ប្រជាពលរដ្ឋស្នើសុំ​រដ្ឋាភិបាលត្រូវនាំខ្លួនឈ្មួញដី និងអ្នក​ពាក់ព័ន្ធបទល្មើសទន្ទាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០​២​ ​តំបន់​ពយ​ម៉ា​ចូវ​ មក​ផ្តន្ទា​ទោស

ប្រភព : CEN

ខេត្តព្រះសីហនុ ៖ អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋ​​ខេត្តព្រះសីហនុ បានអះអាងថា បរិវេណ​ដីគម្របព្រៃ​ឈើ​ឆ្នាំ​២០០២​ មានទីតាំងនៅ​ឃុំបិតត្រាង ស្រុកព្រៃនប់ ​ត្រូវឈ្មួញ​ដី ប្រជាពលរដ្ឋ និងបុគ្គល​មន្ត្រី​​មាន​អំណាច​ខ្លះ បានឃុបឃិតទន្ទ្រាន​កាប់ព្រៃ រានដីធ្វើកម្មសិទ្ធិ​ទាំងស្រុង ប៉ុន្តែបែរជារដ្ឋបាលខេត្តព្រះសីហនុ គ្មាន​វិធាន​ការ​ទប់​​ស្កាត់​ទៅវិញ។

1

​អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម​​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់ថា ​​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ មាន​ទីតាំងនៅ​ភូមិ​គគីរ​ ឃុំបិទត្រាង នៅចុង​ឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ​ត្រូវប្រជាពលរដ្ឋ ឈ្មួញទិញលក់ដី ពិសេស​មន្ត្រី​មាន​អំណាច​មាន​ឋានៈ​ជា ឯក​ឧត្តម ​លោកជំទាវ ​និងមានមន្ត្រីខ្លះ​មានឋានៈបុណ្យស័ក្តិពាក់ផ្កាយ​ ១ រហូត​ដល់​ផ្កាយ​២ ផ្កាយ៣ និងផ្កាយ៤​ជា​ដើម ទន្ទ្រានធ្វើកម្មសិទ្ធិឯកជនទាំងស្រុង។ ជាងនេះ ក៏មាន​ឈ្មួញ​មាន​ទ្រព្យ មាន​ងារ​ជា​ឧកញ៉ាមួយចំនួន បាន​​ជួលម​នុស្ស ឲ្យទៅកាប់​រានដី​ព្រៃសង់ផ្ទះ នៅលើដីទាំងនោះធ្វើ​កម្មសិទ្ធិ និងបានរត់ការ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ ​ដោយ​បានអនុវត្តផ្ទុយ ឬផ្គើន​ទៅ​នឹងបទបញ្ជា របស់ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យ​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ថែរក្សា​ការ​ពារ​ព្រៃ​ឈើធម្មជាតិ នៅ​សេសល់​ឲ្យបាន​គង់​វង្ស​​។

បន្ត​ការ​អាន

Advertisements

ចាប់​បាន​ឡាន​រត់​ទូរ​ដឹក​ឈើប្រណិត​១​គ្រឿង ពេល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត

ប្រភព : CEN

បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ឆែក​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ដូច​សព្វ​១​ដង ក្នុងអំឡុង​អនុវត្ត​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​ចាប់​បាន​ឡាន​រត់​ទូរ​ដែល​តែង​ដឹក​មនុស្ស​អ្នកដំណើរ ហើយ​មក​ដឹក​ឈើប្រណិត​ចំនួន​១​គ្រឿង ។

១

ការចាប់​នោះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ត្រួតពិនិត្យ​យានយន្ត​ចល័ត​ខាង​លិច​ស្ពាន​ទឹកថ្លា ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​

បន្ត​ការ​អាន

ជនជាតិដើម​ភាគតិច​ព្នង អះអាងថា បទល្មើស​ព្រៃឈើ​កំពុង​កើតមាន​ក្នុង​ដែនជម្រកសត្វព្រៃ​ចំនួន ២​នា​ខេត្តមណ្ឌលគិរី​

ប្រភព​​ :​ CEN

ខេត្តមណ្ឌលគិរី​៖ ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ កំពុង​កើតមាន​ពេញបន្ទុក ក្នុង​ដែនជម្រកសត្វព្រៃ​ចំនួន ២​ក្នុង​ខេត្តមណ្ឌលគិរី​។ ពួកគាត់ បង្ហាញ​ការព្រួយបារម្ភ ចំពោះ​បញ្ហា​ប្រឈម​ពី​ការបាត់បង់​ព្រៃឈើ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ពួកគាត់ ដែល​ពឹង​អាស្រ័យ​ព្រៃឈើ​។​

