អ្នក​រងគ្រោះ​ដី​ធ្លី​រាប់​ឆ្នាំ​មក​ហើយ​ទន្ទឹង​ដំណោះស្រាយ​ដី​ធ្លី តាម​ការ​សន្យា​មុន​បោះឆ្នោត

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

លោក ញ៉ូង ឈុំ អ្នកមានជម្លោះដីធ្លីនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្ហាញដីរបស់លោកដែលបាត់បង់ទៅក្រុមហ៊ុន HLH Agriculture Cambodia។ ដោយសារជីវភាពលំបាក លោកបានធ្វើការស៊ីឈ្នួលឲ្យក្រុមហ៊ុនដំឡូងមួយនេះ (ស៊ុន ណារិន/VOA)

កំពង់ស្ពឺ​​សម្បូរ​ទៅ​ដោយ​ជម្លោះ​ដីធ្លី។ ​នៅ​មុន​ការ​បោះ​ឆ្នោត​ អាជ្ញាធរ​បាន​សន្យា​ជាមួយ​អ្នក​មាន​ជម្លោះ​ដី​ធ្លី​ថា ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ ​ប្រសិនបើ​គណបក្ស​កាន់​អំណាច​ឈ្នះ​ការ​បោះ​ឆ្នោត។ ​រហូត​មក​ដល់​ពេល​នេះ​ប្រជាជន​ទាំង​នោះ​កំពុង​រង់ចាំ​ដំណោះស្រាយ​តាម​ការ​សន្យា។
បន្ត​ការ​អាន

Advertisements

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​បើក​សវនាការ​កាត់​ទោស​មន្ត្រី​ និង​អតីត​មន្ត្រី​ប្រាំរូប​របស់​សមាគម​អាដហុក

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

រូបឯកសារ៖ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និងស្វាគមន៍ដល់​មន្ត្រីសិទ្ធិ​មនុស្ស​ទាំង​៤រូប​គឺលោកនី សុខា លោកយី សុខសាន្ត លោកស្រីលឹម មុនី លោកណៃ វ៉ង់ដា ដែល​ត្រូវបាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ រាជ​ធានីភ្នំពេញ​ នៅថ្ងៃទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំ​មនោ/VOA)

បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បួនរូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រីជាន់​ខ្ពស់​គ.ជ.ប.​មួយរូប​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧​កន្លង​ទៅ អយ្យការ​អម​តុលាការ​ក្រុង​បាន​ចេញ​ដីកា​កោះ​ឲ្យ​ពួកគេ​ចូល​ខ្លួន​ដើម្បី​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​២៧​ ខែ​សីហា។ ​អ្នកនាំពាក្យ​របស់​សមាគម​អាដហុក​ជឿ​ថា​ យុត្តិធម៌​នឹង​ត្រូវបាន​ផ្តល់​ដោយ​តុលាការ​ដល់​អ្នក​ទាំង​ប្រាំ។​ បន្ត​ការ​អាន

តុលាការ​សម្រេច​មិន​ដោះលែង​អ្នក​ផលិត​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្រ្តាលី​ និង​បន្ត​បើក​សវនាការ​នៅ​សប្តាហ៍​ក្រោយ

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

លោក​ James Ricketson អ្ន​កផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី បានលើក​ដៃ​ នៅ​ពេល​ដែល​លោក​ត្រូវបាន​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃ​ព្រហស្បតិ៍​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនា​ការ​កាត់​អង្គ​សេចក្តី​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោក លោក​ James Ricketson អ្នក​ផលិត​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី ដោយ​សម្រេច​មិន​ដោះលែង​ផលិតករ​រូប​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ។
បន្ត​ការ​អាន

អង្គការ Human Rights Watch ស្នើ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នកស្រី​ទេព វន្នី

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

រូបឯកសារ៖ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅតំបន់បឹងកក់ ប្រទាញប្រទុងជាមួយសមត្ថកិច្ចនៅក្នុងអំឡុងពេលធ្វើបាតុកម្មមួយនៅក្បែរគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣។

