លោក​ យន្ត មីន​ បំផុស​ស្មារតី​ចូល​រួម​សម្អាត​សំរាម​ក្នុង​ក្រុង​

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

លោក​ យន្ត មីន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ បំផុស​ស្មារតី​ចូល​រួម​សម្អាត​សំរាម​ក្នុង​ក្រុង។ ផា លីណា

ព្រះ​សីហ​នុៈ​ លោក​ យន្ដ​ មីន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ​ បាន​ដឹក​នាំ​ក្រុម​មន្រ្ដី​ និង​ក្រុម​អនាម័យ​ក្រុង​បន្ដ​ចុះ​សម្អាត​​សំរាម​ នៅ​តាម​ដង​ផ្លូវនិង​តំ​បន់​ឆ្នេរ​​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ ដើម្បី​បំផុស​ស្មារ​តី​ ដល់​ប្រជា​ព​ល​រដ្ឋ​ឲ្យ​ចូល​រួម​សហ​ការ​ថែ​រ​ក្សា​បរិស្ថាន​ទាំង​អស់​គ្នា។ បន្ត​ការ​អាន

Advertisements

កម្មករ​ ១០០ ​នាក់​ធ្វើ​កូដកម្ម​ ព្រោះ​ថៅកែ​ដេញ​តំណាង

ប្រភព ៖ ភ្នំពេញប៉ុស្តិ័

កម្មករ​រោងចក្រ Prestige Garment Co., LTD ជាង ១០០ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ដោយ​មិន​ចូលធ្វើការ​ចាប់​តាំងពី​ថ្ងៃ​ចន្ទ ទី​ ២៤ ខែ​ធ្នូ រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ។ ផា លីណា

កណ្ដាលៈ ក្រុម​កម្មករ​ជាង ១០០ ​នាក់​ក្នុង​ចំណោម​ ៣០០ ​នាក់​ដែល​កំពុង​បម្រើការ​នៅក្នុង​រោងចក្រ Prestige Garment Co., LTD ស្ថិត​នៅក្នុង​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង បន្ត​ការ​អាន

អាជ្ញាធរ​ទប់ស្កាត់​ ករណី​ចាក់ដី​នៅ​មាត់ស្ទឹង

ប្រភព ៖ ភ្នំពេញប៉ុស្តិ័

ទិដ្ឋភាព​កន្លែង​ចាក់ដី​រំលោភ​ចូល​មាត់​ស្ទឹង​នៅ​ស្រុក​តំបែរ​។ រូប ហ្វេសប៊ុក

ត្បូងឃ្មុំ: អាជ្ញាធរ​ស្រុក​តំបែរ​កាលពី​ម្សិលម្ង៉ៃ​បាន​ចុះ​ទប់ស្កាត់​​ដោយ​ជោគជ័យ​នូវ​សកម្មភាព​ឈ្មួញ​លួច​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង នៅ​ភូមិ​ជាចធំ ឃុំ​ចុងជាច ស្រុក​ បន្ត​ការ​អាន

អាជ្ញាធរ​ចុះ​ទប់ស្កាត់​ និង​រឹបអូស​គ្រឿងចក្រ​ដែល​ឈូសឆាយ​លើ​ដី​ទំនាស់

ប្រភព​ ៖ ភ្នំពេញប៉ុស្តិ៍

សមត្ថកិច្ច​ចុះបង្ក្រាប​ការឈូសឆាយ​ដី​ទំនាស់​ពី​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​។ រូបថត សហការី

ព្រះសីហនុៈ មន្ត្រី​នគរបាល​បាន​និយាយ​ពី​ម្សិលមិញ​ថា រដ្ឋបាល​ស្រុក​ស្ទឹងហាវ​បាន​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ករណី​ឈូសឆាយ​ដី​កំពុង​មាន​ជម្លោះ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ ៤ បន្ត​ការ​អាន

អភិបាលខេត្ត​ព្រះសីហនុ​ ព្រមាន​ចាត់ការ​អ្នក​ធ្វើ​សកម្មភាព​មិន​ល្អ

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវ​គេ​ចាក់ដី​លុប​កាលពី​ខែ​មុន​។ រូបថត សហការី

ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​ព្រមាន​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល​តែងតែ​ធ្វើ​សកម្មភាព​មិន​ល្អ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បន្ត​ការ​អាន

អង្គការ​បែលហ្ស៊ិក សហការ​លើក​កម្ពស់​កសិកម្ម

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ​ Louvain Cooperation Cambodia ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​របស់​ប្រទេស​ បែល​ហ្ស៊ិក បាន​ចុះ​​​អនុស្សរ​ណៈ​នៃ​កិច្ច​ព្រម​ព្រៀង ​(MOA) ​​ជា​ផ្លូវការ​ជា​មួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម កាល​ពី​ម្សិលមិញ​ ដើ​ម្បី​​ជំរុញ​ការ​លើក​កម្ពស់​​វិស័យ​កសិ​កម្ម​​កម្ពុជា​ប្រកប​ដោយ​ស្ថិរ​ភាព​។​ បន្ត​ការ​អាន

