សកម្មជន​បី​រូប​នៃ​អង្គការ​មាតា​ធម្មជាតិ​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​ក្នុង​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូមខ្សាច់

ប្រភព ៖ សំលេងសហរដ្ឋអាមេរិច

រូបឯកសារ៖ សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

ក្រុម​សកម្ម​ជន​ការពារ​បរិស្ថាន​បីនាក់​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ប្រតិបតិ្តការ​បូម​ខ្សាច់​ក្នុង​ខេត្តកោះកុង​បន្ត​មិន​សុខចិត្ត​នឹង​ការ​កាត់​ទោស​របស់​សាលាដំបូង​ខេត្តកោះកុង​ ដែល​បាន​ធ្វើ​ឲ្យ​សកម្មភាព​ជួយ​សង្គម​របស់​ពួក​គេ ​ក្លាយ​ជា​រឿង​ឧក្រិដ្ឋ ​ឈានដល់​ការ​ចាប់​ឃុំ​ខ្លួន។​ ពួក​គេ​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​​ ដើម្បីស្នើ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ជាន់​ខ្ពស់​បំផុត​​នេះ​​ទម្លាក់​ចោល​ការ​កាត់​ទោស​របស់​សាលា​ដំបូង​ខេត្ត​កោះកុង។

ក្រុម​សកម្មជន​ការពារ​បរិស្ថាន​បី​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​ ​ដែល​នៅ​ពេល​នេះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រសួង​មហា​ផ្ទៃ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​ការ​ចូល​ខ្លួននៅ​ក្នុង​សវនាការ​មួយ​ដែល​នឹង​ធ្វើឡើ​ង​នៅ​តុលាការ​កំពូល​ នា​ថ្ងៃ​សុក្រនេះ​ ​ដើម្បី​ស្តាប់​ការ​កាត់​ក្តី​ក្នុង​សំណុំ​រឿង​ទប់ស្កាត់​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សកម្មជន​មួយ​រូប​ ​និង​មេធាវី​ការពារ​សកម្មជន​ទាំង​បីនាក់​នោះ។​

សកម្ម​ជន​ការពារ​បរិស្ថាន​ទាំង​បី​រូប​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១៨​ខែ​ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ពី​បទ​«គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត»។ ប៉ុន្តែ​ដោយ​សារ​ពួកគេ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​១០​ខែ​និង​១៥​ថ្ងៃ​ហើយ​នោះ​ ​តុលាការ​បាន​សម្រេច​ព្យួរ​ទោសដែល​នៅ​សេស​សល់​ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ដដែល​នោះ។​ ​ការ​ចាប់​និង​ឃុំ​ខ្លួន​អ្នកទាំងបី​នេះ​គឺត្រូវ​បាន​ធ្វើ​ទៅ​តាម​ការ​ប្តឹង​របស់​ក្រុម​ហ៊ុន​ Direct Access ​ដែល​គេ​ដឹង​ថា​ មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ស្រុក​បទុម​សាគរ។​ បន្ត​ការ​អាន

Advertisements

តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​​របស់​សមាជិក​ព្រឹទ្ធសភា

ប្រភព : VOA សំឡេងសហរដ្ឋអាមេរិច

9B33CC10-EC01-42D3-9AB5-A16D306F549F_cx2_cy1_cw98_w1023_r1_s

លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។

តំណាង​ពលរដ្ឋ​៥០​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ពី​បទ​ប្រើ​អំពើ​ហិង្សា​ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា លោក​គ្រាន់តែ​ទាមទារ​កម្មសិទ្ធិ​ដោយ​អហិង្សា។

តំណាង​ប្រជាពលរដ្ឋ​៥០​គ្រួសារ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ជាច្រើន​ខែ ​ប្រសិន​បើ​លោក​ត្រូវ​បាន​កាត់​ទោស​ថា​ មាន​ពិរុទ្ធភាព​ ក្នុង​បទ​ចោទ​ដែល​ថា​ លោក​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ម្ចាស់ដី​ក្រុមហ៊ុន។​

មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ ការ​ឃុំខ្លួន​នេះ​ជា​សារ​គំរាម​កំហែង​មិន​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ក្រោក​តវ៉ា។ ​តែ​អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​ថា ​លោក​ ហេង សុខ តំណាង​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ ​បាន​ទទួល​ស្គាល់​ថា​ លោក​បាន​បោះ​បង្គោល​លើដី​ដែល​ក្រុមហ៊ុន​មាន​កម្ម​សិទ្ធិ។

បន្ត​ការ​អាន

ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ត្រូវ​បាន​បង្កើត ​គ្រា​មាន​ក្តីបារម្ភ​ពី​ការ​ទន្ទ្រាន​ដើម្បី​ប្រយោជន៍​បុគ្គល

ប្រភព: សំឡេងសហរដ្ឋអាមេរិច

F6FCC585-BAF6-4BA4-B786-2676B69EAB65_cx0_cy7_cw0_w1023_r1_s

ទូក​ដែល​មាន​ទង់​ជាតិ​កម្ពុជា​​​បើក​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ជិត​​ក្រុង​ព្រះសីហនុ។

