ក្រុមហ៊ុនស៊ីនទ្រី ជំពាក់ថ្លៃបង់ទីលានចាក់សំរាមសាលាក្រុងភ្នំពេញជាង២០ម៉ឺនដុល្លារ

ប្រភព : CEN

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បង់ថ្លៃទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោដែលមកដល់ពេលនេះ ក្រុមហ៊ុនមួយនេះបានជំពាក់ថ្លៃទីលានជាង២០ម៉ឺនដុល្លារអាមេរិក មិនព្រមសងមករដ្ឋបាលរាជធានីភ្នំពេញ។

1

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានគត់សម្គាល់ថា ៖ នៅតាមដងផ្លូវមួយចំនួន នៅតែបន្សល់ទុកគំនរសំរាម ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាព បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ហើយអាជ្ញាធររាជធានី បានជំរុញឲ្យក្រុមហ៊ុនស៊ីនទ្រី សហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ ប្រមូលសំរាមចេញឲ្យអស់តាមមូលដ្ឋានខ្លួន។

បន្ត​ការ​អាន

Advertisements

កាន់តែ​ស្ទះ​ខ្លាំងនៅ​ម្តុំផ្សារដើម.គ

ប្រភព : កោះសន្តិភាព

1

រាជធានីភ្នំពេ​ញ ៖ ដោយសារតែ​​ពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ចិន-វៀតណាម កាន់តែ​ខិតចូលមកដល់​នោះ ហើយ​ត្រូវបាន​បងប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​​កាត់ខ្សែស្រឡាយ​ នាំគ្នា​សម្រុក​​ដើរ​ទិញ​​ទំនិញ​​​សម្រាប់​​ទុក​​​​សែន ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​នៅ​ពេល​ខាងមុខនេះ ។

2

បន្ត​ការ​អាន

ឥឡូវនេះ ​ព័ទ្ធ​ចាប់ក្រុម​ចាប់ជម្រិត​​ដ៏​ច្រើន​​នាក់​…

ប្រភព ៖ កោះសន្តិភាព

សេចក្តីរាយការណ៍​ឲ្យដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ សីហា នេះ កំពុង​មានការ​ចុះ​បង្ក្រាប​ទៅ​លើ​ក្រុម​ជនជាតិ​ចិន​ចំនួន​២៣១​នាក់ (​ស្រី​២៨​នាក់​) ពាក់ព័ន្ធ​ករណី​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រណែ​ត ធ្វើ​ឡើង​នៅ​ចំណុច​អគារ​ខុន​ដូ មួយ​កន្លែង ស្ថិត​លើ​ផ្លូវ​៥៧៨ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ បន្ត​ការ​អាន

ពួក​​គាត់​ចង់សុំរក្សាតម្លៃដូចដើម…

ប្រភព ៖ កោះសន្តិភាព

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​អាជីវករ​នៅ​ផ្សារ​រ៉ា​ ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត ​​សង្កាត់​ប៉ោយ​ប៉ែ​ត ​ជាច្រើន​​នាក់​បាន​​លើក​​​ប​ដា​​តវ៉ានៅ​​មុខ​ផ្សារ​ និង​ក្នុង​ផ្សារ​ដោយ​ចោទ​ថា​ ម្ចាស់​ផ្សា​រដំឡើង​​ថ្លៃ​អាណត្តិ​ថ្មី​​ខ្ពស់​ហួសហេតុ ​ដែល​​ឱ្យឱ្យ​​ពួក​គាត់​មិន​អាច​ទទួលយក​បាន​ទេ ដែលការតវ៉ានេះ​កើតឡើង​ នៅព្រឹកថ្ងៃទី​១០ កក្កដា នេះ ។ បន្ត​ការ​អាន

អ្នក​ឆ្លងកាត់​នៅ​តែ​ចងចាំ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៥-៦ ​កក្កដា

ប្រភព ៖ ភ្នំពេញបុស្តិ៍

កាលពី​ ២០ ​ឆ្នាំ​មុន​នៅ​ក្នុង​ថ្ងៃ​នេះ​រាជធានី​ភ្នំពេញ​កំពុង​មាន​ផ្សែងហុយ​ខ្មួល​ខ្មៅ​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរឈាម​មួយ​រវាង​កងទ័ព​ដែល​ស្ម័គ្រស្មោះ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​ ១ និង​កងទ័ព​ដែល​ស្ម័គ្រស្មោះ​នឹង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី ២ ហើយ​ទី​បំផុត​អំណាច​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន ដែល​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ខណៈ​ដែល​អំពើ​ហិង្សា បន្ត​ការ​អាន

អាជ្ញាធររារាំងមិនឲ្យសមាគមខ្មែរកម្ពុជាក្រោមយកញត្តិទៅដាក់នៅរដ្ឋសភា

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

សកម្មភាពកងកម្លាំងប្រដាប់អាវុធរាំងសមាគមខ្មែរកម្ពុជាក្រោម

នៅពឹ្រកថ្ងៃចន្ទនេះ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងរារាំងមិនឲ្យសមាគមខ្មែរ ក្រោមដែលកំពុងប្រមូលផ្ដុំគ្នានៅវត្តចាស់ហែញត្តិទៅដាក់នៅរដ្ឋសភាទាក់ទង រឿងបាត់បង់ទឹកដីខ្មែរក្រោមទៅវៀតណាមនោះទេ។

កងកម្លាំងប្រដាប់អាវុធខ្ទង់រយនាក់បានឈរជើង និងដាក់ពង្រាយនៅម្ដុំខាងមុខវត្ត បន្ត​ការ​អាន

បុណ្យខួប១ឆ្នាំនៃឃាតកម្ម​លើ​លោក កែម ឡី នឹង​ធ្វើ​នៅ​ខែក្រោយ

ប្រភព ៖ VOD

ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី  នឹងរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំ ដើម្បីឧទិ្ទកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតមួយកន្លែង ស្ថិតនៅម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងលិខិតជូនដំណឹងឲ្យដឹងថា ពិធីបុណ្យគម្រប់ខួប១ឆ្នាំ បន្ត​ការ​អាន