អាជ្ញាធរ​ខេត្ត​ខ្មែរ​ត្រៀម​សង្គ្រោះ​​ប្រជាជន​​ពី​​ទឹក​​ជំនន់​​បាក់​ទំនប់​វា​រី​អគ្គិសនី​​នៅ​​ឡាវ

ប្រភព ៖ វិទ្យុបារាំង RFI 

ក្រសួង​ធនធាន​ទឹក ​និង​ឧ​ត្តុ​និយម ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ ​ដើម្បី​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ពី​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ ​គឺ​ទំនប់​ Se-Pian Se Nam Noi​។ ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​នេះ ​ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក​ លើក​ឡើង​ថា​នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា ​ត្រង់​ចំណុច​ខេត្ត​ស្ទឹងត្រែង ​​ដោយ​ទឹក​ ​​​នឹង​ជន់​​លិច​​តំ​បន់​ទំនាប​នៃ​ខេត្ត​នេះ ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។
បន្ត​ការ​អាន

Advertisements

កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា​លើក​ដំបូង​ក្រោម​ទុន​វិនិយោគ​ពី​បរទេស​១០០​លាន​ដុល្លារ

ប្រភព: វិទ្យុបារាំង

fn-2018-02-07-11-48-20-0

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ការ​បើក​ចំហរ​ទីផ្សារ​ច័ន្ទន៍​ក្រឹស្នា និង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ រវាង​ក្រុមហ៊ុន​កម្ពុជា-ថៃ

ក្រុមហ៊ុន​ថៃ First Capital Global (FCG) និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​ធូប​ច័ន្ទន៍​ក្រឹស្នា​ខ្មែរ នៅ​ថ្ងៃ​ទី​៧​កុម្ភៈនេះ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា​លើក​ដំបូង​នៅ​កម្ពុជា។ បើ​តាម​ការ​ឲ្យ​ដឹង​ពី មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ទឹក​ប្រាក់​ប្រមាណ​ជា​១០០​លាន​ដុល្លារ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បង្កើត​រោង​ចក្រ​នេះ។

បន្ត​ការ​អាន

CLC ​មើល​ឃើញ​សេរីភាព​សហជីព​ឆ្នាំ​២០១៧​នៅ​តែ​រួម​តូច ​ខណៈ​រដ្ឋាភិបាល​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​កម្មករ

ប្រភព: វិទ្យុបារាំង

12805847_835154036613402_2892138395634688266_n

សកម្មភាពរបស់សហជីព កម្មករកន្លងមក ជំទាស់នឹងការបង្កើតច្បាប់សហជីព

សហភាព​ការងារ​កម្ពុជា​(CLC)​ លើក​ឡើង​ថា​ស្ថានភាព​សហជីព ​កម្មករ ​ឆ្នាំ​២០១៧​កន្លង​ទៅ ​នៅតែ​ជាការ​ព្រួយ​បារម្ភ ​ខណៈ​ដែល​អ្នក​សហជីព​ទទួល​រង​នូវ​បណ្តឹង​កាន់​តែ​ច្រើន ​និង​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ភាព​រួញ​តូច​នៃ​សេរីភាព​។ ​ជាមួយ​គ្នានេះ​អ្នក​សហជីព​ក៏​បាន​មើលឃើញ​ដែរ​ពី​ការ​ប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ​ដែល​បាន​យកចិត្ត​ទុកដាក់​ដល់ក​ម្មក​រលើ​វិស័យ​កាត់ដេរ​ ខ្លាំងក្លា​ជាង​ឆ្នាំ​មុន​។

បន្ត​ការ​អាន

កម្ពុជា​ខាត​បង់​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ បណ្តាល​មក​ពី​ផល​វិបាក​នៃ​អំពើ​ហិង្សា​លើ​កុមារ

កម្ពុជា​ទទួល​រង​ការ​ខាត​បង់​សេដ្ឋកិច្ច​ជា​ទឹក​ប្រាក់​ចំនួន​១៦១ លាន​ដុល្លារ​អាមេរិក ដែល​ជា​ផល​វិបាក​ផ្នែក​សុខភាព​បណ្តាល​មក​ពី​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​កុមារ​ឆ្នាំ​២០១៣ និង​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ដោយ​អង្គការ​ទស្សនៈ​ពិភព​លោក​ក្នុង​ពេល​បើក​យុទ្ធានាការ It Takes a World ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។ បន្ត​ការ​អាន