កាល​ពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ «ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង» ​ដែល​មាន​ផ្ទៃដី ​និង​ផ្ទៃ​ទឹក​សរុប​៥២៤៤៨​ហិកតា។ មន្ត្រី​សិទ្ធិ​មនុស្ស​រីករាយ​ចំពោះ​ការ​បង្កើត​ឧទ្យាន​ថ្មី​នេះ​ តែ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ មាន​ផែនការ​ជាក់​លាក់​ក្នុង​ការ​អភិរក្ស ​និង​រារាំង​មិន​ឲ្យ​ឈ្មួញ​ឯកជន​ យក​លេស​អាជីវកម្ម​មក​បំបែក​ដី​ឧទ្យាន​សមុទ្រ​នេះ​ យក​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​ជាង​ប្រយោជន៍​សាធារណជន​ទូទៅ។

 

បន្ត​ការ​អាន

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​គប់​រូបថត​លោក​ហ៊ុន សែន

ប្រភព: សំឡេងសហរដ្ឋអាមេរិច

6E3DE9E6-F1E1-4BAE-ACCA-20E0A189775D_w1023_r1_s

លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។

ភ្នំពេញ -អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ស្ត្រី​ឈ្មោះ​ សំ សុខា​ ដែល​បាន​យក​ស្បែក​ជើង​ទៅគប់​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបថត​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ។

យោង​តាមសេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល VOA ​បាន​ទទួល​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ស្រ្តី​ សំ សុខា​ បាន​យក​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខែ​មេសា​ឆ្នាំ​ ២០១៧​ ស្រ្តី​រូប​នេះ​ បាន​គេច​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា​ ដែល​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ «ប្រមាថ​និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង»។

បន្ត​ការ​អាន

សហជីព​ធំ​មួយ​បាន​រក​ឃើញ​ការ​បំពារបំពាន​ជាច្រើន​តាម​ផ្លូវច្បាប់​និង​លើ​រាងកាយ​ក្នុង​វិស័យ​ការងារ​សម្រាប់​ឆ្នាំ​២០១៧

ប្រភព: VOA សំឡេងសហរដ្ឋអាមេរិច

F9AAC7DD-911A-40AA-89FA-FFAD3E75AC51_cx0_cy7_cw0_w1023_r1_s

រូប​ឯកសារ៖ ក្រុម​សហជីព​​និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​​ ច្បាប់​សហជីព​បាន​បោស​សម្អាត​សកម្មភាព​តវ៉ា​អនាធិបតេយ្យ​បាន​ច្រើន​​នៅ​តាម​រោងចក្រ​និង​សហគ្រាស។

ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​តំណាង​កម្មករពី​សំណាក់​អាជ្ញាធរ​ និង​តុលាការ​នៅ​ប្រទេស​កម្ពុជា​ បាន​បន្ត​កើត​មាន ​ខណៈ​ដែល​កម្មករ​ក៏​បន្ត​បាត់​បង់​សិទ្ធិ ​និង​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ ធ្វើ​កូដកម្ម​ និង​បាតុកម្ម។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​ការងារ​កម្ពុជា​ ដែល​ VOA បានទទួល​កាល​ពី​ថ្ងៃ​អង្គារ។

បន្ត​ការ​អាន

នាយករដ្ឋមន្ត្រី​ខ្មែរ​អះអាង​ថា​ កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ជាង​ប្រាំ​លាន​តោន​នៅ​ឆ្នាំ​២០១៨

ប្រភព: VOA សំឡេងសហរដ្ឋអាមេរិច

02E79A3D-D7F5-4165-A588-AAB707169E90_cx0_cy2_cw0_w1023_r1_s

រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។

លោក​ ហ៊ុន សែន​ ទើបតែ​បាន​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌា​ជួយ​ពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា​ តាម​រយៈ​ប្រព័ន្ធ​​ព័ត៌មានវិទ្យា​របស់​ឥណ្ឌា​ ក្នុង​ការ​ពិនិត្យ​មើល​គុណភាព​ដី​ និង​បែងចែក​តំបន់​ដាំដុះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ថា​ ផលិតកម្ម​ស្រូវ​របស់​កម្ពុជា​ នៅ​ឆ្នាំ​ ២០១៨ ​នេះ​ អាច​កើន​លើស​ប្រាំ​លាន​តោន​ ខណៈ​ដែល​កសិករ​បាន​ធ្វើការ​ដាំដុះ​ស្រូវវស្សា​លើ​ផ្ទៃ​ជាង២លាន​៦សែន​ហិកតា​ និង​ស្រូវ​ប្រាំង​ជាង​កន្លះ​លាន​ហិកតា។

ថ្លែង​ទៅ​កាន់​ក្រុម​និសិ្សត​ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ លោក​ ហ៊ុន សែន​បាន​អះអាង​យ៉ាង​ដូច្នេះ៖​
បន្ត​ការ​អាន

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាប់​ឃុំ​ដួល​សន្លប់​ក្នុង​ពន្ធ​នាគារព្រៃស​ ​ក្រោយ​មាន​ជំងឺ​ធ្ងន់ធ្ងរ

ប្រភព ៖ VOA

លោក​​ឡោ ជុនធី​បន្ថែម​ថា​ ​ស្ថានភាព​ជំងឺ​កូន​ក្តី​របស់​លោក​ហាក់​មាន​ភាព​ដុនដាប​ បន្ទាប់​ពី​លោក​ធាម ច័ន្ទពិសិដ្ឋ​ ​ជា​​​ចៅក្រម​ស៊ើបសួរ​ ​ហាម​មិន​ឲ្យ​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ​ចូល​ពិនិត្យ​អស់​រយៈ​ពេល​ជាង​​ ៣​ខែ​មក​ហើយ។​

បន្ត​ការ​អាន