ពល​រដ្ឋ​ ៣ ​គ្រួសារ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចិន UDG ពន្លឿន​ការ​ដោះ​ស្រាយ​ផ្តល់​សំណង​ដល់​ពួកគាត់​

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​ឈូស​ឆាយ​បណ្តេញ​ចេញ ខណៈ​ដំណាំ​ហូប​ផ្លែ​ត្រូវ​បាន​ឈូស​​បំផ្លាញ​។ រូប​ថត លឹម គឹម​ស័រ

ខេត្តកោះកុង: ប្រជាពលរដ្ឋ​ប្រមាណ ៣ គ្រួសារ នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ កាលពី​ម្សិលមិញ​ បាន​​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន Union development Group (UDG) ព​ន្លឿ​ន​​ការ​ដោះ​ស្រាយ​ផ្ដល់​សំណង​ដីធ្លី​ឲ្យ​បាន​សម​រម្យ​និង​ឲ្យ​បាន​ឆាប់​​ជូន​ពួកគាត់​ ខណៈ​ក្រុមហ៊ុន​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​ពួកគាត់​ ទាំង​មិនទាន់​បានផ្ដល់​សំណង​សម​រម្យ​នៅឡើយ។ បន្ត​ការ​អាន

Advertisements

អាជ្ញាធរចុះចែកបណ្ណ័កម្មសិទិ្ធដីធ្លីជាង១ពាន់ប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃមូល

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង៖ លោក លន់ ទ្រី ប្រធានក្រុមវាស់វែងដីធ្លីទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងដីសុរិយោដីខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ក្នុងពេលចែកបណ្ណ័កម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋឃមព្រៃមូល នៅក្នុងសាលាបុណ្យភូមិព្រៃក្រោល បានអោយដឹងថា៖ ក្រោយពីក្រុមការងារវាស់វែងដីធ្លីទី២ របស់លោកបានចុះវាស់វែងដីធ្លីស្រែចំការ និងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំព្រៃមូល ស្រុករាលាប្អៀរ រួចមក នៅក្នុងថ្ងៃនេះនិងថ្ងៃបន្ទាប់រយៈពេល២ថ្ងៃទៀត ក្រុមការងាររប ស់លោក នឹងធ្វើការចែកបណ្ណ័កម្មសិទ្ធិដីធ្លីជាង១ពាន់បណ្ណ័ អោយអស់ជូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ របស់ឃុំព្រៃមូល ស្រុករលាប្អៀរ ។ បន្ត​ការ​អាន

អាជ្ញាធរ រាជរដ្ឋាភិបាល ផ្ដើមចុះស្រង់ទិន្នន័យ ពលរដ្ឋ មានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើមអម្ពិល 

ក្រោយរាជរដ្ឋាភិបាល ធ្វើប្រទានកម្មដីធ្លីជូនពលរដ្ឋនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃនេះអាជ្ញាធរ និងមន្រ្តីដែនដី ចុះទៅប្រគល់ជូនផ្ទាល់ដៃចំនួន១៣០៥ក្បាលដី

ប្រភព ៖ Fresh News 

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨នេះ លោក សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (បណ្ណ័កម្មសិទ្ធិ) ចំនួន១៣០៥ក្បាលដី ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ចេង មុនីរ៉ា បានថ្លែងថា កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ។ ដូចនេះសូមបងប្អូនថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមបងប្អូនកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះទៅចុះបញ្ជីបន្ត។ លោកអភិបាលខណ្ឌ បានស្នើដល់ប្រជាជនពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីបងប្អូនយកប័ណ្ណកម្មសិទ្ឋិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ឲ្យដឹងថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់គ្នា ទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវ ដោយសារប្រជាពលរដ្ឋទាំងពីរភូមិនេះ រស់នៅលើដីកម្មសិទ្ធរបស់រដ្ឋ ហើយរដ្ឋបាលសាលារាជធានីភ្នំពេញ រង់ចាំការអនុញ្ញតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើសម្បទានដល់ប្រជាពលរដ្ឋទាំងអស់នោះ។

លោក សារិន វណ្ណា បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ឋិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាបដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានឲ្យរដ្ឋ គិតគូរប្រមូលចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។

លោក សារិន វណ្ណា បានឲ្យដឹងថា «មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការហើយ»

