡើង​វិញ​ទាំង​អស់។ បន្ត​ការ​អាន

ពលរដ្ឋ​កោះកុង​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ចិន​ដូច​ការ​សន្យា​មុន​បោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​កំពុង​ឈរ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិនយូញៀន (Union Development Group) ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​តាម​ការសន្យា​ដូច​មុន បន្ត​ការ​អាន

រឿងចាស់!!!ទំនាស់ដីរវាងអ្នកសច្ចំនិងពលរដ្ឋ១៥គ្រួសារ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ លោក រួន វិនថន ដែលគ្រប់គ្នាស្គាល់ថា ជាគ្រូសច្ចំ នៅភ្នំកាច់ចង្កូត ខេត្តពោធិ សាត់ ដែលមានលំនៅដ្ឋានរស់នៅក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ បានចាក់ដីធ្វើលំនៅដ្ឋានធ្វើឲ្យស្ទះផ្លូវទឹក និងធ្វើអោយផ្ទះសំបែង ស្រែ ស្រូវ របស់ប្រជាពលរដ្ឋចំនួន១៥គ្រួសារ រងគ្រោះលិចលង់ ដោយផ្ទាល់ និងច្រើនគ្រួសារទៀតរងគ្រោះដោយប្រយោល ព្រោះស្ទះផ្លូវទឹកហូរចេញ កន្លងមកដោះស្រាយមិនចប់សោះ ទោះបីជាមានការសម្របសម្រួលមួយលើកជាពីរលើកក្តី លោក រួន វិនថន មិនគោរពកិច្ចសន្យា ។ បន្ត​ការ​អាន

អ្នក​រងគ្រោះ​ដី​ធ្លី​រាប់​ឆ្នាំ​មក​ហើយ​ទន្ទឹង​ដំណោះស្រាយ​ដី​ធ្លី តាម​ការ​សន្យា​មុន​បោះឆ្នោត

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

លោក ញ៉ូង ឈុំ អ្នកមានជម្លោះដីធ្លីនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្ហាញដីរបស់លោកដែលបាត់បង់ទៅក្រុមហ៊ុន HLH Agriculture Cambodia។ ដោយសារជីវភាពលំបាក លោកបានធ្វើការស៊ីឈ្នួលឲ្យក្រុមហ៊ុនដំឡូងមួយនេះ (ស៊ុន ណារិន/VOA)

កំពង់ស្ពឺ​​សម្បូរ​ទៅ​ដោយ​ជម្លោះ​ដីធ្លី។ ​នៅ​មុន​ការ​បោះ​ឆ្នោត​ អាជ្ញាធរ​បាន​សន្យា​ជាមួយ​អ្នក​មាន​ជម្លោះ​ដី​ធ្លី​ថា ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ ​ប្រសិនបើ​គណបក្ស​កាន់​អំណាច​ឈ្នះ​ការ​បោះ​ឆ្នោត។ ​រហូត​មក​ដល់​ពេល​នេះ​ប្រជាជន​ទាំង​នោះ​កំពុង​រង់ចាំ​ដំណោះស្រាយ​តាម​ការ​សន្យា។
បន្ត​ការ​អាន

ពលរដ្ឋ​ ១០០ ​នាក់​​តវ៉ា​ការ​វាស់ដី​លើ​​ផ្ទៃទឹក​នៅ​ស្រុក​ស្អាង

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ខេត្តកណ្ដាល​: ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ ​នាក់​កាលពី​ម្សិលមិញ​បាន​តវ៉ា​ទៅ​អាជ្ញាធរ​ស្រុក​ស្អាង​ឲ្យ​ផ្អាក​សកម្មភាព​វាស់ដី​លើ​ផ្ទៃ​ទឹក​ដោយ​ពួកគេ​អះអាង​ថា អាជ្ញាធរ​កំពុង​វាស់​ប៉ះពាល់​ដីធ្លី​របស់​ពួកគេ​។ នេះ​បើ​តាម​លោក ញឹម វណ្ណឌិន អភិបាលស្រុក​ស្អាង​។ បន្ត​ការ​អាន

អ្នកមានជម្លោះដីធ្លីជាមួយអគ្គិសនីកំពង់ចាមជំរុញឲ្យអាជ្ញាធរដោះស្រាយតាមសន្យាមុនបោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

អភិបាល​​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនអគ្គិសនី​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​ជូន​ពួកគាត់​តាម​ការសន្យា បន្ទាប់ពី​បោះឆ្នោត​រួច​។ មន្ត្រី​សិទ្ធិមនុស្ស យល់ថា អាជ្ញាធរ​គួរតែមាន​វិធាន​ការជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគាត់​មាន​ជម្លោះ​រាំ​រ៉ៃ​ពីមួយ អាណត្តិ​ទៅមួយ​អាណត្តិ ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​ និង​សិទ្ធិ​រស់រានមានជីវិត​។​ បន្ត​ការ​អាន