សមាគម​មួយ​រកឃើញ​ថា ​ទីតាំង​លំនៅឋាន​ជនក្រីក្រ​ មាន​ការ​ថយចុះ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ទិដ្ឋភាព​លំនៅឋាន​ជនក្រីក្រ​នៅ​ជិត​ផ្លូវ​រថភ្លើង​តំបន់​បឹងកក់​កន្លងមក​។ ហុង មិនា

ភ្នំពេញៈ ​សមាគម​ធាងត្នោត​បាន​រកឃើញ​ថា ចំនួន​ទីតាំង​លំនៅឋាន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ២៧៧ ទីតាំង នៅ​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៣ ដែល​មាន​ចំនួន​ ៣៤០ ​ទីតាំង​។ នេះ​បើ​តាម​របាយការណ៍​ស្ទង់​មតិ​ដែល​សមាគម​នេះ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ជា​អ្វី​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណុច​វិជ្ជមាន​ខ្លះ ប៉ុន្តែ​លំនៅឋាន​ជនក្រីក្រ​ដែល​នៅ​សេសសល់​នៅ​តែ​មាន​បញ្ហា​ប្រឈម​។ បន្ត​ការ​អាន

Advertisements

បទល្មើស​ព្រៃឈើ​កក្រើក​ឡើង​វិញ​ ពេល​សមត្ថកិច្ច​រវល់​ការពារ​សន្ដិសុខ ​យុទ្ធនាការ​បោះឆ្នោត

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ឈើ​ល្មើស​ច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​រតនគិរី​ថ្មីៗ​នេះ​។ រូបថត ហ្វេសប៊ុក

ព្រះវិហារ/រតនគិរីៈ ប្រជាសហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ភាគឧត្តរ និង​ភាគ​ឦសាន​នៃ​កម្ពុជា​បាន​អះអាង​ថា​បទល្មើស​​ព្រៃឈើ​កំពុង​កក្រើក​ឡើង​វិញ ខណៈ​សមត្ថកិច្ច​កំពុង​រវល់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នេះ​។

បណ្តាញ​សកម្មជន​ព្រៃឡង់ អ្នកស្រី ភោគ ហុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ការ​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ និង​ការដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ​បាន​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​បារម្ភ នៅ​ក្នុង​ឃុំ​ធ្មៀរ និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ គ្រា​ដែល​សមត្ថកិច្ច​ក្នុង​តំបន់​នោះ​កំពុង​រវល់​​លើ​ការងារ​ឃោសនា​បោះឆ្នោត​។ បន្ត​ការ​អាន

អាជ្ញា​ធរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​សហគ​មន៍​មួយ​ប្រា​រព្ធ​ទិវា​សិទ្ធិ​នារី

ប្រភព : ភ្នំពេញប៉ុស្តិ៍

 

THBORNG-KHMOM--CCFC-(7) (1)

សមត្ថកិច្ចក្នុងពេលចុះទៅបញ្ឈប់សកម្មភាពប្រារព្ធទិវានារីអន្តរជាតិ៨ មីនា នៅខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញ។

ត្បូងឃ្មុំៈ មន្ត្រី​សហ​គមន៍​និង​ពល​រដ្ឋ​ប្រមាណ​ជាង​ ៣០០ នាក់​ កាល​ពី​ម្សិល​មិញ ​បាន​ចោទ​ថា​ អាជ្ញា​ធរ​ស្រុក​មេ​មត់​ថា បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា​ ដោយមិន​ប្រាប់​ហេតុ​ផល​ច្បាស់​លាស់ បើ​ទោះ​ជា​ពួក​គេ​បាន​សុំ​ច្បាប់​និងមានការយល់ព្រមហើយ​ក៏​ដោយ​ ​។