អ្នកស្រី​ ​ទេព​ វន្នី ​វ័យ​៣៨ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ​ដោយ​បទ​ចោទ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។
បន្ត​ការ​អាន

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​យក​ថ្ងៃ​ខួប​​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ជំរុញ​ទៅ​អាជ្ញាធរ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​

ប្រភព ៖ សំលេងសហរដ្ឋអាមេរិច

ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប​២ ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញឲ្យអាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស  ដោយពួកគេថា ករណីឃាតកម្មនេះ អាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាច។

នៅថ្ងៃនេះ អង្គការសង្គមស៊ីវិលនិងពលរដ្ឋ បាននាំគ្នាមកប្រមូលផ្ដុំនៅស្ដុបបូគោ  ដែលជាកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ទៈកាល់តិចជាប់ស្តុបបូកគោ កាលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ ក្រោយពីអ្នកវិភាគដ៏ល្បីរូបនោះបានវិភាគបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយ ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ «ត្រកូលហ៊ុន» ។

រហូត​មក​ដល់បច្ចុប្បន្ននេះ  អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត  នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី។

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ជម្រុញ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​លើ​ឃាតកម្ម​លោក ​កែម ឡី

ប្រភព ៖ សំលេងប្រជាធិបតេយ្យ ( VOD ) 

ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប​២ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញជាថ្មីទៅអាជ្ញាធរឲ្យស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស ដោយពួកគាត់យល់ថា ព្រឹត្តិការណ៍​​បាញ់សម្លាប់នេះ មិនមែនមានតែឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះទេ។

នៅថ្ងៃនេះ អង្គការសង្គមស៊ីវិលនិងពលរដ្ឋ បាននាំគ្នាប្រមូលផ្ដុំនៅស្ដុបបូកគោ ដោយយកកម្រងផ្កា និងកាហ្វេ មកដាក់នៅកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី ដោយថា ដើម្បីរំលឹកពីវីរភាពរបស់លោកដែលហ៊ានធ្វើការវិភាគ និងនិយាយការពិតដែលកើតឡើងនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ បន្ត​ការ​អាន

ស្ត្រី​ខ្មែរ​១៦នាក់​ដែល​រង​ការ​ជួញ​ដូរ​ទៅ​ធ្វើការ​និង​រៀបការ​នៅ​បរទេស​ត្រូវ​បាន​ជួយ​សង្គ្រោះ

ប្រភព ៖ សំលេងសហរដ្ឋអាមេរិច​

រូបឯកសារ៖ ស្ត្រីរងគ្រោះម្នាក់បានស្រក់ទឹកភ្នែកនៅពេលដែលនាងកំពុងរៀបរាប់អំពីបទពិសោធន៍ដែលត្រូវបានគេជួញដូរនៅប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​រាយការណ៍​មក​ថា​ ស្ត្រី​ខ្មែរ​យ៉ាងហោច​ណាស់​១៦នាក់​ ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​រៀបការ​និង​ធ្វើ​ការ​តាម​ផ្ទះ​ដោយ​ខុស​ច្បាប់​នៅ​បរទេស​ ត្រូវ​បាន​ជួយ​សង្រ្គោះ​និង​បញ្ជូន​មក​កាន់​ស្រុក​កំណើត​វិញ។​ ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រភព​នៃ​ការ​ជួញ​ដូរ​មនុស្ស​ទៅ​កាន់​ប្រទេស​ផ្សេងៗ ​ដែល​នេះ​ជា​ការ​បារម្ភ​ដ៏​ធ្ងន់ធ្ងរ​ពី​អ្នក​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ការ​ជួយ​ដូរ​មនុស្ស​នៅ​មនុស្ស​នៅ​កម្ពុជា​ ជា​ពិសេស​ការ​ជួញដូរ​ទៅ​កាន់​ប្រទេស​ចិន។ បន្ត​ការ​អាន