លោក​ យន្ត មីន​ បំផុស​ស្មារតី​ចូល​រួម​សម្អាត​សំរាម​ក្នុង​ក្រុង​

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

លោក​ យន្ត មីន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ បំផុស​ស្មារតី​ចូល​រួម​សម្អាត​សំរាម​ក្នុង​ក្រុង។ ផា លីណា

ព្រះ​សីហ​នុៈ​ លោក​ យន្ដ​ មីន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ​ បាន​ដឹក​នាំ​ក្រុម​មន្រ្ដី​ និង​ក្រុម​អនាម័យ​ក្រុង​បន្ដ​ចុះ​សម្អាត​​សំរាម​ នៅ​តាម​ដង​ផ្លូវនិង​តំ​បន់​ឆ្នេរ​​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ ដើម្បី​បំផុស​ស្មារ​តី​ ដល់​ប្រជា​ព​ល​រដ្ឋ​ឲ្យ​ចូល​រួម​សហ​ការ​ថែ​រ​ក្សា​បរិស្ថាន​ទាំង​អស់​គ្នា។ បន្ត​ការ​អាន

Advertisements

អាជីវករ​ផ្សារ​គគីរ​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក រឿង​សំរាម​គរ​ដូច​ភ្នំ​នៅ​ក្នុង​ផ្សារ

ប្រភព កោះសន្តិភាព

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក​កៀនស្វាយ ដើម្បី​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​បញ្ហា​គំនរ​សំរាម​គរ​ចោល​រាប់​ខែ​មក​ហើយ​។ ឡើង​ជិត​ដល់ ដំបូល​តូប​របស់​ពួក​គាត់ ឡើង​ស្អុយរលួយ មាន​ដង្កូវ​វា​រងើម​ចូល​ក្នុង​តូប​របស់​ពួក​គាត់​ទៀត​ផង ជា​ពិសេស​ជះក្លិន​ស្អុយ​អសោច​សាយភាយ​ពេញ​ក្នុង​ផ្សារ​ពេល​ហូប​បាយ​ម្តង​ៗ​ចង់​ក្អួតចង្អោរ​។

រីឯ​ខាង​ប្រធាន​ផ្សារ​គិតតែ​ពី​ប្រមូល​ភាស៊ី យក​លុយ​ពី​ពួក​គាត់​ម្នាក់ ៥០០​រៀល​,៧០០​រៀល​, ១.០០០​រៀល​, ២.០០០​រៀល ជា​រៀងរាល់ថ្ងៃ​។ ដោយសារ​តែ​ក្លិនស្អុយ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ ពី​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់​រហូត​ដល់​មាន​អ្នកខ្លះ​ធ្លាក់ខ្លួន​ឈឺ​ទៀត​ផង​។ ចំពោះ​បញ្ហា​សំរាម នេះ​មាន​អាជីវករ​ខ្លះ​ហូរ​ទឹកភ្នែក​អួល​ដើម​ក​និយាយ​មិន​ចេញ​ដោយសារ​តែ​គ្រួសារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​លក់ដូរ​ក៏​មិន​ដាច់​គ្មាន​ភ្ញៀវ​ចូល​ទិញ​អីវ៉ាន់​ទេ ព្រោះ​បរិស្ថាន​ក្នុង​ផ្សារ​កខ្វក់ និង​ជះក្លិន​ស្អុយ​អសោច ជា​ខ្លាំង​ទ្រាំ​មិន​ចង់បាន​ដូច​អង្គុយ​លក់​នៅ​លើ​លាមក​អ៊ីចឹង​។

ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ហួសចិត្ត នោះ​គឺ ពេល​ពួក​គាត់​ជា​អាជីវករ​ចូល​មក​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ បែរជា​លោក អ៊ូ ឈាង អភិបាលស្រុក​បើកឡាន​ចេញ​ដោយ​ប្រាប់​ថា ជាប់​ទៅ​ប្រជុំ​ទៅ​វិញ​។ មួយសន្ទុះ​ទើប​មាន​មន្ត្រី​សាលាស្រុក ក្មេង​ៗ២​នាក់ មក​កត់​ឈ្មោះ​ក្រុម​អាជីវករ​ដោយ​ប្រាប់​ថា ថ្ងៃស្អែក​ទី​២០ តុលា ខាង​អាជ្ញាធរ និង​ហៅ​ប្រធាន​ផ្សារ​មក​ជួប​ជាមួយ​ក្រុម​អាជីវករ​រក​ស្រុក​ជួយ​ដោះស្រាយ​។ ពាក់ព័ន្ធ​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក អ៊ូ ឈាង អភិបាលស្រុក​ដើម្បី​សូម​ការ​បកស្រាយ​ដែរ តែ​ខ​ល​មិន​ចូល​៕