លោក ផុន សុផល ប្រធាន​សហ​គមន៍​កសិករ​កម្ពុ​ជា (​CCFC​) ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ​បាន​ប្រាប់​ថា ម្សិ​លមិញ​សមា​គម​ CCFC និង​ពល​រដ្ឋ​នៅ​ភូមិ​ ជ្រៃ​ឡើង ​ឃុំ​ជាំ​ក្រវៀន ​បាន​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរ​ជាតិ​ ៨​ មីនា ​ប៉ុន្តែ​ត្រូវ​អាជ្ញា​ធរ​រារាំង​មិន​ឲ្យ​ធ្វើ​ បើ​ទោះ​ណាជា​សហគម​ន៍​បាន​ជូ​ន​ដំណឹង​ និង ​មាន​ការ​យល់​ពី​អាជ្ញាធ​រ​ឃុំ​ក៏​ដោយ​។

បន្ត​ការ​អាន

សម្តេចពិជ័យសេនា ទៀ បាញ់ សម្ពោធអគារស្នាក់នៅ និងបញ្ចុះបឋមសិលា សង់អគាររោងបាយរួម នៅសាលានាយទាហានសកម្ម

ប្រភព: ដើមអម្ពិល

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារទីស្នាក់នៅ ​បញ្ចុះបឋមសិលា​ សាងសង់អគាររោងបាយរួម និងបិទវគ្គបណ្តុះបណ្តាល នាយទាហានសកម្មជំនាន់ទី១៨ នៅសាលានាយទាហានសកម្ម (ត្មាតពង) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បន្ត​ការ​អាន

ដេប៉ូ​ប្រេង TELA សាគ្រី 888 និង ដេប៉ូ SOKIMEX ព្រែក​ឯង នៅ​ផ្លូវ​ជាតិ​លេខ​១ លក់​ប្រេង​មិន​គ្រប់​ចំណុះ​

ប្រភព: CEN

ភ្នំពេញ ​៖​ ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​ចំនួន​ពីរ​កន្លែង គឺ​ដេប៉ូ​TELA សាគ្រី 888 និង ដេប៉ូ SOKIMEX​ព្រែក​ឯង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ ម្តុំ​ព្រែក​ឯង គឺ នៅតែ​បន្ត​លក់​ប្រេង​មិន​គ្រប់​ចំណុះ និង​បន្លំ​គុណភាព​ប្រេង​មិន​ព្រម​កែប្រែ​តាម​ការណែនាំ​របស់​មន្ត្រី​កាំកុងត្រូល​។​

e5ed8d18-3095-411a-8354-13c12e8c85ff

នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម តាម​រយៈ​រថយន្ត​មន្ទីរពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត ដឹកនាំ​ដោយ​លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​មន្ទី​ពិសោធន៍ បាន​ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ និង​ដេប៉ូ​មួយចំនួន​ដែល​ធ្លាប់ធើ្វ​កិច្ចសន្យា ក្នុង​ការត្រួតពិនិត្យ​ដំបូង​រួចមកហើយ នៅ​ខណ្ឌ​ច្បារអំពៅ ក្នុង​គោលបំណង​តាមដាន​រក​ភាព​អនុលោម​

បន្ត​ការ​អាន

ចាប់ជន ក្លែងឯកសារសាធារណៈ បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់

ប្រភព: ដើមអម្ពិល

67c1895237e79bee63814d0479dc62a1

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ មុខងារជាប្រធានការិយាល័យ លទ្ធកម្មស្រុកវាលវែង ត្រូវបានកម្លាំងនគរបាល ស្រុកវាលវែង ធ្វើការឃាត់ខ្លួន តាមបញ្ជារបស់លោកអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨ រួចបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី។ បន្ត​ការ​អាន

ភ្ញៀវទេសចរ​រិះគន់ថា រដ្ឋបាលខេត្ត​ព្រះសីហនុ មិនទាន់​អាច​គ្រប់គ្រង​បរិស្ថាន និង​ទឹកស្អុយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ

ប្រភព: CEN

ខេត្ត​ព្រះសីហនុ​៖ សាធារណៈជន ពិសេស​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បាន​បន្ត​រិះគន់​ចំពោះ​ការគ្រប់គ្រង​កាកសំណល់​រឹង​រាវ​គ្រប់​ប្រភេទ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ថា​មិនទាន់បាន​គ្រប់គ្រង​ឲ្យ​មាន​របៀបរៀបរយ​នៅឡើយ​ទេ បន្ត​ការ​អាន