ប្រជា​នេសាទ​នៅ​កោះកុង មិន​ហ៊ាន​ចេញ​ទូក​ទៅ​ផល​ប្រមូល ខណៈ​រង​ឥទ្ធិពល​ព្យុះភ្លៀង​

ប្រភព ៖ រស្មីកម្ពុជា 

ដោយ : សុ​ផានី​តា​ / ​កោះកុង ​៖ ក្រុម​នេសាទ​សមុទ្រ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង លើកឡើងថា ពួកគាត់​មិន​ហ៊ាន​ចេញ​ទូក​ទៅ​នេសាទ ត្រី ក្តាម មឹក និង​បង្គារ ដូច​សព្វដង​ឡើយ ខណៈ​កំពុង​រង​ឥទ្ធិពល​ព្យុះភ្លៀង​ជា​បន្តបន្ទាប់​។ ការប្រែប្រួល​អាកាសធាតុ​នេះ ក៏ត្រូវ​បាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ប្រកាស ព័ត៌មាន​ហាមប្រាម​មិនឲ្យ​ពលរដ្ឋ​នេសាទ​ទេ ជៀសវាង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​

​ជាង​១​សប្តាហ៍​មកនេះ ឥទ្ធិពល​ខ្យល់ព្យុះ និង​ភ្លៀង​ខ្លាំង នៅតែ​បន្ត​បោកបក់ និង​បង្ក​ការរំខាន​ដល់​ប្រកប​អាជីវកម្ម រកស៊ី បម្រើ​ការងារ ពិសេស​ប្រជា​នេសាទ​សមុទ្រ​ខ្នាតតូច​នៅក្នុង​ខេត្តកោះកុង​តែម្តង ភាគច្រើន​ពួកគាត់​ពុំ​ហ៊ាន​ចរាចរណ៍​ទូក​ទៅ​ប្រមូល​ផល ទោះបី​ដឹងថា ពួកគាត់​ត្អូញត្អែរ​ពី​ការបាត់បង់​ប្រាក់ចំណូល​ដែល​បានមកពី​ការ​ផល​នេសាទ​ក៏ដោយ​។​ បន្ត​ការ​អាន

Advertisements

​កូនឈើ​ចម្រុះ​ជាង​ពីរពាន់​ដើម​ត្រូវបាន​យកទៅ​ដាំ​នៅ​ស្រុក​សន្ទុក​

ប្រភព ៖ រស្មីកម្ពុជា 

ដោយ: ​បញ្ញា​សាស្ត្រ​ / ​ភ្នំពេញ: ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មន្ត្រីរាជការ​ធនាគារ​ជាតិ​នៃកម្ពុជា ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ផង​បាន​នាំយក​កូនឈើ​ជាង​ពីរពាន់​ដើម​ទៅ​ដាំ​ក្នុង​បរិវេណ​វត្ត​សន្ទុក​ក្រៅ​ស្ថិតនៅ​ឃុំ​កកោះ​និង​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ ក្នុងស្រុក​សន្ទុក​ខេត្តកំពង់ធំ​ ដើម្បី​ចូលរួម​បង្កើន​គម្រប​បៃតង ​និង​បរិស្ថាន​និងសម្រាប់​​អបអរ​សារទរ​ដល់​រុក្ខទិវា​៩​កក្កដា​។​ នេះ​បើតាម​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​។​ បន្ត​ការ​អាន

អភិបាល​ខេត្តកំពត​ជំរុញ​អាជ្ញាធរ​ក្រុង​គិតគូរ​បញ្ហា​សោភ័ណភាព​

ប្រភព​ : រស្មីកម្ពុជា

Rasmeinews-3-09022018

(​កំពត​)៖ អភិបាលខេត្ត​កំពត​បា​ន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​ចិត្ត​ទុក ដាក់​គិតគូរ​លើ​បញ្ហា​អនាម័យ សោភ័ណភាព​។ ឈ្មោះថា​ទីក្រុង​ទេសចរណ៍​មិនអាច​គគ្រិច និង​ស្ថិតក្នុង​ស្ថានភាព​ងងឹត​មើល​អ្វី​ស្ទើរ​មិនឃើញ​នោះឡើយ​។​

ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល​ខេត្តកំពត​នាពេល​ថ្មីៗ​កន្លងទៅនេះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ពាក្យ​ថា​ក្រុង​ទេសចរណ៍​ជា​មជ្ឈមណ្ឌល​មួយ​ដែល​ពោរពេញ​ដោយ​អនាម័យ សោភណភាព​ស្រស់បំព្រង​តាមរយៈ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ ភ្ញៀវ​មិន​ចង់ឃើញ​ក្រុងមាន​ភាព​គគ្រិច ធូលី​ដី​ហុយ និង​សំរាម​នៅ​ពាសវាល​ពាសកាល​បានឡើយ​។ បន្ត​ការ​អាន

គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះ​ទទួល​អំណោយ​កា​បាទ​ក្រហម​ខណ្ឌមានជ័យ​

ប្រភព​ រស្មីកម្ពុជា

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៨​លោក ឌី រ​ត្ន័​ខេ​ម​រុ អភិបាលរង​ខ​ណ្ខ​មានជ័យ មេ​ប៉ុស្តិ​និង​ខាង​សង្កាត់​រួមជាមួយ​មន្ត្រី​​ក្រោម​ឱវាទ​បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះ​នៅ​​ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​៦​កុម្ភៈ​រួម​និង​ថវិកា​មួយចំនួន ។​

​អំណោយ​រួមមាន អង្ករ​ចំនួន​៣០​គីឡូ មី​២​កេះ ឃី​ត​១ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ​មាន​ចង្ក្រាន​ឆ្នាំ​ចានដែក​សំភា​រះ​សំរាប​ផ្ទះបាយ​និង​ថវិកា​​ចំនួន​១០​ម៉ឺន​រៀល​៕​ដោយៈ​សាវ​រក្ស​/sn

1

បន្ត​ការ​អាន

អាជ្ញាធរ​ខណ្ឌ​៧​មករា​កោះហៅ​អ្នក​​បុរី​កីឡា​១០​គ្រួសារ​រក​ដំណោះស្រាយ

ប្រភព: ព័ត៏មានខ្មែរ

a91f9563-78e4-47aa-b9c6-174b7ca3b2b7

អាជ្ញាធរ​ខណ្ឌ​៧​មករា នៅ​ថ្ងៃ​ទី​២២ មករា បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ទាំង​១០​គ្រួសារ ដែល​តែង​ចេញ​តវ៉ា​ទាមទារ​ផ្ទះ​នៅ​បុរីកីឡា ឲ្យ​ចូល​ទៅ​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ នៅ​ថ្ងៃ​ទី​២៣ មករា វេលា​ម៉ោង​៨​ព្រឹក។ ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា សង្ឃឹម​ថា ពួកគេ​នឹង​ទទួល​ផ្ទះ ឬ លុយ ២៥,០០០​ដុល្លារ តាម​សំណូមពរ​របស់​ពួកគេ។

បន្ត​ការ​អាន

ពលរដ្ឋ​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​ ​​សុំ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​មាន​ជម្លោះ

ប្រភព : ភ្នំពេញ ប៉ុស្តិ៏

7-Land_2

ភ្នំពេញៈ ពលរដ្ឋ​ចំនួន​ ៧ ​នាក់​ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ​ចំនួន​ ៥៦ ​គ្រួសា​រស់នៅ​ភូមិ​ត្រពាំងទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​រ៉ែ​មាស Dellcom​។ គោលបំណង​របស់​ពួកគេ​គឺ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​ដើម្បី​សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី និង​សុំ​លុប​កិច្ចសន្យា​ដែល​ពួកគេ​​រស់នៅ​លើ​ដី​ក្រុមហ៊ុន​រ៉ែ​មាស​ឈ្មោះ Dellcom​។

