ក្រុមជំនាញរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖ក្រុមជំនាញបានរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា។នេះជាលើកដំបូងហើយដែលក្រុមការងាររកឃើញសំបុករបស់វា។នេះបើយោងសេចក្ដីប្រកាសរបស់ក្រុុមសមាគមអភិរក្សសត្វព្រៃបានផ្សាយអោយកាលពីម្សិលមិញ។ បន្ត​ការ​អាន

Advertisements

ទិដ្ឋភាព​ក្មេងៗ​ដេញចាប់​កណ្ដុរ​ក្នុង​វាលស្រែ​ប្រាំង​

ប្រភព ៖ ខ្លីៗ

កណ្តាល​៖ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខ្យុំ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បានចាប់ផ្ដើម​ប្រមូល​ផល់​ស្រូវ​ស្រែប្រាំង​របស់ខ្លួន​ហើយ​។ មិន​ត្រឹមតែ​ប្រមូល​ផល​ស្រូវ​ទេ ពួកគេ​ក៏​ប្រមូល​ទាំង​ផល​កណ្តុ​រដែរ​។ ក្មេងៗ និង​មនុស្ស​ចាស់ ប្រមាណ​១៥​នាក់​បាន​រត់​ដេញតាម​ពីក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​វាលស្រែ​ប្រាំង​ដ៏​ធំ​ល្វឹងល្វើយ ដើម្បី​វាយ​ចាប់​កណ្ដុរ​យកទៅលក់ និង​ធ្វើ​ម្ហូប​។

សូម​ទស្សនា​រូបភាព​នៃ​ការប្រមូល​ផល​កណ្តុរ របស់​អ្នកស្រុក​កៀនស្វាយ​ខាងក្រោម​នេះ​៖

ការ​អង្កេត​តាម​ដាន​រក​ឃើញ​ថា ចំនួន​សត្វ​ត្មាត​ធ្លាក់​ចុះ ៥០ ភាគ​រយ​

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សត្វ​ត្មាន​កំពុង​ស៊ីសាច់​សត្វ​ដែល​គេ​ដាក់​ឲ្យ​ស៊ី​កាល​ពី​ពេល​កន្ល​ង​មក​។ រូប​ថត អង្គការ WCS Cambodia

ភ្នំពេញ​៖ សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ​ ខណៈពេលដែល​លទ្ធផល នៃ​ការអង្កេត​តាមដាន​បាន​បង្ហាញ​ថា​ ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ដល់ ​៥០ ​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​ មក​។ នេះបើ​យោង​​តាម​សេចក្ដី​ប្រកាស​រួម របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​ដែល​ធ្វើ​ការពាក់​ព័ន្ធនឹង​ការងារអភិរក្ស​សត្វ​ព្រៃ និង ជីវ​ចម្រុះ​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងែទី ០១ ខែកញ្ញា ឆ្នាំ​២០១៨។ បន្ត​ការ​អាន

តុលាការ​ឃុំ​ខ្លួន​ ៥ ​នាក់​រឿង​កាប់​ឈើ និង​បរបាញ់​សត្វ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ក្រុម​ជនសង្ស័យ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​។ រូប wildlife Alliance

ខេត្តព្រះវិហារ: បុរស​ ៥ នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​ ២៥ សីហា​ពាក់ព័ន្ធ​នឹង​ការលួច​កាប់​ដឹក​ជញ្ជូន​ឈើ​ប្រណីត និង​បរបាញ់​សត្វ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​ក្នុង​ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី​។ នេះ​បើ​តាម​លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​។ បន្ត​ការ​អាន

សហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ កំពុងព្រួយបារម្ភ​ ជុំវិញ​សកម្មភាពនេសាទនិងការលួច​ដាក់អន្ទាក់​ចាប់​យកសត្វព្រៃ​ទៅជួញដូរ​ខុសច្បាប់

ប្រភព  ៖ ហង្សមាសព័ត៌មាន

ណកម្មការ​សហគមន៍ការពារព្រៃឈើ ​សង្ឃរុក្ខវ័ន្ត នៅ​​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយបារម្ភ​​ចំពោះ​​សកម្មភាព​លបលួច​នេសាទ ការ​កាប់​រាន​​ព្រៃ​​យកដី​សហគមន៍ និងសកម្ម​ភាពលួច​ដាក់អន្ទាក់ ចាប់យកសត្វព្រៃ ទៅជួញដូរ​ខុសច្បាប់ ដែលតែង​តែកើត​ឡើង​នៅ​ក្នុងតំបន់​ការពារ​។​​
​ប្រធាន​​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​​ភិក្ខុ ប៊ុន សាលួត ​មាន​ព្រះ​ថេរៈដី​កា​ថា៖​​បច្ចុ​ប្ប​ន្ន​​ សកម្ម​ភា​ព​​​នេសាទត្រីដោយ​ប្រើឧបករណ៍ឆក់ នៅក្នុង​អាងទឹក​​និង​ប្រឡាយ ព្រម​ទាំង​មាន​​ការ​លួច​ដាក់​​អន្ទា​ក់ និងបាញ់សម្លាប់​សត្វព្រៃ យក​ទៅជួញដូរខុសច្បាប់ កំពុងកើតឡើង​យ៉ាងខ្លាំង នៅក្នុងតំបន់ព្រៃ​ស​ហ​គមន៍របស់ព្រះអង្គ។​
​ព្រះភិក្ខុ​ប៊ុន សាលួត មាន​​ព្រះ​ថេរៈ​ដីកា​​ទៀតថា៖​បច្ចុប្បន្ន​ គ្រាន់តែកាណូត​ដែលចូល​ទៅនេ​សា​ទ​​ខុសច្បាប់ ក្នុង​អាងទឹក​និង​ប្រឡាយ​ជិត​​ភ្នំ​អណ្ដូង មាន​ចំនួន​​ប្រមាណ​២០០គ្រឿង​។ ចំណែក​ឯ​ការ​លួ​ចចាប់យក​សត្វព្រៃ គឺ​នៅ​មាន​អន្ទាក់ជាច្រើនកន្លែង ព្រមទាំងអ្នកខ្លះប្រើកាំភ្លើង​បាញ់សម្លាប់​សត្វ​ព្រៃ​ទៀត​​ផង​។​