1

ជនជាតិដើម​ភាគតិច​ព្នង​ម្នាក់ រស់នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្នើរ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ក្រុម​ឈ្មួញ​បាន​ពង្រាយ​កម្លាំង​ដាក់​ម៉ាស៊ីន​កាត់ឈើ​យ៉ាង​អនាធិបតេយ្យ​ពាស់ពេញ​ព្រៃ ជាពិសេស​ព្រៃឈើ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ លោក​ថា មាន​គោយន្ត​កន្ត្រៃ​រាប់សិប​គ្រឿង ដែល​ឈ្មួញ កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ និង​មានកម្ម​ក​រាប់រយ​នាក់ បាន​ចូលទៅ​កាប់​ឈើ​ខុសច្បាប់ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយ​ក្រុម​ឈ្មួញ​បាន​ដឹកឈើ​គ្រប់​ប្រភេទ រួមមាន​ឈើ​ធ្នង់​ជាដើម ដឹក​ចេញពី​មូលដ្ឋាន​នេះ ឆ្ពោះទៅ​ខេត្តក្រចេះ និង​មួយចំនួនទៀត ដឹក​ចូលទៅ​ក្រុមហ៊ុន​លឹម​រ៉ូ​យា​ល​។ ហើយ​បទល្មើស​ព្រៃឈើ​នេះ មិនឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ចេញមុខ​បង្ក្រាប ឬ​ទប់ស្កាត់​នោះទេ​។​

បន្ត​ការ​អាន

រដ្ឋបាលខេត្តព្រះសីហនុ ចុះបិទការដ្ឋានក្រុមហ៊ុនលាយស៊ីម៉ង់ត៍មួយកន្លែង សង់ប៉ះពាល់បរិស្ថាន

ប្រភព : CEN

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះបិទផ្អាក សកម្មភាពធ្វើអាជីវកម្ម របស់ក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ឬលាយបេតុងមួយកន្លែង ឈ្មោះ យូញៀន ខនក្រិត ហ្វេកធើរី មានទីតាំងនៅភូមិ២ សង្កាត់លេខ​១ ក្រុង-ខេត្តព្រះសីហនុ ដោយសំអាងថា ក្រុមហ៊ុននេះ បានធ្វើសកម្មភាពប៉ះពាល់ដល់បរិស្ថាន មានសំឡេងរំខានដល់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានធូលីហុយ ប៉ះពាល់ទៅលើប្រជាពលរដ្ឋ និងសិស្សានុសិស្ស រៀននៅសាលាបខមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនឃ្លាំងលើធ្ងន់ធ្ងរ។

បន្ត​ការ​អាន

ក្រោយពីចុះផ្សាយអត្ថបទចុះទៅចាប់បានមួយដង្ហើមចង្រិតក៏ដោះលែងវិញ ឥឡូវធ្លាយរឿងមានអ្នករត់ការសុំជីកបន្ត

ប្រភព : CEN

កំពង់ឆ្នាំង ៖ ការជីកកាយដីនៅក្នុងតំបន់ព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងនិងបានសំណូមពរដល់ស្ថាប័ន្តពាក់ព័ន្ធ មេត្តាជួយមានវិធានការទប់ស្កាត់អោយមានប្រសិទ្ធភាពផង។

d6411630-f22b-404d-b631-c66f94a27a63

បន្ត​ការ​អាន

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនចូលឆ្នាំប្រពៃណីខ្មែរ

ប្រភព : CEN

ភ្នំពេញ៖ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យគ្រោងនឹងបើកការដ្ឋានសាងសង់ឡើងនៅមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ ខណៈដែលតំបន់នេះក្នុងមួយថ្ងៃកាន់តែកើនឡើងនៅការកកស្ទះចរាចរណ៍នោះ។

1ba57919-fda9-4509-a6db-684eb76f2cf4

នេះបើតាមការអោយដឹងពីលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្រោយកិច្ចប្រជុំ ជាមួយមន្ត្រីជំនាញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨នេះ។

បន្ត​ការ​អាន

ក្រុមហ៊ុនស៊ីនទ្រី ជំពាក់ថ្លៃបង់ទីលានចាក់សំរាមសាលាក្រុងភ្នំពេញជាង២០ម៉ឺនដុល្លារ

ប្រភព : CEN

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បង់ថ្លៃទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោដែលមកដល់ពេលនេះ ក្រុមហ៊ុនមួយនេះបានជំពាក់ថ្លៃទីលានជាង២០ម៉ឺនដុល្លារអាមេរិក មិនព្រមសងមករដ្ឋបាលរាជធានីភ្នំពេញ។

1

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានគត់សម្គាល់ថា ៖ នៅតាមដងផ្លូវមួយចំនួន នៅតែបន្សល់ទុកគំនរសំរាម ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាព បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ហើយអាជ្ញាធររាជធានី បានជំរុញឲ្យក្រុមហ៊ុនស៊ីនទ្រី សហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ ប្រមូលសំរាមចេញឲ្យអស់តាមមូលដ្ឋានខ្លួន។

បន្ត​ការ​អាន