តំណាង​អ្នក​មាន​ទំនាស់​ដី​នៅ​កោះកុង​ដាក់​ញត្តិ​តាម​ក្រសួង និង ​ស្ថានទូត​សុំ​អន្ដរាគមន៍

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ក្រុម​ពលរដ្ឋ​ខេត្ត​កោះកុង​ពេល​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ពី​ម្សិល​។ ហេង ជីវ័ន

ភ្នំពេញៈ ពលរដ្ឋ​ចំនួន​ ២០ ​នាក់​តំណាង​ឲ្យ​សហគមន៍​កោះ​ស្ដេច និង​សហគមន៍​សំរុង​តាកែវ ស្រុក​គិរីសាគរ និង​បទុមសាគរ ខេត្ដ​កោះកុង​បាន​នាំគ្នា​មក​ស្ថានទូត​អាមេរិក ស្ថានទូត​អឺរ៉ុប ស្ថានទូត​ចិន ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី​កាលពី​ម្សិលមិញ​ដើម្បី​សុំ​អន្ដរាគមន៍​លើ​ជម្លោះ​ដីធ្លី​ជាង​ ១ ​ទសវត្សរ៍​ជាមួយ​ក្រុមហ៊ុន​យូញៀន​ឌីវើឡុបមិនគ្រុប​ដែល​នៅ​មិន​ទាន់​បាន​បញ្ចប់​ការដោះស្រាយ ។

អ្នកស្រី សាំង ពុយ ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​តំណាង​សហគមន៍​ចំនួន​ ៧៧ ​គ្រួសារ​ក្នុង​ស្រុក​គិរីសាគរ និង​បទុមសាគរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការដាក់​ញត្ដិ​នេះ​គឺ​​ដើម្បី​សុំ​ជួយ​ពន្លឿន​ការរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ខណៈ​ស្ថានទូត​ខ្លះ​បាន​ទទួល​រួច​ហើយ​។

អ្នកស្រី​បន្ដ​ថា​៖ «​ខាង​ស្ថានទូត​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ទទួល​ញត្ដិ​យើង​រួច​ហើយ ហើយ​យើង​នឹង​បន្ដ​ដាក់​ញត្ដិ​ទៅ​ក្រសួង និង​ស្ថានទូត​ចិន​ទៀត​។ យើង​ធ្លាប់​បាន​ស្នើសុំ​​ឲ្យ​អាជ្ញាធរ និង​បាន​ដាក់​ញត្ដិ​ទៅ​អន្ដរក្រសួង​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្ដែ​គាត់​ (​អាជ្ញាធរ​) ​ថា​ដោយសារ​ពួកយើង​នៅ​ខាង​ក្រៅ​ឃុំ …» ។

អ្នកស្រី​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ទាំង​ ២ ​ស្រុក​នេះ​មាន​ ៧៧ ​គ្រួសារ និង​មាន​ផ្ទៃដី​ប្រមាណ ១៧០ ហិកតា​ជា​ដី​របស់​ពួកគាត់​បាន​រស់នៅ​តាំងពី​ដូនតា​ (​ឆ្នាំ​ ១៩៨០) រីឯ​ទំនាស់​មាន​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ក្រុមហ៊ុន​ឈ្មោះ យូញៀនឌីវើឡុប​មិនគ្រុប (Union Development Group) មក​អភិវឌ្ឍ​ដោយ​ចង់​ឈូសឆាយ​ផ្ទះ​ និង​ដំណាំ ហើយ​ចង់​រំលោភ​យក​ដី ខណៈ​ពលរដ្ឋ​មាន​ប្លង់​កម្មសិទ្ធិ ។

អ្នកស្រី​បន្ថែម​ថា​៖ «​ដី​ពួកយើង​មាន​ប្លង់​កម្មសិទ្ធិ​អស់ហើយ ពេល​ពួកយើង​តវ៉ា​ខ្លាំង​ទើប​ពួកគាត់ (​អាជ្ញាធរ​) ថា​សុំ​ពេល​សិក្សា​សិន ហើយ​ពួកគាត់​សិក្សា​រឿង​នេះ​ជាង ១០ ​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត​ទើប​​ពួកខ្ញុំ​ឡើង​មក​ដាក់​ញត្ដិ​ស្នើសុំ​ពន្លឿន​ស្វែងរក​ដំណោះស្រាយ​បែបនេះ​»​។