​គណកម្មការ​សហគមន៍​ការពារព្រៃឈើ​​សង្ឃ​រុក្ខវ័ន្ត ឱ្យដឹងថា​ការ​លួច​បាញ់​សម្លាប់​សត្វ​ព្រៃ​​នៅ​ក្នុង​តំបន់​ព្រៃ​ការ​ពារ​នោះ មិនទាន់ស្ងប់ស្ងាត់ទេ ពីព្រោះ​​តែ​​នៅ​​មាន​ឈ្មួញ​ខ្លះ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​ពួក​ព្រាន ដែល​​បរ​បាញ់​សត្វ​ព្រៃទាំង​នោះ​។​
គណ​កម្ម​ការ​សង្ឃ​​រុក្ខ​​វ័ន្ត បញ្ជាក់​ទៀត​ថា​​ក្នុង​រយៈ​ពេល​៣-៤ថ្ងៃ​​មក​នេះ គេ​​បាន​ទទួល​ពត៌​មាន​ថា​​មាន​​ឈ្មោះ ម្នាក់ ​បាន​​បញ្ជា​ឱ្យ​ពួក​ព្រាន​​បាញ់​សម្លាប់​សត្វ​ទន្សោង ដើម្បី​យក​ទៅ​លក់​ឱ្យពួក​គេ ដោ​យ​​គេ​ឱ្យតម្លៃ​​៧០០០ដុល្លារ​អាមេរិក ក្នុងសត្វទន្សោង១ក្បាល​។​
​គណកម្មការ​​សហគមន៍ការពារព្រៃ​ឈើ សង្ឃរុក្ខវ័ន្ត កំពុងសហ​ការជាមួយ​សមត្ថកិច្ច ដើម្បី​ស្រាវ​ជ្រាវ​រក​មុខសញ្ញា​នៃ​ក្រុម​ឈ្មួញ ដែលពាក់ព័ន្ធ​និងការចាំ​ទទួលទិញ​សត្វព្រៃ ខុសច្បាប់ ពីក្នុង​តំប​ន់ព្រៃ​ការពារ​​ទាំងនោះ ៕​​ដោយ៖ហង្ស សាវយុត

បណ្តាញ​កសាង​សន្តិភាព​សហគមន៍៖​ ការ​កាប់​បំផ្លាញ​ព្រៃឡង់​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​៦​ខែ

ប្រភព ៖ សំលេងពិភពលោក​ ( rfi ) 

ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ មាន​ការ​កើន​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​នយោបាយ និង​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់។ នេះ​​បើ​តាម​អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​ព្រៃ​ឈើ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ក្រសួង​បរិស្ថាន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។ បន្ត​ការ​អាន

ក្រុមអភិរក្ស​​ជីវ​ចម្រុះគ្រោងនឹងយកសត្វព្រៃទៅលែងនៅសហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខ​វ័ន្ត

ប្រភព ៖ ហង្សមាសព័ត៌មាន

​​មជ្ឈ​ម​ណ្ឌល​​អង្គរ​​សម្រាប់ការអភិរក្ស​​ជីវ​ចម្រុះ ដែល​ហៅកាត់​ថា(ACCB)​​មានគំរោងនឹងនាំ​យ​ក​​​សត្វព្រៃ​ជាច្រើនក្បាល ទៅព្រលែង​ឱ្យរស់នៅ​តាម​ធម្មជាតិ​វិញ ​នៅ​ក្នុង​ព្រៃសុវត្ថិភាព​នៃ​តំបន់​​សហ​គមន៍ការពារព្រៃឈើ ​នាក្រុងសំរោង​ខេត្តឧត្តរមានជ័យ នៅ​អំឡុង​​សប្ដាហ៍ក្រោយ​។​​
​ព្រះ​ភិក្ខុ​ប៊ុន សាលួត ប្រធានសហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខ​វ័ន្ត មាន​ព្រះថេរៈ​ដីកា​នៅ​រសៀ​ល​ថ្ងៃ​អង្គារ​ទី​១០​ខែកក្កដា​ថា៖​​មជ្ឈមណ្ឌល​​អង្គរ សម្រាប់​​ការ​អភិរក្ស​​ជីវចម្រុះ ដែល​មាន​មូល​ដ្ឋា​ន​នៅ​​ភ្នំក្បាលស្ពាន ខេត្តសៀមរាប ​​មានគំរោងនឹង​នាំ​​យក​​សត្វ​អក​ទឹក អក​ភ្លើង ព្រម​​ទាំង​សត្វ​ត្រ​ដក់​ ជាច្រើន​ក្បាល ទៅ​​ព្រលែង នៅ​ក្នុងតំបន់ព្រៃសហគមន៍របស់ព្រះ​អង្គ​ថែមទៀត​។​ បន្ត​ការ​អាន