កម្ពុជា-វៀតណាម​ បញ្ចប់​ការបោះ​បង្គោល​​កន្លែង​ឯកភាព​ នៅក្នុង​ខេត្ត​ចំនួន ២

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

មន្ត្រី​ជំនាញ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-វៀតណាម​កំពុង​បោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ពី​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា​។ រូបថត ដក​ពី​ហ្វេសប៊ុក​ កុយ ពិសី

ភ្នំពេញៈ កម្ពុជា​បាន​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ និង​មណ្ឌលគិរី​នៅលើ​ទីតាំង​ដែល​បាន​ព្រមព្រៀង​ដោយ​សមភាគី​វៀតណាម ប៉ុន្តែ​បាន​ទុក​កន្លែង​ដែល​មាន​ជម្លោះ​នៅ​ដដែល ដោយ​មិន​ទាន់​ប៉ះពាល់ ខណៈ​ការបោះបង្គោល​រួម​ដំណើរការ​បាន​ ៨៤ ​ភាគរយ​។ នេះ​បើ​យោង​តាម​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​។ បន្ត​ការ​អាន

Advertisements

ក្នុង​1​ខែ កំណើន​យានយន្ដ​ទូ​ទាំង​ប្រទេស​មាន​ជិត​4​ម៉ឺន​គ្រឿង

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ចំនួន​យានយន្ត បាន​​កើនឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ នេះ​ក៏​ដោយសារ​តែ​ប្រទេស​ បន្ត​ការ​អាន

៩ ​ខែ​ឆ្នាំ​នេះ​បទល្មើស​នេសាទ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ថ្មីៗ​នេះ​។ រូបថត ក្រសួងកសិកម្ម

ភ្នំពេញៈ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៨ ​នេះ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បង្ក្រាប​បទល្មើស​នេសាទ​បាន​ ២២៤៨ ​ករណី​ដែល​ទិន្នន័យ​នេះ​បាន​ថយ​ចុះ​ចំនួន​ ៦២២ ​ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៧​។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ ហុង ហ៊ី មន្ត្រី​រដ្ឋបាល​ជលផល​។ បន្ត​ការ​អាន

កម្មករោងចក្រលីដាដេកយាមមុខរោងចក្ររង់​ចាំដំណោះស្រាយពីក្រសួងការងារ

ប្រភព ៖ សំលេងប្រជាធិបតេយ្យ 

ក្រុមកម្មករជាង២៥០នាក់បម្រើការងារនៅរោងចក្រ លីដា ផ្ទុះការតវ៉ាក្រោយដឹងថា ថៅកែរោងចក្ររត់ចោលមិនបើកប្រាក់ឈ្នួលឲ្យ

កម្មករបម្រើការងារនៅរោងចក្រ លីដា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលថា ថៅកែរត់ចោលដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគេនោះបាននាំគ្នាដេកយាមមុខរោងចក្ររង់ចាំដំណោះស្រាយពីក្រសួងការងារ។ បន្ត​ការ​អាន

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនបន្តទៀតចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៦កញ្ញា២០១៨

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖នៅតំបន់ទំនាបកណ្តាលនិងតំបន់ជួរភ្នំក្នុងប្រទេសកម្ពុជាគឺអាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២៦កញ្ញា២០១៨ហើយនឹងអាចបង្កជាជំនន់ទឹកភ្លៀង។នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី១៩កញ្ញា២០១៨។ បន្ត​ការ​អាន

សំរាម​នៅ​ភ្នំពេញ ១ ថ្ងៃ ​កើន​ដល់​ជិត ៣ ពាន់​តោន ខណៈ​សាលាក្រុង​ កំពុង​រក​ដៃគូ​អន្ដរជាតិ​មក​កែច្នៃ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

សកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញកន្លងមក ។ ហេង ជីវ័ន

ភ្នំពេញៈ កាក​សំណល់​សំរាម​ផ្ទះ​បាយ​នៅ​រាជធានី​ភ្នំពេញ​ កើនឡើង​ដល់​ជិត ៣ ពាន់​តោន​ក្នុង១ថ្ងៃនា​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ខណៈ​សាលា​រាជធានី​ភ្នំពេញ កំពុង​ស្វែង​រក​ក្រុម​ហ៊ុន​ដៃ​គូមក​កែ​ច្នៃ​ឱ្យ​​ទៅ​ជា​ថាម​ពល​អគ្គិ​សនីនិង​ជី​កំប៉ុស​។ នេះ​បើ​តាម​ លោក​ កែវ ចាន់​ណា​រិ​ទ្ធ ប្រ​ធាន​គណៈ​គ្រប់​គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ ​រាជ​ធានី​ភ្នំពេញ​ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែកញ្ញានេះ​។ បន្ត​ការ​អាន

EDC ផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ សម្រាប់ដំឡើងបរិក្ខាថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែកញ្ញា (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ សម្រាប់ការងារជួសជុលដំឡើងបរិក្ខារ៕

ប្រភព ៖ Fresh News

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ សម្រាប់ការងារជួសជុលដំឡើងបរិក្ខារ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