រំងាស់​ស៊ុប និង​ទឹកត្រី​ទុក​ចោល​លើ​ចង្ក្រាន ភ្លើង​ឆាបឆេះ​ផ្ទះបាយ​ហ្មត់

ប្រភព ៖ កោះសន្ដិភាព

ខេត្តស្វាយរៀង ៖ ផ្ទះបាយ​មួយ​ខ្នង​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហ្មត់​សល់​តែ​ផេះ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​នោះ​ទេ ខណៈ​ដែល​ម្ចាស់​រវល់ ហើយ​ដាក់​ឆ្នាំង​រំងាស់​ស៊ុប និង​រំងាស់​ទឹកត្រី​ចោល​អណ្តាត​ភ្លើងចង្ក្រាន​បាន​ឆាបឆេះ​ជញ្ជាំង​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ​ទើប​ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍ ហើយ​បាញ់​ទឹក​ពន្លត់​។ បន្ត​ការ​អាន

Advertisements

អគ្គីភ័យ លេបត្របាក់ ឃ្លាំងដាក់សម្ភារៈ មួយខ្នងនៅ ស្រុកបរកែវ

ប្រភព ៖ ដើមអម្ពិល

រតនគិរី៖ អគ្គីភ័យបានលេបត្របាក់ ឃ្លាំងដាក់សម្ភារៈមួយខ្នង នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាឡែ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី ។ បន្ត​ការ​អាន

ក្លិប​កម្សាន្ត​ 2ND ​ត្រូវ​អគ្គិភ័យ​ឆេះ​​ខ្ទេច​សង្ស័យ​មកពី​ទុស្សេ​ខ្សែភ្លើង

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ក្លិប​កម្សាន្ត​ 2ND​ ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​ព្រឹក​ម្សិលមិញ​។ ហេង ជីវ័ន

ភ្នំពេញៈ ​ក្លិប​កម្សាន្ត​ 2ND ​មួយ​​ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៥១ ​កែង​ផ្លូវ​ ២៥៤ ​ក្នុង​សង្កាត់​​ចតុមុខ​ក្បែរ​វត្ត​លង្ការ​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ទាំង​ស្រុង​កាលពី​ព្រឹក​ម្សិលមិញ​ដោយ​សង្ស័យ​មកពី​ការឆ្លង​ចរន្ដ​អគ្គិសនី​។ ​នេះ​បើ​តាម​លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ល្ងាច​ម្សិលមិញ​។ បន្ត​ការ​អាន

អគ្គិភ័យ ឆាបឆេះផ្សារព្រៃល្វា​ ខូចខាតអស់ទឹកប្រាក់ជិត ៣០ម៉ឺនដុល្លារ

ប្រភព ៖ ដើមអម្ពិល

តាកែវ ៖ ផ្សារព្រៃល្វា ដែលស្ថិតនៅក្នុងភូមិព្រៃល្វា ខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីរំលងអធ្រាត្រ យប់ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូ​វ ឆាបឆេះតូប លក់ឥវ៉ាន់ចាប់ហួយ និងសម្ភារចម្រុះខូចខាត ប្រហែលប្រមាណជាង១០០​តូប់។ បន្ត​ការ​អាន

ទុកជា​មេរៀន​និង​ប្រុង​ប្រយ័ត្ន​…​គ្រោះថ្នាក់​មាន​គ្រប់ពេល

ប្រភព ៖ កោះសន្ដិភាព

 

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា តូប​លក់ដូរ​មួយ​កន្លែង​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​០៤ កញ្ញា ស្ថិត​នៅ​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ បន្ត​ការ​អាន

មួយប៉ប្រិចភ្នែក​ផ្ទះគ្រូទាយខ្ទេចអស់​ប្រមាណ​​​៤ពាន់​ដុល្លារ​

ប្រភព ៖ កោះសន្ដិភាព

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​១​ខ្នង​ត្រូវ​បាន​ឆ្លង​ច​ន្ត​រ​អគ្គិ​ស​នី​បណ្តាល​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។
បន្ត​ការ​អាន

ប្រហែល៣០នាទីប៉ុណ្ណោះហ្មត់…​អគារ​ស្នាក់​កម្មករចិន

ប្រភព ៖ កោះសន្ដិភាព

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អគ្គិភ័យ​មួយ​ បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​រយ​:ពេល​​ប្រមាណ​ជា​៣០​នាទី​ប៉ុណ្ណោះ បន្ត​ការ​អាន