បន្ត​ការ​អាន

ពលរដ្ឋ​ជាង​២០០​គ្រួសារ តវ៉ា សុំឱ្យ​អាជ្ញាធរ​ខេត្ដ ផ្អាក​ការចេញ​ប័ណ្ណ កម្មសិទ្ធិ​ដី ឱ្យ​ក្រុមហ៊ុន​មែន​ញូ​

ប្រភព៖ រស្មីកម្ពុជា, ដោយ ៖ដោយៈ សុផាន់​ ថ្ងៃទី 22 តុលា 2015

​កណ្ដាល: ​ពលរដ្ឋ​ជាង​៧០​នាក់ ក្នុងចំណោម ២៩២ គ្រួសារ បាន​នាំ គ្នា​មក​តវ៉ា នៅមុខ​សាលា​ខេត្ដ​កណ្ដាល ទាមទារ​ឱ្យ​មន្ទីរ​សូ​រិ​យោ​ដី ផ្អាក​ការ ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ទំហំ​៤៥០ ហិកតា​ទៅឱ្យ​ក្រុមហ៊ុន​មែន​ញូ ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដី​កម្មសិទ្ធិ​ពួកគាត់​។​

​    ​ការតវ៉ា​នោះ បានធ្វើ​ឡើង បន្ទាប់ ពី​មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ដ​កណ្ដាល បានចេញ លិខិត​ជូនដំណឹង​ដាក់​ឱសានវាទ ទុកឱ្យ ប្រជាពលរដ្ឋ​ដាក់​លិខិតតវ៉ា នៅត្រឹម រយៈពេល​មួយ​សបា្ដហ៍​ទៀត​ប៉ុណ្ណោះ បើ​ពុំ​ដូច្នេះ​ទេ មន្ទីរ​នឹង​ចេញ​ប័ណ្ណ បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​នេះ ទៅឱ្យ​ក្រុម ហ៊ុន​មែន​ញូ ជា​កំហិត​តែម្ដង​។​
​    ​ពលរដ្ឋ​ឈ្មោះ អ៊ី វ​ន្នី រស់នៅក្នុង ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បានឱ្យដឹងថា ដី​ពលរដ្ឋ​ចំនួន ២៩២​គ្រួសារ មាន​ទំហំ​សរុប​ចំនួន ៤៥០ ហិកតា ស្ថិតក្នុង​ឃុំ​ផ្សេងៗ ក្នុង ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តាខ្មៅ ខេត្ដ កណ្ដាល​នោះ​។ ពួកគាត់​បាន​កាន់កាប់ អាស្រ័យ​ផល ធ្វើ​ស្រូវ ដាំពោត ដាំ​ឈូក តាំងពី​ក្រោយ​ឆ្នាំ​១៩៨០ ហើយ​ក្រោយ មក​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ និង​បាន​ដោះស្រាយ​ចប់​សព្វ គ្រប់ នៅ​ឆ្នាំ​១៩៩៦ ដោយ​តុលាការ បានចេញ​សាលក្រម កាត់​ដី​ជម្លោះ​នោះ មកឱ្យ​ពលរដ្ឋ ព្រមទាំង​បាន​ចុះ​អនុវត្ដ សាលក្រម ដោយ​ព្រះរាជ​អាជ្ញាសាលា ដំបូង ខេត្ដ​កណ្ដាល ប្រគល់​ដី​នោះមក​ឱ្យ ពលរដ្ឋ​ទៀតផង ។ មិនដឹងថា ហេតុអ្វី បានជា​មកដល់ពេលនេះ ក្រុមហ៊ុន​មែន ញូ ស្នើឱ្យ​មន្ទីរ​សុរិយោដី​ខេត្ដ​កណ្ដាល ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ប៉ះពាល់ លើដី​ពលរដ្ឋ​ដូច្នេះ​។​

