ប្រភព : ភ្នំពេញ ប៉ិស្តិ៏

ក្រុមពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងពេលយកញត្តិមកដាក់នៅក្រសួងដែនដី កាលពីព្រឹកមិញ ។
ភ្នំពេញៈ ពលរដ្ឋប្រមាណជិត ២០០ នាក់ ក្នុងចំណោមច្រើនគ្រួសាររស់នៅអមសងខាងផ្លូវរថភ្លើង នៅព្រឹកថ្ងៃទី ២១ ខែមីនា នេះ បាននាំគ្នាដាក់ញត្តិនៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បីតវ៉ានឹងគម្រោងអភិវឌ្ឍន៍ដែលត្រូវកាត់ដីពីពួកគេប្រវែង ៣០ ម៉ែត្រ ដោយយក ១៥ ម៉ែត្រធ្វើផ្លូវចាក់បេតុងនិង ១៥ ម៉ែត្រទៀត ប្រគល់ឲ្យអ្នករស់នៅអនាធិបតេយ្យ។
លោក កេង ណារុន តំណាងពលរដ្ឋនៅចំណុចគីឡូម៉ែត្រលេខ ៦ បានថ្លែងថា ក្រុមពលរដ្ឋទាំងនេះ មិនពេញចិត្តនឹងគម្រោងអភិវឌ្ឍន៍ផ្លូវនេះទេ ព្រោះផ្លូវនេះនឹងត្រូវកាត់យកចំណីផ្លូវ ៣០ ម៉ែត្រ ហើយស្ថាបនាជាផ្លូវបេតុងតែម្ខាង ១៥ ម៉ែត្រ ហើយ ១៥ ម៉ែត្រទៀត ត្រូវដកហូតទៅប្រគល់ឲ្យអតីតពលរដ្ឋដែលរស់នៅលើផ្លូវរថភ្លើងចាស់ដែលមិនស្របច្បាប់។