ទូត​អាមេរិក សាទរ​ចំពោះ​ការដោះលែង​មន្ត្រី​អាដហុក និង គ​.​ជ​.​ប​

ប្រភព ៖ ថ្មីៗ

ស្ថានទូត​អាមេរិក ចេញ​សេចក្តីថ្លែងការណ៍​សាទរ​មុនដំបូង​គេ ចំពោះ​មន្ត្រី​អាដហុក និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ប​ណ្ណោះ​អាសន្ន​កាលពី​ថ្ងៃទី​២៩ មិថុនា​។​ បន្ត​ការ​អាន

ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗ

ប្រភព ៖ RFI

ពលរដ្ឋ​អគារ​ប៊ូឌីញ​«ស» នៅ​ថ្ងៃ​នេះ បាន​ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ ទៅ​រស់​នៅ​លំនៅដ្ឋាន​ថ្មីៗ​រៀង​ខ្លួន ក្រោយ​យល់​ព្រម​ទទួល​សំណង​ទឹក​ប្រាក់​តម្លៃ ១៤០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជប៉ុន​អារ៉ាខាវ៉ា។ គិត​ត្រឹម​ម៉ោង ១១​ព្រឹក នេះ ប្រជាពលរដ្ឋ​អគារ​ប៊ូឌីញ ស ចំនួន ១០​បន្ទប់​ហើយ ដែល​បាន​មក​ទទួល​ប្រាក់​ទូទាត់​រួច​រាល់​ពី​ក្រុមហ៊ុន ។

បន្ត​ការ​អាន

បទល្មើស​ព្រៃឈើ៖ អង្គការ​សហគមន៍​ព្រៃឈើ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​កសិកម្ម តែ​បដិសេធ​ចំពោះ​របាយការណ៍

ប្រភព៖ RFI

ការកាប់ឈើក្នុងតំបន់ព្រៃឡង់ដែលក្រុមយុវជន និងប្រជាសហគមន៍ប្រទះឃើញពេលចុះល្បាតកាលពីពេលថ្មីៗ

ការកាប់ឈើក្នុងតំបន់ព្រៃឡង់ដែលក្រុមយុវជន និងប្រជាសហគមន៍ប្រទះឃើញពេលចុះល្បាតកាលពីពេលថ្មីៗ

អ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងអ្នកការពារធនធានធម្មជាតិ មានការលើកទឹកចិត្តចំពោះចំណាត់ការរបស់ក្រសួងកសិកម្ម តែមានជំនឿថា បទល្មើសព្រៃឈើនៅកម្ពុជាមានច្រើនជាងការឃើញរបស់ក្រសួងកសិកម្មទៅទៀត។ ការអះអាងរបស់អង្គការសហគមន៍ព្រៃឈើយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានបង្ហាញរបាយការណ៍ ស្តីពីសំណុំរឿងបទល្មើសព្រៃឈើ ដែលចំនួនជាង ១០០០ករណី ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០១៦នេះ។

ប៉ុន សោភ័ណ រាយការណ៍៖

នៅចំពោះមុខរបាយការណ៍នេះ លោក សេង សុខហេង ប្រធានអង្កការអភិវឌ្ឍសហគមន៍ ដើម្បីសន្តិភាព និងនិរន្តរភាពបានលើកឡើងថា នេះគឺជារបាយការណ៍ ដែលក្រសួងកសិកម្មខ្លួនឯង បានរកឃើញ។ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវរបស់អង្កការលោកកន្លងមក រកឃើញថាបទលើ្មសព្រៃឈើមកទល់នឹងពេលនេះមានមិនតិចជាង ៥០០០ករណីនោះទេ។ ពិសេសនៅតាមតំបន់ជួរភ្នំក្រវាញ ដែលបទល្មើសព្រៃឈើនៅតែខ្លាំង ខេត្តរតនគីរី និងមណ្ឌលគីរី ចរាចរឈើនៅតែបន្តមាន ជាបន្តបន្ទាប់ និងតំបន់ព្រៃការពារ ដូចជាព្រៃឡង់ និងព្រៃរកាជាដើម។ តែយ៉ាងណា លោក សុខហេង បានសាទរចំពោះចំណាត់ការរបស់ក្រសួងកសិកម្ម និងសូមឱ្យក្រសួង ធ្វើយ៉ាងណា បង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត បើមិនដូច្នេះទេ វាពិតជាពិបាកណាស់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនេះ។ បន្ត​ការ​អាន