ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​មិន​ពេញចិត្ត​នឹង​ការ​លក់​ដី​ព្រៃ​ព្រៃ​សហគមន៍​ ២៦០​ហិកតារ

ប្រភព ៖ វិទ្យុអាស៊ីសេរី

សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី សម្ដែង​ការ​មិន​សប្បាយ​ចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍ បាន​ញុះញង់​អ្នកភូមិ​ជាង ១រយ​គ្រួសារ ឲ្យ​ចូលរួម​លក់​ដី​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចំនួន ២៦០​ហិកតារ។ បន្ត​ការ​អាន

Advertisements

អ្នកភូមិ​ព្រៃពាយ​ថា បក្ខពួក​ឈ្មួញ​ដី​របស់​អតីត​ទីប្រឹក្សា​លោក ហេង សំរិន យល់​ព្រម​បើក​ផ្លូវ​១ខ្សែ​បណ្ដោះអាសន្ន ឲ្យ​ចេញ​ចូល​ភូមិ​ឡើង​វិញ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​ដឹង​ថា ក្រោយ​ពី​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​នេះ មេការ​ក្រុមហ៊ុន​របស់​ឈ្មួញ​ដី បាន​យល់​ព្រម​បើក​ផ្លូវ ១​ខ្សែ​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​ភូមិ​វិញ​ហើយ ប៉ុន្ដែ​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​បើក​ផ្លូវ​ឡើង​វិញ​ទាំង​អស់។ បន្ត​ការ​អាន

អ្នកមានជម្លោះដីធ្លីជាមួយអគ្គិសនីកំពង់ចាមជំរុញឲ្យអាជ្ញាធរដោះស្រាយតាមសន្យាមុនបោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

អភិបាល​​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនអគ្គិសនី​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​ជូន​ពួកគាត់​តាម​ការសន្យា បន្ទាប់ពី​បោះឆ្នោត​រួច​។ មន្ត្រី​សិទ្ធិមនុស្ស យល់ថា អាជ្ញាធរ​គួរតែមាន​វិធាន​ការជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគាត់​មាន​ជម្លោះ​រាំ​រ៉ៃ​ពីមួយ អាណត្តិ​ទៅមួយ​អាណត្តិ ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​ និង​សិទ្ធិ​រស់រានមានជីវិត​។​ បន្ត​ការ​អាន

ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​តាម​ដងទន្លេ​​ក្នុង​​ខេត្ត​ស្ទឹងត្រែង និង​​រតនគិរី​ ​ជួប​គ្រោះ​មហន្តរាយ​ ស្រប​ពេល​អាជ្ញាធរ​វៀតណាម​បើក​បង្ហូរ​ទឹក​ទំនប់វារីអគ្គិសនី

ប្រភព ៖ វិទ្យុអាស៊ីសេរី

ទិដ្ឋភាព​លំនៅឋាន​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ ២០១៨។

ទឹក​ទន្លេ​សេសាន​ហក់​ឡើង​ខ្លាំង​ជា​លើក​ទី​៣​ បណ្ដាល​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​និង ​ខេត្ត​រតនគិរី ​រាប់ពាន់​គ្រួសារ ​ជូប​គ្រោះ​មហន្តរាយ​ទឹក​ជំនន់ បន្ត​ការ​អាន

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ពលរដ្ឋ​នៅ​សេសាន​បញ្ចប់​ការ​តវ៉ា​ជា​ថ្នូរ​នឹង​ដំណោះស្រាយ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ស្ថានភាព​ទឹក​លិច​ភូមិ​ស្រែគរចាស់ នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​សន្យា​ជា​ថ្មី​ទៀត​នៅ​ចំពោះ​មុខ​អ្នកភូមិ​ដែល​បដិសេធ​មិន​ទទួលយក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ថា​នឹង​ដោះស្រាយ​ការ​សំណូមពរ របស់​ពលរដ្ឋ​យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ខាង​មុន​នេះ។ បន្ត​ការ​អាន

អាមេរិក​មាន​គម្រោង​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣០​ទៀត​ទៅ​កាន់​​កម្ពុជា​នៅ​ចុងខែ​សីហា​នេះ

ប្រភព ៖ វិទ្យុអាស៊ីសេរី

អាជ្ញាធរ​សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក ៣០​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​​២២ ខែ​សីហា ខាងមុខ​នេះ។ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​សមត្ថកិច្ច​កម្ពុជា អោយ​ដឹង​ថា បន្ត​ការ​អាន

សហគមន៍​ថា ឧកញ៉ា​ ៣​រូប​បញ្ជូន​​គោ​យន្ត ២​រយ​គ្រឿង​ និង​រថយន្ត​ប៉ាកុង ៣០​គ្រឿង ចូល​ដឹក​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ខេត្ត​មណ្ឌល​គិរី

ប្រភព ៖ វិទ្យុអាស៊ីសេរី

រថយន្ត​ប៉ាកុង​ដឹក​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ឋិត​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ ២០១៨។

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​ព្រៃ​ភ្នំ​ព្រេច​​កម្រើក​ឡើង​វិញ​ ក្រោយ​ពី​​ស្ងប់​ស្ងាត់​មួយ​រយៈ​អំឡុង​​ពេល​បោះ​ឆ្នោះ​ជាតិ។ សហគមន៍​រស់​នៅ​តំបន់​នោះ​បង្ហើប​ថា​ ថ្មីៗ នេះ​ឧកញ៉ា ៣រូប​ ដែល​ល្បី​ឈ្មោះ​ខាង​ជូញ​ដូរ​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ បាន​បញ្ជូន​គោយន្ត​ ២០០ គ្រឿង​ និង​រថយន្ត​ប៉ាង​កុង ៣០គ្រឿង ចូល​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។ បន្ត​ការ​អាន