ទឹក​ជំនន់៖ មនុស្ស​៣​នាក់​ស្លាប់ ខណៈ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​ជម្លៀស​ទៅ កន្លែង​មាន​សុវត្ថិភាព

ប្រភព ៖ វិទ្យុបារាំង ( RFI ) 

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ ដោយ​ជំនន់​ទឹក​ទន្លេ​មេគង្គ។ ទន្ទឹម​នឹង​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់​នៅ​បណ្ដា​ខេត្ត​ជាប់​ទន្លេ​មេគង្គ ក៏​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ព្រោះ​តែ​កម្ពស់​ទឹក​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។ បន្ត​ការ​អាន

Advertisements

៤​ខេត្ត​កំពុង​រង​ឥទ្ធិពល​ទឹក​ជំនន់​កម្រិត​ស្រាល

ប្រភព  ៖ វិទ្យបារាំង

រយៈ​ពេល​១សប្តាហ៍​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហនុ កំពង់ស្ពឺ ប៉ៃលិន និង​ខេត្ត​បាត់​ដំបង កំពុង​រងឥទិ្ធពល ជំនន់​ទឹក​ភ្លៀង​កម្រិត​ស្រាល ដែល​ក្រសួង​ធនធាន​ទឹក​អះអាង​ថាអាច​គ្រប់​គ្រង​​ស្ថានការណ៍​បាន។ ការជន់លិច​នេះ កើត​ឡើង ដោយ​សារតែ​ឥទ្ធិពល​ប្រព័ន្ធ​​សម្ពាធ​ទាប ដែល​កំពុង​ស្ថិត​នៅ​លើ​ប្រទេស​កម្ពុជា។ បន្ត​ការ​អាន

បណ្តាញ​កសាង​សន្តិភាព​សហគមន៍៖​ ការ​កាប់​បំផ្លាញ​ព្រៃឡង់​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​៦​ខែ

ប្រភព ៖ សំលេងពិភពលោក​ ( rfi ) 

ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ មាន​ការ​កើន​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​នយោបាយ និង​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់។ នេះ​​បើ​តាម​អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​ព្រៃ​ឈើ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ក្រសួង​បរិស្ថាន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។ បន្ត​ការ​អាន

ពលរដ្ឋ​ខេត្ត​រតនគិរី​ភ្ញាក់ផ្អើល​ឃើញ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ល្អ​មុន​ការ​បោះឆ្នោត

ប្រភព ៖​ អាស៊ីសេរី 

ព្រៃ​សហគមន៍​កែងសាន់ ឋិត​ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ដែល​ត្រូវ​ឈ្មួញ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ។

ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា អាជ្ញាធរ​ហាក់​ដូចជា​ចាប់ផ្ដើម​ជា​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ នៅ​គ្រា​ដែល​បោះឆ្នោត​ជាតិ​កាន់តែ​កៀក​ជិត​មកដល់។ អ្នកភូមិ​ថា អាជ្ញាធរ បាន​បញ្ជូន​នគរបាល មន្ត្រី​បរិស្ថាន និង​ប្រជា​ការពារ​ភូមិ ឲ្យ​ឈរជើង​ប្រចាំការ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ប្រមាណ ២​សប្ដាហ៍​មក​ហើយ។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​កែងសាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ កក្កដា​ថា នគរបាល មន្ត្រី​បរិស្ថាន និង​ប្រជា​ការពារ​ភូមិ​មួយ​ក្រុម ហាក់​បង្ហាញ​ជំហរ​សកម្ម​ចុះ​ការពារ​ព្រៃឈើ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​អ្នកភូមិ​ភ្ញាក់ផ្អើល។ អ្នកភូមិ​ថា វត្តមាន​មន្ត្រី​ទាំងនោះ ធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​ថយ​ចុះ​ខ្លាំង តែ​ពួកគេ​មាន​មន្ទិល​ថា វិនាសកម្ម​ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ទើបតែ​ប្រទះឃើញ​អាជ្ញាធរ​យកចិត្ត នៅ​មុន​ពេល​បោះឆ្នោត​ជាតិ។ បន្ត​ការ​អាន

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ព្រៃឈើ

ប្រភព ៖ អាស៊ីសេរី 

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅក្នុង​ព្រះរាជ​ពិធី «រុក្ខទិវា» នៅ​ស្រុក ទឹកឈូ ខែត្រ​កំពត នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា​នេះ ព្រះអង្គ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ រួបរួម​គ្នា​ទប់ស្កាត់​គ្រោះ​មហន្តរាយ នៃ​ការបាត់បង់​ព្រៃឈើ និង​ការ​ពង្រឹង​ស្មារតី​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងអស់​គ្នា។

ព្រះរាជ​ពិធី​រុក្ខទិវា ឆ្នាំ​២០១៨​នេះ មាន​កូនឈើ ជាង​១​ម៉ឺន ២​ពាន់​ដើម ដូចជា ធ្នង់ កកោះ ក្រញូង និង​បេង ជាដើម ដាំ​នៅ​លើ​ផ្ទៃ​ប្រមាណ​១០​ហិកតារ។ បន្ត​ការ​អាន

មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​ឱ្យ​ច្បាស់​ករណី​ពពោះ​ជំនួស​របស់​ស្ត្រី​ខ្មែរ ៣៣​នាក់

ប្រភព ៖ អាស៊ីសេរី  

លោក ស៊ឹង សែនករុណា មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) [ឆ្វេង] និង​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ (LICADHO)។

មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ជុំវិញ​សំណុំរឿង​ពពោះ​ជំនួស​របស់​ស្ត្រី​ខ្មែរ​ចំនួន ៣៣​នាក់ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នោះ។ មន្ត្រី​សិទ្ធិមនុស្ស​យល់ឃើញ​ថា ស្រី្ត​ទាំងនោះ​ក៏​អាច​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ដែរ ដូច្នេះ​ការចោទប្រកាន់ ឬ​អាច​ឈាន​ដល់​ការ​ដាក់​ទោស​ទណ្ឌ គឺជា​រឿង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគាត់​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​សេវា​ពពោះ​ជំនួស​នៅឡើយ។ បន្ត​ការ​អាន

តំណាង​របប​ក្រុង​ភ្នំពេញ​ប្រចាំ​អ.ស.ប​អះអាង​ថា​របប​ខ្លួន​នៅ​តែ​គោរព​សិទ្ធិមនុស្ស​ខ្ពស់

ប្រភព ៖ អាស៊ីសេរី 

ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ហ្សឺណែវ លោក ណី សំអុល ឡើង​ការពារ​​នៅ​ក្នុង​សម័យ​ប្រជុំ​ទៀងទាត់​លើក​ទី​៣៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

តំណាង​អចិន្ត្រៃយ៍​នៃ​របប​ក្រុងភ្នំពេញ ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ លោក ណី សំអុល អះអាង​ជាថ្មី​ទៀត​ថា របប លោក ហ៊ុន សែន នៅ​តែ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ខ្ពស់ តាមរយៈ​ការ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​តាម​ការកំណត់ ជា​ទៀងទាត់ ដោយ​បន្ថែម​វត្តមាន​គណបក្ស​ដ៏​ច្រើន​ចំនួន ២០ចូលរួម។​ បន្ត​ការ​អាន