សមត្ថកិច្ច​ទប់​ស្កាត់​ឈើប្រណីតជាង៣០០ដុំ​ដែល​បម្រុង​នាំចេញ​ទៅវៀតណាម

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សមត្ថ​កិច្ច​រកឃើញ​គំ​នរ​ឈើដែល​ឈ្មួញ​លាក់​ទុក​ ក្នុង​ឃុំ​ប្រម៉ោយ​ ស្រុកវាលវែង ខេត្ត​ពោធិ៍​សាត់ រូបថត ហ្វេសប៊ុក san prum

ខេត្ត​ពោធិ៍​សាត់​ និង​មណ្ឌល​គិរី: ​យ៉ាង​ហោច​ណាស់​ឈើ​ប្រ​ណីត​ប្រហែល​ជា​៣០០​ដុំ​ដែល​បម្រុង​នាំចេញ​ទៅ​លក់​ទៅ​ប្រ​ទេស​វៀត​ណាម​ ត្រូវ​បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​ ក្រោយ​ពី​សមត្ថ​កិច្ច​បាន​រក​ឃើញ​នៅ​លើ​ទី​តាំង​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​និង​មណ្ឌល​គិរី​ ខណៈ​ដែល​មេឈ្មួញ​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​បន្ត​សាក​សួរតាម​នីតិវិធី​ច្បាប់​និង​អ្នក​បើក​រថ​យន្ត​ស៊ី​ឈ្នួល​ដឹក​ឈើ​ត្រូវ​បាន​ដោះ​លែង។​ បន្ត​ការ​អាន

Advertisements

កម្មករ​ច្រើន​ក្រុម​បោះតង់​​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ ខេត្ត​រតនគិរី​ កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

ប្រភព ៖ វិទ្យុអាស៊ីសេរី

ព្រៃ​សហគមន៍​កែងសាន់ ឋិត​ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ដែល​ត្រូវ​ឈ្មួញ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ។

ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍​ផង​បាន​ឃុបឃិត​គ្នា​អនុញ្ញាត​ឲ្យ​កម្មករ​ច្រើន​ក្រុម ចូល​អារ​រំលំ​ឈើ​ធំៗ​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លក់​ឲ្យ​ឈ្មួញ​អស់​រាប់​សិប​ហិកតារ​ជា​ថ្មី​ទៀត។ អ្នកភូមិ​កែងសាន់​ថា អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍​យក​តួនាទី​ជា​អាជ្ញាធរ​លក់​ដី​ព្រៃ​អភិរក្ស​ឲ្យ​ឈ្មួញ​ជា​របបរ​អាជីព​ចិញ្ចឹមជីវិត។ បន្ត​ការ​អាន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គិត​រឿង​ឃោសនា​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ច្រើន​ជាង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ

ប្រភព ៖ អាស៊ីសេរី

គំនរ​ឈើ​ខុស​ច្បាប់​ដែល​គេ​កាប់ ហើយ​រត់​ចោល​នៅ​ពេល​ដែល​ក្រុម​សហគមន៍​ប្រជាពលរដ្ឋ​នាំ​គ្នា​ល្បាត​ទៅ​ទាន់ ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឲ្យដឹងថា អាជ្ញាធរ​បើក​ដៃ​ឲ្យ​ឈ្មូញកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃព្រះការ ដោយ​បើក​ជំហរ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ពួកគេរិះគន់ថា  អាជ្ញាធរខេត្តព្រះវិហារ ផ្តោត​អារម្មណ៍តែរឿងឃោសនាបោះឆ្នោតឲ្យបក្សកាន់អំណាច ច្រើនជាងបម្រើសេវាសារណៈ និង​ទប់​ស្កាត់បទល្មើសព្រៃឈើ។ បន្ត​ការ​អាន

កូនឈើប្រណិតចំនួនជាង២ពាន់ដើម ត្រូវបានខណ្ឌ័រដ្ឋបាលព្រៃឈើក្រចេះ ធ្វើពិធីដាំនិងចែកចាយជូនពលរដ្ឋ

