ADB ថា សេដ្ឋកិច្ច​កម្ពុជា ​នឹង​បន្ត​រក្សា​កំណើន​រឹង​មាំនៅឆ្នាំនេះ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

ទិដ្ឋភាព​នៅស្ថានីយ​កុងតឺន័រ​របស់កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ សេដ្ឋកិច្ច​របស់​​កម្ពុជា នឹង​បន្ត​រក្សា​កំណើន​រឹង​មាំ​ក្នុង​ឆ្នាំ ២០១៨ នេះ ដែល​ត្រូវ​បានជំរុញ​ដោយ​ការ​នាំចេញ វិស័យទេសចរណ៍ តម្រូវការ​ក្នុង​ស្រុក និងកំណើន​​ចំណាយ​របស់​រដ្ឋាភិបាល។ នេះ​បើ​យោង​​តាមរបាយការណ៍​​របស់​​​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ដែលបានចេញ​ផ្សាយនៅ​ថ្ងៃ​នេះ។ បន្ត​ការ​អាន

Advertisements

ក្រុមហ៊ុន​ដាំ​អំពៅ​ប្រឈម​ការ​ខាតបង់ ខណៈ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង

ប្រភព ៖ កោះសន្ដិភាព

ខេត្តស្វាយរៀង ៖ ក្រុមហ៊ុន​ដាំ​អំពៅស្ករ​នៅ​ស្រុក​ស្វាយ​ទាប​កំពុង​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ខណៈ​ឆ្នាំ​នេះ​តម្លៃនៅលើទីផ្សារ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធាន​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​លើ​ផ្ទៃដី​ជាង​២​ពាន់​ហិ​កតា​នៅ​តំបន់​នោះ ។ បន្ត​ការ​អាន

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថាកម្ពុជាមានកំណើនសេដ្ឋកិច្ចស្ថិតនៅរង្វង់៧ភាគរយ

ប្រភព ៖ ហង្សមាសព័ត៌មាន 

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងឆ្នាំ ២០១៨ ក្នុងរង្វង់៧ភាគរយជាមួយនឹងការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកនឹងមានលទ្ធផលល្អប្រសើរ។ បន្ត​ការ​អាន

ជំនន់ទន្លេមេគង្គខេត្តកំពង់ចាមដែលបន្តអូសបន្លាយយូរ បង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅនិងដំណាំនានារាប់ពាន់ហិកតា

ប្រភព ៖ CNC

កំពង់ចាម៖ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនាឆ្នាំ២០១៨នេះ បានបន្តកើនឡើងខ្ពស់ ដែលបង្ករឱ្យមានទឹកជំនន់អូសបន្លាយ រយៈពេលយូរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមួយនេះប្រមាណជិត៤ម៉ឺនគ្រួសារបានទទួលរងផលប៉ះពាល់ក្នុងនោះ មានជាង ១៤៤១គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

យោងតាមរបាយករណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជំនន់ទន្លេមេគង្គបានបំផ្លាញដំណាំស្រូវ ពោត និងដំណាំរួមសរុបប្រមាណជាង៣ពាន់ហិកតា និងបានធ្វើឲ្យមុស្សចាស់ និងកុមារ១៩នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក។

បើតាមប្រជាពរដ្ឋបានលើកឡើងថា ទឹកទន្លេមេគង្គឆ្នាំ២០១៨នេះបានកើនឡើងខ្ពស់និងអូសបន្លាយពេលយូរជាងបណ្តាឆ្នាំមុនៗ ក្រៅពីការជួបការលំបាកក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត គឺទឹកទន្លេបានធ្វើឲ្យដំណាំរបស់ពួកគាត់បានចាប់ផ្តើមផុយ រលួយខ្លះៗ ជាងនេះទៅទៀតសូម្បីតែស្មៅ ចំបើងសម្រាប់សត្វគោក៏មានការខ្វះខាត ដោយត្រូវបង្ខំចិត្តទៅរកស្មៅនៅតំបន់ឆ្ងាយៗ និងមានពេលខ្លះត្រូវចំណាយពេល និងថវិការដើម្បីទិញស្មៅទុកឲ្យគោស៊ី។

សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះបានស្រកវិញខ្លះ ដោយកំពស់ទឹកនៅ ថ្ងៃនេះ គឺ១៥,៣២ម៉ែត្រ ដែលកំពស់ទឹកនេះនៅតែខ្ពស់ជាងកម្រិតកម្ពស់ប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រនៅឡើយ។ស្របគ្នា នឹងស្ថានភាពទឹកទន្លេនៅតែខ្ពស់និងទឹកជំនន់នៅតែបន្តអូសបន្លាយបែបនេះ រដ្ឋបាលខេត្តកំពង់ចាម នៅតែបន្តអំពាវនាវឲ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ផ្សេងៗដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត និងត្រូវប្រុងប្រយ័ត្នចំពោះ សត្វអសិរពិសនានា៕(អត្ថបទ៖ ហ៊ាង ថាច )

 

កម្ពុជា ​កំពុង​ព្យាយាម​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​កាលពី​ដើម​ខែ​សីហា​។ រូបថត Mekong Eye

ព្រៃវែងៈ ​កម្ពុជា​កំពុង​ទប់ទល់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ខណៈ​ការប្រែប្រួល​អាកាសធាតុ​កំពុង​តែ​ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹមជីវិត និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។ បន្ត​ការ​អាន

ពលរដ្ឋជាង១ម៉ឺនគ្រួសារក្នុងតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះសូមត្រៀមទឹកប្រើប្រាស់សម្រាប់យប់ស្អែក

ប្រភព ៖ CNC 

(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានីភ្នំពេញ និងរដ្ឋករទឹកក្រុងភ្នំពេញបាន ប្រកាសជូនជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ ថា នៅវេលាម៉ោង ៨:០០យប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ ដល់ម៉ោង ៤:០០ទៀបភ្លឺ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០.២៧០គ្រួសារ។

រដ្ឋបាលសាលារាជធានីភ្នំពេញ និងរដ្ឋករទឹកក្រុងភ្នំពេញ បញ្ជាក់ថា ការផ្អាកការផ្គត់ផ្គង់ទឹកក្នុងរយ:ពេល ៨ម៉ោងនៅយប់ស្អែកនេះ ដោយសារត្រូវកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង។ បណ្តាញលូប្រអប់នេះ ទំហំ ២មគុណ២ម បានដាក់ក្នុងសាច់ផ្លូវរួចរាល់តភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីសហព័ន្ឋរុស្ស៊ីមុខព្រលានយន្តហោះ៕

 

អ្នក​ភូមិ​នៅ​ខេត្តស្ទឹងត្រែង​កំពុង​រក​ចំណូល​ពី​ការ​លក់​បន្លែ​ធម្មជាតិ

ប្រភព : កោះសន្តិភាព

១

ខេត្តស្ទឹងត្រែង ៖ ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៦​ព្រឹក នៅ​ផ្សារ​ក្រមួន ដែល​ស្ថិត​នៅ​ផ្លូវ​តូច​ចង្អៀត​មួយ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មានការ​ប្រមូលផ្ដុំ​រវាង​អាជីវករ ឈ្មួញ​កណ្តាល​​ទន្ទឹងរង់ចាំ​ទិញ​បន្លែ និង​ត្រី​ស្រស់​ៗ​ដែល​កសិករ​ដឹក​តាម​ទូក​ពី​បណ្តា​ភូមិ​ជា​ច្រើន​ចូល​មក​កាន់​ទីប្រជុំជន​មួយ​នេះ ដើម្បី​ដោះ​ដូរ​ផលិតផល​របស់​ខ្លួន ដែល​ជា​ទូទៅ មាន​ទាំង​បងប្អូន​ជនជាតិ​ដើម​ភាគតិច លាវ​កាត់​ខ្មែរ ចិន វៀតណាម និង​ពលរដ្ឋ​ខ្មែរ ។

បន្ត​ការ​អាន