 

អាជ្ញាធរ​ និង ​ពល​រដ្ឋ​ខេត្ត​ព្រះ​សីហនុ​ កំពុង​សហការ​គ្នា​ប្រមូល​សំរាម​​នៅ​តាម​ឆ្នេរ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ព្រះសី​ហនុៈ​ អាជ្ញាធរ​ខេត្ដ​ព្រះសី​ហនុ ​សហ​ការ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ បាន​ចំណាយ​ពេល​ប្រ​មាណ​ ៥ថ្ងៃ​ ដើម្បី​ប្រ​មូល​សំរាម​ និង​កំប្លោក​ដែល​បាន​អណ្ដែត​មក​ពី​សមុទ្រ​ ពី​​ប្រទេស​ជិត​ខាង​ នៅ​ឆ្នេរ​អូឈើ​ទាលបាន​ប្រមាណ​ ៧៧ ​តោន និង​កំពុង​បន្ដ​ប្រមូល​នៅ​តាម​ឆ្នេរ​ផ្សេង​ទៀត​​។ បន្ត​ការ​អាន

សំរាម​គរ​ពេញ​លើ​ដងផ្លូវ​ស្ទើរ​ធ្វើ​ដំណើរ​លែង​កើត​ហើយ

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ ប្រវែង​ផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ជាប់​នឹង​អតីត​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​បច្ចុប្បន្ន​ប្រវែង​ផ្លូវ​ជាង​២០​ម៉ែត្រ​​កំពុង​ប្រែ​ក្លាយជា​កន្លែង​ប្រមូលផ្តុំ​​សំរាម​ពាសពេញ​នៅ​លើ​ដងផ្លូវ​ប៉េ​តុង បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ ។ បន្ត​ការ​អាន

សហគមន៍គីរីឈូងរូងខ្លាទទួលបានផ្លូវមួយខ្សែសម្រាប់កិច្ចគាំពារព្រៃឈើនិងប្រើប្រាស់ក្នុងមូលដ្ឋាន

ប្រភព ៖ CNC

កំពង់ស្ពឺ: ប្រជាពលរដ្ឋចំនួន៨ភូមិនៅក្នុងឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានក្តីសប្បាយរីរាយដែលបានផ្លូវមួយខ្សែរនៅក្នុងសហគមន៍សំរាប់ប្រជាពលរដ្ឋទូទៅ ធ្វើដំណើរ ក៏ដូចជាការប្រកបរកទទួលទាន លែងលំបាក់ដូចមុន។
បន្ត​ការ​អាន

សំរាម​នៅ​ភ្នំពេញ ១ ថ្ងៃ ​កើន​ដល់​ជិត ៣ ពាន់​តោន ខណៈ​សាលាក្រុង​ កំពុង​រក​ដៃគូ​អន្ដរជាតិ​មក​កែច្នៃ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

សកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញកន្លងមក ។ ហេង ជីវ័ន

ភ្នំពេញៈ កាក​សំណល់​សំរាម​ផ្ទះ​បាយ​នៅ​រាជធានី​ភ្នំពេញ​ កើនឡើង​ដល់​ជិត ៣ ពាន់​តោន​ក្នុង១ថ្ងៃនា​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ខណៈ​សាលា​រាជធានី​ភ្នំពេញ កំពុង​ស្វែង​រក​ក្រុម​ហ៊ុន​ដៃ​គូមក​កែ​ច្នៃ​ឱ្យ​​ទៅ​ជា​ថាម​ពល​អគ្គិ​សនីនិង​ជី​កំប៉ុស​។ នេះ​បើ​តាម​ លោក​ កែវ ចាន់​ណា​រិ​ទ្ធ ប្រ​ធាន​គណៈ​គ្រប់​គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ ​រាជ​ធានី​ភ្នំពេញ​ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែកញ្ញានេះ​។ បន្ត​ការ​អាន

ជុំវិញ​មន្ទីរពេទ្យ​រុ​ស្ស៊ី កំពុង​តែ​ក្លាយជា​គំនរ​សំរាម និង​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជា​ច្រើន​សុទ្ធតែ​បាន​នាំ​គ្នា​បិទ​ច្រមុះ​គ្រប់​ៗ​គ្នា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ល​២៧១ និង​ផ្លូវ​លេខ​១៨៧ ដែល​នៅ​ជុំវិញ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដែល​មនុស្ស​ភាគច្រើន​បាន​ហៅ​ថា មន្ទីរពេទ្យ​រុ​ស្ស៊ី​នោះ គេ​បានឃើញ មាន​គំនរ​សំរាម​គរ​ដូច​ភ្នំ ទៅ​ហើយ​ៗ​ក៏​បាន​ជះក្លិន​ស្អុយ​ បន្ត​ការ​អាន