អគារ​ប៊ូ​ឌី​ង បាន​បាត់​រូបរាង​ទាំងស្រុង​ហើយ

ប្រភព ៖ កោះសន្តិភាព

អគារ​ប៊ូ​ឌី​ង បាន​បាត់​រូបរាង​ទាំងស្រុង​ពី​ក្រសែភ្នែក​របស់​យើង​ទាំងអស់​គ្នា​ហើយ ចាប់ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រោយ​ពី​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​សកម្មភាព​វាយ​កម្ទេច​ចោល​យ៉ាង​សស្រាក់​ស្រាំ​ក្នុង​រយៈពេល​តែ​១​ខែ ដោយ​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​កន្លង​មកនេះ​នោះ​។ គួរ​បញ្ជាក់​ថា អគារ​ប៊ូ​ឌី​ង​(​ស​) គឺជា​អគារ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​ បន្ត​ការ​អាន

Advertisements

បន្តិចទៀត… ​សល់តែ​ឈ្មោះ​អគារ​ប៊ូឌីញ​ ឯរូប​​​បាត់​​ហើយ

ប្រភព ៖ កោះសន្តិភាព

អគារ​ប៊ូ​ឌី​ញ «​ស​» គឺជា​អគារ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​១៩៦២ និង​មក​ទល់​ពេល​បច្ចុប្បន្ន គឺ​មាន​អាយុកាល​ជិត​៦០​ឆ្នាំទៅ​ហើយ ហើយ​ត្រូវ​បាន​អ្នក​រាល់គ្នា​បាន​ស្គាល់ និង​នាំ​គ្នា​ហៅ​ថា «​ប៊ូ​ឌី​ញ​ៗ» ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បន្ត​ការ​អាន

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ថា​ការ​ដោះស្រាយ​នៅ​អគារ​ប៊ូឌីង​ថា​ជា​យន្តការ​ដោះស្រាយ​គំរូ

ប្រភព ៖ RFA

បញ្ហា​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​វិវាទ​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ដាច់​ស្រេច និង​អូស​បន្លាយ​រាប់​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​មើល​ឃើញ​ការ​ដោះស្រាយ​បញ្ហា​នៅ​អគារ​ស ឬ​ហៅ​ថា​អគារ​ប៊ូឌីង ជា​យន្តការ​ដោះស្រាយ​បាន​ឆាប់​រហ័ស។

ទាំង​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល សុទ្ធតែ​បញ្ចេញ​ទស្សនៈ​សាទរ​ចំពោះ​យន្ត បន្ត​ការ​អាន

អគារ​ប៊ូលឌីង​ ​នឹង​ត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃ​នេះ

ប្រភព ៖ ភ្នំុពេញបុស្តិ៍

ក្រុម​ការងារ​ម៉ៅការ​វាយ​កម្ទេច​អគារ​ប៊ុលឌិង​បាន​កំណត់​ថា​នឹង​ចាប់ផ្តើម​វាយកម្ទេច​នៅ​ក្នុង​ថ្ងៃនេះ​បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​អគារ​ចាស់​ទ្រុឌទ្រោម​នេះ​បាន​ចាកចេញ​ពី​បរិវេណ​អគារ​នេះ​អស់​ហើយ​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​ដែនដី​បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ទាំង ៤៩២ គ្រួសារ​ដែល​រស់​នៅក្នុង​អគារ​នេះ​បាន​យល់​ បន្ត​ការ​អាន

ក្រសួងដែនដី​​រៀបចំ​ពិធី​ក្រុង​ពាលី​មុន​ចាប់​ផ្ដើម​វាយ​កម្ទេច​អគារ​ប៊ូឌីង

ប្រភព ៖ RFA

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា រៀបចំ​ពិធី​ក្រុង​ពាលី មុន​នឹង​ចាប់​ផ្ដើម​វាយកម្ទេច​អគារ​ស ហៅ​អគារ​ប៊ូឌីង ខណៈ​ពលរដ្ឋ​៧​គ្រួសារ​ចុង​ក្រោយ​ក៏​ព្រម​ចាកចេញ​ទោះ​មិន​មាន​សំណង​បន្ថែម​សម្រាប់​ពួកគេ​ក្ដី។

គម្រោង​វាយ​កម្ទេច​អគារ​ចំណាស់​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​តទៅ ខណៈ​នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​រៀបចំ​​ក្រុង​ពាលី និង​ហ៊ុំ​ព័ន្ធ​ដើម្បី​ បន្ត​ការ​អាន

អ្នក​ជំនាញ៖ ការ​វាយ​កម្ទេច​អគារ​ប៊ូឌីង​ត្រូវការ​ចំណាយ​ពេល​៤​ខែ

ប្រភព ៖ RFA

ក្រោយ​ពេល​ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​សំណង​ដល់​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ជិត ៥០០​គ្រួសារ​បាន​សម្រេច​ទាំងស្រុង​រួច​ហើយ ការងារ​បន្ទាប់ គឺ​វាយ​កម្ទេច​អគារ​ចោល។ ក្រុម​មន្ត្រី​ជំនាញ​អះអាង​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល ៤​ខែ ដើម្បី​វាយ​កម្ទេច​អគារ​ប៊ូឌីង​ទាំងស្រុង។

ថ្ងៃ​ទី​១៧ ខែ​កក្កដា ជា​ថ្ងៃ​ទី​មួយ​នៃ​ការ​ចាប់​ផ្តើម​វាយ​កម្ទេច​អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស។ ក្រុម​មន្ត្រី​ក្រសួង​ដែនដី និង​តំណាង​ បន្ត​ការ​អាន

រដ្ឋមន្ត្រីដែនដីអះអាងថា អ្នករស់នៅអគារប៊ុលឌីងទាំងអស់ព្រមចាកចេញហើយ

ប្រភព ៖ VOD

រដ្ឋមន្ត្រី​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីង​ទាំង​អស់ បាន​សម្រេច​លក់​ផ្ទះ​សម្បែងរបស់​ពួកគេ​នៅ​ទីនោះ​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​អគារ​ដ៏​ចំណាស់​មួយ​នេះ។

លោក ជា សុផារ៉ា បាន​រៀប​រាប់​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីង ដែល​បាន​កាន់​កាប់​អគារ​នេះ ៤៩២​ចំណែក​នោះ បន្ត​ការ​អាន