ដីសម្បទាន​សង្គមកិច្ច​ របស់​អតីតយុទ្ធជន ​ត្រូវ​ជន​មាន​អំណាច​រំលោភ​យក

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

សកម្មភាព​ឈូសឆាយដី​សម្បទាន​ផ្តល់​ឲ្យ​អតីតយុទ្ធជន​។ សហការី

កំពង់ឆ្នាំងៈ ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​អតីតយុទ្ធជន​ចំនួន​ជាង​ ៣០០ ​គ្រួសារ​នៅ​តំបន់​ភ្នំ​ជម្រាយ​ស្ថិត​ក្នុង​ឃុំ​ចំនួន ៤ នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​កំពុង​ត្រូវ​បាន​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ឈូសឆាយ​រំលោភបំពាន​យក​យ៉ាង​អនាធិបតេយ្យ បើ​ទោះបី​តំបន់​នោះ​មាន​អនុក្រឹត្យ​ចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ​។ បន្ត​ការ​អាន

Advertisements

ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​មិន​ពេញចិត្ត​នឹង​ការ​លក់​ដី​ព្រៃ​ព្រៃ​សហគមន៍​ ២៦០​ហិកតារ

ប្រភព ៖ វិទ្យុអាស៊ីសេរី

សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី សម្ដែង​ការ​មិន​សប្បាយ​ចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍ បាន​ញុះញង់​អ្នកភូមិ​ជាង ១រយ​គ្រួសារ ឲ្យ​ចូលរួម​លក់​ដី​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចំនួន ២៦០​ហិកតារ។ បន្ត​ការ​អាន

រដ្ឋបាលខេត្តកោះកុង ច្រានចោលពាក្យ ចរចាមអារាមថា តម្រូវឲ្យពលរដ្ឋបង់ប្រាក់ ជាថ្នូរនឹងការចុះស្រង់ ទិន្នន័យដីធ្លីមានជម្លោះ

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ក្រុមការងារអន្តរ ក្រសួងបានប្រកាសច្រាលចោល ពាក្យចរចាមអារាមថា ក្រុមការងារទាមទារឲ្យមានការបង់ប្រាក់ ពីប្រជាពលរដ្ឋដើម្បីជាថ្នូរ ក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួនក្នុងការចុះពិនិត្យ និងសិក្សាពីស្ថានភាពនៅទីតាំងដី ដែលមានទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនចិននៅស្រុក បូទុមសាគរ និងគិរីសាគរ។ បន្ត​ការ​អាន

សាច់ញាតិ​អ្នក​ជាប់ឃុំ​ព្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​តុលាការ​ពន្លឿន​នីតិវិធី

ប្រភព ៖ វិទ្យុអាស៊ីសេរី

 

លោកស្រី ឡុច ទូច តំណាង​ពលរដ្ឋ ១៦​គ្រួសារ​នៅ​សហគមន៍​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

សាច់ញាតិ​អ្នក​ជាប់ឃុំ ព្រោះ​ករណី​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ទៅ​តុលាការ​កំពូល ឲ្យ​ពន្លឿន​នីតិវិធី​ដើម្បី​បើក​សវន​ការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ។ បន្ត​ការ​អាន

អាជ្ញាធរនិង​ពលរដ្ឋ​ ប្រ​ឈម​ដាក់​គ្នា​រឿង​ចាប់​ក្មេង​ក្នុង​ដី​មាន​ទំ​នាស់

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

សកម្ម​ភាព​អាជ្ញាធរ​និង​ពល​រដ្ឋ​ប្រ​ឈម​ដាក់​គ្នា​លើ​ដី​មាន​ជម្លោះ។ សហការី

ភ្នំពេញ: សម​ត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ឫ​ស្សី​កែវ ​កាល​ពី​ម្សិល​មិញ​ បាន​ប្រឈម​មុខគ្នា​ជា​មួយ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១​០​នាក់​​ ​នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ​ខណ្ឌ​ឫស្សី​កែវ។ ​ពលរដ្ឋ​ចោទ​ប្រកាន់​អាជ្ញា​ធរ​ថា ​បាន​ចាប់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​អាយុ ១០ឆ្នាំ ​ដែល​បាន​ជិះ​ម៉ូតូ​ឆ្លង​កាត់​ដី​កំ​ពុង​មាន​ទំ​នាស់។​ បន្ត​ការ​អាន

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ថ្មពួក​តវ៉ា​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ

ប្រភពពី ​​៖ វិទ្យុអាស៊ីសេរី

 

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ថ្មពួក​ប្រមាណ ៨០​នាក់​តំណាង​ឲ្យ ១៧០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ​គោរព​តាម​ពាក្យសន្យា ដែល​អះអាង​ថា នឹង​បែងចែក​ដី​ទំនាស់​មួយ​ចំនួន​ជូន​ពួកគាត់ ដើម្បី​យក​ទៅ​ដាំ​ដុះ​នោះ។ បន្ត​ការ​អាន

អតីត​អ្នក​បុរីកីឡា និង​បឹងកក់​ នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមស្រប

ប្រភព​ ៖ ភ្នំពេញប៉ុស្ដី៍

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅ​អតីត​បុរីកីឡា និង​បឹងកក់​ប្រមាណ ៣០ នាក់​ដែល​តំណាង​ឲ្យ​ជាង​ ២០ គ្រួសារ​ពេល​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច កាលពី​ថ្ងៃ​ម្សិលមិញ។ ហេង ជីវ័ន

ភ្នំពេញៈ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការរំលោភ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅ​អតីត​បុរីកីឡា និង​បឹងកក់​ប្រមាណ​ ៣០ ​នាក់​ដែល​តំណាង​ឲ្យ​ជាង​ ២០ ​គ្រួសារ​បាន​ប្រមូល​ផ្ដុំ​គ្នា​ហែ​ក្បួន និង​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច ពី​ម្សិលមិញ​ដោយ​ចោទ​ថា បាន​ឈូសឆាយ​បំផ្លាញ​ផ្ទះសំបែង​របស់​ពួកគេ​តាំងពី​ប្រមាណ​ ៦ ​ឆ្នាំ​មុន​ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន សាលា​រាជធានី​ភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់​។ បន្ត​ការ​អាន