ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃទី ២១, ២២ ​និង​២៣ខែ​វិច្ឆិកា

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

Content image - Phnom Penh Post

ទូក​ចូល​រួម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧។ ស្រេង ម៉េងស្រ៊ុន

ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំបុណ្យ​ជាតិ និង អន្តរ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី​ ២១,​ ២២ និង​ថ្ងៃទី ២៣ ខែ​វិច្ឆិកាខា​ង​មុខ​ ជា​ថ្ងៃ​រៀប​​ចំពិ​ធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប​ អក​អំបុក និង សំពះ​ព្រះខែ ​ដើម្បី​បង្ក​ភាព​សប្បាយ​រីក​រាយ​ជូន​ប្រជា​ពលរដ្ឋ។ នេះ​បើ​យោង​​​តាម ​លោក ឈិន កេតនា អនុ​ប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មា​ធិការ​ជាតិ រៀប​ចំបុណ្យ​ជាតិ និង អន្តរ​ជាតិ​។ បន្ត​ការ​អាន

Advertisements

កម្ពុជា ​កំពុង​ព្យាយាម​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​កាលពី​ដើម​ខែ​សីហា​។ រូបថត Mekong Eye

ព្រៃវែងៈ ​កម្ពុជា​កំពុង​ទប់ទល់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ខណៈ​ការប្រែប្រួល​អាកាសធាតុ​កំពុង​តែ​ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹមជីវិត និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។ បន្ត​ការ​អាន

ការ​អង្កេត​តាម​ដាន​រក​ឃើញ​ថា ចំនួន​សត្វ​ត្មាត​ធ្លាក់​ចុះ ៥០ ភាគ​រយ​

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សត្វ​ត្មាន​កំពុង​ស៊ីសាច់​សត្វ​ដែល​គេ​ដាក់​ឲ្យ​ស៊ី​កាល​ពី​ពេល​កន្ល​ង​មក​។ រូប​ថត អង្គការ WCS Cambodia

ភ្នំពេញ​៖ សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ​ ខណៈពេលដែល​លទ្ធផល នៃ​ការអង្កេត​តាមដាន​បាន​បង្ហាញ​ថា​ ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ដល់ ​៥០ ​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​ មក​។ នេះបើ​យោង​​តាម​សេចក្ដី​ប្រកាស​រួម របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​ដែល​ធ្វើ​ការពាក់​ព័ន្ធនឹង​ការងារអភិរក្ស​សត្វ​ព្រៃ និង ជីវ​ចម្រុះ​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងែទី ០១ ខែកញ្ញា ឆ្នាំ​២០១៨។ បន្ត​ការ​អាន

អភិបាលខេត្ត​មណ្ឌលគិរី​ បញ្ជា​ឲ្យ​ទប់ស្កាត់​ការឈូសឆាយ​ដី​ព្រៃ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ដីព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​ត្រូវ​បាន​គេ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​កន្លង​មក​។ រូបថត សហគមន៍

មណ្ឌលគិរី​: អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​ការពារ​​ និង​ដែនជម្រក​សត្វព្រៃ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ពី​ការ​ឈូសឆាយ​វាត​យក​ដីព្រៃ​នៅ​ចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ស្ថិត​ក្នុង​សហគមន៍​ភូមិ​រយ៉ ឃុំ​​រយ៉ ស្រុក​កោះញែក និង​ជាប់​ស្រុក​លំផាត់ ខេត្ត​រតនគិរី​។ បន្ត​ការ​អាន

អាជ្ញាធរនិង​ពលរដ្ឋ​ ប្រ​ឈម​ដាក់​គ្នា​រឿង​ចាប់​ក្មេង​ក្នុង​ដី​មាន​ទំ​នាស់

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

សកម្ម​ភាព​អាជ្ញាធរ​និង​ពល​រដ្ឋ​ប្រ​ឈម​ដាក់​គ្នា​លើ​ដី​មាន​ជម្លោះ។ សហការី

ភ្នំពេញ: សម​ត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ឫ​ស្សី​កែវ ​កាល​ពី​ម្សិល​មិញ​ បាន​ប្រឈម​មុខគ្នា​ជា​មួយ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១​០​នាក់​​ ​នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ​ខណ្ឌ​ឫស្សី​កែវ។ ​ពលរដ្ឋ​ចោទ​ប្រកាន់​អាជ្ញា​ធរ​ថា ​បាន​ចាប់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​អាយុ ១០ឆ្នាំ ​ដែល​បាន​ជិះ​ម៉ូតូ​ឆ្លង​កាត់​ដី​កំ​ពុង​មាន​ទំ​នាស់។​ បន្ត​ការ​អាន

ពលរដ្ឋ​ជាង​ ១២០០ ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ពី​ជំនន់​នៅ​ស្ទឹងត្រែង

ប្រភព  ៖ ភ្នំពេញប៉ុស្ដី៍ 

អាជ្ញាធរ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​រងគ្រោះ​ពី​ទឹកជំនន់​នៃ​ការបាក់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ​ពី​ម្សិលមិញ​។ ក្រសួង​ធនធាន​ទឹក

ស្ទឹងត្រែងៈ ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​បន្ត​ជម្លៀស​ពលរដ្ឋ​​នៅ​តាម​តំបន់​ទំនាប​នៃ​ដង​ទន្លេ​សេកុង​ក្នុង​ស្រុក​សៀមប៉ាង​ដែល​​ប្រឈម​នឹង​ទឹកជំនន់​ពី​ឡាវ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​ជាង​ ១២០០ ​គ្រួសារ​ហើយ​ត្រូវ​បាន​ទៅ​ដល់​ទីទួល​សុវត្ថិភាព​។ នេះ​បើ​តាម​លោក ម៉ែន គុង អ្នក​នាំពាក្យ​សាលា​ខេត្ដ​ស្ទឹងត្រែង​កាលពី​រសៀល​ម្សិលមិញ​។ បន្ត​ការ​អាន

សកម្មជន​បរិស្ថាន​អះអាង​ថា ​ការបំផ្លាញ​ព្រៃឈើ​នៅ​តែ​មិន​ថយ​ចុះ

ប្រភព៖ ភ្នំពេញប៉ុស្ដី៍

ដើម​ច្បោះ​ជ័រទឹក​របស់​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការកាប់​បំផ្លាញ​។ រូបថត សហគមន៍

កំពង់ធំ/ព្រះវិហារៈ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​កាលពី​ម្សិលមិញ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ឡើង​ជា​រៀងរាល់​ថ្ងៃ ព្រោះ​តែ​មិន​មាន​ការទប់ស្កាត់ និង​ការបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ខេត្ត​ទាំង​ ២​។ បន្ត​ការ​អាន