លោក សំ ធី តំណាង​សហគមន៍​ម្នាក់​ទៀត​បាន​ថ្លែង​ពេល​ដាក់​ញត្តិ​ដែរ​​ថា ជាង​១០ ​ឆ្នាំ​មក​នេះ​ពួកគាត់​ពិបាក​រស់នៅ​ណាស់ ព្រោះ​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​លើ​ដី​នោះ​ចំណែក​​ក្រុមហ៊ុន​ដឹង​តែ​ឈូសឆាយ​ផ្ទះ និង​ដំណាំ​ព្រម​ទាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​លើ​ដី​នោះ​ទៀត ។

លោក​បាន​ថ្លែង​ថា​៖ «​ផ្ទះ និង​ដំណាំ ពួកយើង​តាំងពី​ដូនតា​…​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​មក​ឈូស​ចោល​អស់ហើយ​។ ​គេ​ឈូស​ហើយ​គេ​ទុក​ដី​ចោល ទុក​ដី​យើង​ទំនេរ ហើយ​ហាម​យើង​មិន​ឲ្យ​ចូល​ទីតាំង​ដី​នោះទេ​គេ​ថា​ជា​ដី​​ក្រុមហ៊ុន​»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ពិសេស​សម្ដេចនាយក​រដ្ឋមន្ដ្រី​សូម​ជួយ​ដោះស្រាយ​កាត់​ឆ្វៀល​ដី​ឲ្យ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ផង ព្រោះ​ពួកខ្ញុំ​​ទាំងអស់​គ្នា​នេះ​គ្មាន​ដី​ធ្វើស្រែ​ធ្វើ​ចម្ការ ហូប​ទេ​…​។ ជាធម្មតា​ពួកខ្ញុំ​អាច​ធ្វើ​ស្រែ​​ ១ ​ឆ្នាំ​ទុក​ហូប​បាន​រហូត​ដល់​ ២ ​ឆ្នាំ​ក៏​មាន​ដែរ ពួក​ខ្ញុំ​មិន​អាស្រ័យ​នៅ​លើ​គេ​ជួយ​ទេ​»​។

លោក សុខ ចេង មេឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ បាន​ថ្លែង​ថា​ពលរដ្ឋ​ដែល​ដាក់​ញត្ដិ​មាន​ ២ ​ក្រុម​គឺ​ ១ ​ក្រុម​ជា​អ្នក​នៅ​ភូមិ​ចាស់ និង​ ១ ​ក្រុម​ទៀត​រស់នៅ​ក្រៅ​ឃុំ​ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​។

លោក​ថា​៖ «​អ្នក​នៅ​តំបន់​ភូមិ​ចាស់​ហ្នឹង​ជំនាន់​កាលពី​គណៈកម្មការ​អន្ដរក្រសួង​ចុះ​ដោះស្រាយ​នោះ​មាន​ប៉ះពារ​ដល់​ដី​ពលរដ្ឋ​មួយ​ចំនួន​ដែល​ពួកគាត់​ថា ជា​ដី​របស់​ពួកគាត់ ។ ចំណែក​មួយ​ក្រុម​ទៀត​ពួកគាត់​រស់នៅ​ក្រៅ​ឃុំ ហើយ​ដី​ហ្នឹង​កាល​ខ្ញុំ​ទៅ​ប្រជុំ​ជាមួយ​លោក​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​គាត់​ក៏​​បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​​ជូន​ពួកគាត់​ដែរ ប៉ុន្ដែ​ដោយសារ​ការងារ​ហ្នឹង​នៅ​មិន​ទាន់​ចប់​រួចរាល់​»​។

លោក ចេង អះអាង​ថា​៖ «​ថ្នាក់​លើ​គឺ​​គាត់​ដោះស្រាយ​ឲ្យ ប៉ុន្ដែ​យើង​មិនទាន់​ដឹងថា​ថ្នាក់លើ​គាត់​ដោះស្រាយ​តាម​គោលនយោបាយ​ ឬ​តាម​បែបណា ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ដែរ​»​។

លោក ឃឹម ច័ន្ទឌី អភិបាលស្រុក​​គិរីសាគរ​បាន​ឲ្យ​ដឹងថា យន្ដការ​ដោះស្រាយ​បញ្ហា​ដីធ្លី​កន្លង​មក​មាន​លោក​រដ្ឋមន្ដ្រី​បរិស្ថាន​ជា​ប្រធាន​ដោយ​ដោះស្រាយ​បាន​នៅ​ឃុំ​មួយ​ចំនួន ។

