អាជ្ញាធរខេត្តមួយចំ​នួនថា នឹងពង្រឹងទប់ស្កាត់បទល្មើសព្រៃឈើបន្ថែម ក្រោយមានការព្រមាន​ពី​លោក ស ខេង

ប្រភព ៖ សំឡេងប្រជាធិបតេយ្យ 

 

អាជ្ញាធរខេត្តព្រំជាប់ព្រំដែនវៀតណាមមួយចំនួន អះអាងថា​ ពួកគេនឹងធ្វើការស៊ើបអង្កេត និងពង្រឹងវិធានការទប់ស្កាត់បទល្មើសព្រៃឈើបន្ថែមទៀត ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង ព្រមានចាត់វិធានការទៅអភិបាលខេត្តមណ្ឌលគិរីដែលមិនបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងខេត្តនោះ។ បន្ត​ការ​អាន

Advertisements

ចាងហ្វាងកាសែតម្នាក់នៅសៀមរាបត្រូវឃាត់ខ្លួន​ករណីប្រើអាវុធបាញ់មន្ត្រីយោធា

ប្រភព ៖ សំឡេងប្រជាធិបតេយ្យ  ( VOD )

សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនចាងហ្វាងកាសែតមួយ ឈ្មោះកាសែត«ដំណឹងកម្ពុជា» ដោយចោទថា ជាប់ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ បាញ់ប្រហារលើមន្ត្រីយោធា។​

អធិការស្រុកស្វាយលើលោក ស៊ុន អេង ឲ្យដឹងថា កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ជនសង្ស័យឈ្មោះ ឆោម ស៊ីថា ជាចាងហ្វាងកាសែត មានជម្លោះនិងប្រើប្រាស់កាំភ្លើងខ្លីម៉ាកK54បាញ់មន្ត្រីយោធាឈ្មោះ ម៉ី ស៊ូ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ទេដោយសារមន្ត្រីយោធា បើករថយន្តគេចខ្លួនទាន់។​

លោក ស៊ុន អេង ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃពុធនេះ សមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅថ្នាក់ខេត្តឲ្យបន្តនីតិវិធីផ្លូវច្បាប់។​

មនុស្ស​ ៧៤​នាក់​ស្លាប់​ និង​ ៤៩​នាក់​រង​របួស​ដោយសារ​គ្រោះ​ធម្មជាតិ​ សំរាប់​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១៨​

ប្រភព ៖ សំឡេងប្រជាធិបតេយ្យ​ ( VOD ) 

យ៉ាងហោចណាស់មានមនុស្ស៧៤នាក់បានស្លាប់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ដែលបង្កឡើងដោយសារគ្រោះធម្មជាតិ​​​រន្ទះបាញ់ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ។

អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក កែវ វី បាន​​​ប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា រន្ទះបានបាញ់បានសម្លាប់មនុស្ស៧៤នាក់ និង​​​ រងរបួស៤៩នាក់​​​សំរាប់ឆមាសទីមួយឆ្នាំ២០១៨នេះ ដែលមានអ្នកស្លាប់កើនឡើង២៧នាក់​​​ប្រៀបធៀបឆ្នាំ២០១៧ ក្នុងរយៈពេលដូចគ្នា។ ក្នុងឆ្នាំ២០១៧ រន្ទះបានសម្លាប់មនុស្សតែ៤៧នាក់ និងរបួស៤៨ប៉ុណ្ណោះ។​​​ រន្ទះបាញ់នេះក៏បានសម្លាប់ គោ-ក្របី ៨០ក្បាល ហើយខូចខាតផ្ទះសំបែងចំនួន ១២ខ្នងផងដែរ។

លោកកែវ វី​​​ បានបន្តថាគ្រោះធម្មជាតិខ្យល់ព្យុះកើតឡើង ១៣៩លើក ហើយបណ្ដាលឲ្យពលរដ្ឋស្លាប់ចំនួន ៣នាក់ របួសចំនួន ៣១នាក់ ព្រមទំាងធ្វើឲ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៥៣២ខ្នង ផ្ទះខូចខាតមធ្យមចំនួន ២០២៥ខ្នង របើកដំបូលសាលារៀន ១៨អាគារ និងអាគារផ្សេងៗទៀតចំនួន ៩អាគារ សំរាប់ប្រាំមួយខែដើមឆ្នាំ២០១៨  ដែលមានចំនួនខូចខាតប្រហាក់ប្រហែលឆ្នាំ២០១៧ដែរ។

លោកកែវ វី  បានបន្ថែមថាអាជ្ញាធរខេត្តបានបញ្ជូនកងកម្លាំងជួយសង្រ្គោះពេលដែលគ្រោះមន្តរាយកើតមាន​​​ហើយបន្ទាប់ពីគ្រោះមហន្តរាយកើតឡើងអាជ្ញាធរខេត្តនីមួយៗក៏បាន ផ្ដល់ជាជំនួយសង្គ្រោះបន្ទាន់នានាដែលមានដូចជា អង្ករ និងសំភារៈ​ផ្សេងៗ។

ក្រសួងជំនាញនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចែកព្រឹត្តិប័ត្រផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពី ការព្យាករណ៍អាកាសធាតុ ដើមប្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។