​ពលរដ្ឋ​ម្នាក់ទៀត ឈ្មោះ​អៀង ស៊ីម រស់នៅ​ក្នុងភូមិ​អំពៅព្រៃ ឃុំ ក​ណ្ដោ​ក ដែល​បាន​ពកូន​តូច មក​តវ៉ា ដែរនោះ បាន​សម្ដែង​ការងឿងឆ្ងល់​ថា កន្លងមក​ពួកគាត់​ពុំដែល​បាន​ដោះដូរ ឬ​លក់​ទៅឱ្យ​ក្រុមហ៊ុន​មែន​ញូ​នោះឡើយ ហើយក៏​មិនដឹងថា ក្រុមហ៊ុន​មែន​ញូ​នេះ មាន​ទីស្នាក់ការ​នៅទីណា មាន​តំណាង ជា​អ្នកណា​នោះដែរ​។ មិនដឹង​ហេតុអ្វី មន្ទីរ​សុរិយោដី​ខេត្ដ ត្រៀម​ចេញ​ប័ណ្ណ​កម្ម សិទ្ធិ ទៅឱ្យ​ខាង​ក្រុមហ៊ុន​មែន​ញូ ប៉ះ ពាល់​លើដី​ពលរដ្ឋ​ទាំង​២៩២ គ្រួសារ ដូច្នេះ ។​

​គេ​មិនអាច​សុំ​ការបំភ្លឺ​ពី​តំណាង ក្រុមហ៊ុន​មែន​ញូ  នោះទេ ប៉ុន្ដែ​បើ​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រុមហ៊ុន​មែន​ញូ  កាលពី ពេល​ថ្មីៗ​នេះ បានឱ្យដឹងថា ខ្លួន​បានឈ្នះ ក្ដី​ក្នុង​សំណុំរឿង​ដីធ្លី​ខាងលើ ពី​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ ទើប​ក្រុមហ៊ុន​ស្នើសុំ​មក ខាង មន្ទីរ​សុរិយោដី​ខេត្ដ​កណ្ដាល សុំ ចេញ​ប័ណ្ណ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​នេះ ។​
​គួរ​បញ្ជាក់ថា ក្រោយពី​មានការ​តវ៉ា គេ​ឃើញ​មន្ដ្រី​សាលា​ខេត្ដ​កណ្ដាល បាន អនុញ្ញាតឱ្យ​តំណាង​ពលរដ្ឋ​យក​ឯកសារ​ទៅ​ដាក់​នៅ​ការិយាល័យ​ទទួល ពាក្យបណ្ដឹង ដោយ​ប្រាប់​ឱ្យ​រង់ចាំ​ធ្វើ ការដោះស្រាយ ក្នុងពេល​ឆាប់ៗ ខាង មុខ​នេះ ចៀសវាង​ការចេញ​ប័ណ្ណ​របស់ មន្ទីរ​មាន​ភាពមិនច្បាស់លាស់ ។​

​    ​ក្រុម​ប្រជាពលរដ្ឋ​ខាងលើ អះ អាង​ថា ពួកគាត់​មាន​ដីស្រែ​ម្នាក់ ប្រហែល ជាង​១​ហិកតា ឬ​លើសពីនេះ ហើយ​បើសិនជា​អស់ពី​ដី​នេះ​ទៅ ពួកគាត់ មិនដឹង​ទីពឹង​អ្វី​សម្រាប់ ប្រកប​របរ​ចិញ្ចឹម ជីវិត​ឡើយ មានតែ​ឱ្យ​ខាង​អាជ្ញាធរ​ខេត្ដ និង​មន្ទីរ​ពាក់ព័ន្ធ មេ​ត្ដា​ដោះស្រាយ​ជូន ពួកគាត់ ដោយ​យុត្ដិធម៌​ផង​ទៅ​ចុ ៕​

22-Phana-01