លោក​ថា​៖ «​អ៊ីចឹង​កន្លង​មក​នេះ​គឺ​បាន​ដំណើរការ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​ ២ ​ឃុំ​គឺ​ឃុំ​កោះ​ស្ដេច និង​ឃុំ​ភ្ញីមាស គឺ​បាន​រួច​នៅ​សល់​តិចតួច​ទេ ។ ដោយឡែក ឃុំ​ព្រែក​ខ្សាច់​…​គឺ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់ ហើយ​តាមរយៈ​ការសម្រេច​ហ្នឹង ក្រុម​ការងារ​អន្ដរក្រសួង​ថ្នាក់ជាតិ សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ចុះ​ទៅ​វាស់វែង ដើម្បី​ពិនិត្យ​មើល​អត្ដសញ្ញាណ​ក្បាលដី​របស់​ពួកគាត់​…»​។

លោក​បន្ថែម​ថា​៖ «​អ៊ីចឹង​ការ​វាស់វែង​អីហ្នឹង យើង​បាន​សម្រេច​រួចរាល់​ហើយ តាំង​ពី​មុន​ការបោះឆ្នោត​ថ្នាក់​​ជាតិ​លើក​ទី​ ៦ ​នេះ​មក​ម្ល៉េះ គ្រាន់តែ​ការសម្រេច​គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់ជាតិ​…​ថា​ត្រូវ​ឆ្វៀល​ជូន​ពួកគាត់​ (​ពលរដ្ឋ​) ប៉ុន្មាន អ្នក​ណា​ខ្លះ​នឹង​ទទួល​បាន​នូវ​ការ​កាត់​ឆ្វៀល​ហ្នឹង​គឺ​នៅ​មិន​ទាន់​មាន​ការសម្រេច​ទេ​»​។

លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ដែរ​ថា ការដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ និង​បទុមសាគរ​នេះ​គឺ​ក្រុម​ការងារ​បាន​ចុះ​វាស់វែង​ដីធ្លី​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​សម្រេច​​ប្រគល់​ជូន​ពលរដ្ឋ​រួច​ហើយ​។

លោក​បន្ដ​ថា​៖ «​យើង​បាន​ធ្វើ​ហើយ​យើង​បាន​ចងក្រង​ឯកសារ​មួយ​ចំនួន ដើម្បី​ដាក់​ជូន​ទៅ​ថ្នាក់ដឹកនាំ​ដើម្បី​ពិនិត្យ និង​សម្រេច​ហើយ​។ និយាយ​ជារួម​គឺ​យើង​បាន​ធ្វើ​ច្រើន​ហើយ ប៉ុន្ដែ​គ្រាន់​តែ​ថា ការសម្រេច​ចុង​ក្រោយ​នៅ​មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​…»​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ដ្រា បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ក្រសួង​បរិស្ថាន​ធ្លាប់​បាន​ទទួល​ញត្តិ​មួយ​ចំនួន​នាពេល​កន្លង​ទៅ​ពី​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​នេះ និង​បាន​រកឃើញ​មាន​ភាពមិន​ប្រក្រតី​។

លោក​ថា​៖ «​ក្រសួង​បាន​ចុះ​ពិនិត្យ​ និង​ដោះស្រាយ​លើ​បញ្ហា​នេះ និង​បន្ត​ពិនិត្យ​លើ​បញ្ហា​ដែល​នៅ​សេសសល់​។

កន្លង​ទៅ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​នេះ​បាន​រកឃើញ​ភាពមិន​ប្រក្រតី​មួយ​ចំនួន​នៅក្នុង​ចំណោម​អ្នក​តវ៉ា​ដីធ្លី​ដូច​ជា​អ្នក​ដែល​អះអាង​ថា​មាន​ម្ចាស់​ដី​ខ្លះ​មាន​ទាំង​ឈ្មោះ​ប្តី​ផង ប្រពន្ធ​ផង និង​កូន​ផង ហើយ​គ្រួសារ​ខ្លះ​ទាមទារ​ថា ដី​ខ្លួន​មាន​រហូត​ដល់​ ៧០ ​ហិកតា​ក្នុង​ម្នាក់ ខ្លះ​មិន​មាន​លំនៅ​លើ​ដី​មាន​បញ្ហា​ជា​អ្នក​ទៅ​ពី​ភ្នំពេញ តែ​អះអាង​ថា​មាន​ដី​កាន់កាប់​»​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​ក្រសួង​បរិស្ថាន​ត្រូវ​ពិនិត្យ​លើ​បញ្ហា​ទាំងនេះ​ជាមុន​សិន​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យចំ​បញ្ហា ចៀសវាង​កុំ​ឱ្យ​មាន​ជន​ឆ្លៀតឱកាស មក​បន្លំ​ជាមួយ​អ្នក​មាន​បញ្ហា​ពិតប្រាកដ​។ ប្រសិន​បើ​បងប្អូន​ពលរដ្ឋ​ខ្វះ​ដី​ពិតប្រាកដ សូម​ដាក់​សំណើ​មក​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ជូន​»៕