ស្រូវ​ស្រែ​រាប់ពាន់​ហិកតា​ត្រូវ​ទឹកជំនន់​ជន់​លិច

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ទឹកជំនន់​ដែល​កំពុង​ជន់​លិច​នៅ​ខេត្ត​បន្ទាយមានជ័យ​។ រូបថត សហការី

បន្ទាយមានជ័យៈ ជំនន់​ទឹកភ្លៀង​កំពុង​ជន់​លិច និង​បង្ក​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ស្រូវ​ជាច្រើន​ពាន់​ហិកតា​របស់​ប្រជាកសិករ​នៅ​ក្នុង​ស្រុក-ក្រុង​ចំនួន​ ៤ រួមមាន​ស្រុក​ម៉ាឡៃ​ស្រុក​អូរជ្រៅ ស្រុក​មង្គលបូរី និង ក្រុង​សិរីសោភ័ណ​។

លោក ស៊ាង វ៉ាន់សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ដំណាំ​ស្រូវ​ចំនួន ១៨៣៥ ​ហិកតា​កំពុង​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ដងអូរ និង​ដៃ​ស្ទឹង​នានា​នៃ​ខេត្ត​ប៉ៃលិន និង បាត់ដំបង ពិសេស​ពី​តំបន់​អូរ​ព្រំដែន​កម្ពុជា-​ថៃ​។
បន្ត​ការ​អាន

ការ​ចុះ​បង្រៀន​ពី​របៀប​ចិញ្ចឹម​មាន់​របស់​អង្គការ​ ១ ​ត្រូវ​បាន​រារាំង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សកម្មភាព​ចុះ​បង្រៀន​ពី​វិធី​ចិញ្ចឹម​មាន់​តាម​គ្រួសារ​របស់​ CCFC ​នៅ​​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាលពី​ម្សិលម្ង៉ៃ​។ រូបថត ហ្វេសប៊ុក

ស្វាយរៀងៈ អង្គការ​កសិកម្ម​មួយ​ឈ្មោះ​ថា​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​មួយ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​រារាំង​កាលពី​ម្សិលម្ង៉ៃ ខណៈ​កំពុង​ចុះ​បង្រៀន​​កសិករ​ពី​របៀប​ចិញ្ចឹម​មាន់ ហើយ​បាន​តម្រូវ​ឲ្យ​សុំ​ច្បាប់​ពី​ថ្នាក់​ខេត្ត និង​ស្រុក​ជា​មុន​សិន​ទើប​អាច​បន្ត​សកម្មភាព​បាន​។
បន្ត​ការ​អាន

មនុស្សជាង១០០នាក់ស្លាប់ ខណៈរដ្ឋាភិបាលថាស្ថានភាព​គ្រោះ​មហន្តរាយមិន​ធ្ងន់​ធ្ងរ

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

ប្រធាន​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ​លោក​ ញឹម វណ្ណដា

គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អះអាងថា​ ស្ថានភាព​គ្រោះ​មហន្តរាយនៅកម្ពុជា ​ក្នុងឆ្នាំ​នេះ ​មិន​ធ្ងន់​ធ្ងរ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ខណៈរបាយការណ៍បង្ហាញថា មនុស្ស​ជាង​ ១០០នាក់​ បាន​បង់​ជិវិត​ ដោយ​សារ​គ្រោះ​ធម្មជាតិ ​ក្នុង​រយៈពេល​៩​ខែ ​ឆ្នាំ​២០១៧​នេះ។

ប្រធាន​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ​លោក​ ញឹម វណ្ណដា ប្រាប់​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​បើ​ក​វេទិកា «អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ» នៅព្រឹក​ថ្ងៃទី១៣តុលា​នេះ​​ថា​ នៅ​ឆ្នាំ​នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ ​មាន​សភាពមិន​ធ្ង​ន់​ធ្ងរ​នោះ​ទេ ដោយ​សារ​កត្តាធម្មជាតិ មាន​អំណោយ​ផល​សម្រាប់​កម្ពុជា ខណៈមនុស្ស​១០៥​នាក់ ​បាន​ស្លាប់​បាត់​បង់​ជិវិត ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ ក្នុង​នោះ ​៧៥​នាក់ បានបាត់បង់ជីវិត ​ដោយសារ​រន្ទះ​បាញ់។ បន្ត​ការ​អាន

ជម្លោះដីធ្លីមួយចំនួននៅខេត្តកោះកុងត្រូវបានដោះស្រាយ ខណៈជិតបោះឆ្នោត

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង

អ្នកមានជម្លោះដីធ្លី នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង អះអាងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់មួយចំនួន ខណៈមួយចំនួនទៀត កំពុងបន្តដោះស្រាយ។

កន្លងមក អ្នកមានជម្លោះដីធ្លី នៅខេត្តកោះកុងជាង១០០គ្រួសារ ធ្លាប់ដាក់ញត្តិទៅក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លី ដែលពលរដ្ឋថាពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពីរគឺ ក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះ​កុងផ្លែនថេសិន របស់លោក ហេង ហ៊ុយ។
បន្ត​ការ​អាន