សមត្ថកិច្ច​កំពុង​បន្ត​សួរ​ អ្នក​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​រដ្ឋ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

ក្រុម​ពលរដ្ឋ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​រឿង​រំលោភ​យក​ដី​របស់​រដ្ឋ​។

ព្រះសីហនុៈ នគរបាល​ក្រុង​ព្រះសីហនុ​​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ក្រុម​ជនសង្ស័យ​ ៥ ​នាក់ បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ ៧ កក្កដា ពាក់ព័ន្ធ​ករណី​លួច​ទន្ទ្រាន​ដី​ចំណី​ផ្លូវ​រថភ្លើង​នៅ​មុខ​រោងចក្រ​សាន់វ៉ា​ក្នុង​ភូមិ​ទំនប់រលក សង្កាត់​លេខ​ ១ ក្រុង-​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ម្សិលមិញ​។

លោក ឈិន សូផាត ចៅសង្កាត់​លេខ​ ១ ​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ខណៈ​ការឃោសនា​បោះឆ្នោត​ចាប់ផ្ដើម​នៅ​ថ្ងៃ​ដំបូង ស្រាប់​តែ​មាន​ពលរដ្ឋ​មួយ​ក្រុម​នាំ​គ្នា​ទន្ទ្រាន​ដី​​ចំណី​រថភ្លើង ក្រោម​ហេតុផល​ថា​ក្រីក្រ​រស់នៅ​ក្នុង​ផ្ទះ​ជួល​។​ បន្ត​ការ​អាន

គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​សម្បូរណ៍​​ខេត្ត​ក្រចេះ ​ជា​ការ​«សម្លាប់​ជីវិត»​ទន្លេ​មេគង្គ​

ប្រភព៖ វិទ្យុអាស៊ីសេរី

ក្របមុខនៃរបាយការណ៍វាយតម្លៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសម្បូរណ៍ ខេត្តក្រចេះ។

របាយការណ៍​ស្ថាពរ​ស្តី​ពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សម្បូរណ៍ ក្នុង​ខេត្ត​ក្រចេះ ព្រមាន​ធ្ងន់​ៗថា ការ​អនុម័ត​សាង​សង់​ទំនប់​វារីអគ្គិសនីសម្បូហ៍​នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ នឹង​មាន​ន័យ​ស្មើ​នឹង «ការ​សម្លាប់​ជីវិត» ​ទន្លេ​មេគង្គ។

របាយការណ៍​ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យា​ស្ថាន​មរតក​ធនធាន​ធម្មជាតិ Natural Heritage Institute មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​សាន់ហ្វ្រាន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋ​អាមេរិក ក្រោម​ការឧបត្ថម្ភ​ថវិកា​ពីរ​បប​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្អឹប​ទុកជា​សម្ងាត់​ដោយ​របប​លោក ហ៊ុន សែន ក្រោយ​សិក្សា​រួច​កាលពី​ចុង​ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បែក​ធ្លាយ និង​យក​មក​ផ្សព្វ​​ផ្សាយ​ដោយ​កាសែត​អង់គ្លេស The Guardian នៅ​ថ្ងៃ​ទី១៦ ឧសភា​នេះ បាន​លើក​ឡើង​ពី​កង្វល់​នានា​ដែល​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី នៅ​ស្រុក​សម្បូរណ៍ ខេត្ត​ក្រចេះ គឺ​ជា​ការ​ជ្រើសរើស​ទី​តាំង​ដ៏​អាក្រក់​បំផុត​មួយ សម្រាប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។ បន្ត​ការ​អាន

អង្គការ​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​២​រូប

ប្រភព : វិទ្យុអាស៊ីសេរី

សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អះអាង​ថា ពួកគេ​នឹង​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សវនាការ​ជំនុំជម្រះ និង​នីតិវិធី​របស់​តុលាការ​ចំពោះ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ដែល​កំពុង​ជាប់ពន្ធនាគារ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​នោះ មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​នោះ​ទេ និង​ទាមទារ​សាជាថ្មី​ឱ្យ​តុលាការ​ខេត្ត​កោះកុង ពិចារណា​ដោះលែង​ពួកគេ​ទាំង​ពីរ​នាក់​ឱ្យ​មាន​សេរីភាព​វិញ។

បន្ត​ការ​អាន