ផ្លូវដែកពីប៉ោយប៉ែត មកក្រុងសេរីសោភ័ណ បានសាងសង់រួចរាល់ហើយ គ្រោងដាក់ដំណើរការនៅមុនចូលឆ្នាំខ្មែរ

ប្រភព : ខ្មែរឡូត

(ភ្នំពេញ)៖ ផ្លូវរថភ្លើងដែលតភ្ជាប់ពីព្រំដែនប្រទេសថៃ ក្នុងក្រុងប៉ោយប៉ែត មកដល់ទីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់រួចរាល់ហើយ ហើយគ្រោងនឹងដាក់ឲ្យរថភ្លើងដំណើរការដឹកអ្នកដំណើរនៅមុនចូលឆ្នាំខ្មែរនេះ។

លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកការងារផ្លូវដែក បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់ក្រុងសេរីសោភ័ណនេះមានប្រវែងប្រមាណ ៤៨គីឡូម៉ែត្រ ហើយត្រូវបានសាងសង់រួចរាល់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង។

បន្ត​ការ​អាន

Advertisements

កម្ពុជា-ថៃ​គម្រោង​សម្ពោធ​ផ្លូវ​រថភ្លើង​ថ្មី​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​បាងកក

ប្រភព៖ វិទ្យុអាស៊ីសេរី

អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៦។

កម្ពុជា​-​ថៃ  មាន​គំរោង​រៀបចំ​សម្ពោធ​ផ្លូវ​រថភ្លើង​ថ្មី ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក ដោយ​កាត់​តាម​ក្រុង​ប៉ោយប៉ែ​ត និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ដើមឆ្នាំ​២០១៨ ខាងមុខ។
បន្ត​ការ​អាន

ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ដាក់​ញត្តិ​ទៅ​សាលា​ក្រុង​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង

ប្រភព ៖ RFA

ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ដែល​រស់នៅ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៦០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​វត្ត​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា។ ការ​ជួបជុំ​នេះ ដោយ​ពួក​គាត់​មាន​បំណង​យក​ញត្តិ​ទៅ​ដាក់​សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ឃួង ស្រេង បន្ត​យន្តការ​ដោះស្រាយ​តាម​ការ​ បន្ត​ការ​អាន

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ស្ថាបនា​ផ្លូវ​បេតុង តាម​ផ្លូវ​រថភ្លើង​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ប្រភព ៖ កោះសន្តិភាព

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រង​ផល​ប៉ះពាល់ ក្នុង​ការ​ស្ថាបនា ផ្លូវ​បេតុង តាម​កំណាត់​ផ្លូវ​រថភ្លើង ចាប់ពី​ផ្លូវ​លេខ​៧០ ដល់​ផ្លូវជាតិ​លេខ​៥ បាន​ជួប​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី និង​ឲ្យ​តំណាង​យក​ញាតិ​ទៅ​ដាក់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ ។ បន្ត​ការ​អាន

គម្រោង​សង់​ផ្លូវដែក​ថ្មី​ ចូល​ព្រលាន​ត្រូវ​បាន​ពលរដ្ឋ​ជំទាស់

ប្រភព ៖ ភ្នំពេញបុស្តិ៍

ពលរដ្ឋ​ប្រមាណ​ ១០០ ​នាក់​តំណាង​ឲ្យ​ជិត​ ២០០ ​គ្រួសារ​នៅ​ភូមិ​ចំការ​ឪឡឹក ២ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​តវ៉ា​ដោយ​ដុត​កង់​រថយន្ត​ជំទាស់​នឹង​គម្រោង​ផ្លូវដែក​ថ្មី​របស់​ក្រុមហ៊ុន Royal Railway ដោយសារ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួកគេ​។

ការ​តវ៉ា​កាលពី​ម្សិលមិញ​បាន​កើតឡើង​ក្រោយពី​ក្រុមហ៊ុន​នេះ​​បាន​ចេញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​តាម​ផ្លូវ​បេតុង​លេខ បន្ត​ការ​អាន

សហគមន៍​ផ្លូវ​ដែក​ ទាមទារ​ឲ្យ​សាលាក្រុង​បង្ហាញ​គម្រោង​អភិវឌ្ឍន៍

ប្រភព ៖ ភ្នំពេញបុស្តិ៍

ប្រជាសហគមន៍​ផ្លូវដែក​ជាង ១០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត​កាលពី​ម្សិលមិញ​ដោយ​ជំរុញ​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ជួយ​ពន្លឿន​ការ​ដោះស្រាយ​ពី​ផលប៉ះពាល់ និង​ត្រូវ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​តាម​បណ្តោយ​ផ្លូវដែក​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ថា​តំបន់​នេះ​នៅ​មិន​ទាន់​មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​នោះ​ទេ​។ បន្ត​ការ​អាន

ផ្លូវ​ដែក​ប៉ោយប៉ែត​-​ភ្នំពេញ នៅ​តែ​រាំង​ស្ទះ​ដោយ​សំណង់​អនាធិបតេយ្យ​ នៅ​ទីក្រុង​ច្រក​ព្រំដែន​នេះ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវ​ដែក​ស្ថិត​នៅ​ចន្លោះ​ពី​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយ​មានជ័យ ឆ្ពោះ​ទៅ​ទីក្រុង​ប៉ោយប៉ែត ដែល​បាន​ជួស​ជុល​រួច​ហើយ។ រូបថត សហការី

លោក លី បូរិន អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែងថា ៖ «​យើង​នឹង​ជ្រើស​យក​កាលបរិច្ឆេទ​ជាក់លាក់​មួយ ដើម្បី​បញ្ចប់​គម្រោង​ផ្លូវដែក​នេះ​បន្ទាប់ពី​យើង​ដោះស្រាយ​បញ្ហា​រួច​រាល់​ជាមួយ​ប្រជាជន​ដែល​រស់នៅ​អនាធិបតេយ្យ​លើផ្លូវ​រថភ្លើង​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​រួច​»​។

​លោក​បាន​ឲ្យ​ដឹង​ថា ៖ «​កំណាត់​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​-​ប៉ោយប៉ែត​ត្រូវបានធ្វើ​ការជួសជុល​នៅ​ផ្នែក​ខ្លះ​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​ការអភិវឌ្ឍ​នេះ​នៅជាប់​គាំង​ដោយមាន​ផល​ប៉ះពាល់​ជាមួយ​ប្រជាជន​រស់នៅ​តាម​ផ្លូវ​នោះ ដោយ​ពួកគាត់​បាន​រំលោភ​លើ​ចំណី​ផ្លូវដែក បន្ត​ការ​អាន