ប្រភព ៖ ហង្សមាសព័ត៌មាន 

ក្រចេះ៖ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្តដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តក្រចេះ បានជ្រើសយកទីតាំងវត្តពោរធិ ស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្តបុរី ដើម្បីប្រារព្ឋពិធីដាំដើមឈើប្រណិតចំនួន៥ប្រភេទ ដែលមានកូនឈើចំនួន២០២០ដើម ដែលដាំលើផ្ទៃដីចំនួន ២ហិចតា ក្នុងបរិវេណវត្ត និងតាមដង់ផ្លូវសាធារណៈ និងមួយចំនួនទៀត ធ្វើការចែកជូនឲ្យប្រជាពលរដ្ឋយកទៅដាំតាមផ្ទះទៀតផង។  បន្ត​ការ​អាន

​កូនឈើ​ចម្រុះ​ជាង​ពីរពាន់​ដើម​ត្រូវបាន​យកទៅ​ដាំ​នៅ​ស្រុក​សន្ទុក​

ប្រភព ៖ រស្មីកម្ពុជា 

ដោយ: ​បញ្ញា​សាស្ត្រ​ / ​ភ្នំពេញ: ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មន្ត្រីរាជការ​ធនាគារ​ជាតិ​នៃកម្ពុជា ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ផង​បាន​នាំយក​កូនឈើ​ជាង​ពីរពាន់​ដើម​ទៅ​ដាំ​ក្នុង​បរិវេណ​វត្ត​សន្ទុក​ក្រៅ​ស្ថិតនៅ​ឃុំ​កកោះ​និង​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ ក្នុងស្រុក​សន្ទុក​ខេត្តកំពង់ធំ​ ដើម្បី​ចូលរួម​បង្កើន​គម្រប​បៃតង ​និង​បរិស្ថាន​និងសម្រាប់​​អបអរ​សារទរ​ដល់​រុក្ខទិវា​៩​កក្កដា​។​ នេះ​បើតាម​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​។​ បន្ត​ការ​អាន

បទល្មើស​ព្រៃឈើ​កក្រើក​ឡើង​វិញ​ ពេល​សមត្ថកិច្ច​រវល់​ការពារ​សន្ដិសុខ ​យុទ្ធនាការ​បោះឆ្នោត

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ឈើ​ល្មើស​ច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​រតនគិរី​ថ្មីៗ​នេះ​។ រូបថត ហ្វេសប៊ុក

ព្រះវិហារ/រតនគិរីៈ ប្រជាសហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ភាគឧត្តរ និង​ភាគ​ឦសាន​នៃ​កម្ពុជា​បាន​អះអាង​ថា​បទល្មើស​​ព្រៃឈើ​កំពុង​កក្រើក​ឡើង​វិញ ខណៈ​សមត្ថកិច្ច​កំពុង​រវល់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នេះ​។

បណ្តាញ​សកម្មជន​ព្រៃឡង់ អ្នកស្រី ភោគ ហុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ការ​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ និង​ការដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ​បាន​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​បារម្ភ នៅ​ក្នុង​ឃុំ​ធ្មៀរ និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ គ្រា​ដែល​សមត្ថកិច្ច​ក្នុង​តំបន់​នោះ​កំពុង​រវល់​​លើ​ការងារ​ឃោសនា​បោះឆ្នោត​។ បន្ត​ការ​អាន

មន្ដ្រីអះអាងថា នឹងកែប្រែតំបន់អតីតសមរភូមិទៅជាតំបន់បៃតង

ប្រភព ៖ ហង្សមាសព័ត៌មាន

សៀមរាប៖ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាបអះអាងថា និងកែប្រែតំបន់អតីតសមរភូមិមួយនេះទៅជាតំបន់បៃតង និងសម្រាប់ទាក់ទាញអ្នកទេសចរខណៈបច្ចុប្បន្ននេះ នៅជាប់មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ មានរមណីដ្ឋានត្រាវកុដ្ឋស្រាប់។ បន្ត​ការ​អាន